មាតិកាព័ត៌មាន
ថ្ងៃនេះ​
0763
ម្សិលមិញ
2173
ខែនេះ
80462
សរុប
19452502
Flag Counter

 ខេត្ត​ព្រៃ​វែង៖​ បើ​ទោះ​ជា​លោក​ កាំង​ លាង​ ប្រធាន​សាខាគយ​ និង​រដ្ឋាករ ​ខេត្ត​ព្រៃ​វែង​ រង​នូវ​ការ​រិះគន់​ពីមជ្ឈដ្ឋាន​អ្នក​រកស៊ី​ និង​មន្ត្រី​ក្រោម​ឱវាទ​ រឿង​បែក​ធ្លាយ​ចេញ​នូវអំពើ​ពុករលួយ​ដ៏​ស៊ី​ជម្រៅ​ផ្ទុយ​ពី​គោល​ការណ៍​កំណែ​ទម្រង់​របស់​ អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​,ដោយ​បំពាន​លើ​គោលការណ៍​របស់​លោក​ឧប​នាយករដ្ឋ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​ តាម​រយៈ​ទង្វើ​គាត់​បាន​ប្រើ​វប្បធម៍​ការងារ​តាម​ទម្លាប់​ ក្តោប​ជុំពី​សមាសភាព​ឈ្មួញ​រកស៊ី​គេច​ពន្ធ ​,ឡាន​ដឹក​ជញ្ជូន​ទំនិញ​បង់ពន្ធ​មិនគ្រប់​ រថយន្ត​ដឹក​ទំនិញ​បង់ពន្ធ​ក្លែង​ភេទ​ទំនិញ​ ​ឬបង់​ពន្ធ​ខុស​ពីយ​ថាហេតុ​ទំនិញ​ឡាន​ក្រុង​បង្កប់​ទំនិញ​គេចពន្ធ​កៀប​សង្កត់​ បង្ខំអោយឈ្មួញ​បង់​ប្រាក់ គិត​ជា​ក្បាល​ឡាន ​គិត​ជាខែ ​គ្រប់​ឈ្មួញ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ១​ និង​ផ្លូវជាតិ​លេខ៨​ ដោយ​គាត់​ប្រើ​មធ្យោបាយ​ដោយ​យក​អំណាច​ឥទ្ធិពល​ ក្នុងនាម​ខ្លួនមាន​តួនាទី​ភារកិច្ច ​ទប់ស្កាត់ ​បង្ក្រាប​ទំនិញ​រត់ពន្ធ​ ការ​ប្រ​មូល​ពន្ធ ទៅ​ឆក់​យក​សេដ្ឋកិច្ច​សម្រាប់​បុគ្គល​ខ្លួនឯង​ បក្ខ​ពួក​ និងរក​ប្រភព​សេដ្ឋកិច្ច​ពុករលួយ​មួយ​ចំនួនធំ​ទៀត​ ក៏​លោក ​កាំង​ លាង មិន​ទាន់​ក្លាយ​ជាកម្មវត្ថុ​ដែល​ត្រូវ​លោក​បណ្ឌិត ​គុណ​ ញឹម​ ដាក់​ភាព​សង្ស័យ ​តាម​ដាន ​ស្រាវជ្រាវ ​គឺ​ហាក់​មាន​ទស្សន​កន្ទេល​ធំ​បន្លំ​ដេក​» ឬ​ក៏​ត្រូវ​បាន​លោក​ កាំង​ លាង​ យក​ប្រភព​សេដ្ឋកិច្ច​ក្នុង​កម្រិត​ណា​មួយ​ទៅ​បំពេញ​តម្រូវការ​«ឆ្នាំងបាយ»​ ទើប​ព្រងើយ​កន្តើយ​ក្នុងរឿង​នេះ​ដល់​បច្ចុប្បន្ន​អាច​ជា​អំពើ​ពុករលួយ​កើត​ឡើង​ជាលក្ខណះ​ប្រព័ន្ធ​ គឺមាន​របៀប​ធ្វើការ​២បែប​ ទី១-​ដោយ​លោក ​កាំង ​លាង​ ប្រឹង​រក​ចំណូល​ពន្ធបង់​ជូនរដ្ឋ​អោយ​គ្រប់​តាម​ផែន​ការ​ប្រចាំ​ខែ​ ប្រចាំ​ត្រីមាស​ និង​ប្រចាំ​ឆមាស​ផង ​និងទី២​-ប្រមូល​ព័ត៍មាន ​ក្តោប​ស្ថិតិពី ​ឈ្មួញ​រកស៊ី​គេចពន្ធឡាន​ដឹក​ជញ្ជូន​ទំនិញ​បង់​ពន្ធ​មិន​គ្រប់​​រថយន្ត​ដឹក​ទំនិញ​បង់ពន្ធ​ក្លែង​ភេទ​ទំនិញ​ ឬបង់ពន្ធ​ខុសពី​យថា​ហេតុ​ទំនិញ,​ ឡាន​ក្រុង​បង្កប់​ទំនិញ​គេចពន្ធ,​ដើម្បី​អោយ​បក្ខពួក​ កូនចៅ​ជាមនុស្ស​របស់គាត់​ទាញ​រកលុយ​ពីឈ្មួញ​លក្ខណះ​ក្រៅ​វិក័យបត្រ​បង់ពន្ធ​ចូលរដ្ឋ ​គិត​ជាក្បាល​ឡាន​ គិត​ជាខែ​ ទៅតាម​ការត្រូវ​គ្នារវាង​ឈ្មួញ​និង​ក្រុម​ដៃ​ជើងគាត់​ប្រមូល​សេដ្ឋកិច្ច​ក្រៅ​ផ្លូវការ​។មន្ត្រី​រំលឹក​ថា​ លោក​ កាំង​ លាង ​ប្រើ​តែ​មនុស្ស​​របស់​គាត់​ទុកចិត្ត​«ស៊ី​មិន​បែក​ធ្លាយ​» ជួន​ជា​ជន​ស៊ី​វិល​យក​មក​ធ្វើការ​ដោយ​លក្ខណះ​បន្លំ ។ ដោយ​ឡែក​មន្ត្រី​គយ​ខ្លះ​មិន​ប្រើ​ទេ​ ខ្លាច​ធ្លាយ​រឿង​លុយ​ខ្មៅ​។ ដូច្នេះ​រាល់​ការ​ដឹកនាំ​របស់​លោក​ កាំង​ លាង​ គឺរក​គ្រប់​វិធីសាស្ត្រ ​ក្នុង​ន័យ​គម្រាម​ ដើរ​ជា​តួអង្គ​ស្លូត​ជួយ​ឈ្មួញ​ផង​ អោយកូន​ចៅដើ​រតួ​កាច​ផង​ សំខាន់​គាត់​ប្រើ​យុទ្ធសាស្រ្ត​យក​ដៃ​ទាំង២​កូទឹក​អោយល្អក់​ រួច​យក​ដៃ​ទាំង​ ២រាវ​ចាប់ត្រី​ទាំង​អស់​ពី​ក្នុង​ទឹក​តែ​ម៉្តង។ ជា​ទម្លាប់​«បើ​មិន​បង់​លុយ​គឺ​ចាប់​ ឬ​ឆែក​ឆេរ​» សំដៅ​រំខាន​ឈ្មួញ ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​ ខណៈ​គាត់​បាន​ក្តោប​ព័ត៍មាន​ជុំ ​ស្គាល់​ពីក្រ​យ៉ៅ ​មុខ​ឈ្មួញ​រកស៊ី​គេច​ពន្ធ ​បង់ពន្ធ​មិនគ្រប់​ បង់​ពន្ធ​ក្លែងភេទ​ទំនិញ​ ពី​ទំនិញ​នាំ​ចូល​បង់ពន្ធ​ខ្ពស់​ មក​បង់ពន្ធ​ទាប ​ហើយ​បង់​មិន​គ្រប់​ចំនួន​ថែម​ទៀត​, ទំនិញ​បង្កប់​ ពិសេស​ទំនិញ​គេចពន្ធ​បង្កប់​តាមឡាន​ក្រុង​នេះ​ជាដើម។​
ឈ្មួញ​បាន​ធ្លោយ​ពាក្យ​​ញឹកញាប់​ថា​ ករណី​បង់​លុយ​អោយ​លោក​ កាំង​ លាង​ ប្រធាន​សាខា​គយ ​និង​រដ្ឋាករ​ ខេត្ត​ព្រៃវែង​ គឺ​បង់​អោយ​ខាង​សាខា​ផង​ ក៏ត្រូវ​បង់​អោយ​ខាង​គយចល័ត​ ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ កាំង ​លាង ផង​ ទើប​អាច​ដំណើរការ​ដឹកជញ្ជូន​ទំនិញ​លោតឆ័ត្រ​បាន​ បង់ពន្ធ​ខ្លះ​ គេច​ពន្ធ​ខ្លះ​ ទំនិញ​បង្កប់​ខ្លះ​នេះ​ជាដើម​ ។ ក្នុង​នោះ​លោក ​កាំង លាង​ បែង​ចែក​ឈ្មួញ​ និងក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ជា​២ប្រភេទ​៖ ទី១​-បើ​ឈ្មួញ​មាន​បុណ្យ​ស័ក្តិយស ​មាន​សែទុយោ​ មាន​អ្នកធំ​ផ្តាំផ្ញើ ​អន្តរាគមន៍​ ជា​មនុស្ស​របស់​លោក​នេះ​ លោក​នោះ​ ដែល​ខ្លួន​គិត​ថាកៀប​ខ្លាំង​រលាក​ គឺ​លោក ​កាំង ​លាង អោយ​បង់តែ​ក្បាល​ឡានទេ​ ដោយ​១ឡាន​យក​១៥០ដុល្លារ ​ទៅ២០០​ដុល្លា​ឬពី២៥០ដុល្លា​-៣០០​ដុល្លា​។ ទី២​-បើ​ជា​ឈ្មួញ,​ ក្រុមហ៊ុន​ដឹកជញ្ជូន​ធម្មតា​ គឺ​លោក​ កាំង ​លាង ​តម្រូវ​អោយ​បង់​១ឡាន​ យក​១៥០​ដុល្លារ​ ទៅ​២០០​ដុល្លារ ​ឬ​ពី២៥០ដុល្លារ​-៣០០ដុល្លារ​ និងបង់​ប្រចាំ​ខែបន្ថែម ​ក្នុង១ខែ​ចាប់ពី​៥០០០​ដុល្លារ​ ទៅ១០០០០ម៉ឺន​ដុល្លារ ​។ ក្រៅ​ពីបង់​របៀប​នេះ​ លោក ​កាំង ​លាង ​ក៏បង្ខំ​អោយ​ឈ្មួញបង់​បន្ថែម​មួយ​ជាន់​ទៀតទៅ​ខាង​គយចល័ត​ក្រោម​ការ​គ្រប់​គ្រង​របស់​គាត់។ ​ដោយ​ឡែក​ឡាន​ក្រុងរាប់​សិប​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ពី​កម្ពុជា-​វៀតណាម ​គ្រប់​ក្រុមហ៊ុន​គឺលួច​បង្កប់​ទំនិញ​គេចពន្ធ​ទាំងអស់​ មាន​ជា​សំលៀក​បំពាក់​(ប្រេន) ​គ្រឿង​អេឡិច​ត្រូនិក ​ម៉ាស៊ីន​ ប្រេង​ម៉ាស៊ីន​ សត្វ​ក្រួច​ ។ល។ ពិសេស​សព្វថ្ងៃ​ពេញ​និយម​ណាស់​រឿង​ឡាន​កុងតឺន័រ​ដឹកទំនិញ​ពី​បរទេស​ប៉ែក​អ៉ឺរ៉ុប​ ហើយ​មក​ឡើង​តាម​ច្រកអន្តរ​ជាតិឆ្លង​កាត់​ផ្លូវជាតិ​លេខ១​ ប្រភេទ​ជាទំនិញ​លោតឆ័ត្រ​រាប់រយ​ប្រភេទ​ គឺមាន​ក្រុមហ៊ុន​ម៉ៅ​ការរត់​ការផ្លូវ ​មាន​ន័យ​ថា៖ បើមួយ​កុងតឺន័រ​បង់ពន្ធ​ស្របច្បាប់​អស់​ចាប់​ពី​១២០០០​ដុល្លារ​ ឬ​១៥០០០​ដុល្លារ ​គេ​ធា​នា​យក​ត្រឹម​មួយកុង​តឺន័រ​ត្រឹម​៦០០០​ដុល្លារ។​ បញ្ហានេះ​សុទ្ធតែ​ប្រភព​សេដ្ឋកិច្ច​ដែល​លោក ​កាំង​ លាង ​បាន​ស៊ី​ចុក​ដោយ​ស្ងាត់​ស្ងៀម​បំផុត ​ហើយ​លោក​ កាំង​ លាង​ ដឹងខ្លួន​ឯងច្បាស់​ថាក្រុមហ៊ុន​ណា​ចេញ​មុខ​រត់​(ឃ្លាទំនិញប្រភេទ)​នេះ​ឆ្លង​កាត់​ផ្លូវជាតិ​លេខ១​ក្រុមហ៊ុន​និង​ឈ្មួញ​រត់ការ​បែបនេះ​ ពួកគេ​ត្រូវបង់​លុយ​អោយ​លោក​ កាំង លាង​ ប្រចាំខែ​ជាក្បាល​ឡាន​និមួយៗ​ ទៅតាម​ក្រុមហ៊ុន​មាន​ឡាន​តិច​ឬច្រើន​។ចំពោះ​ទំនិញ​វិនិយោគ​នាំចូល ​ដែល​ពន្ធអាករ ​ជា​បន្ទុក​រ​បស់​រដ្ឋ ​មាន​ជា​ម៉ាស៊ីន​ ម៉ាស៊ីនដេរ ​កំណាត់ សម្រាប់​យក​មក​ដំណើរ​ការ​អោយ​វិស័យ​ក្រុមហ៊ុន​កាត់ដេរ​ ក៏​លោក ​កាំង ​លាង​បង្ខំ​អោយ​បង់លុយ​១ឡាន​២០ដុល្លារ​ផងដែរ​ ជា​លុយ​ថ្លៃ​បាយ​ទឹក។ ផ្ទុយទៅ​វិញ​ករណី​នេះ​​ ​លោក​ កាំង ​លាង​ ប្រធាន​សាខា​គយ​ និង​រដ្ឋាករ ​ខេត្ត​ព្រៃវែង ​ត្រូវ​ដឹង​ខ្លួន​ឯង​ថាខ្លួន​មិន​ត្រឹមតែ​មិនគួ​យក​លុយ​ពី​ការ​ដឹក​ជញ្ជូន​រាល់​ទំនិញ​វិនិយោគ​នាំចូល​នោះ​ទេ​ លោក​ត្រូវ​មានតួនាទី​យ៉ាង​សំ​ខាន់​លើក​ទឹក​ចិត្តក្រុមហ៊ុន​វិនិយោគ​ ដោយ​សារគាត់​នាំចូល​យក​មក​ផលិត​ក្នុង​ស្រុក​ ដូចជា​វិស័យ​ក្រុម​ហ៊ុន​កាត់ដេរ​ បាន​ស្រូប​យ​កម្លាំង​ពលកម្ម​អោយ​ពលរដ្ឋ​ខ្មែរ​មាន​ការងារ​ធ្វើ​ ហើយ​រដ្ឋ​ទទួល​បានចំ​ណូល​ពន្ធ​ពេល​ផលិត​បាន​ជា​ផលិត​ផល​សម្រេច​បង់​ពន្ធ​នាំ​ចេញ​ទៅក្រៅ​ប្រទេស​តាមការ​បញ្ជាទិញ​ពីក្រុម​ហ៊ុន​បរទេស ​ដូច​ជា​ប៉ែក​អឺ​រ៉ុប​នេះ​ជា​ដើម​។
ការ​យក​លុយ​ពីរថយន្ត​កុងតឺន័រ​ដឹកជញ្ជូន​ទំនិញ​វិនិយោគ​នាំចូល​ដែល​ពន្ធអាករ​ជា​បន្ទុក​របស់រដ្ឋ​ មាន​ន័យ​ថា៖ ​លោក​ កាំង លាង ​ប្រធាន​សាខា​គយ​ និង​រដ្ឋាករ​ ខេត្ត​ព្រៃវែង​ បាននឹង​កំពុង​អនុវត្ត​ការងា​រផ្ទុយ​ពីគោល​នយោបាយ​របស់​រដ្ឋាភិបាល​យ៉ាង​ពេញ​ទំហឹង។​
ករណី​ លោក ​កាំង លាង​ ប្រធាន​សា​ខា​គយ ​និង​រដ្ឋាករ​ ខេត្ត​ព្រៃវែង​ បាន​ជាប់​ពាក់ព័ន្ធ​និងអំពើ​ពុក​រលួយ​យ៉ាង​ជ្រៅ ​ខណៈ​ទឹកបាក់​ទំនប់​ស្រេកឃ្លាន​និង​ផល​ប្រយោជន៍​ លាភ​សក្ការៈ​ និងស្រប​ពេល​មេអង្គភាព​ក៏ត្រូវ​ការអោយ​កូនចៅ​បន្តក់​ ឬ​ឆ្ងាញ់​និង​លុយ​ខ្មៅ​នេះ​ ក៏មាន​មន្ត្រី​គយខ្លះ​លើក​ឡើង​ថា៖ លោក ​កាំង ​លាង ​ប្រធាន​សាខាគយ​ និង​រដ្ឋាករ ​ខេត្ត​ព្រៃវែង ​កំពុង​មាន​មោទន​ភាព​ និងការ​បាន​លុយ​ដោយ​ការងារ​ទម្លាប់​ ប៉ុន្តែ​អំពើ​ពុករលួយ​នេះ​អា​ច​ឈាន​ដល់​វិនាស​ ឬ​គ្រោះ​ថ្នាក់​ដល់​តំណែង​ ប៉ះពាល់​កិត្តិយស​ សេចក្តី​ថ្លៃថ្នូរ ​និងប៉ះ​ពាល់​ដល់​ថ្នាក់លើ​ ក្នុង​សម័យ​កំណែរ​ទម្រង់​រដ្ឋបាល​ស៊ី​ជម្រៅ​នៃ​ប្រទេស​គ្រប់គ្រង​ដោយ​ច្បាប់នេះ។​ ពួកគាត់​បន្តថា៖ ​បច្ចុប្បន្ន​បញ្ហា​លុយ​ គឺថ្នាក់​លើចាំ​បាច់​ត្រូវ​ទ​ទួល​យក ​មិន​មែន​ហោ​ប៉ៅ​គាត់​ចុះ​ក្រោម​នោះ​ទេ ​ប៉ុន្តែ​ដល់​មាន​រឿង​បែក​ពាង​ប្រហុក​ ស្អុយ​ឈ្មោះ​និង​រឿង​អំពើពុករលួយ​ ប្រាកដ​ណាស់​ថា​ មេ​ខាង​លើមិន​ព្រម​ទទួល​យក​រឿង​ទេ​ បាន​ន័យ​ថា៖​ (សក់​អ្នក​ណា​ ​ក្បាល​អ្នក​ហ្នឹង​)​ នេះ​ជា​ទម្លាប់​ពីមុន​ទុក​ដល់​បច្ចុប្បន្ន​កាល។
ពាក់ព័ន្ធ​ករណី​លោក​ កាំង​ លាង​ ប្រធាន​សាខាគយ ​និង​រដ្ឋាករ​ ខេត្ត​ព្រៃវែង​ យក​លុយ​ក្បាល​ឡាន ​អោយ​ឈ្មួញ​ ក្រុមហ៊ុន​ដឹក​ជញ្ជូន​បង់​លុយ​ប្រចាំខែ​ ផ្ទុយ​ពីគោល​ការណ៍​ណែនាំ​លោក​បណ្ឌិត ​គុណ​ ញឹម​ អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន ​គយ​និងរដ្ឋាករ ​កម្ពុជា​ នៅរសៀល​ថ្ងៃទី៥ ​ខែធ្នូ ​ឆ្នាំ២០១៩​ អង្គភាព​យើង​ មិន​អាច​ទំនាក់​ទំនង​សុំការ​បំភ្លឺ​បានទេ​ តែកន្លង​ទៅធ្លាប់​មាន​ប្រសាសន៍​ថា៖«សូម​និយាយ​ឲ្យ​មាន​ការ​ពិត​ទេព្ដា​មានភ្នែក​ លោក​ដឹងបុណ្យ​បាប​មិន​ចាំបាច់​ជាតិ​ក្រោយ​ទេ…​សូម​អរគុណ»​។​
គួរម្លឹកថា៖ ​លោក​បណ្ឌិត ​គុណ ញឹម ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ​គយនិងរដ្ឋាករ ​កម្ពុជា​ មេត្តា​ពិនិត្យ​ការងារ​គ្រប់គ្រង​ដោយ​លោក ​កាំង​លាង​ គាត់ចាំបាច់អី​ដល់ត្រូវប្រើ​ប្រាស់ជន​ស៊ី​វិល​ក្លែង​បន្លំ​ជាគយ​ចាំយក​លុយឈ្មួញ​ ឬ​ត្រូវ​ប្រើ​មន្ត្រី​គយ​ពិតប្រាកដ​ ខ្លាច​គេ​តាម​ប្រម៉ាញ់​ដឹង​ ប៉ុន្តែ​លោក ​កាំង​ លាង​ មិនទាន់​ទទួល​ស្គាល់​ការ​ពិត​នៃអំពើ​ពុក​រលួយ​របស់​ខ្លួន​ទេ​ រហូត​ដល់​មន្ត្រី​និយាយ​យ៉ាង​ខ្លី​ថា​ (គង់​មាន​ថ្ងៃ​លោក​ដឹង​ខ្លួន​)។ ​ដោយ​ឡែក​ លោក​បណ្ឌិត​ គុណ​ ញឹម​ អគ្គ​នា​យកនៃ​ អគ្គ​នាយក​ដ្ឋាន ​គយ​និងរដ្ឋាករ ​កម្ពុជា ​ចំពោះ​ការអនុញ្ញាត​អោយ​ទំនិញ​គេចពន្ធ​ចូល​ កាក​សំណល់​ចូល​ មេគយ​យក​លុយ​ក្បាលឡាន​ និង​គិត​លុយ​ប្រចាំខែ​ គឺ​កន្លង​ទៅ​លោក​បាន​ប្រាប់​អង្គភាព​យើង​ថា៖ ​មិនមាន​ការ​អនុញ្ញាត​ទេ​។ បើ​មាន​ចូល​មក​សមត្ថកិច្ច​ត្រូវ​ចាប់​ឃាត់​ភ្លាម​។ ផ្ទុយទៅវិញ​ទំនិញ​គេចពន្ធ​កំពុង​សម្រុក​ឆ្លងកាត់​ផ្លូវជាតិ​លេខ១ ​ដែល​ឈ្មួញ​ និងក្រុមហ៊ុន​ទាំងនោះ​មិនត្រឹម​តែស្គាល់​ទំនាក់​ទំនង​ល្អ​ជាមួយ​ លោក​ កាំង លាង​ ប្រធាន​សាខាគយ​ និងរដ្ឋាករ ​ខេត្តព្រៃវែង​ ប៉ុណ្ណោះទេ​ សូមតែ​ លោកបណ្ឌិត ​គុណ ញឹម​ អគ្គ​នាយកនៃ​​អគ្គនាយកដ្ឋាន​ គយ​និងរដ្ឋាករ ​កម្ពុជា​ និង​ភរិយាគាត់ ​ក៏ឈ្មួញ​ទាំងនោះស្គាល់ច្បាស់ដែរ៕ដោយ​ត្រពាំង​ទួល

ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


 ចេញផ្សាយ​ ថ្ងៃទី 30/03/2019
ខេត្តកណ្ដាល ៖ រូប​ព្រះ​បដិមា​ប្រមាណ​ជា​៣០០​ទៅ​៤០០​អង្គ កសាង​អំពី​ស្ពាន់ ដែល​តម្កល់​ក្នុង​វត្ដ​ព្រែក​ហូរ ត្រូវ​ជន​មិន​ស្គាល់មុខ​លួច បង្ក​ការភ្ញាក់ផ្អើល​ឡើង​នៅ​ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​១០ ត្រង់ចំណុច​ក្នុង​វត្ត​ព្រែក​ហូរ ស្ថិតក្នុង​ភូមិប​ត្តា​ជី​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​


 ចេញផ្សាយ​ ថ្ងៃទី 29/03/2019
ខេត្តបន្ទាយមានជ័យ ៖​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ​២០១៩ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន តំណាងរាស្ត្រ ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​បាន​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ឆ្លង​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​កុដិ​១​ខ្នង ៩​បន្ទប់


 ចេញផ្សាយ​ ថ្ងៃទី 25/03/2019 ភ្នំពេញ ៖ បើ​យោងតាម​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ខណ​នេះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រៃវែង​កំពុង​ស្រាវជ្រាវ​លម្អិត ករណី​ដែល​មន្ត្រី​ប៉ូលីស​បាញ់សម្លាប់​ជនសង្ស័យ​ម្នាក់ ហើយ​ម្នាក់ទៀត​រងរបួស នៅ​ស្រុក​បាភ្នំ ដោយ​ចោទថា ជា​ចោរលួច​ឡាន ខណដែល​ជនដៃដល់​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ហើយ​ម្នាក់ទៀត​បាន​រត់គេចខ្លួន ។​


 ចេញ​ផ្សាយ​ថ្ងៃ​ទី២៥​ខែ​មិនា​ឆ្នាំ២០១៩​
ទំនាក់​ទំនង​លេខ​០៩៧៩០៨៥៦៧៨​
បន្ទាយ​មានជ័យ​៖​ តាម​ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក៍​ដូច​ជា​មហា​ជន​ដែល​រស់​នៅ​ក្នុង​ឃុំអូ​បី​ជាន់​ ដែល​មាន​១១ភូមិ​(ដប់មួយ)​មាន​ប្រជាពលរដ្ឋ​រហូតដល់​៩ភូមិ​ទៅ​ហើយ​ដែល​មិន​ពេញចិត្ត​ចំ​ពោះ​ការ​ដឹក​នាំ​បែប​ពុករលួយ​និង​សួនតួ​និយម​ដោយ​ប្រើ​មធ្យោបាយ​ទុច្ចរិត​បើ​អ្នក​ផ្សេង​មក​ទិញ​ដី​នៅ​ក្នុង​ឃុំ​អូ​បី​ជាន់​ពី​ប្រជា​ពលរដ្ឋ​គឺ​ខ្លួន​និង​បក្ស​ពួក​


 ចេញផ្សាយ​ ថ្ងៃទី 20/03/2019
ភ្នំពេញ ៖ ភ្នាក់ងារ​រាយការណ៍​ថា នៅវេលា​ម៉ោង​១០:៣០​នាទី​ព្រឹក ថ្ងៃទី​២០​ខែមីនា ឆ្នាំ​២០១៩ នេះ គណៈប្រតិភូ​សហគមន៍​អឺរ៉ុប​បាននិងកំពុង​ជួបពិភាក្សា​ជាមួយ​សម្ដេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។ ការពិភាក្សា​នោះ​ផ្តោតជាសំខាន់​លើ​បញ្ហា​ពាក់ព័ន្ធ​នឹង EBA


 ចេញផ្សាយ​ ថ្ងៃទី 20/03/2019
ពោធិសាត់៖នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ជាង​១​ម៉ឺន​នាក់​នៅ​ខេត្ត​ពោធិ៍ សាត់ នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេចតេជោ​ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី គឺជា​អាយ៉ង​របស់ ហ៊ុន សែន និង​ជួយ​សម្តេច​ឲ្យ​កែប្រែ​រដ្ឋធម្មនុញ្ញ​កាលពី​ឆ្នាំ​២០០៦​កន្លងទៅ ពី​ប្រព័ន្ធ​២​ភាគ​៣​ទៅ​៥០​បូក​មួយ


 ចេញផ្សាយ​ ថ្ងៃទី 18/03/2019 ​ភ្នំពេញ ៖ សមត្ថកិច្ច​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​ហៅ​មនុស្ស​៤​នាក់​ដែល​សម្ងំ​លាក់ខ្លួន​ក្នុង​ទីស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​យកទៅ​សួរនាំ ។​សមត្ថកិច្ច​បា​ឲ្យ​ដឹងថា ការហៅ​មនុស្ស​ទាំង​៤​នាក់​យកទៅ​សួរនាំ​នេះ ខណៈដែល​អាជ្ញាធរ និង​សមត្ថកិច្ច កំពុង​ចុះ​ធ្វើ​រដ្ឋបាល​ពិនិត្យ​អាវុធជាតិផ្ទុះ


 ចេញផ្សាយ​ ថ្ងៃទី 18/03/2019 ​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​មួយ​បង្គាប់​ឱ្យ​សមត្ថកិច្ច តាម​ចាប់ខ្លួន ​លោក សម រ​ង្ស៉ី និង​បក្ខពួក​៧​នាក់​ទៀត ដែល​ជា​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ក្បត់ជាតិ​ថ្មី​មួយ បន្ថែម​ទៀត ។ នេះ​បើ​យោង​តាម​ដីកា​តុលាការ​ក្រុង ភ្នំពេញ​របស់​ចៅក្រម​ស៊ើបសួរ​លោក កូយ សៅ


  ចេញ​ផ្សាយ​ថ្ងៃទី១១​ ខែ​មិនា​ឆ្នាំ២០១៩
ភ្នំពេញ​៖​ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​មួយ​ បញ្ជាក់​ថា​នៅ​ព្រលប់​ថ្ងៃ​ទី​១១​ ខែ​មីនា​ ឆ្នាំ​២០១៩​ នេះ​ សមត្ថកិច្ច​ បាន​ចាប់​ខ្លួន​ឧកញ៉ា​ គិត​ ធាង​ ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក​ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ដើម្បី​សាកសួរ​ ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន​ដ៏​ច្រើនដ៍​សម្បើម​ នៅក្នុង​ក្លឹប​កម្សាន្ត​រ៉ក​។


 ចេញផ្សាយ​ ថ្ងៃទី 09/03/2019 រាជធានី​ភ្នំពេញ ៖ តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ អនុរដ្ឋមន្ត្រី​ក្រសួង​ការពា​ជាតិ​ហ្វីលីពីន លោក រី​ខា​ដូ អេ ដា​វីដ ជេ​អា (Ricardo A David JR) នឹង​ដឹកនាំ​គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​មិត្តភាព និង​ផ្លូវការ​រយៈពេល​០៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩
បទយកការណ៍សំខាន់ៗ
ចេញ​ផ្សាយ​ថ្ងៃទី​២៧​ខែ​មិនា​ឆ្នាំ​២០១៩​
បន្ទាយ​មានជ័យ​៖ ​ក្រោយ​ពី​មាន​ការ​ចុះ​ផ្សាយ​មួយ​លេខ​រឿង​មេ​ឃុំ​អូ​បី​ជាន់​​កាលពី​ថ្ងៃទី២៥​ខែ​មិនា​ឆ្នាំ​២០១៩​រួច​មក​មាន​អ្នក​ផ្តល់​ព័ត៌មាន​មក​កា​រិ​យា​ល័​យ​ព័ត៌មាន​របស់​មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា​ដើម្បី​បញ្ជាក់​អំពី​សកម្មភាព​និង​ទង្វើ​ពី​អតីត​កាល​និង​បច្ចុប្បន្ន​កាល​របស់​លោក​មេឃុំ​អូ​បី​ជាន់​ ឈ្មោះ​តុល​សារិន​ហៅ​ក្លឹង​ដែល​ជា​មេឃុំ​អូបី​ជាន់​
 ងៃ​ចេញ​ផ្សាយៈថ្ងៃទី១៩ខែមិនាឆ្នាំ២០១៩
ខេត្តត្បូងឃ្មុំៈ ប្រភព​ពីប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុងស្រុក ​ពញា​ក្រែក​ជា​ប្រធាន​ស្នាក់​ការ​គយ​ និង​រដ្ឋាករ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិហ៊ូច​ ឃុំ​ក្រែក​ ស្រុក​ពញ្ញា​ក្រែក​ ខេត្ត​ត្បូងឃ្មុំ​ រង​ការ​រិះគន់​កំពុង​ឃុប​ឃិត​គ្នា​ជា​មួយ​មន្ត្រី​គយ​ក្រោម​ឱវាទ​ ទទួល​លុយ​ក្រោមតុ​ដោយ​បង្គាប់​ឲ្យ​ឈ្មួញរក​ស៊ីដឹក​ទំនិញ​ផ្សេងៗ​ ពី​ប្រទេស​វៀតណាម
 ចេញផ្សាយ​ថ្ងៃ​ទី​៨ខែ​មិនា​ឆ្នាំ​២០១៩​
បន្ទាយ​មាន​ជ័យ៖ក្រុម​អា​ជីវករ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ដឹក​ទំនិញ​តាម​រថយន្ត​តូច​ធំ​ និង​តាម​រ៉ឺម៉ក​ម៉ូតូ ​ចេញចូល​តាម ​ច្រក​តំបន់​បឹង​ត្រកួន សព្វថ្ងៃនេះ ​គឺ​ត្រូវ​ចំណាយ​យ៉ាង​ច្រើន​សម្រាប់ ​ក្រុម​មន្ត្រី​គយ​និង ​សមត្ថកិច្ច​ពុក​ រលួយ ​ហើយ​ស្ទើរតែ​គ្មាន​នៅសល់​កម្រៃ​សម្រាប់​ទិញ​អង្ករ​ច្រក​ឆ្នាំង​។ ដោយ​ហេតុ​ថា​សម្រាប់​រថយន្ត​ដឹក​ទំនិញ​ប្រភេទ
 ចេញ​ផ្សាយ​ថ្ងៃទី​៨ខែ​មិនា​ឆ្នាំ​២០១៩​
លោក​ផាត់វីរៈ​មេ​ប៉ុស្តិ៍​នគរ​បាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ​ក្នុង​ខេត្ត​ប៉ៃលិន បាន​បង្កើត​ឲ្យមាន​ការ​គៀប​សង្កត់​យក​ប្រាក់​ពី​ពលករ​ខ្មែរ​ឆ្លងដែន​ទៅ​រក​ការ​ងា​រ​នៅ​ក្នុង​ប្រទេស​ថៃ​ជា​រៀង​រាល់​ថ្ងៃ​និង​​រាប់​ក្បាល​ឡាន​យក​លុយ​រាល់​កសិផល​របស់​ប្រជា​ពល​រដ្ឋខ្មែរ​ដែល​ដឹក​យក​ទៅ​លក់​នៅ​ប្រ​ទេស​ថៃ​និង​អ​នុ​ញ្ញាតិ​ឲ្យ​ជន​ជាតិ​ថៃ​ចូល​មក​លេងល្បែង​ក្នុង​ការ​ស៊ី​ណូ​
 ចេញផ្សាយ​ថ្ងៃទី​៨​មិនា​ឆ្នាំ​២០១៩​ ខេត្តកំពត៖ប្រភពពី​មន្ត្រី​នៅ​ច្រក ទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា លោក​ យី ថុល ​ដែល​មក​កាន់ ​តំណែង​ជា​ប្រធាន​ការិយា​ល័យ​គយ​និង​រដ្ឋាករ​ព្រែក​ចាក កាល​ពីពេល​ថ្មីៗ​នេះ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។
 ថ្ងៃ​ចេញ​ផ្សាយៈ​ ថ្ងៃ​ទី​០៧​ខែ​មិនា​ឆ្នាំ​២០១៩​
ខេត្ត​ឧត្ដរមាន​ជ័យ៖​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ឧត្ដរ​មាន​ជ័យ​ មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ បន្ទាប់ពី​លោក ​ឈុន​ សុភ​មង្គល ​មក​កាន់​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​ឧត្ដរ​មាន​ជ័យ​ ជំនួស​លោកយូហេង គឺ​លោក ឈុន សុភមង្គល កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​គេច​ពន្ធ ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​គំហុក​។
 ចេញផ្សាយៈ​ថ្ងៃទី១៩​ខែ​មករា​ឆ្នាំ២០១៩
ដោយ មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា
ខេត្ត​ស្ទឹង​ត្រែង៖​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន ​ឲ្យ​ដឹងថា​ រយៈ​ពេល​ជាង​កន្លះ​ខែ ​មក​ហើយ​ដែល​ឧកញ៉ា​ជ័យ​សម្រុក​ដឹកជញ្ជូន ​ឈើ​ចេញ ពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី ​សេសា​ន​ក្រោម​២ តាម​រថយន្ត​សាំ​យ៉ុង​ ក្នុង​មួយ​យប់ៗ​ពី​១០​ទៅ​២០ ​គ្រឿង​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា
 ថ្ងៃច័ន្ទ ​ទី០៧​ ខែមករា​ ឆ្នាំ​២០១៨​
ដោយ ​មជ្ឈមណ្ឌល​អ្នក​សារ​ព័ត៌មាន​កម្ពុជា​
ទំនាក់ទំនងលេខ០១២៧២១៨៧៩
ខេត្ត​បាត់ដំបង៖​ តាម​សេចក្តីរាយ​ការណ៌​ពីពលករ​បានឲ្យ​ដឹង​ថា ​លោក​ ផាត​ ​សុ​ផាន់​ណា​មេប៉ូ​លិស​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង បាន​និង​កំពុង​តែបើក​ដៃ​ឲ្យ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ចេញ​ទៅ​រក​ការងារ​ធ្វើ​ នៅក្នុង​ប្រទេស​ថៃ​ជាថ្នូរ​ នឹង ​ការ​ទទួល​បាន​លាភ​សក្ការះ​ចែកគ្នា​ដាក់ក្នុង​ហោប៉ៅ​តាម​របៀប​ពុក​រលួយ​ជាប្រព័ន្ធ។​
 ចេញ​ផ្សាយ​ថ្ងៃទី​៣០​ខែ​ធ្នូ​ឆ្នាំ​២០១៨​
ដោយ​មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា
ទូរ​សព្ទ័​ទំនាក់​ទំនង​0​១២​៧២​១៨​៧៩​
កំពង់ធំ៖ប្រភព​ពី​ប្រជា​ពល​រដ្ធ​បាន​ឲ្យ​ដឹង​ថា ​ការ​ដែល​អ្នកមាន​លុយ​ អ្នក​មាន​អំណាច​ អាច​ទន្ទ្រាន​កាន់​កាប់​ដីព្រៃ​លិច ​ទឹក​ គឺ​ដោយ​ សារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ អ៊ុន បុត្ត ​អភិបាល​ស្រុក​កំពង់ស្វាយ​ ព្រម​ទាំង​មន្ត្រី​អាជ្ញាធរ​មូល ដ្ឋាន​និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​។ ចំណែក​លោក​ សុខ លូ​ អភិបាល​ខេត្ត​កំពង់ធំ​
 ចេញ​ផ្សាយ​ថ្ងៃទី​២៨ខែ​ធ្នូ​ឆ្នាំ​២០១៨​
ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​ពីអ្នក​យកព័ត៌មាន​ប្រចាំ​ក្រុងប៉ោយប៉ែត​បានរាយ​ការណ៍​ថាក្លឹប​កម្សាន្ត​មួយ​កន្លែង ​ដែល​ស្ថិត​នៅ​តំបន់​កាស៊ីណូ​ ផ្កាយ​ប្រាំ
 ខេត្ត​ព្រះសីហនុ៖​ ល្បី​ខ្លាំង​ទៀត​ហើយ​លោកទុំ ណូ​ ប្រធាន​សាខាគយ​និងរដ្ឋាករ​ខេត្តព្រះសីហនុ​កំពុង​ជិះសេះ​លែងដៃ​ប្រព្រឹត្តអំពើ​ពុករលួយ​ដោយមិន​ញញើត​កោត​ខ្លាច​ទៅនឹង​ចំណាត់​ការ​កំចាត់ អំពើ​ពុក​រលួយ​របស់រាជ​រដ្ឋាភិបាល​ គ្រា​ដែល​សម្តេច​តេជោ​ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​ បាន​ពិចារ​ណា​នឹងប្រមើរ​មើល​ឃើញ​ថា​
 ចេញផ្សាយ​ថ្ងៃ​ទី២១​ខែ​ធ្នូ​ឆ្នាំ២០១៨​
ដោយ​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មានកម្ពុជា​
ទំនាក់​ទំនង​ទូរសព្ទ័​លេខ ​០១២៧២១៨៧៩​ខេត្តពោធិ៍សាត់​៖​មេ​ឈ្មួញ​ឧក្រិដ្ឋ​កម្មព្រៃ​ប្រើ​ឈ្មោះ​ខ្មោច របស់​ក្រុមហ៊ុន{ MD​S }​របស់​លោ​ក​ឧកញ៉ា ទ្រី​ភាព​​​​​ជ្រក​ក្រោម​ឃ្លៀក​របស់គណ ​អភិបាល​​ខេត្ត​ពោធិ៏សាត់​ ទៅ​កាប់ ​បំផ្លាញ​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស​ យ៉ាង​អនាធិបតេយ្យ​បំផុត
 ចេញ​ផ្សាយ​ថ្ងៃ​ទី១៨​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ ដោយ​សមា​គម​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មាន​កម្ពុជា​
ទូរសព្ទ័​លេខ​៖០៩៧​ ៩០៨៥៦៧៨ ​០១២៧២១៨៧៩​ ភ្នំពេញ៖​ តាមប្រភពព័ត៌មាន​ពីអ្នកយកព័ត៌​មានប្រចាំ​ក្រុងប៉ោយប៉ែត​បានរាយ​ការណ៍​ថាក្លឹប​កម្សាន្ត​មួយ​កន្លែង ​នេះ​ស្ថិត​នៅ​តំបន់​កាស៊ីណូ​ ផ្កាយប្រាំ ​ហើយ​ក៏ជា​តំបន់ក្តៅ ​នៃ​ប្រភព​គ្រឿង​ញៀន​. ថ្នាំក្រវី​ ខេ​ ម៉ាទឹកកក ​​ដែល​មាន​អ្នក​កាង​. និង​អ្នក​លក់​. ច្រើន​ដែល​​ក្នុង​នោះ​ក៍​មាន ​ក្មេងៗ​ខ្មែរ​និង​ជនជាតិ​
 ចេញផ្សាយថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨  លោកសិទ្ធនិង​បក្ខពួក ​គឺជា ​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់ ​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ចំណុះ ​ឆ្លងកាត់​ផ្លូវជា តិ​លេខ​២​ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​វិធានការ​ ទប់ស្កាត់​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​ គេ​បែរជា​គាបសង្កត់​ប្រជាពល រដ្ឋឈ្មួញនិង​អាជីវក រដែល​ដឹកជញ្ជូន​ទំនិញ​តិចតួច​តាម​រថយន្ត​ដោយ​តម្រូវ​
 ចេញផ្សាយ​ ថ្ងៃទី 29/06/2018 រាជធានី​ភ្នំពេញ ៖ ចៅក្រម សេង រិទ្ធី បានសម្រេច​ដោះលែង​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ដែល ស្រវឹងស្រា​ជោគ បើករថយន្ត​ទៅបុក​រថយន្ត​អ្នក ដ៏​ទៃ​ពីក្រោយ ហើយ​បើក​រត់ ពេល​សមត្ថកិច្ច ប្រដេញ​ឃាត់​បាន​ក៏​ដក​កាំភ្លើង​គំរាម សមត្ថកិច្ច​កាលពី​ថ្ងៃទី​២៥ ខែមិថុនា​នោះ
 ចេញផ្សាយថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ខេត្តប៉ៃលិន៖ប្រភពពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ព្រំបង្ហើប​ឲ្យ​ដឹង ថា ទំនិញ​ ដែល​ឈ្មួញ​ធំៗ​នាំចូល​ តាម​ច្រក​នេះ​គឺ​បង់ពន្ធ​ជូន​រដ្ឋ​ ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ  ហើយ​ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ ក្រោម​តុ​
 ខេត្ត​រតន​គិរី៖​ ជិតដល់​ពេល​បោះ​ឆ្នោតឃុំសង្កាត់​ទូរទាំង​ប្រទេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ខិតខំ​ចុះមូលដ្ឋាន​ដើម្បី​ស្វែង​រក​កាគាំ​ទ្រពី​ពលរដ្ឋ​ ដោយឡែក​ សកម្មភាព​នៅច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ​កុំពុង​តែ​មានការ​ដឹក​ជញ្ជូន​ឈើ​កក្រើក​ឡើងវិញ​ហើយ​បន្ទាប់​ពីមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ ថង​ សាវុន​អភិបាល​នៃគណះ​ អភិបាល​ខេត្តរតនគិរី
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​