មាតិកាព័ត៌មាន
ថ្ងៃនេះ​
0873
ម្សិលមិញ
1476
ខែនេះ
31294
សរុប
18976562
Flag Counter

 ចេញផ្សាយ​ ថ្ងៃទី 21/08/2018 រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្សនយោបាយ​យ៉ាងតិច​ចំនួន​១៦​ដែល​បាន​ចូលរួម​ក្នុង វេទិកា​ពិគ្រោះ​យោបល់​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែសីហា​នេះ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា យោងតាម​ហ្វេ​ស​ប៊ុ​កលោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា សម្តេច ហ៊ុន សែន បាន​ផ្តួចផ្តើម​បង្កើតឡើង​នូវ « ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ » ហើយក៏ មាន​ប្រធាន​គណបក្ស​ចំនួន​១៥​បានប្រកាស​គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​នោះ ។​
​ ​
ប៉ុន្តែ​លោក លន់ ឫទ្ធិ ប្រធាន​គណបក្ស​ខ្មែរ​សាធារណរដ្ឋ​ដែល​គេ​ស្គាល់​ថា ជា​កូនប្រុស បង្កើត​លោក លន់ ណ​ល់ អតីត​ប្រធានាធិបតី​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​មិនទាន់​គាំទ្រ​នូវ​គំនិត​ផ្តួច ផ្តើម​នោះ​នោះឡើយ ។ ប៉ុន្តែ​លោក​សុំ​ដកឃ្លា​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​សហសេវិក​របស់​ខ្លួន សិន ។​
​ ​
តាម​លោក ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា មន្ត្រី​គណបក្ស​ទាំងអស់នេះ និង​ទទួលបាន នូវ​តំណែង​បន្ថែម​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល ដើម្បី​ងាយស្រួល​ចំពោះ​សកម្ម​ភាពចុះ​ទៅកាន់ មូលដ្ឋាន ក្នុង​ការងារ​នយោបាយ​របស់​គណបក្ស​ផ្ទាល់​របស់គេ​ផងដែរ ។​
​ ​
លោក ផៃ ស៊ី​ផាន បាន​សង្កត់ធ្ងន់ថា «​ឧ​ត្ត​ម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​» គឺជា យន្ដការ​ថ្មី​មួយទៀត ដើម្បី​ចូលរួម​ឆ្លើយតប​នឹង​ផ្ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទាំងមូល ដែល​វា​មិនមែនជា​ផ្ដល់ ប្រយោជន៍​របស់​រាជរ​ដ្ឋា​ភិ​បាល​នោះឡើយ​»​។​
អ្នកនាំពាក្យ​រូបនេះ បាន​ពន្យល់ថា «​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​» នេះ​រួមមាន​៖ *​ភារកិច្ច​ ទី​១៖ ផ្តួចផ្តើម​គំនិត ឬ​ផ្តល់​មតិ នៅលើ​ការរៀបចំ​គោលនយោបាយ​ដល់​រាជរដ្ឋាភិបាល​(​ធាតុ​ចូល​) ទី​២៖​ចូលរួម​ផ្តល់យោបល់​ដល់​សេចក្តីព្រាងច្បាប់​របស់រ​បស់​រាជរដ្ឋាភិបាល​មុន​គណៈរដ្ឋមន្ត្រី​អនុម័ត​។ ឧ​ត្ត​ម​ក្រុមប្រឹក្សា មាន​អត្តនោម័តិ​ធ្វើ​ញត្តិ​ជូន​ព្រឹទ្ធសភា​តតាំង និង​ច្បាប់​ដែល​បានអនុម័ត​ដោយ រដ្ឋសភា​ ទី​៣៖ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ បាន​ចូលរួម​ផ្តល់យោបល់​ដល់ នាយករដ្ឋមន្ត្រី​ចំពោះ​ភាព​អសកម្ម ឬ​បទ​រំលោភ​ណាមួយ​របស់​មន្ត្រី ឬ​នាយករដ្ឋមន្ត្រី​ ទី​៤៖ ការបង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ គឺ​តាមរយៈ​ព្រះរាជក្រឹត្យ​។​ *​សមាសភាព និង​យន្តការ​ ទី​១៖ សមាសភាព ដោយ​ស្ម័គ្រចិត្ត មកលើ​គណបក្ស​ដែល​បាន​ចូលរួម​បោះឆ្នោត អាណត្តិ​ទី​ប្រាំ មួយ ជាមួយនឹង​ការឯកភាព​ពី​នាយករដ្ឋមន្ត្រី​ ទី​២៖ គណបក្ស​នីមួយៗ​មាន​តំណាង​ពីររូប ដែលជា​ប្រតិភូ និង​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ ស្នើរ​ដោយ​នាយករដ្ឋមន្ត្រី​ ទី​៣៖ ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា គឺ​អនុវត្តន៍​បាន​គោល​កាណ៍​បន្តវេន​មួយខែ ម្តង​តាម​លេខ​រៀង បញ្ជី​បោះឆ្នោត​ ទី​៤៖ ត្រូវមាន​លេខាធិការដ្ឋាន​មួយ ទទួលខុសត្រូវ​ដោយ​មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី និង​មន្ត្រី​ម្នាក់​មកពី​គណបក្ស​នីមួយៗ ទី​៥៖ លេខាធិការដ្ឋាន និង​កន្លែង​ប្រជុំ​ស្ថិតនៅក្នុង វិមាន​សន្តិភាព​។​ *​កិច្ចដំណើរការ​ ទី​១៖ ប្រជុំ​មួយខែ​ម្តង តាម​ការកោះប្រជុំ របស់​ប្រធាន​បន្តវេន​ ទី​២៖ ប្រជុំ​ជាមួយ​នាយករដ្ឋមន្ត្រី​០៦​ខែម្តង ឬ​ជាការ​ចាំបាច់​របស់​នាយ​ក​រដ្ឋមន្ត្រី ដែល​ធ្វើ​នៅ ចន្លោះ​ពេលនេះ តាម​ការកោះប្រជុំ​របស់​នាយករដ្ឋមន្ត្រី​ ទី​៣៖ ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នេះ​នឹងត្រូវ​បញ្ចប់​អនុលោម​តាម​អាណត្តិ​របស់ រាជរដ្ឋាភិបាល​៕







 
ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


ខេត្តពោធិ៍សាត់​​​ ៖ ​​កាលពីរសៀលថ្ងៃទី​​​៣០ សីហា ​២០១១ លោក​សួន ​រិនឌី អភិបាល​​រង និង​ជាប្រធាន​​ក្រុម​ការងារ​បង្ក្រាប​​បទល្មើស​​ព្រៃឈើ​​​ខេត្ត ដោយមានការ​ចូលរួមពី​លោក​តន់ ​សីហតេជៈ ​ព្រះរាជអាជ្ញា​​​អមសា​លាដំបូង​ លោក​ខូយ ​រីដា ​


កំពង់ស្ពឺ ៖ ម៉ូតូ​សេរី​ទំនើប​ៗ​ចំនួន​៨​គ្រឿង​ដែល​មិន​បាន​បង់​ពន្ធ​គយ​នាំ​ចូល​តាម​ច្បាប់​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​នៃ​ស្នង​ការ​ខេត្ត​កំពង់​ស្ពឺ​ចុះ​បង្ក្រាប​បាន​ក្នុង​ឃ្លាំង​លក់​ទិញ​ម៉ូតូ​មួយ​កន្លែង​នៅ​ផ្សារ​កំពង់​ស្ពឺ​។


ព្រះសីហនុ​ ៖ ជន​ជាតិ​អាល្លឺម៉ង់​ម្នាក់​បាន​គាំង​បេះ​ដូង​ស្លាប់​នៅ​ក្នុង​ទឹក​សមុទ្រ​ ខណៈ​ពេល​ដែល​រូប​គាត់​ស្រវឹង​ស្រាហើ​យ​ចុះ​ទៅ​ងូត​ទឹក​។ ហេតុការណ៍​នេះបា​ន​កើត​ឡើង​នៅ​វេលា​ម៉ោង​១៥​ថ្ងៃ​ទី​២៣​ខែ​មិថុនា​ឆ្នាំ​ ២០១១​នៅ​ត្រង់​ចំណុច​តំបន់​ឆ្នេរ​អូរ​ត្រេះ​ស្ថិត​នៅ​ក្នុង​សង្កាត់​លេខ​៤​ ក្រុង​ព្រះសីហនុ​។ សមត្ថកិច្ចប៉ូលិស​បានអោយដឹងថា ​ជនរងគ្រោះ​


ភ្នំពេញ ៖ លំ​នៅ​ដ្ឋាន​ចំនួន​៤​ខ្នង​របស់​អាជីវករ​នៅ​ផ្សារ​ជម្ពូវ័ន្ត​ត្រូវ​បាន​អគ្គីភ័យ​ឆាប​ឆេះ​ទាំង​កណ្ដាល​អាធ្រាត្រ​បំផ្លាញ​អស់​បើ​គិត​ជា​ទឹក​ប្រាក់​សរុប​ប្រហែល​២០​ម៉ឺន​ដុល្លារ​ សមត្ថកិច្ច​ទប់​ស្កាត់​បាញ់ទឹ​ក​ពន្លត់​ដោយ​ប្រើ​ទឹក​អស់​ចំនួន​៥០​ស៊ីទែន​ទើប​រលត់​។


កំពត ៖ ជន​សង្ស័យ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ត្រូវ​បាន​កំលាំង​ប៉ូលិស​ក្រុង​សហការ​ជា​មួយ​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ស្នង​ការ​នគបាល​ខេត្ត​និង​កង​រាជ​អាវុធ​ហត្ថ​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ពីរ​នាក់​ប្ដី​ប្រពន្ធ​ឆែក​ឆេរ​រក​ឃើញ​គ្រឿង​ញៀន​ប្រភេទ​ម៉ាទឹក​ក​ក​៣​កញ្ចប់​និង​អាវុធ​ខ្លី​មួយ​ដើម​។


ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​​ចំពោះ គម្រោង​ផ្ទេរ​បច្ចេក​វិទ្យាទូរគមនាគមន៍​ពី​ប្រព័ន្ធ​


ភ្នំពេញ ៖ ក្រសួង​ការ​បរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​នាយករដ្ឋ​មន្ត្រី​នៃ​សាធារណរដ្ឋ​បារាំង​និង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា​រយៈ​ពេល​២​ថ្ងៃ​នៅ​ដើម​ខែ​កក្កដា​ឆ្នាំ​២០១១​ខាង​មុខ​នេះ​។


ភ្នំពេញ ៖ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ទៅ​កាន់​សាធា​រណរដ្ឋ​ប្រជាមានិត​ចិន​រយៈ​ពេល​១​សប្ដាហ៍លោក​ឧបនាយក​រដ្ឋមន្រ្តី​ទៀ បាញ់ បាន​ជួប​ជាមួយ​លោកXi Jingping
បទយកការណ៍សំខាន់ៗ
 ចេញផ្សាយថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨  លោកសិទ្ធនិង​បក្ខពួក ​គឺជា ​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់ ​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ចំណុះ ​ឆ្លងកាត់​ផ្លូវជា តិ​លេខ​២​ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​វិធានការ​ ទប់ស្កាត់​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​ គេ​បែរជា​គាបសង្កត់​ប្រជាពល រដ្ឋឈ្មួញនិង​អាជីវក រដែល​ដឹកជញ្ជូន​ទំនិញ​តិចតួច​តាម​រថយន្ត​ដោយ​តម្រូវ​
 ចេញផ្សាយ​ ថ្ងៃទី 29/06/2018 រាជធានី​ភ្នំពេញ ៖ ចៅក្រម សេង រិទ្ធី បានសម្រេច​ដោះលែង​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ដែល ស្រវឹងស្រា​ជោគ បើករថយន្ត​ទៅបុក​រថយន្ត​អ្នក ដ៏​ទៃ​ពីក្រោយ ហើយ​បើក​រត់ ពេល​សមត្ថកិច្ច ប្រដេញ​ឃាត់​បាន​ក៏​ដក​កាំភ្លើង​គំរាម សមត្ថកិច្ច​កាលពី​ថ្ងៃទី​២៥ ខែមិថុនា​នោះ
 ឧកញ៉ា​ គង់ក្រឹង​ ជា ​មេឈ្មួញ ​និងជាឧក្រឹដ្ឋជន​ បំផ្លាញ​ ព្រៃឈើ​ របស់ជាតិ​ យ៉ាងធ្ងន់ធ្ងរ ​នៅ ​ភូមិភាគ ឦសាន ​ដោយ​ ដឹកជញ្ជូន​ យកទៅ​ លក់នៅ​ ប្រទេស​ វៀតណាម​ យ៉ាងរលូន ដោយជ្រក​ក្រោម​ផ្លាក​ជា​មេបញ្ជាការ​កងការពារព្រុំដែន​គោកលេខ​២០៤​ដោយ​មិនខ្វល់​ពីអនុសាស្ត្រ​របស់ប្រមុខ​រាជ​រដ្ឋា​ភិបាល​ សម្តេច​តេជោ ​ហ៊ុនសែន​បន្តិច​ឡើយ។
 ចេញផ្សាយថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ខេត្តប៉ៃលិន៖ប្រភពពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ព្រំបង្ហើប​ឲ្យ​ដឹង ថា ទំនិញ​ ដែល​ឈ្មួញ​ធំៗ​នាំចូល​ តាម​ច្រក​នេះ​គឺ​បង់ពន្ធ​ជូន​រដ្ឋ​ ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ  ហើយ​ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ ក្រោម​តុ​
 ខេត្ត​រតន​គិរី៖​ ជិតដល់​ពេល​បោះ​ឆ្នោតឃុំសង្កាត់​ទូរទាំង​ប្រទេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ខិតខំ​ចុះមូលដ្ឋាន​ដើម្បី​ស្វែង​រក​កាគាំ​ទ្រពី​ពលរដ្ឋ​ ដោយឡែក​ សកម្មភាព​នៅច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ​កុំពុង​តែ​មានការ​ដឹក​ជញ្ជូន​ឈើ​កក្រើក​ឡើងវិញ​ហើយ​បន្ទាប់​ពីមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ ថង​ សាវុន​អភិបាល​នៃគណះ​ អភិបាល​ខេត្តរតនគិរី
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ខេត្ត​ក្រចេះ ៖ ប្រភពពី​ភ្នាក់ងារ​សារព័ត៌​មាន​ថា​ មាន​ការបែក​ធ្លាយព័ត៌​មាន​ធំមួយ​នៅ​ខេត្តក្រចេះ​ ករណី​មេឈ្មួញ​ឈើ​ប្រណិត​ដុះស្លែ​ ដ៏ល្បី​ឈ្មោះ គង់ ក្រឹង បានយក​អំណាច ​ឧបក​នាយករដ្ឋមន្ត្រី​ ទៀ បាញ់​ ទៅ​ប្រើ​ប្រាស់​ ក្នុងការ​ឈូសឆាយ​ដីព្រៃ ​នៅ​ចំណុច​ឃុំត្រពាំងស្រែ​
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​
ចេញផ្សាយថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦
សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅ រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ ជាច្រើន​នាក់​រួមទាំង​ ចែ​ណាន ផងដែរ​នៅតែ​អាច​ប្រមូល​ទិញ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​សមត្ថកិច្ ច​និង​មន្ត្រី​ជំនាញ​ចាត់វិធានការ ​បង្ក្រាប​ឡើយ​។
 ចេញផ្សាយ​ ថ្ងៃទី 14/12/2016 ​រាជធានី​ភ្នំពេញ ៖ ឆាកល្ខោន​រឿង​បាត់​លុយ​លក់​ខ្សាច់​ទៅ​ក្រៅប្រទេស​នឹងត្រូវ​សម្តែង​នៅ​ថ្ងៃស្អែក​ក្នុង​រដ្ឋសភា ដែល​គេ​រំពឹងថា តួ​សម្តែង​លោក ស៊ុយ សែម នឹង​ស្ពាយ​ឯកសារ​ទាំង​ពិត ទាំង​ប៉ូ​លា​ទៅ​ឆ្លើយបំភ្លឺ​ចម្ងល់​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ដើម្បី​ឲ្យ​ស្ងប់ចិត្ត ។​​សូមជម្រាបថា រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម នឹង​ទៅ​បំភ្លឺ​រដ្ឋសភា​នៅ​ថ្ងៃស្អែក​
 ចេញផ្សាយ​ ថ្ងៃទី 09/12/2016 ​ខេត្តកោះកុង ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​នឹងត្រូវ​សភា​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​នាពេល​ខាងមុខនេះ ទាក់ទង​ភាពមិនប្រក្រតី​នៃ​ការប្រមូល​លុយ​ពី​ការនាំចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហ​បូរី រួមទាំង​ប្រទេស​មួយចំនួនទៀត ខណៈដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​បានបង្ហាញ​តួលេខ​លម្អៀង​រហូតដល់​ជាង​៥០០​លាន​ដុល្លារ​ឯណោះ ។​
 មេឈ្មួញស្រីល្បីឈ្មោះស្រីមុី ដែលអាងប្ដីជាមន្ត្រីPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិប្បតេយ្យ។ មេឈ្មួញស្រីដ៍ល្បីល្បាញម្នាក់ដែលគេស្គាល់ថាឈ្មោះ ស្រីមុី   ដែលមានប្ដីជាPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ក្រុងបានលុង​​​​ ស្រុកបរកែវ  ស្រុអូរយ៉ាដាវ​​
 ចេញផ្សាយ​ ថ្ងៃទី 01/12/2016 ​រាជធានី​ភ្នំពេញ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ លោក ច័ន្ទ​ថេត ថា​នរៈ ត្រូវបាន​ជនអនាមិក​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នា​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ចំនួន​៤​ករណី ដែល​ក្នុងនោះ​ក៏មាន​ករណី​កាង​ឡាន​ដឹកឈើ​អត់​ច្បាប់​ថែមទៀត ។​
 ចេញផ្សាយ​ ថ្ងៃទី 30/11/2016 រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ទម្លាយ​ពី​អគ្គនាយក​នៃ​អគ្គនាយក​ដ្ធា​ន​គយ​និងរ​ដ្ធ​ករ​កម្ពុជា​បានអោយដឹងថា លោក កែវ អង្កាម អនុប្រធាន​ការិយាល័យ​បុគ្គ​លឹក ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់លោក កែវ សុឃាង ប្រធាន​នាយក​ដ្ធា​ន​គយ​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ត្រូវបាន​ថ្នាក់លើ​ចាត់តាំង​អោយទៅ​គ្រប់គ្រង​ជា​ប្រធាន​ភូមិភាគ​គយ​គ្រប់គ្រង​ចំនួន​៥​ខេត្ត​
 ចេញផ្សាយ​ ថ្ងៃទី 23/11/2016 រាជធានី​ភ្នំពេញ ៖ រហូតមកដល់​ពេលនេះ លោក ហ៊ី​វ សុធា​រិ​ទ្ធ មេ​គយ​ប្រចាំ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅតែ​បន្ត​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​​ពី​ក្រុម​អ្នក​រត់ការ​មុខទំនិញ​វិនិយោគ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ទាក់ទង​នឹង​ការ​គាប​យកលុយ​ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។​
 ចេញផ្សាយ​ ថ្ងៃទី 21/11/2016 ខេត្ត​រតនៈគីរី ៖ ក្មួយប្រុស​បង្កើត​ម្នាក់រ​បស់​សម្តេចតេជោ ហ៊ុន សែន កំពុងតែ​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី ករណី​ជំនួញ​ឈើ​ខុសច្បាប់​នាំ​ចេញទៅ​ប្រទេស​យួន តាម​ច្រក​អូយ៉ាដាវ ខេត្ត​រតនគីរី រួមទាំង​ច្រក​មួយចំនួនទៀត​ក្នុង​ខេត្ត​មណ្ឌល​គី​រី ។​
 November 21, 2016 - - no comments ​ថ្មីៗ​នេះ​គេ​បា​ឃើញ​ កម្លាំង​ប៉ូលីស​សេដ្ឋកិច្ ច​ខេត្ត​កណ្ដាល​ក្រោម​កា រគ្រប់គ្រង​របស់​លោក  សួរ គឹម​លី​កំពង់​ បាន​ដាក់ពង្រាយ ​កម្លាំង​ពេញ​តាម ​ដងផ្លូវ​ជាតិ​ក្នុង​ខេត្ត​កណ្ដាល ​ដើម្បី​ចាំ​ចាប់​រថយន្ត​ដឹក​ទំនិញ ​របស់​ប្រជាពលរដ្ឋ​ជម្រឹត​យកលុយ ​នូវតាម​ដងផ្លូវ​គ្រប់​ច្រកល្ហក ​សាង​បាបកម្ម​នាំអោយ​ប្រជាពលរដ្ ឋ​ក្ដៅក្រហាយ​​យ៉ាងខ្លាំង ​។
 November 21, 2016 - - no comments ខេត្ត​កោះកុង ៖ បច្ចុប្បន្ន​ក្នុង​មួយថ្ងៃៗ មាន​ជង្គង់​មាន់ ស្លាបមាន់ និង​ប្រហិត សុទ្ធ​ខូចគុណភាព​នឹង​មាន​បង្កប់​ជាតិគីមី រាប់សិប​តោន​ទៀត​ត្រូវបាន​ឈ្មួញ​ដ៏​មានអំណាច ឈ្មោះ ម៉ែ​អា​ម៉េង ហៅ​យាយ​ប្រហិត និង តា​គ្រួច ត្រូវរ៉ូវ​ឃុបឃិត​ជាមួយ​ក្រុម​សមត្ថកិច្ច​និង​ជំនាញ​លួច​ដឹក​បង្កប់​ជាមួយ
 Posted by ccj-media.com on 19 November, 2016 បន្ទាប់ពី​សម្ដេច ស ខេ​ង  បាន​ចេញ​នូវ​បទបញ្ជា ​​គេ​ឃើញ​កម្លាំង​នគរបាល  នៃ​ស្នងការដ្ឋាន​ខេត្ត  បាន​ភ្ញាក់រលឹក​មុនគេ  ក្នុង​ការ​ចុះ​អនុវត្ត​នូវ ​បទបញ្ជា​នេះ​។  ប៉ុន្តែ​កិច្ច​ប្រតិបត្តិ​ ជា​លើក​ដំបូង​នេះ  គឺ​ធ្វើ​ឡើង​តែ​ទៅ​លើ ​ទីតាំង​កត់​កន្ទុយ​លេខ  ដែល​ពលរដ្ឋ​អះអាង​ថា  ជាទី​តាំង​តូចតាច  គ្មាន​ខ្សែ គ្មាន​ខ្នង​រឹង​មាំ  ខណៈ​ទីតាំង​ធំ​ៗ​រាប់រយ​កន្លែង​ដែល​មាន​ខ្សែ