មាតិកាព័ត៌មាន
ថ្ងៃនេះ​
1359
ម្សិលមិញ
1256
ខែនេះ
23799
សរុប
18969067
Flag Counter

 ចេញផ្សាយ​ ថ្ងៃទី 26/07/2018 ខេត្តកណ្តាល ៖ សង្ឃ​មិន​គ្រប់ទឹក​មួយអង្គ​ត្រូវបាន​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ ក្រោយ​ពេលដែល​ជនសង្ស័យ​រូបនោះ​បាន​ប្រើ​នូវ​អំពើហិង្សា​វាយ​ទៅលើ​ស្ត្រី​ម្នាក់​ដោយ​ធាក់​២​ជើង​ចំ​កណ្តាល​មុខ រួច​ដុត​ផ្ទះ​ចោល​ថែមទៀត ។​ករណី​ហិង្សា​និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​(​ដុត​ផ្ទះ​) ខាងលើនេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ នៅ​ភូមិ​អំពិល​ដាំទឹក ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។​ សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ​អាយុ​៤៧​ឆ្នាំ មុខរបរ លក់​ផ្លែ​អំពិល ទីលំនៅ​សព្វថ្ងៃ​ភូមិ​ឃុំ​កើតហេតុ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ឃុន ខេង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​វត្តភ្នំ​តូច សិ្ត​ត​ក្នុងភូមិ​រំលេច ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​(​ឃាត់ខ្លួន​)​។​ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សម្ភារ​:​ខូចខាត​រួមមាន​៖ ផ្ទះ​១​ខ្នង ធ្វើ​ពី​ឈើ ប្រក់ស​ង្ក័​សី ជញ្ជាំង​ស​ង្ក័​សី ទទឹង​ប្រវែង​៥​ម៉ែត្រ បណ្តោយ​៧​ម៉ែត្រ កម្ពស់​២,៥ ម៉ែត្រ​,​ធុងបាស់​៦​គ្រាប់​, អំភ្លី​២​គ្រឿង​, ខ្សែក​ផ្លា​ទីន​១​ខ្សែ តម្លៃ​១២០​ដុល្លារ​, ប្រាក់រៀល ២០​ម៉ឺន​រៀល​, ទូ​តាំង​១, ទូរទស្សន៍​១​គ្រឿង និង​សម្ភារ​:​ប្រើប្រាស់​ក្នុងផ្ទះ​មួយចំនួន​។​ យោងតាម​ដំណើររឿង​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ កន្លងមក​ជនសង្ស័យ​ធ្លាប់​បួស​ជា​ព្រះសង្ឃ​តាំង​ឆ្នាំ​២០០៤​គង់នៅ​វត្ត​ស្បែង ស្ថិតក្នុង​ភូមិ​ធ្យូង ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល បាន​រយ​:​ពេល​២​ឆ្នាំ រហូតដល់​ឆ្នាំ​២០០៦ បានមក​គង់នៅ​វត្ត​ព្រះវិហារ​សំណរ បាន​រយ​:​ពេល​២​ឆ្នាំ ក្នុង​ឆ្នាំ​២០០៨ ហើយ ចាប់ផ្តើម​ស្គាល់​ជនរងគ្រោះ​នៅពេល​ជនរងគ្រោះ​ទៅ​ឲ្យ​ជនសង្ស័យ​ជួយ​ស្តោះផ្លុំ​ជំងឺ​ដុះ​ដុំ​គីស​នៅក្នុង​សុដន់ ។​ ក្រោយមក​ជនរងគ្រោះ​ក៏បាន​ធ្វើ​ម្ហូប​(​ចង្ហាន់​)​សម្រាប់​ជនសង្ស័យ ឆាន់​រៀងរាល់ថ្ងៃ តាំងពី​ពេល​នោះមក​ជនរងគ្រោះ​និង​ជនសង្ស័យ​ក៏បាន​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​រហូត​បាន​ដេក​រួមភេទ​ជាមួយគ្នា​ជាច្រើនលើក​ថែមទៀត ។ ប៉ុន្តែ​នៅ​អំឡុង​ឆ្នាំ​២០១៧ ព្រះចៅអធិការ​វត្ត​បានឃើញ​ជនសង្ស័យ​ផឹកស្រា​និង​មាន​ស្រី​ធ្វើ​ឲ្យ​ខុស​ធម៌​វិន័យ​ក៏បាន​ចាប់​ជនសង្ស័យ​ផ្សឹក ។ ក្រោយមក​ជនសង្ស័យ​បានគ្រោង​ស្បង់​ជីពរ​ដោយ​ខ្លួនឯង​ទៅ​គង់នៅ​វត្តភ្នំ​តូច ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ តាម​ព័ត៌មាន​ទទួលបាន​ខណ​គង់នៅ​វត្ត​ខាងលើ​ជនរងគ្រោះ​ក៏មាន​ទំនាក់ទំនង​ជាមួយ​ជនសង្ស័យ​រាប់អាន​គ្នា​ជាធម្មតា​និង​បាន​ទៅលេង​សួរ​សុខ​ទុក​ដោយ​រួម​ដំណើរ ជាមួយ​ប្ដី​និង​កូន​៣​លើក ក្នុង​ខ​ណះ​នោះ​ជនសង្ស័យ​បាន​ទិញ​ទូរស័ព្ទ​ម៉ាក​សាំង​ស៊ុ​ង​១​គ្រឿង​តម្លៃ​៤០​ដុល្លារ អាមេរិក​ឲ្យ​ជនរងគ្រោះ​ប្រើប្រាស់​។​ នៅ​ថ្ងៃ​២៣ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​ព្រឹក ប្ដី​របស់​ជនរងគ្រោះ​ឈ្មោះ​ឡុង បូរ បានមក​ជួប​ជនរងគ្រោះ​នៅផ្ទះ​រួចហើយ ក៏​បបួល​ជនរងគ្រោះ​មក​សាលាឃុំ​វិហារ​លួង ដើម្បី​ផ្ដិតមេដៃ​លែងលះគ្នា ពេល​ផ្ដិតមេដៃ​រួច ឈ្មោះ​ឡុង បូរ​បាន​ត្រឡប់ទៅផ្ទះ​ប្រពន្ធចុង​នៅ​តាខ្មៅ​វិញ​។ លុះ​មកដល់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ឈ្មោះ ឡុង បូរ បាន​ជិះ​ម៉ូតូ​ទៅ​ជួប​ជនសង្ស័យ​នៅ​ចំណុច​វត្ត​ខាងលើ ហើយ​ជនសង្ស័យ​បាន​ឲ្យ​លុយ​ជាង​២​ម៉ឺន​រៀល ទៅ​ឲ្យ​ឈ្មោះ​ឡុង បូរ ទិញ​ស្រា​បៀរ​ផឹក​ទាំង​២​នាក់​ដោយ​អង្គុយ​ផឹក​បណ្តើរ ឈ្មោះ ឡុង បូរ បាន​និយាយ​ពោល​ពាក្យ​ថា ជនរងគ្រោះ​ខាងលើ មាន​ទាក់ទង​ប្រុស​ថ្មី បាន​យក​ទូរស័ព្ទ​ទៅ​ឲ្យ​ប្រុស ដោយ​ចោទប្រកាន់ថា​ចោរលួច​បាត់​។ រហូតដល់​វេលា​ម៉ោង​២​រសៀល​នា​ថ្ងៃ​ដដែល ឈ្មោះ ឡុង បូរ បាន​បបួល​ជន​សង្ស័យថា អត់​ទៅលេង​ស្រុក​ទេ​អី​? ។​ បន្ទាប់មក​ឈ្មោះ ឡុង បូរ ក៏បាន​ជិះ​ម៉ូតូឌុប​ជនសង្ស័យ មកដល់​ចំណុច​វត្ត​វាំង​ចាស់ ជនសង្ស័យ បាន​ឲ្យ​ឈ្មោះ ឡុង បូរ ជិះ​ម៉ូតូ ចូល​លេង​ឈ្មោះ មួង សឿង ត្រូវជា​ព្រះចៅអធិការ គង់នៅ​ក្នុង​វត្ត​វាំង​ចាស់ រួច​ក៏បាន​នាំគ្នា​ជជែក​គ្នា​លេង រហូត​វេលា​ម៉ោង​៥​ល្ងាច ឈ្មោះ​ឡុង បូរ ក៏បាន​ជិះ​ម៉ូត​ឌុប​ជនសង្ស័យ​ទៅ​ក្បែរ​ផ្ទះ​ឈ្មោះ កង ក​ន្ថិ​ថា ភេទ​ស្រី នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​ ចំណែក​ឈ្មោះ ឡុង បូរ បាន​ជិះ​ម៉ូតូ​ចេញទៅ​មុន​បាត់ទៅ ក្រោយមក ជនសង្ស័យ បាន​ទៅផ្ទះ​ឈ្មោះ ហ៊ូ ភា​រ៉ា ហៅ កុយ​ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនសង្ស័យ ក៏បាន​ឲ្យ​លុយ​ទៅ​ឈ្មោះ ហ៊ូ ភា​រ៉ា ហៅ​កុយ ដើម្បី​ទៅ​ទិញ​ស្រា​បៀ មក​ផឹក​បន្តទៀត ជាមួយគ្នា ក្នុងពេល​កំពុង​ផឹក ដល់​វេលា​ម៉ោង​៨​យប់ ជនសង្ស័យ​បាន​ដើរ​មករក​ជនរងគ្រោះ នៅផ្ទះ​របស់​ជនរងគ្រោះ នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ តែ​ពុំ​ឃើញ ក៏​ដើរ​ត្រឡប់ទៅផ្ទះ​ឈ្មោះ ហ៊ូ ភា​រ៉ា ហៅ​កុយ វិញ រហូតដល់​វេលា​ម៉ោង​៩​យប់ ជនសង្ស័យ​បាន​ដើរ​មករក​ជនរងគ្រោះ​ម្តងទៀត ក្នុងស្ថានភាព​ស្រវឹងស្រា រួច​ជនសង្ស័យ បាន​ និយាយ​រករឿង សួររក​ទូរស័ព្ទដៃ​ដែល​ខ្លួន បាន​ទិញ​ឲ្យ​ជនរងគ្រោះ​ប្រើប្រាស់​កន្លងមក ។ ពេលនោះ​ជនរងគ្រោះ បាន​ប្រាប់​ទៅ​ជនសង្ស័យ​វិញ​ថា ចោរលួច​បាត់​ហើយ ស្រាប់តែ​ជនសង្ស័យ​ខឹង​ដោយមាន​ស្ថានភាព​ស្រវឹងស្រា​ផង បាន​ធាក់​ទៅលើ​ខ្លួន​ជនរងគ្រោះ​២​ជើង ចំ​មុខ និង​ខ្លួន ខណដែល​ជនរងគ្រោះ​កំពង់​ដេក​នៅក្នុង​ផ្ទះ នៅពេលនោះ​ជនរងគ្រោះ​ពុំបាន​តបត​ជាមួយ​ទេ ក៏បាន​តេ​ទូរស័ព្ទ​ហៅ​ឈ្មោះ​ឡង់ រដ្ឋា ភេទ​ស្រី អាយុ​២៧​ឆ្នាំ​(​ត្រូវជា​កូនស្រី​បង្កើត​)​ឲ្យ​ជិះ​ម៉ូតូ​មក​យក​ខ្លួន​ដោយ​ខ្លាច​ជនសង្ស័យ​វាយ​ធ្វើបាប​ទៀត​។ បន្ទាប់មក​ជនរងគ្រោះ​ក៏បាន​ដើរទៅ​ឈរ​នៅ​ផ្លូវជាតិ​លេខ​៥ ដើម្បី​រង់ចាំ​កូន​មក​ឌុប ខណ ចំណែកឯ​ជនសង្ស័យ​នៅ​អង្គុយ​ក្រោមផ្ទះ​តែម្នាក់ឯង​។​ក្រោយមក​កូន​រប​ស់ជ​ន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​មក​ឌុប​ជនរងគ្រោះ​ទៅផ្ទះ​របស់ខ្លួន​បាត់ទៅ ។ លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ប្រជាព​រដ្ឋ​បានឃើញ​ផ្ទះ​របស់​ជនរងគ្រោះ បាន​ឆេះ​ក្នុងខណ​:​នោះ ក៏​ឃើញ ជនសង្ស័យ រត់​ចេញពី​កន្លែងកើតហេតុ​ដើម្បី​គេចខ្លួន ។ ប៉ុន្តែ​ភ្លាមៗ នោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​វិហារ​លួង រួចហើយ​កម្លាំង​សមត្ថ​កិ​ច្ទ​ប៉ុស្ដិ៍​បាន​ចុះទៅ​កន្លែងកើតហេតុ​រួច នាំ​ជនសង្ស័យ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សួរនាំ​តែម្តង ។ ប៉ុន្តែ​បន្ទាប់ពី​បានធ្វើ​តេស្ត រក​សារធាតុ​ស្រវឹង រួចហើយ សមត្ថកិច្ច​កា៏​ន​ប្រគល់​ជនសង្ស័យ ទៅ​ឲ្យ​ការិយាល័យ​ធម្មការ និង សាសនា បន្ទាប់មក សមត្ថកិច្ច​ជំនាញ​ខាង​ធម្មការ​បាន​ផ្សឹក​តែម្តង ។ បន្ទាប់មក​ក៏​ប្រគល់​ឲ្យ​សមត្ថកិច្ច​វិញ​ដើម្បី​ចាត់ការ​តាមច្បាប់ ៕   ចេញផ្សាយ​ ថ្ងៃទី 26/07/2018 ខេត្តកណ្តាល ៖ សង្ឃ​មិន​គ្រប់ទឹក​មួយអង្គ​ត្រូវបាន​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ ក្រោយ​ពេលដែល​ជនសង្ស័យ​រូបនោះ​បាន​ប្រើ​នូវ​អំពើហិង្សា​វាយ​ទៅលើ​ស្ត្រី​ម្នាក់​ដោយ​ធាក់​២​ជើង​ចំ​កណ្តាល​មុខ រួច​ដុត​ផ្ទះ​ចោល​ថែមទៀត ។​ ករណី​ហិង្សា​និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​(​ដុត​ផ្ទះ​) ខាងលើនេះ​បានកើត​ឡើង​នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ នៅ​ភូមិ​អំពិល​ដាំទឹក ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។​ សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ​អាយុ​៤៧​ឆ្នាំ មុខរបរ លក់​ផ្លែ​អំពិល ទីលំនៅ​សព្វថ្ងៃ​ភូមិ​ឃុំ​កើតហេតុ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ឃុន ខេង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​វត្តភ្នំ​តូច សិ្ត​ត​ក្នុងភូមិ​រំលេច ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​(​ឃាត់ខ្លួន​)​។​ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សម្ភារ​:​ខូចខាត​រួមមាន​៖ ផ្ទះ​១​ខ្នង ធ្វើ​ពី​ឈើ ប្រក់ស​ង្ក័​សី ជញ្ជាំង​ស​ង្ក័​សី ទទឹង​ប្រវែង​៥​ម៉ែត្រ បណ្តោយ​៧​ម៉ែត្រ កម្ពស់​២,៥ ម៉ែត្រ​,​ធុងបាស់​៦​គ្រាប់​, អំភ្លី​២​គ្រឿង​, ខ្សែក​ផ្លា​ទីន​១​ខ្សែ តម្លៃ​១២០​ដុល្លារ​, ប្រាក់រៀល ២០​ម៉ឺន​រៀល​, ទូ​តាំង​១, ទូរទស្សន៍​១​គ្រឿង និង​សម្ភារ​:​ប្រើប្រាស់​ក្នុងផ្ទះ​មួយចំនួន​។​ យោងតាម​ដំណើររឿង​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ កន្លងមក​ជនសង្ស័យ​ធ្លាប់​បួស​ជា​ព្រះសង្ឃ​តាំង​ឆ្នាំ​២០០៤​គង់នៅ​វត្ត​ស្បែង ស្ថិតក្នុង​ភូមិ​ធ្យូង ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល បាន​រយ​:​ពេល​២​ឆ្នាំ រហូតដល់​ឆ្នាំ​២០០៦ បានមក​គង់នៅ​វត្ត​ព្រះវិហារ​សំណរ បាន​រយ​:​ពេល​២​ឆ្នាំ ក្នុង​ឆ្នាំ​២០០៨ ហើយ ចាប់ផ្តើម​ស្គាល់​ជនរងគ្រោះ​នៅពេល​ជនរងគ្រោះ​ទៅ​ឲ្យ​ជនសង្ស័យ​ជួយ​ស្តោះផ្លុំ​ជំងឺ​ដុះ​ដុំ​គីស​នៅក្នុង​សុដន់ ។​ ក្រោយមក​ជនរងគ្រោះ​ក៏បាន​ធ្វើ​ម្ហូប​(​ចង្ហាន់​)​សម្រាប់​ជនសង្ស័យ ឆាន់​រៀងរាល់ថ្ងៃ តាំងពី​ពេល​នោះមក​ជនរងគ្រោះ​និង​ជនសង្ស័យ​ក៏បាន​លួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​រហូត​បាន​ដេក​រួមភេទ​ជាមួយគ្នា​ជាច្រើនលើក​ថែមទៀត ។ ប៉ុន្តែ​នៅ​អំឡុង​ឆ្នាំ​២០១៧ ព្រះចៅអធិការ​វត្ត​បានឃើញ​ជនសង្ស័យ​ផឹកស្រា​និង​មាន​ស្រី​ធ្វើ​ឲ្យ​ខុស​ធម៌​វិន័យ​ក៏បាន​ចាប់​ជនសង្ស័យ​ផ្សឹក ។ ក្រោយមក​ជនសង្ស័យ​បានគ្រោង​ស្បង់​ជីពរ​ដោយ​ខ្លួនឯង​ទៅ​គង់នៅ​វត្តភ្នំ​តូច ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ តាម​ព័ត៌មាន​ទទួលបាន​ខណ​គង់នៅ​វត្ត​ខាងលើ​ជនរងគ្រោះ​ក៏មាន​ទំនាក់ទំនង​ជាមួយ​ជនសង្ស័យ​រាប់អាន​គ្នា​ជាធម្មតា​និង​បាន​ទៅលេង​សួរ​សុខ​ទុក​ដោយ​រួម​ដំណើរ ជាមួយ​ប្ដី​និង​កូន​៣​លើក ក្នុង​ខ​ណះ​នោះ​ជនសង្ស័យ​បាន​ទិញ​ទូរស័ព្ទ​ម៉ាក​សាំង​ស៊ុ​ង​១​គ្រឿង​តម្លៃ​៤០​ដុល្លារ អាមេរិក​ឲ្យ​ជនរងគ្រោះ​ប្រើប្រាស់​។​ នៅ​ថ្ងៃ​២៣ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១​ព្រឹក ប្ដី​របស់​ជនរងគ្រោះ​ឈ្មោះ​ឡុង បូរ បានមក​ជួប​ជនរងគ្រោះ​នៅផ្ទះ​រួចហើយ ក៏​បបួល​ជនរងគ្រោះ​មក​សាលាឃុំ​វិហារ​លួង ដើម្បី​ផ្ដិតមេដៃ​លែងលះគ្នា ពេល​ផ្ដិតមេដៃ​រួច ឈ្មោះ​ឡុង បូរ​បាន​ត្រឡប់ទៅផ្ទះ​ប្រពន្ធចុង​នៅ​តាខ្មៅ​វិញ​។ លុះ​មកដល់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ឈ្មោះ ឡុង បូរ បាន​ជិះ​ម៉ូតូ​ទៅ​ជួប​ជនសង្ស័យ​នៅ​ចំណុច​វត្ត​ខាងលើ ហើយ​ជនសង្ស័យ​បាន​ឲ្យ​លុយ​ជាង​២​ម៉ឺន​រៀល ទៅ​ឲ្យ​ឈ្មោះ​ឡុង បូរ ទិញ​ស្រា​បៀរ​ផឹក​ទាំង​២​នាក់​ដោយ​អង្គុយ​ផឹក​បណ្តើរ ឈ្មោះ ឡុង បូរ បាន​និយាយ​ពោល​ពាក្យ​ថា ជនរងគ្រោះ​ខាងលើ មាន​ទាក់ទង​ប្រុស​ថ្មី បាន​យក​ទូរស័ព្ទ​ទៅ​ឲ្យ​ប្រុស ដោយ​ចោទប្រកាន់ថា​ចោរលួច​បាត់​។ រហូតដល់​វេលា​ម៉ោង​២​រសៀល​នា​ថ្ងៃ​ដដែល ឈ្មោះ ឡុង បូរ បាន​បបួល​ជន​សង្ស័យថា អត់​ទៅលេង​ស្រុក​ទេ​អី​? ។​ បន្ទាប់មក​ឈ្មោះ ឡុង បូរ ក៏បាន​ជិះ​ម៉ូតូឌុប​ជនសង្ស័យ មកដល់​ចំណុច​វត្ត​វាំង​ចាស់ ជនសង្ស័យ បាន​ឲ្យ​ឈ្មោះ ឡុង បូរ ជិះ​ម៉ូតូ ចូល​លេង​ឈ្មោះ មួង សឿង ត្រូវជា​ព្រះចៅអធិការ គង់នៅ​ក្នុង​វត្ត​វាំង​ចាស់ រួច​ក៏បាន​នាំគ្នា​ជជែក​គ្នា​លេង រហូត​វេលា​ម៉ោង​៥​ល្ងាច ឈ្មោះ​ឡុង បូរ ក៏បាន​ជិះ​ម៉ូត​ឌុប​ជនសង្ស័យ​ទៅ​ក្បែរ​ផ្ទះ​ឈ្មោះ កង ក​ន្ថិ​ថា ភេទ​ស្រី នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​ ចំណែក​ឈ្មោះ ឡុង បូរ បាន​ជិះ​ម៉ូតូ​ចេញទៅ​មុន​បាត់ទៅ ក្រោយមក ជនសង្ស័យ បាន​ទៅផ្ទះ​ឈ្មោះ ហ៊ូ ភា​រ៉ា ហៅ កុយ​ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនសង្ស័យ ក៏បាន​ឲ្យ​លុយ​ទៅ​ឈ្មោះ ហ៊ូ ភា​រ៉ា ហៅ​កុយ ដើម្បី​ទៅ​ទិញ​ស្រា​បៀ មក​ផឹក​បន្តទៀត ជាមួយគ្នា ក្នុងពេល​កំពុង​ផឹក ដល់​វេលា​ម៉ោង​៨​យប់ ជនសង្ស័យ​បាន​ដើរ​មករក​ជនរងគ្រោះ នៅផ្ទះ​របស់​ជនរងគ្រោះ នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ តែ​ពុំ​ឃើញ ក៏​ដើរ​ត្រឡប់ទៅផ្ទះ​ឈ្មោះ ហ៊ូ ភា​រ៉ា ហៅ​កុយ វិញ រហូតដល់​វេលា​ម៉ោង​៩​យប់ ជនសង្ស័យ​បាន​ដើរ​មករក​ជនរងគ្រោះ​ម្តងទៀត ក្នុងស្ថានភាព​ស្រវឹងស្រា រួច​ជនសង្ស័យ បាន​ និយាយ​រករឿង សួររក​ទូរស័ព្ទដៃ​ដែល​ខ្លួន បាន​ទិញ​ឲ្យ​ជនរងគ្រោះ​ប្រើប្រាស់​កន្លងមក ។ ពេលនោះ​ជនរងគ្រោះ បាន​ប្រាប់​ទៅ​ជនសង្ស័យ​វិញ​ថា ចោរលួច​បាត់​ហើយ ស្រាប់តែ​ជនសង្ស័យ​ខឹង​ដោយមាន​ស្ថានភាព​ស្រវឹងស្រា​ផង បាន​ធាក់​ទៅលើ​ខ្លួន​ជនរងគ្រោះ​២​ជើង ចំ​មុខ និង​ខ្លួន
ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


​ខេត្ដ​កំពត ៖ អាជីវករ​ម្នាក់​លក់ដូរនៅ​ខាងជើង​ផ្សារ​សាមគ្គី​ទីរួមខេត្ដ​កំពត ត្រូវបាន​ក្រុម​ចោរ​៣​នាក់​ជិះ​ម៉ូតូ​១គ្រឿង​បាន​ចូល​ប្លន់​ទាំង​ថ្ងៃ​ យកលុយ៣០​លាន​រៀល​រត់គេចខ្លួន​បាត់​ដោយ​​សុវត្ថិភាព​ជាមួយ​រថ​យន្ដ​កូរ៉ូឡាពណ៏ឈាមជ្រូក​១ ​គ្រឿងចាំ​បិទគូទ​ពីក្រោយ។ រីឯ​ប៉ូលិស​បាន​ត្រឹម តែ​ធ្វើ​កំណត់ហេតុ​ឥត​បានការ​អី​ទាំងអស់ ។


បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ (អ.ហ) ក្រុងប៉ោយប៉ែត ដឹកនាំដោយលោក ឡុង ជាប ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានចុះឆែកឆេរផ្ទះពេទ្យធ្មេញយីហោ ត្រាន់ស៊ីថូ ដែលស្ថិតនៅទល់មុខផ្សាររ៉ាថ្មី ក្នុងភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត


ភ្នំពេញ៖ មន្ត្រី​រដ្ឋាភិបាល​កំពូលៗ​ សរុប​ចំនួន ១១​នាក់ ក្នុង​នោះ​មាន​ទាំង​សម្តេចតេជោ ហ៊ុន សែន ផងដែរ ត្រូវ​បាន​ព្រះមហាក្សត្រ​​កម្ពុជា ត្រាស់​បង្គាប់​ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្រប​ខ័ណ្ឌ​មុខងារ​សាធារណៈ​ចាប់​ តាំង​ពី​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១១​ត​ទៅ ដោយ​រក្សា​តែ​តួនាទី​ផ្នែក​នយោបាយ​នៅតែរក្សាដដែល។ នៅ​ក្នុង​ព្រះ​រាជក្រឹត្យ​ឡាយ​ព្រះហស្ត​លេខា​​ និង​ព្រះ​រាជ​លញ្ជករ​ ដោយ​ព្រះ​មហាក្សត្រ​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថនរោត្តមសីហមុនីកាល​ពី​ថ្ងៃ​ទី​២០ខែ​សីហាបាន​ឲ្យ​ដឹង​ថា ព្រះ​អង្គ​បាន​ត្រាស់​បង្គាប់​ដាក់​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ចំនួន ១១​រូប ឲ្យ​ចូល​និវត្តន៍​ក្នុង​ ក្រប​ខ័ណ្ឌ​មុខងារ​សាធារណៈ​ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១១


ភ្នំពេញ៖ មានករណីបាញ់ប្រហារគ្នាមួយ នៅក្នុងក្លឹប​ កម្សាន្ត «ជីប្លក់» ស្ថិតតាមបណ្តោយផ្លូវ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បណ្តាលឲ្យបុរសម្នាក់ស្លាប់ បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ នាវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០១១។ លោកឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់មជ្ឈមណ្ឌលអ្នកសារ​ព័ត៌មានកម្ពុជាតាមទូរស័ព្ទថា លោកបានទទួលដំណឹង​អំពីករណីនេះហើយ ហើយលោកបាន​ចាត់ឲ្យអធិការនគរបាលខណ្ឌទួលគោក តាមដានអំពីករណីនេះ។  លោកហ៊ួតចាន់យ៉ារ៉ាន់អធិការប៉ូលីស្តខណ្ឌទួលគោកកំពុងតែប់កកិច្ចប្រត្តិបត្តិការណ៏ហើយ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជ្រឹង ដារា អាយុ ២៥ឆ្នាំ មុខរបរជាអ្នក​តបណ្តាញអ៊ីនធើណេត ស្នាក់នៅផ្ទះលេខ២៣ ផ្លូវលេខ ៣៣១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។


តាមប្រសាសន៏របស់លោកកុយគង់ រដ្ឋលេខាធិការក្រសួងកា របរទេស នឹងសហប្រតិបត្តិការអន្តរជាតិបាន                                                     ឲ្យអ្នកសារព័ត៏មានដឹងថាលោក សុរ៉ាពង្សតូវិចាក់ឆៃគល់រដ្ឋមន្ត្រី   ក្រសួងការបរទេសសៀមនឹងមកទស្សន                                                                                  កិច្ចនៅកម្ពុជា ថ្ងៃទី១៤ខែកញាឆ្នាំ២០១១ជាតំណើរទស្សនកិច្ច លើកតំបូងរបស់រដ្ឋមន្ត្រីរូបនេះជាផ្នែកនៃតំណើរ


3-bb ភ្នំពេញ ៖ ​លោក​ឧត្ដម​សេនីយ៍​ទោ ​ហ៊ុន​ ម៉ា​ណែត ​កូន​​ប្រុស​​ច្បង​​របស់​​សម្ដេច​​តេជោ​ហ៊ុន សែន​ ​និង​ជា​​នាយ​​សេនាធិការ​​ចម្រុះ​​នៃ​​កង​​យោធពល​​​ខេមរ​ភូមិន្ទ​ មេ​​បញ្ជា​ការ​​រង​​កង​ទ័ព​ជើង​​គោក​ មេ​​បញ្ជា​ការ​​ដ្ឋាន​​ជាតិ​​ប្រឆាំង​​ភេរវ​កម្ម​ និង​​ជា​​មេ​បញ្ជា​ការ​​រង​​បញ្ជា​​ការ​ដ្ឋាន​​អង្គ​រក្ស​តំណាង​​​ដ៏​​ ខ្ពង់ខ្ពស់​​របស់​​សម្ដេច​​តេ​ជោ​​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជរួម​​ដំណើរ​​ដោយ​​ អភិបាល​​រង​​រាជ​​ធានី​​ភ្នំពេញ​កាល​​ពី​​ព្រឹក​​ថ្ងៃ​ទី​៣ ​ខែ​​កញ្ញា បាន​​អញ្ជើញ​​ជា​អធិបតី​ភាព


នំពេញ៖ បុរសវ័យ អាយុជាង ៦០ឆ្នាំម្នាក់ ត្រូវបានរថយន្តដឹកសាំង របស់ ក្រុមហ៊ុន សូគីម៉ិច បុក ស្លាប់យ៉ាង អាណោចអាធ័ម នៅលើតាមដងផ្លូវជាតិលេខ ៥ ស្ថិតក្នុង សង្កាត់គីឡូម៉ែត្រ ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ទល់មុខស្ថានីយ៏ទូរទស្សន៌ស៊ីធីអិន វេលាម៉ោង ១៣៖៣០នាទី ថ្ងៃទី ០៣ កញ្ញា ឆ្នាំ២០១១ ។


កំពង់ស្ពឺ ​៖ ​ទំនិញ​គេច​ពន្ធ ​គ្រប់​ប្រភេទ​កំពុង​តែ​សម្រុក​ចូល​តាម​ច្រក​ព្រំដែន​ប្រទេស​វៀតណាម​ជាប់​ ខេត្ត​កំពត ​និង​ តាកែវ​ ចែកចាយ​តាម​ទីផ្សារ​ យ៉ាង​អនាធិបតេយ្យ​ ប៉ុន្តែ​ក្រុម​មន្ត្រី​ជំនាញ​មិន​បាន​ធ្វើ​ការ​ទប់​ស្កាត់​នោះ​ឡើយ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខាត​បង់​ចំណូល​យ៉ាង​ច្រើន​ទៀត​ផង។​


ពេញ ប្រភពព័ត៌មានពីមហាជនបាន ឲ្យដឹងថា ក្រុមចោរប្លន់យ៉ាងសាហាវ និង កក្រើកពេញរាជធានីភ្នំពេញ ដែលបានបាញ់សម្លាប់ និង ប្លន់អាជីវករប្តូរប្រាក់អស់ យក១០០លានរៀល កាលពីប៉ុន្មានថ្ងៃមុននោះ ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ច


ក្នុង ​ជំនួប​ជាមួយ​សម្ដេច​ ​មហា​ពញា​ចក្រី​ ​ហេង​ ​សំ​រិ​ន​ ​ប្រធាន​រដ្ឋ​ ​សភា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ ​នា​ព្រឹក​ ​ថ្ងៃ​ទី​២ ខែ​កញ្ញា​ ​ឆ្នាំ​២០១១ នៅ​វិមាន​ ​រដ្ឋ​សភា​ ​លោក​ស្រី​ ​ប៉ា​នី​ ​យ៉ា​ថូ​ទូ​ ​(Pany​ ​Yathotou​) ប្រធាន ​រដ្ឋ​សភា​ប្រទេស​ឡាវ​ ​បាន​វាយ​តម្លៃ​ថា​ ​
បទយកការណ៍សំខាន់ៗ
 ចេញផ្សាយថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨  លោកសិទ្ធនិង​បក្ខពួក ​គឺជា ​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់ ​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ចំណុះ ​ឆ្លងកាត់​ផ្លូវជា តិ​លេខ​២​ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​វិធានការ​ ទប់ស្កាត់​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​ គេ​បែរជា​គាបសង្កត់​ប្រជាពល រដ្ឋឈ្មួញនិង​អាជីវក រដែល​ដឹកជញ្ជូន​ទំនិញ​តិចតួច​តាម​រថយន្ត​ដោយ​តម្រូវ​
 ចេញផ្សាយ​ ថ្ងៃទី 29/06/2018 រាជធានី​ភ្នំពេញ ៖ ចៅក្រម សេង រិទ្ធី បានសម្រេច​ដោះលែង​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ដែល ស្រវឹងស្រា​ជោគ បើករថយន្ត​ទៅបុក​រថយន្ត​អ្នក ដ៏​ទៃ​ពីក្រោយ ហើយ​បើក​រត់ ពេល​សមត្ថកិច្ច ប្រដេញ​ឃាត់​បាន​ក៏​ដក​កាំភ្លើង​គំរាម សមត្ថកិច្ច​កាលពី​ថ្ងៃទី​២៥ ខែមិថុនា​នោះ
 ឧកញ៉ា​ គង់ក្រឹង​ ជា ​មេឈ្មួញ ​និងជាឧក្រឹដ្ឋជន​ បំផ្លាញ​ ព្រៃឈើ​ របស់ជាតិ​ យ៉ាងធ្ងន់ធ្ងរ ​នៅ ​ភូមិភាគ ឦសាន ​ដោយ​ ដឹកជញ្ជូន​ យកទៅ​ លក់នៅ​ ប្រទេស​ វៀតណាម​ យ៉ាងរលូន ដោយជ្រក​ក្រោម​ផ្លាក​ជា​មេបញ្ជាការ​កងការពារព្រុំដែន​គោកលេខ​២០៤​ដោយ​មិនខ្វល់​ពីអនុសាស្ត្រ​របស់ប្រមុខ​រាជ​រដ្ឋា​ភិបាល​ សម្តេច​តេជោ ​ហ៊ុនសែន​បន្តិច​ឡើយ។
 ចេញផ្សាយថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ខេត្តប៉ៃលិន៖ប្រភពពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ព្រំបង្ហើប​ឲ្យ​ដឹង ថា ទំនិញ​ ដែល​ឈ្មួញ​ធំៗ​នាំចូល​ តាម​ច្រក​នេះ​គឺ​បង់ពន្ធ​ជូន​រដ្ឋ​ ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ  ហើយ​ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ ក្រោម​តុ​
 ខេត្ត​រតន​គិរី៖​ ជិតដល់​ពេល​បោះ​ឆ្នោតឃុំសង្កាត់​ទូរទាំង​ប្រទេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ខិតខំ​ចុះមូលដ្ឋាន​ដើម្បី​ស្វែង​រក​កាគាំ​ទ្រពី​ពលរដ្ឋ​ ដោយឡែក​ សកម្មភាព​នៅច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ​កុំពុង​តែ​មានការ​ដឹក​ជញ្ជូន​ឈើ​កក្រើក​ឡើងវិញ​ហើយ​បន្ទាប់​ពីមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ ថង​ សាវុន​អភិបាល​នៃគណះ​ អភិបាល​ខេត្តរតនគិរី
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ខេត្ត​ក្រចេះ ៖ ប្រភពពី​ភ្នាក់ងារ​សារព័ត៌​មាន​ថា​ មាន​ការបែក​ធ្លាយព័ត៌​មាន​ធំមួយ​នៅ​ខេត្តក្រចេះ​ ករណី​មេឈ្មួញ​ឈើ​ប្រណិត​ដុះស្លែ​ ដ៏ល្បី​ឈ្មោះ គង់ ក្រឹង បានយក​អំណាច ​ឧបក​នាយករដ្ឋមន្ត្រី​ ទៀ បាញ់​ ទៅ​ប្រើ​ប្រាស់​ ក្នុងការ​ឈូសឆាយ​ដីព្រៃ ​នៅ​ចំណុច​ឃុំត្រពាំងស្រែ​
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​
ចេញផ្សាយថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦
សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅ រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ ជាច្រើន​នាក់​រួមទាំង​ ចែ​ណាន ផងដែរ​នៅតែ​អាច​ប្រមូល​ទិញ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​សមត្ថកិច្ ច​និង​មន្ត្រី​ជំនាញ​ចាត់វិធានការ ​បង្ក្រាប​ឡើយ​។
 ចេញផ្សាយ​ ថ្ងៃទី 14/12/2016 ​រាជធានី​ភ្នំពេញ ៖ ឆាកល្ខោន​រឿង​បាត់​លុយ​លក់​ខ្សាច់​ទៅ​ក្រៅប្រទេស​នឹងត្រូវ​សម្តែង​នៅ​ថ្ងៃស្អែក​ក្នុង​រដ្ឋសភា ដែល​គេ​រំពឹងថា តួ​សម្តែង​លោក ស៊ុយ សែម នឹង​ស្ពាយ​ឯកសារ​ទាំង​ពិត ទាំង​ប៉ូ​លា​ទៅ​ឆ្លើយបំភ្លឺ​ចម្ងល់​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ដើម្បី​ឲ្យ​ស្ងប់ចិត្ត ។​​សូមជម្រាបថា រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម នឹង​ទៅ​បំភ្លឺ​រដ្ឋសភា​នៅ​ថ្ងៃស្អែក​
 ចេញផ្សាយ​ ថ្ងៃទី 09/12/2016 ​ខេត្តកោះកុង ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​នឹងត្រូវ​សភា​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​នាពេល​ខាងមុខនេះ ទាក់ទង​ភាពមិនប្រក្រតី​នៃ​ការប្រមូល​លុយ​ពី​ការនាំចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហ​បូរី រួមទាំង​ប្រទេស​មួយចំនួនទៀត ខណៈដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​បានបង្ហាញ​តួលេខ​លម្អៀង​រហូតដល់​ជាង​៥០០​លាន​ដុល្លារ​ឯណោះ ។​
 មេឈ្មួញស្រីល្បីឈ្មោះស្រីមុី ដែលអាងប្ដីជាមន្ត្រីPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិប្បតេយ្យ។ មេឈ្មួញស្រីដ៍ល្បីល្បាញម្នាក់ដែលគេស្គាល់ថាឈ្មោះ ស្រីមុី   ដែលមានប្ដីជាPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ក្រុងបានលុង​​​​ ស្រុកបរកែវ  ស្រុអូរយ៉ាដាវ​​
 ចេញផ្សាយ​ ថ្ងៃទី 01/12/2016 ​រាជធានី​ភ្នំពេញ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ លោក ច័ន្ទ​ថេត ថា​នរៈ ត្រូវបាន​ជនអនាមិក​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នា​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ចំនួន​៤​ករណី ដែល​ក្នុងនោះ​ក៏មាន​ករណី​កាង​ឡាន​ដឹកឈើ​អត់​ច្បាប់​ថែមទៀត ។​
 ចេញផ្សាយ​ ថ្ងៃទី 30/11/2016 រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ទម្លាយ​ពី​អគ្គនាយក​នៃ​អគ្គនាយក​ដ្ធា​ន​គយ​និងរ​ដ្ធ​ករ​កម្ពុជា​បានអោយដឹងថា លោក កែវ អង្កាម អនុប្រធាន​ការិយាល័យ​បុគ្គ​លឹក ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់លោក កែវ សុឃាង ប្រធាន​នាយក​ដ្ធា​ន​គយ​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ត្រូវបាន​ថ្នាក់លើ​ចាត់តាំង​អោយទៅ​គ្រប់គ្រង​ជា​ប្រធាន​ភូមិភាគ​គយ​គ្រប់គ្រង​ចំនួន​៥​ខេត្ត​
 ចេញផ្សាយ​ ថ្ងៃទី 23/11/2016 រាជធានី​ភ្នំពេញ ៖ រហូតមកដល់​ពេលនេះ លោក ហ៊ី​វ សុធា​រិ​ទ្ធ មេ​គយ​ប្រចាំ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅតែ​បន្ត​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​​ពី​ក្រុម​អ្នក​រត់ការ​មុខទំនិញ​វិនិយោគ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ទាក់ទង​នឹង​ការ​គាប​យកលុយ​ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។​
 ចេញផ្សាយ​ ថ្ងៃទី 21/11/2016 ខេត្ត​រតនៈគីរី ៖ ក្មួយប្រុស​បង្កើត​ម្នាក់រ​បស់​សម្តេចតេជោ ហ៊ុន សែន កំពុងតែ​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី ករណី​ជំនួញ​ឈើ​ខុសច្បាប់​នាំ​ចេញទៅ​ប្រទេស​យួន តាម​ច្រក​អូយ៉ាដាវ ខេត្ត​រតនគីរី រួមទាំង​ច្រក​មួយចំនួនទៀត​ក្នុង​ខេត្ត​មណ្ឌល​គី​រី ។​
 November 21, 2016 - - no comments ​ថ្មីៗ​នេះ​គេ​បា​ឃើញ​ កម្លាំង​ប៉ូលីស​សេដ្ឋកិច្ ច​ខេត្ត​កណ្ដាល​ក្រោម​កា រគ្រប់គ្រង​របស់​លោក  សួរ គឹម​លី​កំពង់​ បាន​ដាក់ពង្រាយ ​កម្លាំង​ពេញ​តាម ​ដងផ្លូវ​ជាតិ​ក្នុង​ខេត្ត​កណ្ដាល ​ដើម្បី​ចាំ​ចាប់​រថយន្ត​ដឹក​ទំនិញ ​របស់​ប្រជាពលរដ្ឋ​ជម្រឹត​យកលុយ ​នូវតាម​ដងផ្លូវ​គ្រប់​ច្រកល្ហក ​សាង​បាបកម្ម​នាំអោយ​ប្រជាពលរដ្ ឋ​ក្ដៅក្រហាយ​​យ៉ាងខ្លាំង ​។
 November 21, 2016 - - no comments ខេត្ត​កោះកុង ៖ បច្ចុប្បន្ន​ក្នុង​មួយថ្ងៃៗ មាន​ជង្គង់​មាន់ ស្លាបមាន់ និង​ប្រហិត សុទ្ធ​ខូចគុណភាព​នឹង​មាន​បង្កប់​ជាតិគីមី រាប់សិប​តោន​ទៀត​ត្រូវបាន​ឈ្មួញ​ដ៏​មានអំណាច ឈ្មោះ ម៉ែ​អា​ម៉េង ហៅ​យាយ​ប្រហិត និង តា​គ្រួច ត្រូវរ៉ូវ​ឃុបឃិត​ជាមួយ​ក្រុម​សមត្ថកិច្ច​និង​ជំនាញ​លួច​ដឹក​បង្កប់​ជាមួយ
 Posted by ccj-media.com on 19 November, 2016 បន្ទាប់ពី​សម្ដេច ស ខេ​ង  បាន​ចេញ​នូវ​បទបញ្ជា ​​គេ​ឃើញ​កម្លាំង​នគរបាល  នៃ​ស្នងការដ្ឋាន​ខេត្ត  បាន​ភ្ញាក់រលឹក​មុនគេ  ក្នុង​ការ​ចុះ​អនុវត្ត​នូវ ​បទបញ្ជា​នេះ​។  ប៉ុន្តែ​កិច្ច​ប្រតិបត្តិ​ ជា​លើក​ដំបូង​នេះ  គឺ​ធ្វើ​ឡើង​តែ​ទៅ​លើ ​ទីតាំង​កត់​កន្ទុយ​លេខ  ដែល​ពលរដ្ឋ​អះអាង​ថា  ជាទី​តាំង​តូចតាច  គ្មាន​ខ្សែ គ្មាន​ខ្នង​រឹង​មាំ  ខណៈ​ទីតាំង​ធំ​ៗ​រាប់រយ​កន្លែង​ដែល​មាន​ខ្សែ