មាតិកាព័ត៌មាន
ថ្ងៃនេះ​
0706
ម្សិលមិញ
2173
ខែនេះ
80405
សរុប
19452445
Flag Counter

 ថ្ងៃច័ន្ទ ​ទី០៧​ ខែមករា​ ឆ្នាំ​២០១៨​
ដោយ ​មជ្ឈមណ្ឌល​អ្នក​សារ​ព័ត៌មាន​កម្ពុជា​
ទំនាក់ទំនងលេខ០១២៧២១៨៧៩
ខេត្ត​បាត់ដំបង៖​ តាម​សេចក្តីរាយ​ការណ៌​ពីពលករ​បានឲ្យ​ដឹង​ថា ​លោក​ ផាត​ ​សុ​ផាន់​ណា​មេប៉ូ​លិស​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង បាន​និង​កំពុង​តែបើក​ដៃ​ឲ្យ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ចេញ​ទៅ​រក​ការងារ​ធ្វើ​ នៅក្នុង​ប្រទេស​ថៃ​ជាថ្នូរ​ នឹង ​ការ​ទទួល​បាន​លាភ​សក្ការះ​ចែកគ្នា​ដាក់ក្នុង​ហោប៉ៅ​តាម​របៀប​ពុក​រលួយ​ជាប្រព័ន្ធ។​
ប្រភព​ខាង​លើ​បាន​ឲ្យដឹង​បន្ថែម​ទៀតថា ​លោក​ផាត ​សុផាន់​ណា ​មេប៉ូលីស​ច្រកទ្វារ​អន្តរៈជាតិដូង​ ទើប​ទទួល​បាន​ការតែង​តាំង​ថ្មីជំ​នួស​លោក​សៅ​ប៊ុនរិទ្ធ​​ តែ​ពេល​នេះ​កំពុង​ដើរ​តាម​គន្លង​ចាស់ ​លោក ​សៅ​ ប៊ុន​រិទ្ធ ​(អតីត​មេប៉ុស្តិ៍​ប៉ូលីស​ច្រក​ទ្វារ​ដូង)​ គឺជា​មន្ត្រី​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​គិតតែពី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ និង​បក្ខពួក​របស់​ខ្លួន​ ដែល​​សព្វថ្ងៃ​គាត់រក​ចំណូល​សេដ្ឋកិច្ច​តាម​រយៈ​ធ្វើប័ណ្ណ​ព្រំដែន​ និង​ប្រភព​ចំណូល​ផ្សេងៗ​ទៀត​ ក្នុង​មួយ​ថ្ងៃៗ​រាប់​សែន​បាត​ដូច​ជា​ ធ្វើ​សៀវ​ភៅ​ឆ្លងដែន​មួយ​ក្បាល​២០​ដុល្លារ ​ល្មើស​ពី​អនុក្រឹត្យ​លេខ​៦៨​ទៀត​ផង។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ​សកម្មភាព​បែបនេះ​គឺ​ខាង​ប៉ូ​លី​ស​ច្រក​ទ្វារ​អន្តរជាតិ​ដូង និងកូន​ចៅ​លោក​ ផាត​ សុ​ផាន់​ណា​ ពិត​ជា​មាន​ការ​បើក​ដៃ​ឲ្យ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ ដោយមាន​ការ​ឃុប​ឃិត​គ្នា​ជា​មួយ​ក្រុម​មេ​ខ្យល់​តាម​រយៈ​ការ​លួច​ធ្វើ​ប័ណ្ណ​ក្លែង​ក្លាយ​ ឬ​ប៉ាស័្ពរ​ក្លែង​ក្លាយ​ឲ្យ​ពលករ ​ចូល​ទៅ​ថៃ​ដោយ​ខុស​ច្បាប់​ជាថ្នូរ​នឹង​ការ​ទទួល​បាន​លាភ​សក្ការៈ​ចែក​គ្នា​ដាក់​ក្នុង​ហោ​ប៉ៅ​ធ្វើមាន​ធ្វើបាន​តាម​របៀប​ពុករលួយ​ជា​ប្រព័ន្ធ​ធ្វើ​បាប​ពលករ​ខ្មែរ​ខ្លួនឯង​ ឲ្យ​ថៃ​ប្រមាថ​មើលងាយ​ចាប់​ដាក់​គុក​និង​វាយ​ធ្វើ​បាប​​មិន​តែ​ប៉ុណ្ណោះ ​លោក​ ផាត​សុ​ផាន់​ណា​ មេ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរ​ជាតិ​ដូង​ មានការ​ដាក់​ពង្រាយ​កម្លាំង​ជា​ច្រើន​ទៀត ​ក្រោម​ការ​គ្រប់​គ្រង​បើក​ច្រក​របៀង​មួយ​ទៀត​ ដែល​គេ​និយម​ហៅ​ ថាច្រក​ស្វាយ​ចេក​
(ដើម​ចាន់គីរី​ ) ​ស្ថិត​នៅ​ខាង​លិច​ច្រក​ដូង​ ឃុំ​ បឹងរាំង​ ស្រុក​កំរៀង​ខេត្ត​បាត់ដំបង​ ដែល​មាន​មនុស្ស​ចេញ​ចូល​នៅ​ពេល​កណ្តាល​យប់​និង​ទៀប​ភ្លឺ​រាប់រយ​នាក់​ក្នុង​មួយ​យប់ៗ​ ។ តាម​ប្រភព​ច្បាស់ការណ៍​បាន​ឲ្យដឹងថា​ លោក​ផាត សុ​ផាន់​ណា ​ដែល​ទើប​នឹង​ឡើង​កាន់​តំណែង​ជា​មេ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អន្តរជាតិ​អន្តរ​ជាតិ​ដូង​រួចមក​មិនទាន់​អង្គុយ​កៅអីខ្លាញ់​ឲ្យបាន​ក្តៅគូថ​ផង​ស្រាប់​តែ​ធុំក្លិន​មិនសូវ​ស្រួល​ឡើយ​ ខណៈ​ដែល​ពល​ក​រខ្មែរ​ចេញ​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ កំពុង​រងការ​ឈឺ​ចាប់​ក្តៅ​ក្រហាយ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ជា​មួយ​នឹង​ទង្វើ​របស់​លោក ​ផាត​ ​សុផាន់​ណា​ ដែល​កំពុង​ក្តោប​អំណាច​យ៉ាង​ព្រហើន​ ល្មើស​ទៅ​នឹង​អនុក្រឹត្យ​លេខ៦៨​ របស់​រាជ​រដ្ឋាភិបាល​និង​បទ​បញ្ជា​ក្រសួង​មហាផ្ទៃ ​ក្នុង​ក្រប​ខ័ណ្ឌ​ទូទាំង​ប្រទេស​ ដែល​បច្ចុប្បន្ន​នេះ​ លោក​ផាត​សុផាន់ណា​ ប្រើ​អំណាច​ជា​មេប៉ុស្តិ៍​នគរ​បាល​ច្រក​ទ្វារ​អន្តរ​ជាតិ​ដូង​ ដើម្បី​ជម្រិត​ទារ​ប្រាក់​ពី​ពល​ករ​ខ្មែ​រយ៉ាង​ចាស់​ដៃបំផុត​ នៅ​ចំណុច​ច្រក​ដូង​នេះ​ ដោយ​គ្មាន​ញញើត​ខ្លាច​ចំពោះ​ប្រសាស​ន៍​ដ៍ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី ​ដែល​ធ្លាប់​បាន​ដាក់​ការ​ស៊ើប​អង្កេត​ត្រួត​ពិនិត្យ​និង​ចាត់​វិធានការ​លើ​ភាព​មិន​ប្រ​ក្រតី​នេះ​ជាច្រើន​លើក​ច្រើន​សារ​មក​ហើយ​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជំនាញ​ដែល​តែងតែ​យក​លុយ​លើស​ពី​លិខិត​បទដ្ឋាន​គតិ​យុទ្ធ​តាម​ច្បាប់​កំណត់​និង​រំលោភ​លើការ​ផ្តល់​សិទ្ធ​សេវា​អនុគ្រោះ​ដល់​ប្រជា​ពល​រដ្ឋ។​ប្រភព​ដ៌​ដែល​បាន​បន្ត​ឲ្យ​ដឹងទៀត​ថា ​កូន​ចៅ​ក្រោម​ឪ​វាទ​ របស់​លោក ​ផាត ​សុផាន់​ណា​កំពុង​តែ​ប្រមូល​ប្រាក់​ពីពល​ករ​ ចំណាក​ស្រុក​ដែល​មាន​បំណង វិល​ត្រឡប់​មក​ពីធ្វើ​ការ​នៅ​ប្រទេស​ថៃវិញ ​ក្នុង​ម្នាក់ៗ ​៣០០បាត​ និង​ចេញ​ទៅធ្វើ​ ការ​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ ច្បាប់​តាម​រយៈ​មេខ្យល់​ក្នុង​ម្នាក់ៗ ​ចាប់ពី​ ២០០០​បាត​ទៅ​ ២៥០០បាត​ ។

សេច​ក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា​ ពលករ​ចំណាក​ស្រុក​ ដែល​ត្រឡប់​មកវិញ​ក្នុង​ម្នាក់​ៗ​ ត្រូវ​បាន​ទាហាន​ថៃ​ ទារ​ប្រាក់​២០០បាត​ និង​ត្រូវ​បាន​ក្រុម​ ប៉ូលិស​អន្តោ​ប្រ​វេសន៍​របស់ ​លោក​ ផាត​សុ​ផាន់​ណា​ ទាម​ទារ​ប្រាក់​ចំនួន​ ៣០០​បាត​បន្ថែម ​ទៀត​ ទើប​ឱ្យ​ចូល​មក​ទឹកដី ​កំណើត​របស់​ខ្លួន​វិញ​ ។ពលករ​ខ្មែរ​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ប្រសិន​បើមិន​បង់​លុយ​ទៅ​ឱ្យ ​លោក ​ផាត ​សុផាន់​ណា​ ទេគឺមិន​អាច​ចូល​មក​ស្រុក​កំណើត​ទាន់​ពេល ​វេលា​នោះ​ទេ ​គឺត្រូវ​បាន​អាជ្ញា​ធរ​ទាហាន​របស់​ថៃ​គំរាម​ចាប់ វាយ​ដំមិន​ខាន​ប្រសិន​បើ​យឺត​យ៉ាវ​នោះ
? ​ដោយ​ខ្លាច​អំណាច​របស់​ លោក​ផាត​សុ​ផាន់​ណា ពលករ​ខ្មែរ​បាន​សម្រេច​ចិត្ត​បង់​លុយ​ឱ្យ​ទៅ​ក្រុម​ប៉ូលិស ​អន្តោ​ប្រវេសន៍​រូប​នោះ​? តាម​ រយៈ​មេខ្យល់​របស់​ពួកគេ ​។​

ប្រភព​បន្ត​ថា​៖​ ពលករ​ខ្មែរ​ត្រូវ​ក្រុម​ប៉ូលិស​អន្តោប្រវេសន៍​ដែល​ជា​កូន​ចៅ ​លោក ​ផាត​សុផាន់​ណា ​ប្រើប្រាស់ ​ពាក្យ​គំរាម​ចាប់​បញ្ជូន​ទៅ​ស្នង​ ការ​ខេត្ត​បាត់​ដំបង​ដាក់​គុក​ បើ​ មិន​ធ្វើតាម​ការ​បង្គាប់​របស់​មេ ​ខ្យល់​នោះ​ទេ
?​ ។ដូច្នេះ​ហើយ​ទើប​ប្រជាពលករ​ខាងលើ​បាន​សំណូមពរ​ដល់ ​លោក​ គៀត​ ច័ន្ទ​ថារិទ្ធ ​អគ្គនាយក​នៃអគ្គ​នាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៌​និងលោក​ ​ឱម​ យ៉ិន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ មេត្តា​ពិនិត្យ​ស្រាវជ្រាវ​នូវទង្វើ​របស់​លោក​ផាត ​សុផាន់​ណា​ ដែល​ថ្នាក់​លើ​មិនគួរ​មើល​រំលង​ពី​ទង្វើរ​បស់ ​លោក ​ផាត ​សុផាន់ណា​នោះ​ដែល​បាន​និង​កំពុង​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ព្រោះ​តែ​ប្រយោជន៍​បុគ្គល​។​
 
ករណី​នេះ​យើងខ្ញុំ​មិន​អាច​សុំ​ការ​សម្ភាសន៍​ពី​លោក​ផា​ត​សុ​ផា​ន់​ណា​បាន​ទេ​ដោយ​គ្មាន​លេខ​ទំនាក់​ទំនង​យើង​រង់ចាំ​ទទួល​ការ​សម្ភាន៍​ពី​លោក​​ផា​ត​​សុផា​ន់​ណា​គ្រប់​ម៉ោង​ធ្វើការ។​ដោយ​ត្រពាំង​​ទួល​










   
ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


ចេញ​ផ្សាយ​ថ្ងៃទី​២៧​ខែ​មិនា​ឆ្នាំ​២០១៩​
បន្ទាយ​មានជ័យ​៖ ​ក្រោយ​ពី​មាន​ការ​ចុះ​ផ្សាយ​មួយ​លេខ​រឿង​មេ​ឃុំ​អូ​បី​ជាន់​​កាលពី​ថ្ងៃទី២៥​ខែ​មិនា​ឆ្នាំ​២០១៩​រួច​មក​មាន​អ្នក​ផ្តល់​ព័ត៌មាន​មក​កា​រិ​យា​ល័​យ​ព័ត៌មាន​របស់​មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា​ដើម្បី​បញ្ជាក់​អំពី​សកម្មភាព​និង​ទង្វើ​ពី​អតីត​កាល​និង​បច្ចុប្បន្ន​កាល​របស់​លោក​មេឃុំ​អូ​បី​ជាន់​ ឈ្មោះ​តុល​សារិន​ហៅ​ក្លឹង​ដែល​ជា​មេឃុំ​អូបី​ជាន់​


 ងៃ​ចេញ​ផ្សាយៈថ្ងៃទី១៩ខែមិនាឆ្នាំ២០១៩
ខេត្តត្បូងឃ្មុំៈ ប្រភព​ពីប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុងស្រុក ​ពញា​ក្រែក​ជា​ប្រធាន​ស្នាក់​ការ​គយ​ និង​រដ្ឋាករ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិហ៊ូច​ ឃុំ​ក្រែក​ ស្រុក​ពញ្ញា​ក្រែក​ ខេត្ត​ត្បូងឃ្មុំ​ រង​ការ​រិះគន់​កំពុង​ឃុប​ឃិត​គ្នា​ជា​មួយ​មន្ត្រី​គយ​ក្រោម​ឱវាទ​ ទទួល​លុយ​ក្រោមតុ​ដោយ​បង្គាប់​ឲ្យ​ឈ្មួញរក​ស៊ីដឹក​ទំនិញ​ផ្សេងៗ​ ពី​ប្រទេស​វៀតណាម


 ចេញផ្សាយ​ថ្ងៃ​ទី​៨ខែ​មិនា​ឆ្នាំ​២០១៩​
បន្ទាយ​មាន​ជ័យ៖ក្រុម​អា​ជីវករ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ដឹក​ទំនិញ​តាម​រថយន្ត​តូច​ធំ​ និង​តាម​រ៉ឺម៉ក​ម៉ូតូ ​ចេញចូល​តាម ​ច្រក​តំបន់​បឹង​ត្រកួន សព្វថ្ងៃនេះ ​គឺ​ត្រូវ​ចំណាយ​យ៉ាង​ច្រើន​សម្រាប់ ​ក្រុម​មន្ត្រី​គយ​និង ​សមត្ថកិច្ច​ពុក​ រលួយ ​ហើយ​ស្ទើរតែ​គ្មាន​នៅសល់​កម្រៃ​សម្រាប់​ទិញ​អង្ករ​ច្រក​ឆ្នាំង​។ ដោយ​ហេតុ​ថា​សម្រាប់​រថយន្ត​ដឹក​ទំនិញ​ប្រភេទ


 ចេញ​ផ្សាយ​ថ្ងៃទី​៨ខែ​មិនា​ឆ្នាំ​២០១៩​
លោក​ផាត់វីរៈ​មេ​ប៉ុស្តិ៍​នគរ​បាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ​ក្នុង​ខេត្ត​ប៉ៃលិន បាន​បង្កើត​ឲ្យមាន​ការ​គៀប​សង្កត់​យក​ប្រាក់​ពី​ពលករ​ខ្មែរ​ឆ្លងដែន​ទៅ​រក​ការ​ងា​រ​នៅ​ក្នុង​ប្រទេស​ថៃ​ជា​រៀង​រាល់​ថ្ងៃ​និង​​រាប់​ក្បាល​ឡាន​យក​លុយ​រាល់​កសិផល​របស់​ប្រជា​ពល​រដ្ឋខ្មែរ​ដែល​ដឹក​យក​ទៅ​លក់​នៅ​ប្រ​ទេស​ថៃ​និង​អ​នុ​ញ្ញាតិ​ឲ្យ​ជន​ជាតិ​ថៃ​ចូល​មក​លេងល្បែង​ក្នុង​ការ​ស៊ី​ណូ​


 ចេញផ្សាយ​ថ្ងៃទី​៨​មិនា​ឆ្នាំ​២០១៩​ ខេត្តកំពត៖ប្រភពពី​មន្ត្រី​នៅ​ច្រក ទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា លោក​ យី ថុល ​ដែល​មក​កាន់ ​តំណែង​ជា​ប្រធាន​ការិយា​ល័យ​គយ​និង​រដ្ឋាករ​ព្រែក​ចាក កាល​ពីពេល​ថ្មីៗ​នេះ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។


 ថ្ងៃ​ចេញ​ផ្សាយៈ​ ថ្ងៃ​ទី​០៧​ខែ​មិនា​ឆ្នាំ​២០១៩​
ខេត្ត​ឧត្ដរមាន​ជ័យ៖​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ឧត្ដរ​មាន​ជ័យ​ មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ បន្ទាប់ពី​លោក ​ឈុន​ សុភ​មង្គល ​មក​កាន់​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​ឧត្ដរ​មាន​ជ័យ​ ជំនួស​លោកយូហេង គឺ​លោក ឈុន សុភមង្គល កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​គេច​ពន្ធ ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​គំហុក​។


 ចេញផ្សាយៈ​ថ្ងៃទី១៩​ខែ​មករា​ឆ្នាំ២០១៩
ដោយ មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា
ខេត្ត​ស្ទឹង​ត្រែង៖​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន ​ឲ្យ​ដឹងថា​ រយៈ​ពេល​ជាង​កន្លះ​ខែ ​មក​ហើយ​ដែល​ឧកញ៉ា​ជ័យ​សម្រុក​ដឹកជញ្ជូន ​ឈើ​ចេញ ពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី ​សេសា​ន​ក្រោម​២ តាម​រថយន្ត​សាំ​យ៉ុង​ ក្នុង​មួយ​យប់ៗ​ពី​១០​ទៅ​២០ ​គ្រឿង​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា


 ចេញ​ផ្សាយ​ថ្ងៃទី​៣០​ខែ​ធ្នូ​ឆ្នាំ​២០១៨​
ដោយ​មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា
ទូរ​សព្ទ័​ទំនាក់​ទំនង​0​១២​៧២​១៨​៧៩​
កំពង់ធំ៖ប្រភព​ពី​ប្រជា​ពល​រដ្ធ​បាន​ឲ្យ​ដឹង​ថា ​ការ​ដែល​អ្នកមាន​លុយ​ អ្នក​មាន​អំណាច​ អាច​ទន្ទ្រាន​កាន់​កាប់​ដីព្រៃ​លិច ​ទឹក​ គឺ​ដោយ​ សារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ អ៊ុន បុត្ត ​អភិបាល​ស្រុក​កំពង់ស្វាយ​ ព្រម​ទាំង​មន្ត្រី​អាជ្ញាធរ​មូល ដ្ឋាន​និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​។ ចំណែក​លោក​ សុខ លូ​ អភិបាល​ខេត្ត​កំពង់ធំ​


 ចេញ​ផ្សាយ​ថ្ងៃទី​២៨ខែ​ធ្នូ​ឆ្នាំ​២០១៨​
ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​ពីអ្នក​យកព័ត៌មាន​ប្រចាំ​ក្រុងប៉ោយប៉ែត​បានរាយ​ការណ៍​ថាក្លឹប​កម្សាន្ត​មួយ​កន្លែង ​ដែល​ស្ថិត​នៅ​តំបន់​កាស៊ីណូ​ ផ្កាយ​ប្រាំ


 ខេត្ត​ព្រះសីហនុ៖​ ល្បី​ខ្លាំង​ទៀត​ហើយ​លោកទុំ ណូ​ ប្រធាន​សាខាគយ​និងរដ្ឋាករ​ខេត្តព្រះសីហនុ​កំពុង​ជិះសេះ​លែងដៃ​ប្រព្រឹត្តអំពើ​ពុករលួយ​ដោយមិន​ញញើត​កោត​ខ្លាច​ទៅនឹង​ចំណាត់​ការ​កំចាត់ អំពើ​ពុក​រលួយ​របស់រាជ​រដ្ឋាភិបាល​ គ្រា​ដែល​សម្តេច​តេជោ​ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​ បាន​ពិចារ​ណា​នឹងប្រមើរ​មើល​ឃើញ​ថា​
បទយកការណ៍សំខាន់ៗ
ចេញ​ផ្សាយ​ថ្ងៃទី​២៧​ខែ​មិនា​ឆ្នាំ​២០១៩​
បន្ទាយ​មានជ័យ​៖ ​ក្រោយ​ពី​មាន​ការ​ចុះ​ផ្សាយ​មួយ​លេខ​រឿង​មេ​ឃុំ​អូ​បី​ជាន់​​កាលពី​ថ្ងៃទី២៥​ខែ​មិនា​ឆ្នាំ​២០១៩​រួច​មក​មាន​អ្នក​ផ្តល់​ព័ត៌មាន​មក​កា​រិ​យា​ល័​យ​ព័ត៌មាន​របស់​មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា​ដើម្បី​បញ្ជាក់​អំពី​សកម្មភាព​និង​ទង្វើ​ពី​អតីត​កាល​និង​បច្ចុប្បន្ន​កាល​របស់​លោក​មេឃុំ​អូ​បី​ជាន់​ ឈ្មោះ​តុល​សារិន​ហៅ​ក្លឹង​ដែល​ជា​មេឃុំ​អូបី​ជាន់​
 ងៃ​ចេញ​ផ្សាយៈថ្ងៃទី១៩ខែមិនាឆ្នាំ២០១៩
ខេត្តត្បូងឃ្មុំៈ ប្រភព​ពីប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុងស្រុក ​ពញា​ក្រែក​ជា​ប្រធាន​ស្នាក់​ការ​គយ​ និង​រដ្ឋាករ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិហ៊ូច​ ឃុំ​ក្រែក​ ស្រុក​ពញ្ញា​ក្រែក​ ខេត្ត​ត្បូងឃ្មុំ​ រង​ការ​រិះគន់​កំពុង​ឃុប​ឃិត​គ្នា​ជា​មួយ​មន្ត្រី​គយ​ក្រោម​ឱវាទ​ ទទួល​លុយ​ក្រោមតុ​ដោយ​បង្គាប់​ឲ្យ​ឈ្មួញរក​ស៊ីដឹក​ទំនិញ​ផ្សេងៗ​ ពី​ប្រទេស​វៀតណាម
 ចេញផ្សាយ​ថ្ងៃ​ទី​៨ខែ​មិនា​ឆ្នាំ​២០១៩​
បន្ទាយ​មាន​ជ័យ៖ក្រុម​អា​ជីវករ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ដឹក​ទំនិញ​តាម​រថយន្ត​តូច​ធំ​ និង​តាម​រ៉ឺម៉ក​ម៉ូតូ ​ចេញចូល​តាម ​ច្រក​តំបន់​បឹង​ត្រកួន សព្វថ្ងៃនេះ ​គឺ​ត្រូវ​ចំណាយ​យ៉ាង​ច្រើន​សម្រាប់ ​ក្រុម​មន្ត្រី​គយ​និង ​សមត្ថកិច្ច​ពុក​ រលួយ ​ហើយ​ស្ទើរតែ​គ្មាន​នៅសល់​កម្រៃ​សម្រាប់​ទិញ​អង្ករ​ច្រក​ឆ្នាំង​។ ដោយ​ហេតុ​ថា​សម្រាប់​រថយន្ត​ដឹក​ទំនិញ​ប្រភេទ
 ចេញ​ផ្សាយ​ថ្ងៃទី​៨ខែ​មិនា​ឆ្នាំ​២០១៩​
លោក​ផាត់វីរៈ​មេ​ប៉ុស្តិ៍​នគរ​បាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ​ក្នុង​ខេត្ត​ប៉ៃលិន បាន​បង្កើត​ឲ្យមាន​ការ​គៀប​សង្កត់​យក​ប្រាក់​ពី​ពលករ​ខ្មែរ​ឆ្លងដែន​ទៅ​រក​ការ​ងា​រ​នៅ​ក្នុង​ប្រទេស​ថៃ​ជា​រៀង​រាល់​ថ្ងៃ​និង​​រាប់​ក្បាល​ឡាន​យក​លុយ​រាល់​កសិផល​របស់​ប្រជា​ពល​រដ្ឋខ្មែរ​ដែល​ដឹក​យក​ទៅ​លក់​នៅ​ប្រ​ទេស​ថៃ​និង​អ​នុ​ញ្ញាតិ​ឲ្យ​ជន​ជាតិ​ថៃ​ចូល​មក​លេងល្បែង​ក្នុង​ការ​ស៊ី​ណូ​
 ចេញផ្សាយ​ថ្ងៃទី​៨​មិនា​ឆ្នាំ​២០១៩​ ខេត្តកំពត៖ប្រភពពី​មន្ត្រី​នៅ​ច្រក ទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា លោក​ យី ថុល ​ដែល​មក​កាន់ ​តំណែង​ជា​ប្រធាន​ការិយា​ល័យ​គយ​និង​រដ្ឋាករ​ព្រែក​ចាក កាល​ពីពេល​ថ្មីៗ​នេះ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។
 ថ្ងៃ​ចេញ​ផ្សាយៈ​ ថ្ងៃ​ទី​០៧​ខែ​មិនា​ឆ្នាំ​២០១៩​
ខេត្ត​ឧត្ដរមាន​ជ័យ៖​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ឧត្ដរ​មាន​ជ័យ​ មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ បន្ទាប់ពី​លោក ​ឈុន​ សុភ​មង្គល ​មក​កាន់​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​ឧត្ដរ​មាន​ជ័យ​ ជំនួស​លោកយូហេង គឺ​លោក ឈុន សុភមង្គល កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​គេច​ពន្ធ ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​គំហុក​។
 ចេញផ្សាយៈ​ថ្ងៃទី១៩​ខែ​មករា​ឆ្នាំ២០១៩
ដោយ មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា
ខេត្ត​ស្ទឹង​ត្រែង៖​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន ​ឲ្យ​ដឹងថា​ រយៈ​ពេល​ជាង​កន្លះ​ខែ ​មក​ហើយ​ដែល​ឧកញ៉ា​ជ័យ​សម្រុក​ដឹកជញ្ជូន ​ឈើ​ចេញ ពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី ​សេសា​ន​ក្រោម​២ តាម​រថយន្ត​សាំ​យ៉ុង​ ក្នុង​មួយ​យប់ៗ​ពី​១០​ទៅ​២០ ​គ្រឿង​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា
 ថ្ងៃច័ន្ទ ​ទី០៧​ ខែមករា​ ឆ្នាំ​២០១៨​
ដោយ ​មជ្ឈមណ្ឌល​អ្នក​សារ​ព័ត៌មាន​កម្ពុជា​
ទំនាក់ទំនងលេខ០១២៧២១៨៧៩
ខេត្ត​បាត់ដំបង៖​ តាម​សេចក្តីរាយ​ការណ៌​ពីពលករ​បានឲ្យ​ដឹង​ថា ​លោក​ ផាត​ ​សុ​ផាន់​ណា​មេប៉ូ​លិស​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង បាន​និង​កំពុង​តែបើក​ដៃ​ឲ្យ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ចេញ​ទៅ​រក​ការងារ​ធ្វើ​ នៅក្នុង​ប្រទេស​ថៃ​ជាថ្នូរ​ នឹង ​ការ​ទទួល​បាន​លាភ​សក្ការះ​ចែកគ្នា​ដាក់ក្នុង​ហោប៉ៅ​តាម​របៀប​ពុក​រលួយ​ជាប្រព័ន្ធ។​
 ចេញ​ផ្សាយ​ថ្ងៃទី​៣០​ខែ​ធ្នូ​ឆ្នាំ​២០១៨​
ដោយ​មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា
ទូរ​សព្ទ័​ទំនាក់​ទំនង​0​១២​៧២​១៨​៧៩​
កំពង់ធំ៖ប្រភព​ពី​ប្រជា​ពល​រដ្ធ​បាន​ឲ្យ​ដឹង​ថា ​ការ​ដែល​អ្នកមាន​លុយ​ អ្នក​មាន​អំណាច​ អាច​ទន្ទ្រាន​កាន់​កាប់​ដីព្រៃ​លិច ​ទឹក​ គឺ​ដោយ​ សារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ អ៊ុន បុត្ត ​អភិបាល​ស្រុក​កំពង់ស្វាយ​ ព្រម​ទាំង​មន្ត្រី​អាជ្ញាធរ​មូល ដ្ឋាន​និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​។ ចំណែក​លោក​ សុខ លូ​ អភិបាល​ខេត្ត​កំពង់ធំ​
 ចេញ​ផ្សាយ​ថ្ងៃទី​២៨ខែ​ធ្នូ​ឆ្នាំ​២០១៨​
ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​ពីអ្នក​យកព័ត៌មាន​ប្រចាំ​ក្រុងប៉ោយប៉ែត​បានរាយ​ការណ៍​ថាក្លឹប​កម្សាន្ត​មួយ​កន្លែង ​ដែល​ស្ថិត​នៅ​តំបន់​កាស៊ីណូ​ ផ្កាយ​ប្រាំ
 ខេត្ត​ព្រះសីហនុ៖​ ល្បី​ខ្លាំង​ទៀត​ហើយ​លោកទុំ ណូ​ ប្រធាន​សាខាគយ​និងរដ្ឋាករ​ខេត្តព្រះសីហនុ​កំពុង​ជិះសេះ​លែងដៃ​ប្រព្រឹត្តអំពើ​ពុករលួយ​ដោយមិន​ញញើត​កោត​ខ្លាច​ទៅនឹង​ចំណាត់​ការ​កំចាត់ អំពើ​ពុក​រលួយ​របស់រាជ​រដ្ឋាភិបាល​ គ្រា​ដែល​សម្តេច​តេជោ​ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​ បាន​ពិចារ​ណា​នឹងប្រមើរ​មើល​ឃើញ​ថា​
 ចេញផ្សាយ​ថ្ងៃ​ទី២១​ខែ​ធ្នូ​ឆ្នាំ២០១៨​
ដោយ​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មានកម្ពុជា​
ទំនាក់​ទំនង​ទូរសព្ទ័​លេខ ​០១២៧២១៨៧៩​ខេត្តពោធិ៍សាត់​៖​មេ​ឈ្មួញ​ឧក្រិដ្ឋ​កម្មព្រៃ​ប្រើ​ឈ្មោះ​ខ្មោច របស់​ក្រុមហ៊ុន{ MD​S }​របស់​លោ​ក​ឧកញ៉ា ទ្រី​ភាព​​​​​ជ្រក​ក្រោម​ឃ្លៀក​របស់គណ ​អភិបាល​​ខេត្ត​ពោធិ៏សាត់​ ទៅ​កាប់ ​បំផ្លាញ​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស​ យ៉ាង​អនាធិបតេយ្យ​បំផុត
 ចេញ​ផ្សាយ​ថ្ងៃ​ទី១៨​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ ដោយ​សមា​គម​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មាន​កម្ពុជា​
ទូរសព្ទ័​លេខ​៖០៩៧​ ៩០៨៥៦៧៨ ​០១២៧២១៨៧៩​ ភ្នំពេញ៖​ តាមប្រភពព័ត៌មាន​ពីអ្នកយកព័ត៌​មានប្រចាំ​ក្រុងប៉ោយប៉ែត​បានរាយ​ការណ៍​ថាក្លឹប​កម្សាន្ត​មួយ​កន្លែង ​នេះ​ស្ថិត​នៅ​តំបន់​កាស៊ីណូ​ ផ្កាយប្រាំ ​ហើយ​ក៏ជា​តំបន់ក្តៅ ​នៃ​ប្រភព​គ្រឿង​ញៀន​. ថ្នាំក្រវី​ ខេ​ ម៉ាទឹកកក ​​ដែល​មាន​អ្នក​កាង​. និង​អ្នក​លក់​. ច្រើន​ដែល​​ក្នុង​នោះ​ក៍​មាន ​ក្មេងៗ​ខ្មែរ​និង​ជនជាតិ​
 ចេញផ្សាយថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨  លោកសិទ្ធនិង​បក្ខពួក ​គឺជា ​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់ ​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ចំណុះ ​ឆ្លងកាត់​ផ្លូវជា តិ​លេខ​២​ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​វិធានការ​ ទប់ស្កាត់​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​ គេ​បែរជា​គាបសង្កត់​ប្រជាពល រដ្ឋឈ្មួញនិង​អាជីវក រដែល​ដឹកជញ្ជូន​ទំនិញ​តិចតួច​តាម​រថយន្ត​ដោយ​តម្រូវ​
 ចេញផ្សាយ​ ថ្ងៃទី 29/06/2018 រាជធានី​ភ្នំពេញ ៖ ចៅក្រម សេង រិទ្ធី បានសម្រេច​ដោះលែង​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ដែល ស្រវឹងស្រា​ជោគ បើករថយន្ត​ទៅបុក​រថយន្ត​អ្នក ដ៏​ទៃ​ពីក្រោយ ហើយ​បើក​រត់ ពេល​សមត្ថកិច្ច ប្រដេញ​ឃាត់​បាន​ក៏​ដក​កាំភ្លើង​គំរាម សមត្ថកិច្ច​កាលពី​ថ្ងៃទី​២៥ ខែមិថុនា​នោះ
 ចេញផ្សាយថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ខេត្តប៉ៃលិន៖ប្រភពពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ព្រំបង្ហើប​ឲ្យ​ដឹង ថា ទំនិញ​ ដែល​ឈ្មួញ​ធំៗ​នាំចូល​ តាម​ច្រក​នេះ​គឺ​បង់ពន្ធ​ជូន​រដ្ឋ​ ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ  ហើយ​ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ ក្រោម​តុ​
 ខេត្ត​រតន​គិរី៖​ ជិតដល់​ពេល​បោះ​ឆ្នោតឃុំសង្កាត់​ទូរទាំង​ប្រទេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ខិតខំ​ចុះមូលដ្ឋាន​ដើម្បី​ស្វែង​រក​កាគាំ​ទ្រពី​ពលរដ្ឋ​ ដោយឡែក​ សកម្មភាព​នៅច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ​កុំពុង​តែ​មានការ​ដឹក​ជញ្ជូន​ឈើ​កក្រើក​ឡើងវិញ​ហើយ​បន្ទាប់​ពីមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ ថង​ សាវុន​អភិបាល​នៃគណះ​ អភិបាល​ខេត្តរតនគិរី
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​