មាតិកាព័ត៌មាន
ថ្ងៃនេះ​
0545
ម្សិលមិញ
1359
ខែនេះ
24344
សរុប
18969612
Flag Counter

 ឧកញ៉ា​ គង់ក្រឹង​ ជា ​មេឈ្មួញ ​និងជាឧក្រឹដ្ឋជន​ បំផ្លាញ​ ព្រៃឈើ​ របស់ជាតិ​ យ៉ាងធ្ងន់ធ្ងរ ​នៅ ​ភូមិភាគ ឦសាន ​ដោយ​ ដឹកជញ្ជូន​ យកទៅ​ លក់នៅ​ ប្រទេស​ វៀតណាម​ យ៉ាងរលូន ដោយជ្រក​ក្រោម​ផ្លាក​ជា​មេបញ្ជាការ​កងការពារព្រុំដែន​គោកលេខ​២០៤​ដោយ​មិនខ្វល់​ពីអនុសាស្ត្រ​របស់ប្រមុខ​រាជ​រដ្ឋា​ភិបាល​ សម្តេច​តេជោ ​ហ៊ុនសែន​បន្តិច​ឡើយ។ ខេត្តក្រចេះ​ការបោះ​ឆ្នោតសកល​ជ្រើសរើសអ្នកតំណាងរាស្ត្រ​ដែលនិង​រៀបចំ​នៅថ្ងៃ​ទី២៩ខែ​កក្កដា​ឆ្នាំ​២០១៨​ខាង​មុខនេះ​ជិតមក​ដល់ ​បើតាមប្រភ​ពពីមន្ត្រី​យោធា​នៅក្នុងអង្គភាព​វរកា​រពារព្រំដែ​នលេខ​២០៤ ​ស្រុកស្នួល ​ខេត្តក្រចេះ បាន​ឲ្យដឹងថារហូតម​កដល់ពេ​ល​នេះមេឈ្មួញ ​គង់ ក្រឹង​ ដែលជាឧកញ៉ា និង​ជាឧត្តម​សេនីយ៍យោ​ធា ហើយ​ជាមេបញ្ជា​ការរងវ​រការពា​រព្រំដែនលេខ​២០៤ នៅ​តែបន្ត​សកម្មភាព​ប្រមូលទិញ​ឈើនិង​ដឹកជ​ញ្ជូនឈើ​ទៅប្រទេស​វៀត​ណាម​យ៉ាងពេញ​បន្ទុក​។ តាមប្រភពផតល់ព័ត៌មានបា​នឲ្យដឹងទៀតថា​មាន​អ្នករកស៊ីដឹកឈើតាម​ម៉ូតូនិងតា​មគោយ​ន្តមកលក់​ឲ្យមេ​ឈ្មួញ​ គង់ ក្រឹង នៅ​ចំណុ​ចដេ​៣ ហើយ​ឧកញ៉ារូបនេះ​ដឹក​ជញ្ជូន​ឈើចេ​ញទៅប្រទេស​វៀត​ណាមលក់បន្តរទៀតយ៉ាងរលូន។ ប្រភពពី​មន្ត្រីអាជ្ញា​ធរមូលដ្ឋា​នក្នុង​ឃុំ២ធ្នូ ​ស្រុកស្នួល ខេត្តក្រចេះ ​បានឲ្យដឹងថាមួយរយៈចុងក្រោ​យនេះមេឈ្មួញ គង់ ក្រឹង​ សម្រុកដឹ​កជញ្ជូនឈើ​ចេញទៅស្រុក​យួនតា​មច្រក​របៀងដេ៣ ឬបង្គោល​ព្រំដែន​លេខ១៦៨ដោ​យគ្មានមន្ត្រីជំនា​ញឬ​សមត្ថកិ​ច្ចពាក់​ព័ន្ធណា​ទប់ស្កា​ត់ឡើយ។ ប្រភព​ពីសមត្ថ​កិច្ចមូលដ្ឋា​នក្នុងឃុំ២ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បានឲ្យដឹងថា​៖​មេឈ្មួញ គង់ក្រឹងដែ​ល​ជាមេ​បញ្ជាការរ​ងវរការពារព្រំដែ​ន​លេខ២០៤ នៅតែ​បន្តសកម្ម​ភាពប្រមូលទិ​ញឈើពីឈ្មួញ​តូចតាចដែលដឹក​ជញ្ជូនតាមគោ​យន្តនិ​ងតាមម៉ូតូ​មក​លក់ឲ្យខ្លួន ​ហើយស្តុកទុ​កនៅត្រង់​ចំណុចក្រោល​គោ ខាងក្រោយបន្ទាយ​ទាហានក្នុង​ឃុំ២ធ្នូនិងស្តុក​ទុក​នៅចំណុ​ចចម្ការចេកមុ​នពេល​ដឹកជញ្ជូនចេ​ញទៅប្រទេស​វៀណាមច្រករបៀង​ដេ៣​ឬច្រក​បង្គោលលេខ១៦៨​គឺជាកន្លែងដែលមេ​ឈ្មួញ គង់ ក្រឹង ដឹ​កជញ្ជូន​ឈើ​ចេញទៅស្រុក​យួននៅ​ពេល​យប់ដោ​យបង្ក​ប់ឈើក្នុង​រថយន្តដឹកដំឡូងមី។សកម្ម​ភាពរ​បស់​មេឈ្មួញ ​គង់ ក្រឹង គ្មាន​មន្ត្រីជំនាញ​ឬសមត្ថកិច្ច​ពាក់ព័ន្ធណា​ហ៊ានប៉ះ​ពាល់នោះទេ ព្រោះឈ្មួញ​រូបនេះ​ចេះបែង​ចែកផល​ប្រយោជន៍​ដល់មន្ត្រីជំ​នាញនិងសម​ត្ថកិច្ចពាក់ព័ន្ធ​ដែលគិតតែពី​រឿងពុក​រលួ​យ​។ពាក់ព័​ត៌មា​នខាង​លើនេះអង្គ​ភាព​យើង​បាន​ទាក់ទ​ងទៅ​លោក គង់ ក្រឹង ជាច្រើន​លើកតែមិ​នលើ​កទូរ​ស័ព្ទ។ ចំណែ​កមេការ​ លោក គង់ ក្រឹង មាន​ឈ្មោះ ហ៊ីម សំអាត អតីតជា​អ្នកកាសែ​តឡេម​ឡឺម​បាន​បោះពាក្យ​គំរាម​ដល់​លោក ពុត សាម៉ាត់ នាយកកា​រផ្សាយ​«ចលនា​សង្គម»​និង«​ហ៊ុងហ្គា»​បន្ទាប់​ចុះផ្សាយ​រឿង​អាស្រូវ​ជាបន្តប​ន្ទាប់រ​បស់លោ​ក គង់ ក្រឹង​។ទោះ​បីជា​យ៉ាងណាក៏​យ៉ាងក៏ដោ​យសា​រព័​ត៌​មានយើ​ងរងចាំ​ប្រតិកម្ម​ស្តីពី​ច្បាប់រ​បបសារព័​ត៌មាន​។ គួររំ​លឹកផ​ងដែរថា​កាល​ពីថ្ងៃ១៣​ខែឧសភា ឆ្នាំ​២០១​៧កន្លងទៅថ្មីៗ​នេះ ​រដ្ឋមន្ត្រីក្រសួង​ បរិស្ថាន លោ​ក សាយ សំអាល់ បាន​ថ្លែងប្រាប់​អ្នកកា​សែត​ថាប្រសិ​ន បើ​ប្រើ​ងារ​ជា​ឧកញ៉ាមា​នកា​រដឹក​ឈើខុ​សច្បាប់ទៀត លោកនឹង​ដាក់​កម្លាំង​ឲ្យចាប់មន្ត្រី​យោធា​នោះតែម្ដ​ង។​លោកបញ្ជាក់​បន្ថែមថា​៖​ប្រសិ​នបើជា​ករណីកា​ប់បំផ្លាញ​ព្រៃឈើនៅ​តាមតំបន់ ពាក់​ព័ន្ធ​ឧទ្យាន​ជាតិ​និង​កន្លែងសំខាន់ៗ​មួយចំនួនទៀត ក្រសួង​បរិស្ថាន​នឹងចាត់វិធា​នការដោ​យ​ចាប់ខ្លួនមន្ត្រីម្នាក់​នោះតែម្ដង​។លោកថា​«បើមា​នការដឹកជញ្ជូនមែន យើង​ដាក់ក​ម្លាំងប៉េអឹ​មចាប់​តែម្ដង»។​កាលនោះ​លោករដ្ឋ​មន្រ្តីបរិសា្ថន​បានសំដៅទៅលើ មន្ត្រីយោ​ធាម្នាក់នោះ​បានប្រើងា​រជា​ឧកញ៉ាគឺ​ គង់ ក្រឹង ​ដើម្បីរកស៊ីទិញ​ឈើខុសច្បាប់​ពីខេត្តមណ្ឌលគិរី ស្ទឹងត្រែង​និងក្រចេះ ហើយ​យក​ទៅ​លក់នៅ​ប្រទេសវៀ​តណា​ម​តាមច្រករបៀង​D2 ស្ថិតក្នុងភូមិត្រ​ពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ដោយយកឈើនោះទៅស្តុកទុក នៅត្រង់ចំណុចក្រោលគោ ខាងក្រោ​យបន្ទា​យទា​ហានវរៈ​២​០។ព័ត៌មាន​នោះឲ្យ​ដឹងបន្តថា៖​នៅភាគឦ​សាន​លោក គង់ ក្រឹង គឺជាឈ្មួញធំជាងគេ ​ហើយ​ក្នុងមួយ​ថ្ងៃៗ​លោកបា​នទិញ​ដោយដឹ​កតាមរ​យៈរថយន្តចំ​ណុះ៥​តោន រថយន្តបែន ឬរថ​យន្តកុ​ងតឺន័រ​និងដឹកតាមម៉ូតូផងដែ​រ។​កាលពីកន្លងទៅ​សម្តេច​តេជោ​ហ៊ុន សែន នា​យករដ្ឋមន្ត្រីនៃកម្ពុជា​ ​បាន​បង្កើ​តក្រុមការងារ​ពិសេសមួយដែ​លដឹកនាំដោយនាយ​ឧត្តមសេនីយ៍ លោក សៅសុ​ខាឲ្យ​ចុះទ​ប់ស្កាត់​បទ​ល្មើសព្រៃ​ឈើដែលកំ​ពុងកើតមា​ននៅភូមិភា​គឦសាន។ ជាល​ទ្ធផលរដ្ឋាភិ​បាលអះអាង​ថា៖​រឹបអូសបានឈើ​ល្មើស​ច្បាប់ជាង៧​០ម៉ឺនម៉ែត្រគូប​។ប៉ុន្តែអ្ន​កពាក់​ព័ន្ធមិន​ត្រូវបាន​យកមកផ្តន្ទា​ទោសទេ​។បើ​តាមការ​ចេញផ្សាយ​របស់​VOD​បាន​សេចក្តីប្រកា​សព័​ត៌មាន​និង អមដោ​យរបាយ​ការណ៍ចេញ​ផ្សាយ​នៅថ្ងៃទី៣​១ ឧស​ភា​ទីភ្នាក់​ងារស៊ើបអ​ង្កេតបរិស្ថាន​ហៅកាត់ថា EIA ដែលមាន​ទីស្នា​ក់កា​រនៅ​ទីក្រុងឡុងដ៍​ ប្រទេ​សអង់គ្លេស បានដាក់ចំណង​ជើងធំៗថា​«វៀតណាម​នៅតែជា​ប្រទេ​ស​លួចកាប់​ឈើនៅតំ​បន់ការពា​ររប​ស់ប្រទេ​សកម្ពុជា»។​ ក្នុងរបា​យការណ៍​ចំនួន១៥ទំព័រ ទីភ្នាក់​ងារស៊ើ​បអង្កេត​បរិស្ថាន បា​នរៀបរាប់​ពីការកា​ប់បំផ្លាញព្រៃឈើក្នុង​តំបន់មួយចំនួនរួមមាន​៖ ទ្យានជា​តិវីរៈជ័យ ក្នុងខេត្តរត​នៈគីរី តំបន់ទំន​ប់សេសានក្រោម២​ ស្ថិតក្នុងខេត្តស្ទឹង​ត្រែង​និង​តំបន់​ជំរកស​ត្វ​ព្រៃភ្នំព្រិចស្ថិតក្នុង​ខេត្តមណ្ឌលគីរី។​ទីភ្នាក់ងារស៊ើប​អង្កេតបរិស្ថានបន្តថា៖​តំបន់ទាំងនោះ កំពុងរង​ការកាប់បំ​ផ្លាញ​យ៉ាងធ្ងន់ធ្ងរពី​សំណាក់ក្រុមហ៊ុន និងឈ្មួញជន​ជាតិវៀត​ណាមដែល​ថាទទួលបា​នការការពារ​ដោយកម្លាំង​អាជ្ញាធរកម្ពុជា​។ បើតាមរ​បាយ​ការណ៍​ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន បានគ​ណនាទំ​ហំព្រៃ​ឈើដែ​លត្រូវ​បានកាប់បំផ្លាញទៅ​វៀតណាម​នៅចន្លោះពី​ខែតុលាឆ្នាំ២០១៧ ដល់ខែ​មីនា​ឆ្នាំ២០១៨​​ថាមានទំហំប្រមាណ១​១៥៥ ០០០​ម៉ែត្រគូប។ វៀតណា​មមានប្រវត្តិ ជា​យូរមកហើយ ក្នុងការលួច​កាប់ឈើប្រទេសជិតខាងខ្លួន។នៅកម្ពុជា​ក្រុមហ៊ុនវៀតណាម អាចកាប់​ព្រៃឈើខុស​ច្បាប់នៅតំប​ន់ឧទ្យាន​ជាតិ ដោយ​បង់លុយដ​ល់មន្ត្រីប៉ូលិសព្រំដែន​និងអនុរក្សព្រៃឈើ ជាថ្នូរនឹងការ​ការពារពីការ​ឃ្លាំមើ​លលោក ​ចាហ្គូ វេតលី ស​កម្មជនព្រៃឈើជាន់ខ្ពស់នៃ EIAបានលើ​កឡើងក្នុងសេ​ចក្តីប្រកាសព័ត៌មា​នអ្នកនាំពាក្យរដ្ឋបា​លព្រៃឈើ ​លោក កែវ អូម៉ាលីស្ស បានបដិ​សេធឆ្លើយ​តបទៅ​នឹងការរ​កឃើញរបា​យការណ៏នេះ​។ កាល​ពីដើមឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជា តាម​ការបង្គាប់រ​បស់សម្តេចតេជោនា​យករដ្ឋមន្ត្រី ហ៊ុន ​សែន ​បានសម្រេចបង្កើត​គណៈកម្មាធិការចម្រុះមួយ ដើម្បីទ​ប់ស្កាត់បទ​ល្មើសព្រៃឈើ​និងការរត់ពន្ធឈើខុសច្បាប់ទាំងអស់ទៅវៀតណាម។ កាល​ពីពេ​លនោះ សម្តេច​នាយករដ្ឋមន្ត្រី​ក៏បានបញ្ជាឲ្យបាញ់​គ្រាប់រ៉ុកកែត​ពីលើឧទ្ធម្ភា​គចក្រនៅ​កាន់អ្នកលួច​កាប់ឈើផងដែ​រ។ភ្លាម​ៗនោះ នៅពាក់​កណ្តាលខែមករាឆ្នាំ២០១៦ រដ្ឋាភិបាកម្ពុជា​បានប្រកា​សថា​ខ្លួន​បាន​លុបបំ​បាត់ការ​កាប់ឈើខុសច្បាប់ទូទាំងប្រទេស ហើយក៏គ្មានការនាំឈើពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀត​ណាមទេ។ទោះជាយ៉ាងណា​ក្នុងរបាយការណ៍របស់ ទីភ្នាក់ងា​រស៊ើបអង្កេត​បរិស្ថាន ​កាលពីឆ្នាំ២០១៧ ឲ្យដឹងថា៖​នៅចន្លោះខែវិច្ឆិកា​ឆ្នាំ២០១៦​ដល់ខែមិនាឆ្នាំ២០១៧ ទំហំឈើ​ប្រមាណ៣០​ម៉ឺនមែត្រគូប​ត្រូវបានលួ​ចលាក់នាំចេញ និងធ្វើឲ្យស្រប​ច្បាប់ពីប្រ​ទេសកម្ពុជា​ទៅវៀតណាម បើ​ទោះ​ជាកម្ពុជា​មានវិ​ធានការហា​មឃាត់​ក៏ដោយចុះ៕
បញ្ហារ​លោក​ឧកញ៉ាគង់ក្រឹង​គឺជា​ប្រធានបទ​ដែលក្តៅ​និងកក្រើក​នៅភូមិភាគ​ឦសាន្ត​ ដែល​សម្តេច​តេជោ​ ហ៊ុនសែន​ធ្លាប់​មានប្រសាសន៍ថា ឧកញ៉ា​ដែលមាន​ចំនួនច្រើន​មិនប្រាកដ​ថាប្រកបរបរ​សុច្ចរិត​ទេ​ដូចជា​លោក​ឧកញ៉គង់ក្រឹង​នេះរដ្ឋាភិបាល​មិនគួរ​លើកលែង​ដើម្បីបំពេញ​ចិត្តប្រជាពលរដ្ឋ​ដែល​គាំទ្រ​សម្តេចតេជោ​ ហ៊ុនសែន ក្នុងការ​ដឹកនាំ​ប្រកប​ដោយ​សុខ​សន្តិភាព​និង​ការអភិវឌ្ឍន៍​ តែត្រូវ​បានឈ្មួញ​ទុច្ចរិត​មក​បំផ្លាញកេរ្ត៍​ឈ្មោះ​សម្តេច​តេជោ​ទៅវិញ​។ដោយ​ត្រពាំងទួល


 
ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


 ចេញផ្សាយ​ ថ្ងៃទី 07/07/2016 ខេត្តព្រៃវែង ៖ សមាគមអ្នកចិញ្ចឹមជ្រូកនៅកម្ពុជា រួមទាំងប្រជាកសិករ​ប្រកបមុខរបរចិញ្ចឹមជ្រូកបានធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើសកម្មភាពលួចនាំចូលជ្រូកពីប្រទេសយួន របស់លោកឧកញ៉ា ជឹម សុខ ដែលគេដឹងថា បានយកឈ្មោះកូនសម្តេច ទៅបាំងមុខក្រុមហ៊ុនរបស់លោកឧកញ៉ាថែមទៀត ។អ្នកយកពត៌មានរបសយើងបានរាយការណ៍


 ចេញផ្សាយ​ ថ្ងៃទី 29/06/2016 រាជធានី​ភ្នំពេញ ៖ ធ្លាយ​ព័ត៌មាន​ថ្មីៗ នេះ​ថា លោក ហ៊ី​វ គឹម​ហេង អគ្គនាយករង​គយ​នៅ​កម្ពុជា បាននិងកំពុង​ចេញមុខ​រត់ការ​ពន្យា​អាយុ​ចូលនិវត្តន៍​ឲ្យ​លោកធំ​គយ​ម្នាក់​ឈ្មោះ ឆ បូ​ណាវី ប្រធាន​នាយកដ្ឋាន​រដ្ឋាករ​ក្នុងពេលដែល​លោកធំ​គយ​ម្នាក់នេះ ត្រូវ​គ្រប់​អាយុ​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០១៧ ខាងមុខនេះ ។​


ចេញផ្សាយថ្ងៃចន្ទ័ទី, 27 មិថុនា ឆ្នាំ2016
ដោយ ៖ ហេងតាំងលាង​     ​បន្ទាយមានជ័យ៖សមត្ថកិច្ចនគរបាលនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបាន ​បំបែក​ហ្វូង​ក្រុមតាក់ស៊ីសន្តិភាពដែលបាន​លើកគ្នា​មក​ធ្វើ​បាតុកម្មក្នុងនោះបុរសជាម្ចាស់តាក់ស៊ី​ម្នាក់​ត្រូវ​កម្លាំង​នគរបាលនៃ​ស្នង​ការដ្ឋាននគរបាលខេត្ត​បន្ទាយមានជ័យ ឃាត់​ខ្លួន​យក​ទៅ​សួរនាំ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៦


អត្ថបទ​និង​រូបភាព​ ហេង​ តាំង​លាង
រាត្រី​ថ្ងៃសុក្រ ​ទី២៩​ ខែឧសភា ​ឆ្នាំ២០១៥ម៉ោង១០យប់
បន្ទាយមានជ័យ ៖
ទីបំផុត​ករណី​កូន​តុងទីន​ជិត​១០០​នាក់ លើកគ្នា​តវ៉ា​ព្រោះ​សង្ស័យ​ថា មេ​វេច​ប្រាក់​រត់​ចោល​រាប់​លាន​បាត​ដែល​​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ២០១៥ កន្លង​មក​នោះ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត


ខេត្តកោះកុង​៖មាន​ការភ្ញាក់​ផ្អើលពី​សាធារណជន​រួមទាំង​សមត្ថកិច្ច នៅក្នុងខេត្តកោះកុងដោយ​​សម្តែង​ការហួសចិត្ត​និង​ការភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​ខណៈដែល​បាន​ដឹងថា​មេចោរ​ចំនួន ​៣​នាក់​ក្នុង​ចំ​ណោម​បក្សពួក​១៥​នាក់​ដែល​សមត្ថកិច្ច​ប៉ូលីស​និង​ កង​រាជ​អាវុធហត្ថ​ចាប់ខ្លួន​អំឡុង​ពេល ​បុណ្យ​សមុទ្រ


កំពង់ស្ពឺ/ ឱរ៉ាល់ៈ សំឡេង​រណារ​អារ​ឈើ​បាន​លាន់​ឮ​រំពង​ព្រៃ នៅ​ក្នុង​បរិវេណ​ដែន​ជម្រក​សត្វ​ព្រៃ ភ្នំ ឱរ៉ាល់ ចំណែក​ឯ​ឈើ​ជាច្រើន​ត្រូវ​បាន​គរ​ទុក​ដើម្បី​រង់ចាំ​ឈ្មួញ​មក​ទិញ ហើយ​គោយន្ត​ក៏​បាន​ចាប់​ផ្តើម​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ ដោយ​ពុំ​មាន​មន្ត្រី​សមត្ថកិច្ច​ជំនាញ​ណា​ម្នាក់​ចេញ​មក​ការពារ​ក្រៅ
prev1234next
បទយកការណ៍សំខាន់ៗ
 ចេញផ្សាយថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨  លោកសិទ្ធនិង​បក្ខពួក ​គឺជា ​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់ ​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ចំណុះ ​ឆ្លងកាត់​ផ្លូវជា តិ​លេខ​២​ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​វិធានការ​ ទប់ស្កាត់​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​ គេ​បែរជា​គាបសង្កត់​ប្រជាពល រដ្ឋឈ្មួញនិង​អាជីវក រដែល​ដឹកជញ្ជូន​ទំនិញ​តិចតួច​តាម​រថយន្ត​ដោយ​តម្រូវ​
 ចេញផ្សាយ​ ថ្ងៃទី 29/06/2018 រាជធានី​ភ្នំពេញ ៖ ចៅក្រម សេង រិទ្ធី បានសម្រេច​ដោះលែង​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ដែល ស្រវឹងស្រា​ជោគ បើករថយន្ត​ទៅបុក​រថយន្ត​អ្នក ដ៏​ទៃ​ពីក្រោយ ហើយ​បើក​រត់ ពេល​សមត្ថកិច្ច ប្រដេញ​ឃាត់​បាន​ក៏​ដក​កាំភ្លើង​គំរាម សមត្ថកិច្ច​កាលពី​ថ្ងៃទី​២៥ ខែមិថុនា​នោះ
 ឧកញ៉ា​ គង់ក្រឹង​ ជា ​មេឈ្មួញ ​និងជាឧក្រឹដ្ឋជន​ បំផ្លាញ​ ព្រៃឈើ​ របស់ជាតិ​ យ៉ាងធ្ងន់ធ្ងរ ​នៅ ​ភូមិភាគ ឦសាន ​ដោយ​ ដឹកជញ្ជូន​ យកទៅ​ លក់នៅ​ ប្រទេស​ វៀតណាម​ យ៉ាងរលូន ដោយជ្រក​ក្រោម​ផ្លាក​ជា​មេបញ្ជាការ​កងការពារព្រុំដែន​គោកលេខ​២០៤​ដោយ​មិនខ្វល់​ពីអនុសាស្ត្រ​របស់ប្រមុខ​រាជ​រដ្ឋា​ភិបាល​ សម្តេច​តេជោ ​ហ៊ុនសែន​បន្តិច​ឡើយ។
 ចេញផ្សាយថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ខេត្តប៉ៃលិន៖ប្រភពពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ព្រំបង្ហើប​ឲ្យ​ដឹង ថា ទំនិញ​ ដែល​ឈ្មួញ​ធំៗ​នាំចូល​ តាម​ច្រក​នេះ​គឺ​បង់ពន្ធ​ជូន​រដ្ឋ​ ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ  ហើយ​ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ ក្រោម​តុ​
 ខេត្ត​រតន​គិរី៖​ ជិតដល់​ពេល​បោះ​ឆ្នោតឃុំសង្កាត់​ទូរទាំង​ប្រទេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ខិតខំ​ចុះមូលដ្ឋាន​ដើម្បី​ស្វែង​រក​កាគាំ​ទ្រពី​ពលរដ្ឋ​ ដោយឡែក​ សកម្មភាព​នៅច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ​កុំពុង​តែ​មានការ​ដឹក​ជញ្ជូន​ឈើ​កក្រើក​ឡើងវិញ​ហើយ​បន្ទាប់​ពីមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ ថង​ សាវុន​អភិបាល​នៃគណះ​ អភិបាល​ខេត្តរតនគិរី
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ខេត្ត​ក្រចេះ ៖ ប្រភពពី​ភ្នាក់ងារ​សារព័ត៌​មាន​ថា​ មាន​ការបែក​ធ្លាយព័ត៌​មាន​ធំមួយ​នៅ​ខេត្តក្រចេះ​ ករណី​មេឈ្មួញ​ឈើ​ប្រណិត​ដុះស្លែ​ ដ៏ល្បី​ឈ្មោះ គង់ ក្រឹង បានយក​អំណាច ​ឧបក​នាយករដ្ឋមន្ត្រី​ ទៀ បាញ់​ ទៅ​ប្រើ​ប្រាស់​ ក្នុងការ​ឈូសឆាយ​ដីព្រៃ ​នៅ​ចំណុច​ឃុំត្រពាំងស្រែ​
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​
ចេញផ្សាយថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦
សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅ រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ ជាច្រើន​នាក់​រួមទាំង​ ចែ​ណាន ផងដែរ​នៅតែ​អាច​ប្រមូល​ទិញ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​សមត្ថកិច្ ច​និង​មន្ត្រី​ជំនាញ​ចាត់វិធានការ ​បង្ក្រាប​ឡើយ​។
 ចេញផ្សាយ​ ថ្ងៃទី 14/12/2016 ​រាជធានី​ភ្នំពេញ ៖ ឆាកល្ខោន​រឿង​បាត់​លុយ​លក់​ខ្សាច់​ទៅ​ក្រៅប្រទេស​នឹងត្រូវ​សម្តែង​នៅ​ថ្ងៃស្អែក​ក្នុង​រដ្ឋសភា ដែល​គេ​រំពឹងថា តួ​សម្តែង​លោក ស៊ុយ សែម នឹង​ស្ពាយ​ឯកសារ​ទាំង​ពិត ទាំង​ប៉ូ​លា​ទៅ​ឆ្លើយបំភ្លឺ​ចម្ងល់​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ដើម្បី​ឲ្យ​ស្ងប់ចិត្ត ។​​សូមជម្រាបថា រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម នឹង​ទៅ​បំភ្លឺ​រដ្ឋសភា​នៅ​ថ្ងៃស្អែក​
 ចេញផ្សាយ​ ថ្ងៃទី 09/12/2016 ​ខេត្តកោះកុង ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​នឹងត្រូវ​សភា​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​នាពេល​ខាងមុខនេះ ទាក់ទង​ភាពមិនប្រក្រតី​នៃ​ការប្រមូល​លុយ​ពី​ការនាំចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហ​បូរី រួមទាំង​ប្រទេស​មួយចំនួនទៀត ខណៈដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​បានបង្ហាញ​តួលេខ​លម្អៀង​រហូតដល់​ជាង​៥០០​លាន​ដុល្លារ​ឯណោះ ។​
 មេឈ្មួញស្រីល្បីឈ្មោះស្រីមុី ដែលអាងប្ដីជាមន្ត្រីPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិប្បតេយ្យ។ មេឈ្មួញស្រីដ៍ល្បីល្បាញម្នាក់ដែលគេស្គាល់ថាឈ្មោះ ស្រីមុី   ដែលមានប្ដីជាPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ក្រុងបានលុង​​​​ ស្រុកបរកែវ  ស្រុអូរយ៉ាដាវ​​
 ចេញផ្សាយ​ ថ្ងៃទី 01/12/2016 ​រាជធានី​ភ្នំពេញ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ លោក ច័ន្ទ​ថេត ថា​នរៈ ត្រូវបាន​ជនអនាមិក​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នា​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ចំនួន​៤​ករណី ដែល​ក្នុងនោះ​ក៏មាន​ករណី​កាង​ឡាន​ដឹកឈើ​អត់​ច្បាប់​ថែមទៀត ។​
 ចេញផ្សាយ​ ថ្ងៃទី 30/11/2016 រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ទម្លាយ​ពី​អគ្គនាយក​នៃ​អគ្គនាយក​ដ្ធា​ន​គយ​និងរ​ដ្ធ​ករ​កម្ពុជា​បានអោយដឹងថា លោក កែវ អង្កាម អនុប្រធាន​ការិយាល័យ​បុគ្គ​លឹក ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់លោក កែវ សុឃាង ប្រធាន​នាយក​ដ្ធា​ន​គយ​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ត្រូវបាន​ថ្នាក់លើ​ចាត់តាំង​អោយទៅ​គ្រប់គ្រង​ជា​ប្រធាន​ភូមិភាគ​គយ​គ្រប់គ្រង​ចំនួន​៥​ខេត្ត​
 ចេញផ្សាយ​ ថ្ងៃទី 23/11/2016 រាជធានី​ភ្នំពេញ ៖ រហូតមកដល់​ពេលនេះ លោក ហ៊ី​វ សុធា​រិ​ទ្ធ មេ​គយ​ប្រចាំ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅតែ​បន្ត​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​​ពី​ក្រុម​អ្នក​រត់ការ​មុខទំនិញ​វិនិយោគ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ទាក់ទង​នឹង​ការ​គាប​យកលុយ​ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។​
 ចេញផ្សាយ​ ថ្ងៃទី 21/11/2016 ខេត្ត​រតនៈគីរី ៖ ក្មួយប្រុស​បង្កើត​ម្នាក់រ​បស់​សម្តេចតេជោ ហ៊ុន សែន កំពុងតែ​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី ករណី​ជំនួញ​ឈើ​ខុសច្បាប់​នាំ​ចេញទៅ​ប្រទេស​យួន តាម​ច្រក​អូយ៉ាដាវ ខេត្ត​រតនគីរី រួមទាំង​ច្រក​មួយចំនួនទៀត​ក្នុង​ខេត្ត​មណ្ឌល​គី​រី ។​
 November 21, 2016 - - no comments ​ថ្មីៗ​នេះ​គេ​បា​ឃើញ​ កម្លាំង​ប៉ូលីស​សេដ្ឋកិច្ ច​ខេត្ត​កណ្ដាល​ក្រោម​កា រគ្រប់គ្រង​របស់​លោក  សួរ គឹម​លី​កំពង់​ បាន​ដាក់ពង្រាយ ​កម្លាំង​ពេញ​តាម ​ដងផ្លូវ​ជាតិ​ក្នុង​ខេត្ត​កណ្ដាល ​ដើម្បី​ចាំ​ចាប់​រថយន្ត​ដឹក​ទំនិញ ​របស់​ប្រជាពលរដ្ឋ​ជម្រឹត​យកលុយ ​នូវតាម​ដងផ្លូវ​គ្រប់​ច្រកល្ហក ​សាង​បាបកម្ម​នាំអោយ​ប្រជាពលរដ្ ឋ​ក្ដៅក្រហាយ​​យ៉ាងខ្លាំង ​។
 November 21, 2016 - - no comments ខេត្ត​កោះកុង ៖ បច្ចុប្បន្ន​ក្នុង​មួយថ្ងៃៗ មាន​ជង្គង់​មាន់ ស្លាបមាន់ និង​ប្រហិត សុទ្ធ​ខូចគុណភាព​នឹង​មាន​បង្កប់​ជាតិគីមី រាប់សិប​តោន​ទៀត​ត្រូវបាន​ឈ្មួញ​ដ៏​មានអំណាច ឈ្មោះ ម៉ែ​អា​ម៉េង ហៅ​យាយ​ប្រហិត និង តា​គ្រួច ត្រូវរ៉ូវ​ឃុបឃិត​ជាមួយ​ក្រុម​សមត្ថកិច្ច​និង​ជំនាញ​លួច​ដឹក​បង្កប់​ជាមួយ
 Posted by ccj-media.com on 19 November, 2016 បន្ទាប់ពី​សម្ដេច ស ខេ​ង  បាន​ចេញ​នូវ​បទបញ្ជា ​​គេ​ឃើញ​កម្លាំង​នគរបាល  នៃ​ស្នងការដ្ឋាន​ខេត្ត  បាន​ភ្ញាក់រលឹក​មុនគេ  ក្នុង​ការ​ចុះ​អនុវត្ត​នូវ ​បទបញ្ជា​នេះ​។  ប៉ុន្តែ​កិច្ច​ប្រតិបត្តិ​ ជា​លើក​ដំបូង​នេះ  គឺ​ធ្វើ​ឡើង​តែ​ទៅ​លើ ​ទីតាំង​កត់​កន្ទុយ​លេខ  ដែល​ពលរដ្ឋ​អះអាង​ថា  ជាទី​តាំង​តូចតាច  គ្មាន​ខ្សែ គ្មាន​ខ្នង​រឹង​មាំ  ខណៈ​ទីតាំង​ធំ​ៗ​រាប់រយ​កន្លែង​ដែល​មាន​ខ្សែ