មាតិកាព័ត៌មាន
ថ្ងៃនេះ​
0642
ម្សិលមិញ
2775
ខែនេះ
58834
សរុប
19545156
Flag Counter

 ចេញផ្សាយ​ ថ្ងៃទី 05/07/2018 ម៉ាឡេស៊ី ៖ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Najib Razak ត្រូវបាន​តុលាការ​ចោទប្រកាន់​ចំនួន​៤​ករណី កាលពី​ថ្ងៃទី​៤ ខែកក្កដា ២០១៨ ម្សិលមិញ ប៉ុន្តែ​លោក​បាន​ទទូច​មិន​ទទួលកំហុស​ចំពោះ​ការចោទប្រកាន់​ទាំងនោះ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន The Straits time ។​ លោក Najib Razak ត្រូវបាន​តុលាការក្រុង​កូ​ឡា​ឡាំ​ពួរ​បានសម្រេច​ចោទប្រកាន់​លើ​លោក​ចំនួន ៤​បទ​ចោទ ដែល​ក្នុងនោះ ៣​បទ​ចោទ​ពាក់ព័ន្ធ​នឹង​ការរំលោភ​សេចក្ដីទុកចិត្ត និង​១​បទ​ចោទ​ពាក់ព័ន្ធ​នឹង​ការរំលោភ​អំណាច ទាក់ទង​នឹង​ការបាត់​ប្រាក់​មូលនិធិ​រាប់ពាន់​លាន​ដុល្លារ​។​ ពេលនេះ លោក Najib កំពុង​នៅក្រៅ​ឃុំ ដោយបាន​បង់ប្រាក់​ធានា​ជិត ២៥​ម៉ឺន​ដុល្លារ រួមជាមួយ​ការដកហូត​លិខិតឆ្លងដែន​របស់លោក​ចំនួន​២ មាន​លិខិតឆ្លងដែន​ធម្មតា និង​លិខិតឆ្លងដែន​ការទូត​។ ក្រោយ​ចាក​ចេញពី​តុលាការ លោក Najib ក៏បាន​ប្រកាស​ដែរ​ថា នឹងធ្វើ​ឲ្យ​ឈ្មោះ​របស់លោក​ស្អាតស្អំ​។​ តាម​ការចុះផ្សាយ​របស់ Straits Time បញ្ជាក់ថា ក្រោម​ច្បាប់​ម៉ាឡេស៊ី ការចោទប្រកាន់​លើ​លោក Najib គឺអាច​ធ្វើ​ឲ្យ​លោក​ជាប់ពន្ធនាគារ​ចន្លោះ​ពី ២​ឆ្នាំ ដល់ ២០​ឆ្នាំ រួមជាមួយ​ប្រាក់​សំណង​បន្ថែមទៀត​៕  
ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


 ចេញផ្សាយ​ ថ្ងៃទី 08/06/2018 អាមេរិក ៖ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ កាលពី​ម្សិលមិញ​បាន​និយាយថា លោក​នឹង​អញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ទៅកាន់​សេត​វិមាន​ប្រសិនបើ​ជំនួប​ពិភាក្សានៅ​ប្រទេស​សិង្ហ​បុរី​ទទួលបាន​ជោគជ័យ​។ ការបញ្ជាក់​របស់លោក ត្រាំ


 
ចេញផ្សាយ​ ថ្ងៃទី 08/06/2018 ប៉េកាំង ៖ យោងតាម​បញ្ជាក់​ពី​មន្ត្រី​កងទ័ពអាកាស​កូរ៉េខាងត្បូង​ម្នាក់​ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន​South China Morning Post បានចេញ​ផ្សាយ​ថា​យន្តហោះ​ប្រដេញ​របស់​កងទ័ពអាកាស​ចិន​នឹង​ហោះ​អម​យន្តហោះ​ដឹក​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន មកកាន់​កិច្ចប្រជុំ​កំពូល​ជាមួយ​ប្រធានាធិបតី​អាមេរិក


 ចេញផ្សាយ​ ថ្ងៃទី 23/04/2017 ​ម៉ានីល ៖ សារព័ត៌មាន​រុស្ស៊ី Sputnik ចេញផ្សាយ​ដោយ​ដកស្រង់​សម្តី​អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន​លោក Ernesto Abella ថា ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ អះអាងថា សេចក្តីរាយការណ៍​ព័ត៌មាន​ដែលថា​មាន​មនុស្ស​ដល់​ទៅជិត​១,០០០​នាក់​បាន​ស្លាប់​ក្រៅ​ប្រព័ន្ធតុលាការ អំឡុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់លោក​គឺ​មិនមែន


 ចេញផ្សាយ​ ថ្ងៃទី 28/12/2016 ​ចិន ៖ មន្ត្រី​យោធា​កំពូល​ម្នាក់​របស់​តៃវ៉ាន់​បាន​និយាយថា នាវា​ផ្ទុក​យន្តហោះ​តែមួយគត់​របស់​ចិន​បានមក​ដល់​មូលដ្ឋាន​កងទ័ពជើងទឹក​មួយ​នៅ​ខេត្ត​ហៃ​ណាន​ភាគខាងត្បូង​ប្រទេស​ចិន​បន្ទាប់ពី​ការធ្វើ​សមយុទ្ធ​យោធា​ដែល​ធ្វើ​ឲ្យ​នាវា​នេះ​ត្រូវធ្វើ​ដំណើរ​ជុំវិញ​កោះ​តៃវ៉ាន់​ដែលជា​កោះ​មួយ​ត្រូវបាន​ចិន​អះអាងថា​ជា​របស់ខ្លួន​។​


 ចេញផ្សាយ​ ថ្ងៃទី 15/12/2016 ​រុស្ស៊ី ៖ លោក វ្លា​ឌី​មៀរ ពូ​ទីន បាន​យកឈ្នះ​លោក​ដូ​ណា​ល់​ត្រាំ​ជាម​នុស្ស​ដែលមាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក​ក្នុង​បញ្ជី​ប្រចាំឆ្នាំ​របស់​ទស្សនា​វ​ដ្តី Forbes ដែល​នេះ​ជាការ​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​សម្រាប់​រយៈពេល​បួន​ឆ្នាំ​ជាប់ៗ​គ្នា​។​បញ្ជី​របស់​ទស្សនា​វ​ដ្តី Forbes បានកំណត់​មនុស្ស​ចំនួន​៧៤​នាក់​នៅលើ​ភពផែនដី​នេះ​ដែលមាន​សកម្មភាព​ឥទ្ធិពល​បំផុត


 ចេញផ្សាយ​ ថ្ងៃទី 15/12/2016 ប៉េកាំង ៖ អតីត​អភិបាលក្រុង​ណាន​ជី​ង​លោក លោក Yang Weize ត្រូវបាន​តុលាការ​ថ្នាក់​តំបន់​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​១២​ឆ្នាំ និង​០៦​ខែ ក្រោយ​ពេលដែល​រូបលោក​ត្រូវបាន​គេ​រកឃើញថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ប្រឆាំងនឹង​ច្បាប់​។


 ចេញផ្សាយ​ ថ្ងៃទី 12/12/2016 ​អាមេរិក ៖ ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋ​អា​មេ​រិ​លោក Donald Trump បាន​និយាយថា សហរដ្ឋអាមេរិក​មិនចាំបាច់​ត្រូវ​បញ្ចប់​គោលជំហរ​យូរអង្វែង​របស់ខ្លួន​ដែលថា​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ “​ចិន​តែមួយ​” នោះឡើយ​។​​ការលើកឡើង​របស់លោក Trump នៅក្នុង​កម្មវិធី “Fox News Sunday” បាន​កើតឡើង​បន្ទាប់ពី​លោក​បាន​បង្ក​ឲ្យ​មាន


 ចេញផ្សាយ​ ថ្ងៃទី 10/12/2016 ​សេ​អ៊ូ​ល ៖ នាយករដ្ឋមន្ត្រី​លោក Hwang Kyo-ahn ត្រូវបានតែងតាំង​ជា​ប្រធានាធិបតី​ស្តីទី​របស់​កូរ៉េខាងត្បូង និង​បាន​កោះប្រជុំ​គណៈរដ្ឋមន្ត្រី​ជា​លើកដំបូង​កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦​នាទី​ក្រុង Seoul ផងដែរ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួ​។​


 ចេញផ្សាយ​ ថ្ងៃទី 06/12/2016 សេ​អ៊ូ​ល ​៖​ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ផាក គឺ​ហេ បានសម្រេច​ចិត្ត​ចុះ​ចេញពី​តំណែង​ហើយ ដោយ​លោកស្រី​អះអាងថា ការលាលែង​ជា​ផ្លូវការ​នឹងត្រូវ​ធ្វើឡើង​នៅ​ខែមេសា ឆ្នាំ​២០១៧ ខាងមុខនេះ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុ​ន​ហាប់ របស់​កូរ៉េខាងត្បូង ចេញផ្សាយ​នា​រសៀល​ថ្ងៃ​អង្គារ ទី​០៦ ខែធ្នូ ឆ្នាំ​២០១៦​។​


 ចេញផ្សាយ​ ថ្ងៃទី 24/11/2016  AFP ​កូរ៉េខាងត្បូង ៖ នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​ក្រុមបាតុករ​ប្រមាណ​ពី​១,៥ ទៅ ២​លាន​នាក់​ដែលមាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​១៥០០ គ្រោង​ធ្វើបាតុកម្ម​តវ៉ា ទ្រង់ទ្រាយ​ធំ​តាមរយៈ​ការដើរ​ជា​ក្បួន​ដង្ហែ និង​អុជ​ទៀន​ទាមទារ​ឱ្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី​ផាក គឺ​ន​ហេ ចុះចេញ​ពីមុខ​តំណែង​។ នេះ​បើ​យោងតាម​សារព័ត៌មាន​កូរ៉េខាងត្បូង យ៉ុ​ន​ហាប់​។​
បទយកការណ៍សំខាន់ៗ
ចេញ​ផ្សាយ​ថ្ងៃទី​២៧​ខែ​មិនា​ឆ្នាំ​២០១៩​
បន្ទាយ​មានជ័យ​៖ ​ក្រោយ​ពី​មាន​ការ​ចុះ​ផ្សាយ​មួយ​លេខ​រឿង​មេ​ឃុំ​អូ​បី​ជាន់​​កាលពី​ថ្ងៃទី២៥​ខែ​មិនា​ឆ្នាំ​២០១៩​រួច​មក​មាន​អ្នក​ផ្តល់​ព័ត៌មាន​មក​កា​រិ​យា​ល័​យ​ព័ត៌មាន​របស់​មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា​ដើម្បី​បញ្ជាក់​អំពី​សកម្មភាព​និង​ទង្វើ​ពី​អតីត​កាល​និង​បច្ចុប្បន្ន​កាល​របស់​លោក​មេឃុំ​អូ​បី​ជាន់​ ឈ្មោះ​តុល​សារិន​ហៅ​ក្លឹង​ដែល​ជា​មេឃុំ​អូបី​ជាន់​
 ងៃ​ចេញ​ផ្សាយៈថ្ងៃទី១៩ខែមិនាឆ្នាំ២០១៩
ខេត្តត្បូងឃ្មុំៈ ប្រភព​ពីប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុងស្រុក ​ពញា​ក្រែក​ជា​ប្រធាន​ស្នាក់​ការ​គយ​ និង​រដ្ឋាករ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិហ៊ូច​ ឃុំ​ក្រែក​ ស្រុក​ពញ្ញា​ក្រែក​ ខេត្ត​ត្បូងឃ្មុំ​ រង​ការ​រិះគន់​កំពុង​ឃុប​ឃិត​គ្នា​ជា​មួយ​មន្ត្រី​គយ​ក្រោម​ឱវាទ​ ទទួល​លុយ​ក្រោមតុ​ដោយ​បង្គាប់​ឲ្យ​ឈ្មួញរក​ស៊ីដឹក​ទំនិញ​ផ្សេងៗ​ ពី​ប្រទេស​វៀតណាម
 ចេញផ្សាយ​ថ្ងៃ​ទី​៨ខែ​មិនា​ឆ្នាំ​២០១៩​
បន្ទាយ​មាន​ជ័យ៖ក្រុម​អា​ជីវករ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ដឹក​ទំនិញ​តាម​រថយន្ត​តូច​ធំ​ និង​តាម​រ៉ឺម៉ក​ម៉ូតូ ​ចេញចូល​តាម ​ច្រក​តំបន់​បឹង​ត្រកួន សព្វថ្ងៃនេះ ​គឺ​ត្រូវ​ចំណាយ​យ៉ាង​ច្រើន​សម្រាប់ ​ក្រុម​មន្ត្រី​គយ​និង ​សមត្ថកិច្ច​ពុក​ រលួយ ​ហើយ​ស្ទើរតែ​គ្មាន​នៅសល់​កម្រៃ​សម្រាប់​ទិញ​អង្ករ​ច្រក​ឆ្នាំង​។ ដោយ​ហេតុ​ថា​សម្រាប់​រថយន្ត​ដឹក​ទំនិញ​ប្រភេទ
 ចេញ​ផ្សាយ​ថ្ងៃទី​៨ខែ​មិនា​ឆ្នាំ​២០១៩​
លោក​ផាត់វីរៈ​មេ​ប៉ុស្តិ៍​នគរ​បាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ​ក្នុង​ខេត្ត​ប៉ៃលិន បាន​បង្កើត​ឲ្យមាន​ការ​គៀប​សង្កត់​យក​ប្រាក់​ពី​ពលករ​ខ្មែរ​ឆ្លងដែន​ទៅ​រក​ការ​ងា​រ​នៅ​ក្នុង​ប្រទេស​ថៃ​ជា​រៀង​រាល់​ថ្ងៃ​និង​​រាប់​ក្បាល​ឡាន​យក​លុយ​រាល់​កសិផល​របស់​ប្រជា​ពល​រដ្ឋខ្មែរ​ដែល​ដឹក​យក​ទៅ​លក់​នៅ​ប្រ​ទេស​ថៃ​និង​អ​នុ​ញ្ញាតិ​ឲ្យ​ជន​ជាតិ​ថៃ​ចូល​មក​លេងល្បែង​ក្នុង​ការ​ស៊ី​ណូ​
 ចេញផ្សាយ​ថ្ងៃទី​៨​មិនា​ឆ្នាំ​២០១៩​ ខេត្តកំពត៖ប្រភពពី​មន្ត្រី​នៅ​ច្រក ទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា លោក​ យី ថុល ​ដែល​មក​កាន់ ​តំណែង​ជា​ប្រធាន​ការិយា​ល័យ​គយ​និង​រដ្ឋាករ​ព្រែក​ចាក កាល​ពីពេល​ថ្មីៗ​នេះ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។
 ថ្ងៃ​ចេញ​ផ្សាយៈ​ ថ្ងៃ​ទី​០៧​ខែ​មិនា​ឆ្នាំ​២០១៩​
ខេត្ត​ឧត្ដរមាន​ជ័យ៖​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ឧត្ដរ​មាន​ជ័យ​ មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ បន្ទាប់ពី​លោក ​ឈុន​ សុភ​មង្គល ​មក​កាន់​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​ឧត្ដរ​មាន​ជ័យ​ ជំនួស​លោកយូហេង គឺ​លោក ឈុន សុភមង្គល កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​គេច​ពន្ធ ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​គំហុក​។
 ចេញផ្សាយៈ​ថ្ងៃទី១៩​ខែ​មករា​ឆ្នាំ២០១៩
ដោយ មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា
ខេត្ត​ស្ទឹង​ត្រែង៖​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន ​ឲ្យ​ដឹងថា​ រយៈ​ពេល​ជាង​កន្លះ​ខែ ​មក​ហើយ​ដែល​ឧកញ៉ា​ជ័យ​សម្រុក​ដឹកជញ្ជូន ​ឈើ​ចេញ ពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី ​សេសា​ន​ក្រោម​២ តាម​រថយន្ត​សាំ​យ៉ុង​ ក្នុង​មួយ​យប់ៗ​ពី​១០​ទៅ​២០ ​គ្រឿង​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា
 ថ្ងៃច័ន្ទ ​ទី០៧​ ខែមករា​ ឆ្នាំ​២០១៨​
ដោយ ​មជ្ឈមណ្ឌល​អ្នក​សារ​ព័ត៌មាន​កម្ពុជា​
ទំនាក់ទំនងលេខ០១២៧២១៨៧៩
ខេត្ត​បាត់ដំបង៖​ តាម​សេចក្តីរាយ​ការណ៌​ពីពលករ​បានឲ្យ​ដឹង​ថា ​លោក​ ផាត​ ​សុ​ផាន់​ណា​មេប៉ូ​លិស​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង បាន​និង​កំពុង​តែបើក​ដៃ​ឲ្យ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ចេញ​ទៅ​រក​ការងារ​ធ្វើ​ នៅក្នុង​ប្រទេស​ថៃ​ជាថ្នូរ​ នឹង ​ការ​ទទួល​បាន​លាភ​សក្ការះ​ចែកគ្នា​ដាក់ក្នុង​ហោប៉ៅ​តាម​របៀប​ពុក​រលួយ​ជាប្រព័ន្ធ។​
 ចេញ​ផ្សាយ​ថ្ងៃទី​៣០​ខែ​ធ្នូ​ឆ្នាំ​២០១៨​
ដោយ​មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា
ទូរ​សព្ទ័​ទំនាក់​ទំនង​0​១២​៧២​១៨​៧៩​
កំពង់ធំ៖ប្រភព​ពី​ប្រជា​ពល​រដ្ធ​បាន​ឲ្យ​ដឹង​ថា ​ការ​ដែល​អ្នកមាន​លុយ​ អ្នក​មាន​អំណាច​ អាច​ទន្ទ្រាន​កាន់​កាប់​ដីព្រៃ​លិច ​ទឹក​ គឺ​ដោយ​ សារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ អ៊ុន បុត្ត ​អភិបាល​ស្រុក​កំពង់ស្វាយ​ ព្រម​ទាំង​មន្ត្រី​អាជ្ញាធរ​មូល ដ្ឋាន​និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​។ ចំណែក​លោក​ សុខ លូ​ អភិបាល​ខេត្ត​កំពង់ធំ​
 ចេញ​ផ្សាយ​ថ្ងៃទី​២៨ខែ​ធ្នូ​ឆ្នាំ​២០១៨​
ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​ពីអ្នក​យកព័ត៌មាន​ប្រចាំ​ក្រុងប៉ោយប៉ែត​បានរាយ​ការណ៍​ថាក្លឹប​កម្សាន្ត​មួយ​កន្លែង ​ដែល​ស្ថិត​នៅ​តំបន់​កាស៊ីណូ​ ផ្កាយ​ប្រាំ
 ខេត្ត​ព្រះសីហនុ៖​ ល្បី​ខ្លាំង​ទៀត​ហើយ​លោកទុំ ណូ​ ប្រធាន​សាខាគយ​និងរដ្ឋាករ​ខេត្តព្រះសីហនុ​កំពុង​ជិះសេះ​លែងដៃ​ប្រព្រឹត្តអំពើ​ពុករលួយ​ដោយមិន​ញញើត​កោត​ខ្លាច​ទៅនឹង​ចំណាត់​ការ​កំចាត់ អំពើ​ពុក​រលួយ​របស់រាជ​រដ្ឋាភិបាល​ គ្រា​ដែល​សម្តេច​តេជោ​ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​ បាន​ពិចារ​ណា​នឹងប្រមើរ​មើល​ឃើញ​ថា​
 ចេញផ្សាយ​ថ្ងៃ​ទី២១​ខែ​ធ្នូ​ឆ្នាំ២០១៨​
ដោយ​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មានកម្ពុជា​
ទំនាក់​ទំនង​ទូរសព្ទ័​លេខ ​០១២៧២១៨៧៩​ខេត្តពោធិ៍សាត់​៖​មេ​ឈ្មួញ​ឧក្រិដ្ឋ​កម្មព្រៃ​ប្រើ​ឈ្មោះ​ខ្មោច របស់​ក្រុមហ៊ុន{ MD​S }​របស់​លោ​ក​ឧកញ៉ា ទ្រី​ភាព​​​​​ជ្រក​ក្រោម​ឃ្លៀក​របស់គណ ​អភិបាល​​ខេត្ត​ពោធិ៏សាត់​ ទៅ​កាប់ ​បំផ្លាញ​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស​ យ៉ាង​អនាធិបតេយ្យ​បំផុត
 ចេញ​ផ្សាយ​ថ្ងៃ​ទី១៨​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ ដោយ​សមា​គម​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មាន​កម្ពុជា​
ទូរសព្ទ័​លេខ​៖០៩៧​ ៩០៨៥៦៧៨ ​០១២៧២១៨៧៩​ ភ្នំពេញ៖​ តាមប្រភពព័ត៌មាន​ពីអ្នកយកព័ត៌​មានប្រចាំ​ក្រុងប៉ោយប៉ែត​បានរាយ​ការណ៍​ថាក្លឹប​កម្សាន្ត​មួយ​កន្លែង ​នេះ​ស្ថិត​នៅ​តំបន់​កាស៊ីណូ​ ផ្កាយប្រាំ ​ហើយ​ក៏ជា​តំបន់ក្តៅ ​នៃ​ប្រភព​គ្រឿង​ញៀន​. ថ្នាំក្រវី​ ខេ​ ម៉ាទឹកកក ​​ដែល​មាន​អ្នក​កាង​. និង​អ្នក​លក់​. ច្រើន​ដែល​​ក្នុង​នោះ​ក៍​មាន ​ក្មេងៗ​ខ្មែរ​និង​ជនជាតិ​
 ចេញផ្សាយថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨  លោកសិទ្ធនិង​បក្ខពួក ​គឺជា ​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់ ​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ចំណុះ ​ឆ្លងកាត់​ផ្លូវជា តិ​លេខ​២​ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​វិធានការ​ ទប់ស្កាត់​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​ គេ​បែរជា​គាបសង្កត់​ប្រជាពល រដ្ឋឈ្មួញនិង​អាជីវក រដែល​ដឹកជញ្ជូន​ទំនិញ​តិចតួច​តាម​រថយន្ត​ដោយ​តម្រូវ​
 ចេញផ្សាយ​ ថ្ងៃទី 29/06/2018 រាជធានី​ភ្នំពេញ ៖ ចៅក្រម សេង រិទ្ធី បានសម្រេច​ដោះលែង​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ដែល ស្រវឹងស្រា​ជោគ បើករថយន្ត​ទៅបុក​រថយន្ត​អ្នក ដ៏​ទៃ​ពីក្រោយ ហើយ​បើក​រត់ ពេល​សមត្ថកិច្ច ប្រដេញ​ឃាត់​បាន​ក៏​ដក​កាំភ្លើង​គំរាម សមត្ថកិច្ច​កាលពី​ថ្ងៃទី​២៥ ខែមិថុនា​នោះ
 ចេញផ្សាយថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ខេត្តប៉ៃលិន៖ប្រភពពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ព្រំបង្ហើប​ឲ្យ​ដឹង ថា ទំនិញ​ ដែល​ឈ្មួញ​ធំៗ​នាំចូល​ តាម​ច្រក​នេះ​គឺ​បង់ពន្ធ​ជូន​រដ្ឋ​ ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ  ហើយ​ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ ក្រោម​តុ​
 ខេត្ត​រតន​គិរី៖​ ជិតដល់​ពេល​បោះ​ឆ្នោតឃុំសង្កាត់​ទូរទាំង​ប្រទេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ខិតខំ​ចុះមូលដ្ឋាន​ដើម្បី​ស្វែង​រក​កាគាំ​ទ្រពី​ពលរដ្ឋ​ ដោយឡែក​ សកម្មភាព​នៅច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ​កុំពុង​តែ​មានការ​ដឹក​ជញ្ជូន​ឈើ​កក្រើក​ឡើងវិញ​ហើយ​បន្ទាប់​ពីមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ ថង​ សាវុន​អភិបាល​នៃគណះ​ អភិបាល​ខេត្តរតនគិរី
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​