មាតិកាព័ត៌មាន
ថ្ងៃនេះ​
1980
ម្សិលមិញ
2109
ខែនេះ
64990
សរុប
19743774
Flag Counter

 ចេញ​ផ្សាយ​ថ្ងៃ​ទី២៥​ខែ​មិនា​ឆ្នាំ២០១៩​
ទំនាក់​ទំនង​លេខ​០៩៧៩០៨៥៦៧៨​
បន្ទាយ​មានជ័យ​៖​ តាម​ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក៍​ដូច​ជា​មហា​ជន​ដែល​រស់​នៅ​ក្នុង​ឃុំអូ​បី​ជាន់​ ដែល​មាន​១១ភូមិ​(ដប់មួយ)​មាន​ប្រជាពលរដ្ឋ​រហូតដល់​៩ភូមិ​ទៅ​ហើយ​ដែល​មិន​ពេញចិត្ត​ចំ​ពោះ​ការ​ដឹក​នាំ​បែប​ពុករលួយ​និង​សួនតួ​និយម​ដោយ​ប្រើ​មធ្យោបាយ​ទុច្ចរិត​បើ​អ្នក​ផ្សេង​មក​ទិញ​ដី​នៅ​ក្នុង​ឃុំ​អូ​បី​ជាន់​ពី​ប្រជា​ពលរដ្ឋ​គឺ​ខ្លួន​និង​បក្ស​ពួក​មិន​ទទួល​ស្គាល់​ហើយ​និង​មិន​ចុះ​ហត្ថលេខា​លើ​ពាក្យ​សុំ​កាន់​កាប់​ដីធ្លី​នោះ​ទេ តែ​បើ​ខ្លួន​និង​បក្សពួក​ទៅ​ទិញ​ពី​ប្រជាពលរដ្ឋ​ដោយ​ឱ្យ​តម្លៃ​ថោក​ដោយ​ប្រើ​គ្រប់​វិធី​នោះ​គឺ​ខ្លួន(តុល​សា​រិន)​ចុះ​ហត្ថ​លេខា​និង​ប្រ​ថាប់​ត្រា​ជា​ស្រេច​មុន​ប្រធាន​ភូមិ​ទៅទៀត ​តើ​នេះ​ជា​ច្បាប់​ថ្មី​ដែល​លោក​តុល​សារិន​មេឃុំ​អូបីជាន់​អនុវត្តន៍​ទៅ​លើ​ពលរដ្ឋ​ខ្លួន​ឬ​យ៉ាង​ម៉េច?​​ ប្រ​ជា​ពល​រដ្ខ​កំពុង​តែ​មាន​ចម្ងល់​ចង់​សួរ​ទៅ​សម្តេច​ក្រឡា​ហោម​ ស​ខេង​ ឧប​នាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថា​ច្បាប់​ដែល​រដ្ឋសភា​អនុ​មត្ត័​និង​ផ្តល់​អំណាច​ដល់​មេឃុំ​តើ​លោក​មេឃុំ​អូ​បី​ជាន់​(តុល​សា​រិន)ធ្វើ​នេះ​ត្រូវ​ទេ​ ការ​គៀប​សង្កត់​ទៅ​លើ​ប្រជាពលរដ្ឋ​ការ​ចុះ​ទៅ​ទិញ​ដី​ខ្លួន​ឯង​និង​បក្ស​ពួក​ក្នុង​តម្លៃ​ថោក​មិន​សម​ស្រប​តាម​ទីផ្សារ​រួច​ចុះ​ហត្ថលេខា​ប្រថាប់​ត្រា​មុន​លោក​មេភូមិ​ ដូច​មាន​ក្នុង​ឯកសារ​នេះ​ស្រាប់

​បង្ហាញ​ថា​អាង​អំណាច​ជា​មេឃុំ​ធ្វើ​អ្វីៗ​តាម​តែ​ចិត្ត​ មិន​គិត​ពី​ប្រជា​ប្រីយ៍​ភាព​របស់​បក្ស​កាន់​អំណាច​ទេ​ គឺ​កំពុង​តែ​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​អាប់​អោន​កិត្តិយស​និង​បាត់​បង់​ប្រជា​ប្រីយ៍​ភាព​ពី​ប្រ​ជា​ពល​រដ្ឋ​ ដែល​ថ្នាក់​ដឹកនាំ​ជាតិ​ជា​ពិសេស​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ហ៊ុន​សែន​នា​យក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោក​បាន​ខិ​តខំ​គ្រប់​ពេល​វេលា​ដើម្បី​ជាតិ​និង​ប្រជាជន​ខ្លួន​គឺ​សន្តិភាព​និង​ការ​អភិ​វឌ្ឍន៍​ប្រ​ជា​ពល​រដ្ឋ​មាន​ជីវភាព​សមរម្យ។ល។
តាម​ប្រភព​ពី​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ឃុំ​អូបី​ជាន់​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ការបោះ​ឆ្នោត​បេក្ខភាព​ដែល​ឈរ​ឈ្មោះ​ជា​មេឃុំ​គឺ​លោក​ស៊ូង​មឿន​ទេ​មិនមែន​លោក​តុល​សា​រិន​ដែល​ជា​មេឃុំ​បច្ចុប្បន្ន​​នេះ​ទេ​ ទើប​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​​​ឆ្នោត​ជូន​ ព្រោះ​គាត់​ជា​មនុស្ស​ដែល​ប្រជាជន​ស្រ​ឡាញ់​ពេញចិត្ត​និង​មាន​កា​សណ្តោស​ប្រណី​ចំពោះ​ប្រជា​ពល​រដ្ខ​ ដោយ​ចេះ​ជួយ​យកអា​សា​ពលរដ្ឋ​គាត់(ស៊ូង​មឿន)​គឺជា​សមាជិក​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ហើយ​ក៍​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ឃុំអូ​បី​ជាន់​នេះ​យូ​ហើយ​ ស្រាប់​តែ​បោះ​ឆ្នោត​ចប់​ចេញ​មុខ​លោក​តុល​សា​រិន​នេះ​មក​ធ្វើជា​មេឃុំ​អូបី​ជាន់​បាត់​ឈ្មោះ​លោក​ស៊ូងមឿន​ទៅ ​ហើយ​គាត់​បន្ថែម​ទៀត​ថា​ឃុំ​អូបី​ជាន់​មាន១១ភូមិ​នេះ​គឺ​មាន​៩ភូមិ​ទៅ​ហើយ​ដែល​ប្រជាជន​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​និង​ការ​ដឹក​នាំបែប​ពុក​រលួយ​និង​ផ្តាច់​ការ​របស់​លោក​តុល​សា​រិន​ជា​មេឃុំ ​គឺ ១ភូមិ​សាលា​ខ្មែរ​២ភូមិ​ជោគជ័យ​៣ភូមិព្រាវ​៤ភូមិស្នួលទ្រេត​៥ភូមិព្រៃចាន់​៦ភូមិប្រាសាទ​៧ភូមិទំនប់ដាច់​៨ភូមិ​អូបី​ជាន់​៩​ភូមិ​ថ្នល់​បត់។នេះ​ជា​ការ​បង្ហើប​ឱ្យ​មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា​ដឹង​ថា​ប្រជាពលរដ្ឋ​អស់​ជំនឿ​និង​បាក់​ទឹក​ចិត្ត​ចំពោះ​ការ​ដឹកនាំ​បែប​ផ្តាច់​ការ​និង​ពុក​រលួយ​និង​បក្ស​ពួក​និយម​របស់​លោក​មេឃុំស្រ​វ៉ា​វេច​ តុល​សា​រិន បញ្ហារ​ខាង​លើ​នេះ​យើង​បាន​សាក​សួរ​សម្ភាសន៍​ទៅ​លោក​ តុល​សា​រិន​ដែ​តែ​លោក​បាន​ឆ្លើយ​មក​យើង​វិញថា​យក​ឯកសារ​មក​ជួប​លោក​បើ​ចង់​ប្តឹង​ពី​លោក​យើង​បាន​ឆ្លើយ​ទៅលោក​​វិញ​ថាគ្រាន់​តែ​សម្ភាសន៍​ព័ត៌មាន​មិន​បាន​ប្តឹង​ពី​លោក​ទេ​លោក​ថា​(តុល​សារិន)​ចង់​ចុះ​ផ្សាយ​អី​ផ្សាយ​ទៅ ហើយ​គាត់​បិត​ទូរ​សព្ទ័ ​បន្ទាប់​មក​មាន​ម្នាក់​ទៀត​ដែល​មាន​លេខ​095749990ខលមក​​សុំ​សម្រួល​កុំ​ឲ្យ​ចុះផ្សា​យ​តែ​យើង​ថា​មិន​ដឹង​សម្រួល​រឿងអី​ទេ​ព្រោះ​លោក​តុល​សា​រិន​គាត់​ថា​ផ្សាយ​អី​ផ្សាយ​ទៅ​​យើងបន្ថែមថាបើលោក​មាន​ឯក​សារអី​បន្ថែម​សូម​មេត្តា​បញ្ជូន​មក​ខ្ញុំ​និង​ផ្សាយ​ជូន​បន្ទាប់មក​មាន​លេខ​0882283164 ​និង​លេខ​092701693 បាន​ចុច​ចូល​មក​លេខ​ប្រធាន​មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ តែ​មិន​មាន​និយាយ​ស្អីទេ​ ករណី​ខាងលើ​នេះ​គឺ​យើង​និង​ផ្សព្វ​ផ្សាយ​បន្តរ​ទៀត​បើ​មាន​បញ្ហារ​អី​ដែល​កើត​ឡើង​នៅ​ក្នុង​ឃុំ​អូ​បី​ជាន់ស្រុក​អូ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ​ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមិន​ហ៊ាន​និយាយ​  សូមជួយផ្ញើ​សារ​មក​ឬ​ទាក់​ទង​មក​លេខ​ខាង​លើ​យើង​ខ្ញុំ​រង់​ចាំ​ស្វាគមន៍​គ្រប់​ពេល​។​បញ្ហារ​ខាង​លើ​នេះសូម​សម្តេច​ក្រឡា​ហោម​ស​ខេង​ឧប​នា​យក​រដ្ឋមន្ត្រីរដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ គួចាត់​ការ​តាម​អភិក្រម​ទាំង​ប្រាំ​បើ​ទុក​ប​ណ្តែត​បណ្តោ​យ​​វានិង​កើត​ជម្ងឺ​មហារីក​ដូ​ឆ្នេះ​គួរ​កាត់​ចោល​កុំឱ្យ​កើត​ជម្ងឺ​មហារីក​និង​រីក​រាល​ដាល​ទាន់ ព្រោះ​ជម្ងឺ​នេះ​ពិបាក​ព្យាបាល​ណាស់​ សូម​បញ្ជាក់​ថា​មជ្ឈមណ្ឌល​អ្នក​សារព័ត៌មាន​កម្ពុជា​ផ្សព្វ​ផ្សាយ​តែ​រឿង​ពិត​ក្នុង​ន័យ​រិះ​គន់​ដើម្បី​ស្ថាបនា​ប្រ​សិន​បើ​អស់​លោក​ៗ​ស្រី​យល់​ថា​សំណេរ​ផ្សាយ​មិន​ត្រឹម​ត្រូវ​ដោយ​មាន​ឯក​សារ​ឬ​ទឡ្ហី​ករណ៍​ណា​ដែល​មក​បញ្ជាក់​យើង​ខ្ញុំ​រង់​ចាំ​ស្វា​គមន៍​គ្រប់​ពេល​វេលា​។​ដោយ​រំដួល



ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


 ចេញផ្សាយ​ ថ្ងៃទី 30/03/2019
ខេត្តកណ្ដាល ៖ រូប​ព្រះ​បដិមា​ប្រមាណ​ជា​៣០០​ទៅ​៤០០​អង្គ កសាង​អំពី​ស្ពាន់ ដែល​តម្កល់​ក្នុង​វត្ដ​ព្រែក​ហូរ ត្រូវ​ជន​មិន​ស្គាល់មុខ​លួច បង្ក​ការភ្ញាក់ផ្អើល​ឡើង​នៅ​ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​១០ ត្រង់ចំណុច​ក្នុង​វត្ត​ព្រែក​ហូរ ស្ថិតក្នុង​ភូមិប​ត្តា​ជី​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​


 ចេញផ្សាយ​ ថ្ងៃទី 29/03/2019
ខេត្តបន្ទាយមានជ័យ ៖​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ​២០១៩ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន តំណាងរាស្ត្រ ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ឆ្លង​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​កុដិ​១​ខ្នង ៩​បន្ទប់


 ចេញផ្សាយ​ ថ្ងៃទី 25/03/2019 ភ្នំពេញ ៖ បើ​យោងតាម​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ខណ​នេះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រៃវែង​កំពុង​ស្រាវជ្រាវ​លម្អិត ករណី​ដែល​មន្ត្រី​ប៉ូលីស​បាញ់សម្លាប់​ជនសង្ស័យ​ម្នាក់ ហើយ​ម្នាក់ទៀត​រងរបួស នៅ​ស្រុក​បាភ្នំ ដោយ​ចោទថា ជា​ចោរលួច​ឡាន ខណដែល​ជនដៃដល់​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ហើយ​ម្នាក់ទៀត​បាន​រត់គេចខ្លួន ។​


 ចេញផ្សាយ​ ថ្ងៃទី 20/03/2019
ភ្នំពេញ ៖ ភ្នាក់ងារ​រាយការណ៍​ថា នៅវេលា​ម៉ោង​១០:៣០​នាទី​ព្រឹក ថ្ងៃទី​២០​ខែមីនា ឆ្នាំ​២០១៩ នេះ គណៈប្រតិភូ​សហគមន៍​អឺរ៉ុប​បាននិងកំពុង​ជួបពិភាក្សា​ជាមួយ​សម្ដេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។ ការពិភាក្សា​នោះ​ផ្តោតជាសំខាន់​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង EBA


 ចេញផ្សាយ​ ថ្ងៃទី 20/03/2019
ពោធិសាត់៖នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ជាង​១​ម៉ឺន​នាក់​នៅ​ខេត្ត​ពោធិ៍ សាត់ នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេចតេជោ​ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី គឺជា​អាយ៉ង​របស់ ហ៊ុន សែន និង​ជួយ​សម្តេច​ឲ្យ​កែប្រែ​រដ្ឋធម្មនុញ្ញ​កាលពី​ឆ្នាំ​២០០៦​កន្លងទៅ ពី​ប្រព័ន្ធ​២​ភាគ​៣​ទៅ​៥០​បូក​មួយ


 ចេញផ្សាយ​ ថ្ងៃទី 18/03/2019 ​ភ្នំពេញ ៖ សមត្ថកិច្ច​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​ហៅ​មនុស្ស​៤​នាក់​ដែល​សម្ងំ​លាក់ខ្លួន​ក្នុង​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​យកទៅ​សួរនាំ ។​សមត្ថកិច្ច​បា​ឲ្យ​ដឹងថា ការហៅ​មនុស្ស​ទាំង​៤​នាក់​យកទៅ​សួរនាំ​នេះ ខណៈដែល​អាជ្ញាធរ និង​សមត្ថកិច្ច កំពុង​ចុះ​ធ្វើ​រដ្ឋបាល​ពិនិត្យ​អាវុធជាតិផ្ទុះ


 ចេញផ្សាយ​ ថ្ងៃទី 18/03/2019 ​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​មួយ​បង្គាប់​ឱ្យ​សមត្ថកិច្ច តាម​ចាប់ខ្លួន ​លោក សម រ​ង្ស៉ី និង​បក្ខពួក​៧​នាក់​ទៀត ដែល​ជា​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ក្បត់ជាតិ​ថ្មី​មួយ បន្ថែម​ទៀត ។ នេះ​បើ​យោង​តាម​ដីកា​តុលាការ​ក្រុង ភ្នំពេញ​របស់​ចៅក្រម​ស៊ើបសួរ​លោក កូយ សៅ


  ចេញ​ផ្សាយ​ថ្ងៃទី១១​ ខែ​មិនា​ឆ្នាំ២០១៩
ភ្នំពេញ​៖​ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​ បញ្ជាក់​ថា​នៅ​ព្រលប់​ថ្ងៃ​ទី​១១​ ខែ​មីនា​ ឆ្នាំ​២០១៩​ នេះ​ សមត្ថកិច្ច​ បាន​ចាប់​ខ្លួន​ឧកញ៉ា​ គិត​ ធាង​ ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ដើម្បី​សាកសួរ​ ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន​ដ៏​ច្រើនដ៍​សម្បើម​ នៅក្នុង​ក្លឹប​កម្សាន្ត​រ៉ក​។


 ចេញផ្សាយ​ ថ្ងៃទី 09/03/2019 រាជធានី​ភ្នំពេញ ៖ តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អនុរដ្ឋមន្ត្រី​ក្រសួង​ការពា​ជាតិ​ហ្វីលីពីន លោក រី​ខា​ដូ អេ ដា​វីដ ជេ​អា (Ricardo A David JR) នឹង​ដឹកនាំ​គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​មិត្តភាព និង​ផ្លូវការ​រយៈពេល​០៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩


 ចេញផ្សាយ​ ថ្ងៃទី 09/03/2019 រាជធានី​ភ្នំពេញ ៖ ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ជ្រោយចង្វា​ទី​១) នឹងដាក់​សម្ពោធ​ឲ្យ​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕
បទយកការណ៍សំខាន់ៗ
ចេញ​ផ្សាយ​ថ្ងៃទី​២៧​ខែ​មិនា​ឆ្នាំ​២០១៩​
បន្ទាយ​មានជ័យ​៖ ​ក្រោយ​ពី​មាន​ការ​ចុះ​ផ្សាយ​មួយ​លេខ​រឿង​មេ​ឃុំ​អូ​បី​ជាន់​​កាលពី​ថ្ងៃទី២៥​ខែ​មិនា​ឆ្នាំ​២០១៩​រួច​មក​មាន​អ្នក​ផ្តល់​ព័ត៌មាន​មក​កា​រិ​យា​ល័​យ​ព័ត៌មាន​របស់​មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា​ដើម្បី​បញ្ជាក់​អំពី​សកម្មភាព​និង​ទង្វើ​ពី​អតីត​កាល​និង​បច្ចុប្បន្ន​កាល​របស់​លោក​មេឃុំ​អូ​បី​ជាន់​ ឈ្មោះ​តុល​សារិន​ហៅ​ក្លឹង​ដែល​ជា​មេឃុំ​អូបី​ជាន់​
 ងៃ​ចេញ​ផ្សាយៈថ្ងៃទី១៩ខែមិនាឆ្នាំ២០១៩
ខេត្តត្បូងឃ្មុំៈ ប្រភព​ពីប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុងស្រុក ​ពញា​ក្រែក​ជា​ប្រធាន​ស្នាក់​ការ​គយ​ និង​រដ្ឋាករ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិហ៊ូច​ ឃុំ​ក្រែក​ ស្រុក​ពញ្ញា​ក្រែក​ ខេត្ត​ត្បូងឃ្មុំ​ រង​ការ​រិះគន់​កំពុង​ឃុប​ឃិត​គ្នា​ជា​មួយ​មន្ត្រី​គយ​ក្រោម​ឱវាទ​ ទទួល​លុយ​ក្រោមតុ​ដោយ​បង្គាប់​ឲ្យ​ឈ្មួញរក​ស៊ីដឹក​ទំនិញ​ផ្សេងៗ​ ពី​ប្រទេស​វៀតណាម
 ចេញផ្សាយ​ថ្ងៃ​ទី​៨ខែ​មិនា​ឆ្នាំ​២០១៩​
បន្ទាយ​មាន​ជ័យ៖ក្រុម​អា​ជីវករ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ដឹក​ទំនិញ​តាម​រថយន្ត​តូច​ធំ​ និង​តាម​រ៉ឺម៉ក​ម៉ូតូ ​ចេញចូល​តាម ​ច្រក​តំបន់​បឹង​ត្រកួន សព្វថ្ងៃនេះ ​គឺ​ត្រូវ​ចំណាយ​យ៉ាង​ច្រើន​សម្រាប់ ​ក្រុម​មន្ត្រី​គយ​និង ​សមត្ថកិច្ច​ពុក​ រលួយ ​ហើយ​ស្ទើរតែ​គ្មាន​នៅសល់​កម្រៃ​សម្រាប់​ទិញ​អង្ករ​ច្រក​ឆ្នាំង​។ ដោយ​ហេតុ​ថា​សម្រាប់​រថយន្ត​ដឹក​ទំនិញ​ប្រភេទ
 ចេញ​ផ្សាយ​ថ្ងៃទី​៨ខែ​មិនា​ឆ្នាំ​២០១៩​
លោក​ផាត់វីរៈ​មេ​ប៉ុស្តិ៍​នគរ​បាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ​ក្នុង​ខេត្ត​ប៉ៃលិន បាន​បង្កើត​ឲ្យមាន​ការ​គៀប​សង្កត់​យក​ប្រាក់​ពី​ពលករ​ខ្មែរ​ឆ្លងដែន​ទៅ​រក​ការ​ងា​រ​នៅ​ក្នុង​ប្រទេស​ថៃ​ជា​រៀង​រាល់​ថ្ងៃ​និង​​រាប់​ក្បាល​ឡាន​យក​លុយ​រាល់​កសិផល​របស់​ប្រជា​ពល​រដ្ឋខ្មែរ​ដែល​ដឹក​យក​ទៅ​លក់​នៅ​ប្រ​ទេស​ថៃ​និង​អ​នុ​ញ្ញាតិ​ឲ្យ​ជន​ជាតិ​ថៃ​ចូល​មក​លេងល្បែង​ក្នុង​ការ​ស៊ី​ណូ​
 ចេញផ្សាយ​ថ្ងៃទី​៨​មិនា​ឆ្នាំ​២០១៩​ ខេត្តកំពត៖ប្រភពពី​មន្ត្រី​នៅ​ច្រក ទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា លោក​ យី ថុល ​ដែល​មក​កាន់ ​តំណែង​ជា​ប្រធាន​ការិយា​ល័យ​គយ​និង​រដ្ឋាករ​ព្រែក​ចាក កាល​ពីពេល​ថ្មីៗ​នេះ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។
 ថ្ងៃ​ចេញ​ផ្សាយៈ​ ថ្ងៃ​ទី​០៧​ខែ​មិនា​ឆ្នាំ​២០១៩​
ខេត្ត​ឧត្ដរមាន​ជ័យ៖​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ឧត្ដរ​មាន​ជ័យ​ មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ បន្ទាប់ពី​លោក ​ឈុន​ សុភ​មង្គល ​មក​កាន់​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​ឧត្ដរ​មាន​ជ័យ​ ជំនួស​លោកយូហេង គឺ​លោក ឈុន សុភមង្គល កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​គេច​ពន្ធ ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​គំហុក​។
 ចេញផ្សាយៈ​ថ្ងៃទី១៩​ខែ​មករា​ឆ្នាំ២០១៩
ដោយ មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា
ខេត្ត​ស្ទឹង​ត្រែង៖​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន ​ឲ្យ​ដឹងថា​ រយៈ​ពេល​ជាង​កន្លះ​ខែ ​មក​ហើយ​ដែល​ឧកញ៉ា​ជ័យ​សម្រុក​ដឹកជញ្ជូន ​ឈើ​ចេញ ពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី ​សេសា​ន​ក្រោម​២ តាម​រថយន្ត​សាំ​យ៉ុង​ ក្នុង​មួយ​យប់ៗ​ពី​១០​ទៅ​២០ ​គ្រឿង​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា
 ថ្ងៃច័ន្ទ ​ទី០៧​ ខែមករា​ ឆ្នាំ​២០១៨​
ដោយ ​មជ្ឈមណ្ឌល​អ្នក​សារ​ព័ត៌មាន​កម្ពុជា​
ទំនាក់ទំនងលេខ០១២៧២១៨៧៩
ខេត្ត​បាត់ដំបង៖​ តាម​សេចក្តីរាយ​ការណ៌​ពីពលករ​បានឲ្យ​ដឹង​ថា ​លោក​ ផាត​ ​សុ​ផាន់​ណា​មេប៉ូ​លិស​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង បាន​និង​កំពុង​តែបើក​ដៃ​ឲ្យ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ចេញ​ទៅ​រក​ការងារ​ធ្វើ​ នៅក្នុង​ប្រទេស​ថៃ​ជាថ្នូរ​ នឹង ​ការ​ទទួល​បាន​លាភ​សក្ការះ​ចែកគ្នា​ដាក់ក្នុង​ហោប៉ៅ​តាម​របៀប​ពុក​រលួយ​ជាប្រព័ន្ធ។​
 ចេញ​ផ្សាយ​ថ្ងៃទី​៣០​ខែ​ធ្នូ​ឆ្នាំ​២០១៨​
ដោយ​មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា
ទូរ​សព្ទ័​ទំនាក់​ទំនង​0​១២​៧២​១៨​៧៩​
កំពង់ធំ៖ប្រភព​ពី​ប្រជា​ពល​រដ្ធ​បាន​ឲ្យ​ដឹង​ថា ​ការ​ដែល​អ្នកមាន​លុយ​ អ្នក​មាន​អំណាច​ អាច​ទន្ទ្រាន​កាន់​កាប់​ដីព្រៃ​លិច ​ទឹក​ គឺ​ដោយ​ សារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ អ៊ុន បុត្ត ​អភិបាល​ស្រុក​កំពង់ស្វាយ​ ព្រម​ទាំង​មន្ត្រី​អាជ្ញាធរ​មូល ដ្ឋាន​និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​។ ចំណែក​លោក​ សុខ លូ​ អភិបាល​ខេត្ត​កំពង់ធំ​
 ចេញ​ផ្សាយ​ថ្ងៃទី​២៨ខែ​ធ្នូ​ឆ្នាំ​២០១៨​
ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​ពីអ្នក​យកព័ត៌មាន​ប្រចាំ​ក្រុងប៉ោយប៉ែត​បានរាយ​ការណ៍​ថាក្លឹប​កម្សាន្ត​មួយ​កន្លែង ​ដែល​ស្ថិត​នៅ​តំបន់​កាស៊ីណូ​ ផ្កាយ​ប្រាំ
 ខេត្ត​ព្រះសីហនុ៖​ ល្បី​ខ្លាំង​ទៀត​ហើយ​លោកទុំ ណូ​ ប្រធាន​សាខាគយ​និងរដ្ឋាករ​ខេត្តព្រះសីហនុ​កំពុង​ជិះសេះ​លែងដៃ​ប្រព្រឹត្តអំពើ​ពុករលួយ​ដោយមិន​ញញើត​កោត​ខ្លាច​ទៅនឹង​ចំណាត់​ការ​កំចាត់ អំពើ​ពុក​រលួយ​របស់រាជ​រដ្ឋាភិបាល​ គ្រា​ដែល​សម្តេច​តេជោ​ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​ បាន​ពិចារ​ណា​នឹងប្រមើរ​មើល​ឃើញ​ថា​
 ចេញផ្សាយ​ថ្ងៃ​ទី២១​ខែ​ធ្នូ​ឆ្នាំ២០១៨​
ដោយ​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មានកម្ពុជា​
ទំនាក់​ទំនង​ទូរសព្ទ័​លេខ ​០១២៧២១៨៧៩​ខេត្តពោធិ៍សាត់​៖​មេ​ឈ្មួញ​ឧក្រិដ្ឋ​កម្មព្រៃ​ប្រើ​ឈ្មោះ​ខ្មោច របស់​ក្រុមហ៊ុន{ MD​S }​របស់​លោ​ក​ឧកញ៉ា ទ្រី​ភាព​​​​​ជ្រក​ក្រោម​ឃ្លៀក​របស់គណ ​អភិបាល​​ខេត្ត​ពោធិ៏សាត់​ ទៅ​កាប់ ​បំផ្លាញ​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស​ យ៉ាង​អនាធិបតេយ្យ​បំផុត
 ចេញ​ផ្សាយ​ថ្ងៃ​ទី១៨​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ ដោយ​សមា​គម​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មាន​កម្ពុជា​
ទូរសព្ទ័​លេខ​៖០៩៧​ ៩០៨៥៦៧៨ ​០១២៧២១៨៧៩​ ភ្នំពេញ៖​ តាមប្រភពព័ត៌មាន​ពីអ្នកយកព័ត៌​មានប្រចាំ​ក្រុងប៉ោយប៉ែត​បានរាយ​ការណ៍​ថាក្លឹប​កម្សាន្ត​មួយ​កន្លែង ​នេះ​ស្ថិត​នៅ​តំបន់​កាស៊ីណូ​ ផ្កាយប្រាំ ​ហើយ​ក៏ជា​តំបន់ក្តៅ ​នៃ​ប្រភព​គ្រឿង​ញៀន​. ថ្នាំក្រវី​ ខេ​ ម៉ាទឹកកក ​​ដែល​មាន​អ្នក​កាង​. និង​អ្នក​លក់​. ច្រើន​ដែល​​ក្នុង​នោះ​ក៍​មាន ​ក្មេងៗ​ខ្មែរ​និង​ជនជាតិ​
 ចេញផ្សាយថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨  លោកសិទ្ធនិង​បក្ខពួក ​គឺជា ​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់ ​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ចំណុះ ​ឆ្លងកាត់​ផ្លូវជា តិ​លេខ​២​ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​វិធានការ​ ទប់ស្កាត់​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​ គេ​បែរជា​គាបសង្កត់​ប្រជាពល រដ្ឋឈ្មួញនិង​អាជីវក រដែល​ដឹកជញ្ជូន​ទំនិញ​តិចតួច​តាម​រថយន្ត​ដោយ​តម្រូវ​
 ចេញផ្សាយ​ ថ្ងៃទី 29/06/2018 រាជធានី​ភ្នំពេញ ៖ ចៅក្រម សេង រិទ្ធី បានសម្រេច​ដោះលែង​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ដែល ស្រវឹងស្រា​ជោគ បើករថយន្ត​ទៅបុក​រថយន្ត​អ្នក ដ៏​ទៃ​ពីក្រោយ ហើយ​បើក​រត់ ពេល​សមត្ថកិច្ច ប្រដេញ​ឃាត់​បាន​ក៏​ដក​កាំភ្លើង​គំរាម សមត្ថកិច្ច​កាលពី​ថ្ងៃទី​២៥ ខែមិថុនា​នោះ
 ចេញផ្សាយថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ខេត្តប៉ៃលិន៖ប្រភពពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ព្រំបង្ហើប​ឲ្យ​ដឹង ថា ទំនិញ​ ដែល​ឈ្មួញ​ធំៗ​នាំចូល​ តាម​ច្រក​នេះ​គឺ​បង់ពន្ធ​ជូន​រដ្ឋ​ ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ  ហើយ​ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ ក្រោម​តុ​
 ខេត្ត​រតន​គិរី៖​ ជិតដល់​ពេល​បោះ​ឆ្នោតឃុំសង្កាត់​ទូរទាំង​ប្រទេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ខិតខំ​ចុះមូលដ្ឋាន​ដើម្បី​ស្វែង​រក​កាគាំ​ទ្រពី​ពលរដ្ឋ​ ដោយឡែក​ សកម្មភាព​នៅច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ​កុំពុង​តែ​មានការ​ដឹក​ជញ្ជូន​ឈើ​កក្រើក​ឡើងវិញ​ហើយ​បន្ទាប់​ពីមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ ថង​ សាវុន​អភិបាល​នៃគណះ​ អភិបាល​ខេត្តរតនគិរី
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​