មាតិកាព័ត៌មាន
ថ្ងៃនេះ​
0682
ម្សិលមិញ
2505
ខែនេះ
218184
សរុប
17878061
Flag Counter

 ខេត្ត​រតន​គិរី៖​ ជិតដល់​ពេល​បោះ​ឆ្នោតឃុំសង្កាត់​ទូរទាំង​ប្រទេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ខិតខំ​ចុះមូលដ្ឋាន​ដើម្បី​ស្វែង​រក​កាគាំ​ទ្រពី​ពលរដ្ឋ​ ដោយឡែក​ សកម្មភាព​នៅច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ​កុំពុង​តែ​មានការ​ដឹក​ជញ្ជូន​ឈើ​កក្រើក​ឡើងវិញ​ហើយ​បន្ទាប់​ពីមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ ថង​ សាវុន​អភិបាល​នៃគណះ​ អភិបាល​ខេត្តរតនគិរី​ទើបតែ​កន្លងទៅថ្មីៗ​នេះមិនទាន់​បាន​ប៉ុន្មាន​ថ្ងៃផង​ក៏​ចាប់​ផ្តើម​កក្រើក​ឡើងវិញ​ខ្លាំង​ជាង​ពេល​ដែល​លោក ​ថង ​សាវុន​ អភិបាលខេត្ត​មិនទាន់​ចេញ​បទ​បញ្ជា​ទៅ​ទៀត។​ ឈ្មួញរក​ស៊ី​ដឹកឈើ​ប្រណិត​អត់ច្បាប់​ទៅលក់​នៅប្រទេស​វៀតណាម​តាមច្រក​ទ្វាអន្តរ​ជាតិ​អូរយ៉ាដាវ​ គឺមាន​រថយន្ត​ដឹក​ឈើ​តូចធំ​ជាច្រើន​គ្រឿង​កំពុងតំរៀប​ជួរ​បន្ត​កន្ទុយ​គ្នា​រង់ចាំ​លោក ​អ៊ី​​ចំរើន​មក​បើក​ ច្រកទ្វា​អោយ​ចូល​ដើម្បី​ឲ្យ​ ឡានដឹក​ឈើ​ធ្វើ​ក្បួន​ដង្ហែឆ្លង​ទៅ​ប្រទេស​វៀតណាម​យ៉ាង​អនាធិបតេយ្យ​ វាជាការ​ផ្គើន​ទៅ​និង​អនុសាស្ត្រ​របស់​ស​ ម្តេចតេជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​ប្រមុខ​រាជរដ្ឋា​ភិបាល​កម្ពុជា​ដែល​ដាក់​ចេញ​គោល​នយោ​បាយ​ព្រៃឈើ​ នា​ពេល​កន្លង​មកដែល​អ្នកណា​ក៍គេដឹង​ដែតែ​បុគ្គល​អ៊ី​ ចំរើន​ មេប៉ុស្តិ​ និង​សុខ​សំអាន​នាយរង​ប៉ុស្តី​ច្រកទ្វារ​អន្តរជាតិ​មួយនេះ​ ប្រព្រឹត្ត​ផ្គើនម៉្តង​ហើយ​ម៉្តង​ទៀត​គ្មាន​ញញើត​អ្វីបន្តិច។​ នៅ​ពេល​នេះ​ប្រ​ហែល​ជា​លោក​ អ៊ី ចំរើន ​នាយប៉ុស្ត៍​ និង ​លោក​ សុខ​ សំអាន​ នាយរង​ប៉ុស្ត៍​អន្តោ​ប្រវេសន្ត៍​ ច្រក​ទ្វារ​អន្តរជាតិ​អូយ៉ាដាវ​កំពុង​តែកើប​លុយ​ដាក់​ហោប៉ាវ​ ផ្ទាល់ខ្លួន​សម្រាប់​ការពារ​មុខ​តំណែង​និង​ផ្តល់​ជូន​ទៅ​លោក​សុខផល​អគ្គនា​យកដ្ឋាន​នគរ​បាល​អន្តោ​ប្រវេសន្ត៍​ហើយ​ បាន​ជា​គ្មាន​ការ ​ចាប់​បង្រ្កាប​បែប​នេះ​។ លោក​អ៊ី​ចំរើន​មេប៉ុស្ត៍​នគរ​បាល​អន្តោ​ប្រវេសន្ត៍​ ច្រកទ្វា​អន្តរជាតិ​អូយ៉ាដាវ​ ដែលទើប​តែឡើង​មកកាន់​តំណែង​មិនទាន់​​បាន​ប៉ុន្មាន​ខែផងនេះ​កំពុង​តែ​កើប​លុយ​ពីក្រុម​ឈ្មួញ​ដឹកឈើ​ ខុស​ច្បាប់​ ឆ្លងដែន​ទៅលក់​នៅ​ប្រទេស​វៀតណាម​ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន​រាប់ម៉ឺន​ដុល្លា​ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ខ្លួន​ ព្រោះ​ថា​ទំរាំតែ​លោក​បាន​មកកាន់​នៅទី​នោះ​មិន​ដឹង​ជា​លោក​ តួ​ លុយ​ថ្នាក់​លើ​លោក​អស់ប៉ុន្មាន​ទេ​ ទើប​លោក​ខំប្រឹង​ស្រង់​ដើម​ដោយ​ប្រព្រឹក្ត​អំពើ​ពុករលួយ​ ដោយគ្មាន​ខ្លាច​ញញើត​អនុសាស្ត្រ​សម្តេច​តេជោ ​ហ៊ុនសែន​បន្តិច​សោះ​ឡើយ​ ប្រហែលជាលោកមានខ្នងក្រាស់ឬមានលោកសុខផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន្ត៍​ជាអ្នកនៅ​ពីក្រោយខ្នង​ក៍មិនដឹង​បានជា​លោក​មិនខ្លាច​ច្បាប់​អី​បន្តិច​សោះ​ សូម្បី​តែ​អនុសាស្ត្រ​សម្តេច​តេជោ ​ហ៊ុន​សែន​ នាយក​រដ្ឋមន្ត្រី​ក៍គេ​យក​មក​ទ្រាប់​អង្គុយ​ដែរ​។ ជាក់ស្តែង​នៅថ្ងៃទី​០១ខែ​មិថុនា​ឆ្នាំ២០១៧​នៅវេលា​ម៉ោង០៦និង​៣០នាទី​ព្រឹក​រថ​យន្តដឹក​ឈើ​ប្រណិត​ជា​ច្រើន​គ្រឿង​កំពុង​ចត​តំរៀប​ជួរ​បន្ត​កន្ទុយ​គ្នា​នៅ​ពី​មុខ​របង​ច្រក​រង់ចាំ​ដល់​ ម៉ោងបើក​ទ្វារ​និងបាន​ឆ្លងយក​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀត​ណាម​។​រថ្តយន្ត​ជាក់ស្តែង​ដែលចត​នៅពីមុខ​ច្រកទ្វា​មាន​ចំនួន​ជាង​៤០​គ្រឿង​រួមមាន ​រថ្តយន្ត​សាំង​យ៉ុង​ត្រូលពេជ្យ ​ធុន​ត្រា​តូច​ធំ​ លុចសីស​300និង​330​និង470​ហាយ​លិន​ឌរ័ ​ហាយព្រីត ឡ័គ្រីសរ័​450និង​470និង​រថ​យន្ត​យីឌុប​និងរថ​យន្ត​ភ្លៅ​៥ជាច្រើន​គ្រឿង​ទៀត​ផង​ដែ​ តែ​លោក​អ៊ី ចំរើន​មិន​បង្រ្កាប​ទេគឺគាត់​អង្គុយ​រាប់​ក្បាល​ឡាន​ចាំតែ​យកលុយ​ពីក្រុមឈ្មួញ​ដឹកឈើ​ ដាក់​ហោ​ប៉ាវនិងទៅទទួលប្រាក់កម្រៃជើងសារពីឈ្មួញវៀតនាមទៀត​សម្រាប់​យក​មកប្រើ​ប្រាស់​ ផ្ទាល់​ខ្លួន​និង​រក្សា​មុខ​តំណែង​ព្រម​ទាំង​ផ្តល់​ជូន​ថ្នាក់​លើ​ខ្លួន​តែ​ប៉ុណ្ណោះ​។ លោក​ថង​សាវុន​អភិ​បាល​ខេត្ត​រតនគិរី​ ទើប​តែ​ចេញ​បទ​បញ្ជា​អោយ​ អាជ្ញាធ​និង​សម្ថកិច្ច​ជំនាញ​ទាំង​ថ្នាក់​ខេត្ត​និង​ស្រុក​ឲ្យ​មានវិ​ធានការ​ទប់​ស្កាត់ ​និង​រឹត​បន្តឹង​អោយ​បាន​ជា​ដាច់​ ខាតរាល់​បទល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​ខេត្ត​និង​មូលដ្ឋាន​របស់​ខ្លួន​តែ​ផ្ទុយ​ទៅវិញ ​លោក​ អ៊ី​ ចំរើន​ បែជា​ឃុបឃិត​គ្នា​ជាមួយ​ក្រុម ​ឈ្មួញ​កាប់​បំផ្លាញ​និង​ដឹកជញ្ជូន​ព្រៃឈើ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ប្រឆាំង​និង​បទ​បញ្ជា​របស់​ អភិបាល​ខេត្ត ​​ផ្គើន​និង​អនុសាស្ត្រ​របស់​សម្តេច ​តេជោ​ហ៊ុន សែន​នាយក​រដ្ឋ​មន្ត្រី​ តាម​សេចក្តី​រាយការណ៍​ពីប្រ​ជា​ពលរដ្ឋ​ក៍ដូច​ជាមន្ត្រី​រាជការ​តូច​តាច​នៅ​ក្នុងខេត្ត​សុំមិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ទៀត​ថា​ តាំង​ពីលោក​ អ៊ី​ ចំរើន​ឡើង​មកកាន់​ដំណែង​ជាមេប៉ុស្ត៍​ច្រក​អន្តរជាតិ​អូយ៉ាដា​វ​មក ​គេ​សង្កេត​ឃើញ​ថា ​បទ​ល្មើស​ព្រៃឈើ​ និងរថ​យន្ត​ដឹក​ឈើ​ដែល​ឆ្លងទៅ​ប្រទេស​វៀតណាម​ក៏​មាន​ការ ​កើន​ឡើង​យ៉ាងខ្លាំង​សម្បើម​ផង​ដែរ​ សង្ស័យ​លោក​អ៊ី​ចំរើន​ តូលុយ​ដើម្បី​មក​កាន់​ជា​មេប៉ុស្ត៍​ អន្តោ​ប្រវេសន្ត៍​នៅ​ខេត្ត​រតនគិរី ​គឺ​មកក្នុង​គោល​បំណង​កើប​លុយ​ពីក្រុម​ឈ្មួញ​ឈើ​យក​មក​ធ្វើផ្ទះវីឡា​ ទិញ​ឡាន​សេរី​ទំនើបៗ​និង​ដើម្បីផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ថែរក្សា​តំណែង​និងផ្តល់​ជូនថ្នាក់​លើខ្លួន​តែ​ប៉ុណ្ណោះ​​ឬមួយ​តែង​តាំង​លោក​អ៊ី ចំរើន ​និង​សុខសំអាន​ឱ្យ​មក​ឃុប​ឃិត​ប្រព្រឹត្ត​អំពើ​ពុក​ រលួយ​បែប​នេះ ​បាន​ជា​មិន​គិត​ទៅ​ដល់​ការ​បាត់​ បង់​រលាយ​ហិន​ហោច​ធនធាន​ ធម្មជាតិ​របស់​រដ្ឋ​តាម​មើល​ទៅ​ថ្នាក់​លើ​ក៍បាន​សើម​មាត់​សើម​ក៍​ពីលោក​អ៊ី ចំរើន​និង​លោក​សុខ​សំអាន​ដែរ​ បានជាស្ងាត់​ឈឹង​បណ្តោយ​ឲ្យ​លោក​អ៊ីចំរើន ​មេបុស្តិ​និង​សុខ​សំអាន​នាយ​រងប៉ុស្តិ ស្រវ៉ា​កើបវិច​លុយ​តាម​ចិត្ត​ដោយ​គ្មាន​គិត​ពី​ប្រយោជន៍​ជាតិ​អី​បន្តិច​សោះ​បែប​នេះ។ បើ​និយាយ​រួមទៅ​ឈើ​ដែល​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម​ទាំង​នោះ​បើ​សិន​ជា​បង់ពន្ធ​ចូល​រដ្ឋ​ក៍មិន​តិច​លុយ​ដែរ​ ដូចឆ្នេះ​សូម​លោក​ឱម​ យិន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើរពុក​រលួយ​មេត្តា​ក្រឡេក​ភ្នែក​មើល​លោក​អ៊ីចំរើន​និង​សុខ​សំអាន​កំពុង​ប្រព្រឹត​អំពើរ​ពុក​រលួយ ​ព្រោះ​ពេល​យើង​សម្ភាសន៍ ​លោក​សុខសំអាន​ថា​បើ​មិន​ជឿសួរ ​ហ្វ្រេស​ ញូវទៅ ​គាត់ដឹងហើយ!​ ខ្ញុំសួរ​លោក​មិនមែន​សួរ​ហ្វ្រេស​ញូវទេ! ហើយក៍​មិនពាក់​ពន្ធ័អី​និង​ហ្វ្រេស​ញូវ​ដែរ ​ព្រោះ​អង្គភាព​ផ្សេងគ្នា ​ មជ្ឈ​មណ្ឌល​អ្នកសារ​ព័ត៌មាន​កម្ពុជា ​ផ្សាយ​តែ​ព័ត៌មាន​ពិត​ ចឹងខ្ញុំ​សួរ​បញ្ជាក់​មុន​និង​ផ្សាយ។​ ចឹង​ប្រហែល​ជាគាត់​អាង​កាសែត​ហ្វ្រេសញូវ​ហើយ​មើល​ទៅ​បាន​ជា​គាត់​លេង​មួយ​ទំហ៊ឹង​បែប​នេះ។ វាមិន​ខុស​ពីពាក្ស​ដំរី​ស្លាប់​យក​ចង្អេ​ទៅ​បាំង​ ឬ​ យកដៃ​ទៅបាំង​មេឃ(បាំងព្រះអាទិត្យ)​នោះ​ទេ​ ការ​ពិតវា​នៅ​តែ​ជា​ការ​ពិត​ ។​ យើង​មិន​អាច​ទាក់​ទង​សម្ភាសន៍​លោកអី ​ចំរើន​បាន​ទេ​នៅ​ល្ងាចនេះ ​ដោយ​ទូរសព្ទ័​ជាប់​រវល់។




 




ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


 ចេញផ្សាយ​ ថ្ងៃទី 30/08/2016 ខេត្ត​ព្រះសីហនុ ៖ មន្ត្រីរាជការ​ខេត្ត​ព្រះសីហនុ បាន​ទម្លាយ​ព័ត៌មាន​ដ៏​ធំ​មួយ ទាក់ទង​រឿងអាស្រូវ​របស់លោក​​ឧ​ត្ត​ម​សេនីយ៍ ជើង​ទឹក ទៀ វិចិត្រ នាំចូល​ប្រេងសាំង​តាម​កប៉ាល់ ចូលមក​លក់​ក្នុងប្រទេស ដោយ​មិនបាន​បង់ពន្ធ​ជូន​រដ្ឋ​គ្រប់​ចំនួន​នោះឡើយ ។​អ្នកយកព័ត៌មាន​ប្រចាំខេត្ត​ព្រះសីហនុ រាយការណ៍​ថា សកម្មភាព​នាំចូល​ប្រេង​អត់​បង់ពន្ធ


 ចេញផ្សាយ​ ថ្ងៃទី 11/08/2016 រាជធានីភ្នំពេញ ៖ ប្រហែលជាមិនសូវសប្បាយចិត្តជាមួយលោកប្រធានហើយ បានជាមន្ត្រីរាជការបំរើការងារក្នុងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំបានទម្លាយព័ត៌មានមិនសូវល្អរបស់លោកប្រធានមន្ទីរ សំខាន់រឿងពុករលួយរបស់លោកប្រធានតែម្តង ។មន្ត្រីរាជការទាំងនោះបានលើកឡើងថា លោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


 ចេញផ្សាយ​ ថ្ងៃទី 04/08/2016 ខេត្ត​រតនគីរី ​៖ ក្រោមការគ្រប់គ្រងនិងរត់ការដោយ ឈ្មោះ លាង ច័ន្ទ​មុនី ដែលជាឧកញ៉ា ល្បីឈ្មោះខាងរកស៊ីឈើខុសច្បាប់ទៅលក់នៅប្រទេសវៀតណាម ហើយជាអ្នកកាងសកម្មភាពដឹកជញ្ជូនឈើឲ្យក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព នោះឥឡូវនេះ គេឃើញធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅវៀតណាមតាមច្រកអូរយ៉ាដាវយ៉ាងគគ្រឹគគគ្រេង


 ចេញផ្សាយថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៦ ខេត្ដសៀមរាប​ ៖​ លោ​ក​ គង់​ ផល្លា​​គុ​ណ​ ប្រធា​ន​កា​រិយា​ល័​យ គយ​​និង​​រដ្ឋា​ករ ​អាកា​ស​​យា​ន​ដ្ឋាន​អ​ន្ដរ​ជាតិ​​សៀម​រាប ​បាន​ឃុប​ឃិត​ឲ្យ​មាន អំពើ​​សូ​ក​ប៉ាន់ ​ពី​​ឈ្មួញ​​យ៉ា​ង​ចាស់​ដៃ តាម​រយះ​ការ​បិទ​ភ្នែក ​ឱ្យក្រុ​ម​ឈ្មួញ​ នាំ​​ចូល​​ទំនិ​ញ​គេច​ពន្ធ​ សុ​ទ្ធ​តែ​​ប្រ​ភេ​ទ​​ទំនិញ​មាន​តម្លៃ​ខ្ពស់​ មិនដែលខ្វល់ពីការពិនិត្យ ឬបង្ក្រាប ប្រមូលលុយបង់ចូលរដ្ឋនោះទេ


 ចេញ​ផ្សាយ​ថ្ងៃទី 15  ខែJuly ឆ្នាំ2016 ​ខេត្តកណ្តាល ៖ ថ្មីៗ​​នេះ​​ស​ម្តេច​​តេ​​ជោ ហ៊ុន សែ​ន បាន​ចេញ​​អនុ​ក្រឹ​ត្យ តែង​តាំង​​ស​មាស​ភាព ប​ង្ក្រាប​​និង​​ទប់ស្កា​ត់ អំ​ពើ​រ​ត់ព​ន្ធ​ខុ​ស​ច្បាប់ ដោយ​មាន រដ្ឋ​ម​ន្ត្រីក្រ​សួង​​សេ​ដ្ឋ​កិច្ចនិងហិរញ្ញវត្ថុ ជា​​ប្រ​ធាន អគ្គ​នា​យក​​គយ​​និង​រ​ដ្ឋករកម្ពុជា ជា​​អនុ​ប្រ​ធា​ន​អ​ចិ​ន្ត្រៃយ៍ហើយ​ប្រធាន​សាខាគយ នៅតាម​ខេត្ត ក៏មាន​តួនាទី​ជា អនុប្រធាន​អចិន្ត្រៃយ៍


 ចេញផ្សាយ​ ថ្ងៃទី 09/07/2016 ដោយ ​មអក ខេត្តពោធិ៍សាត់​៖ តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា សព្វថ្ងៃ​គេ​សង្កេតឃើញ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ដឹកជញ្ជូន​រាល់ថ្ងៃ មាន​មេ​ឈ្មួញ​ធ្វើ​អាជីវ​កម្មផល​អនុផល​ព្រៃឈើ​ឈ្មោះ ធៀ​ម ទ្រី កំពុង​បំផុសបំផុល​ប្រជាពលរដ្ឋ ឱ្យ​កាប់បំផ្លាញ​រួច​ប្រមូល​ទិញ​ជា​ក្រោយ ត្រូវបាន​គេ​សង្ស័យ​លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រគរ


 ចេញផ្សាយ​ ថ្ងៃទី 07/07/2016 ខេត្តព្រៃវែង ៖ សមាគមអ្នកចិញ្ចឹមជ្រូកនៅកម្ពុជា រួមទាំងប្រជាកសិករ​ប្រកបមុខរបរចិញ្ចឹមជ្រូកបានធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើសកម្មភាពលួចនាំចូលជ្រូកពីប្រទេសយួន របស់លោកឧកញ៉ា ជឹម សុខ ដែលគេដឹងថា បានយកឈ្មោះកូនសម្តេច ទៅបាំងមុខក្រុមហ៊ុនរបស់លោកឧកញ៉ាថែមទៀត ។អ្នកយកពត៌មានរបសយើងបានរាយការណ៍


 ចេញផ្សាយ​ ថ្ងៃទី 29/06/2016 រាជធានី​ភ្នំពេញ ៖ ធ្លាយ​ព័ត៌មាន​ថ្មីៗ នេះ​ថា លោក ហ៊ី​វ គឹម​ហេង អគ្គនាយករង​គយ​នៅ​កម្ពុជា បាននិងកំពុង​ចេញមុខ​រត់ការ​ពន្យា​អាយុ​ចូលនិវត្តន៍​ឲ្យ​លោកធំ​គយ​ម្នាក់​ឈ្មោះ ឆ បូ​ណាវី ប្រធាន​នាយកដ្ឋាន​រដ្ឋាករ​ក្នុងពេលដែល​លោកធំ​គយ​ម្នាក់នេះ ត្រូវ​គ្រប់​អាយុ​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០១៧ ខាងមុខនេះ ។​


ចេញផ្សាយថ្ងៃចន្ទ័ទី, 27 មិថុនា ឆ្នាំ2016
ដោយ ៖ ហេងតាំងលាង​     ​បន្ទាយមានជ័យ៖សមត្ថកិច្ចនគរបាលនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបាន ​បំបែក​ហ្វូង​ក្រុមតាក់ស៊ីសន្តិភាពដែលបាន​លើកគ្នា​មក​ធ្វើ​បាតុកម្មក្នុងនោះបុរសជាម្ចាស់តាក់ស៊ី​ម្នាក់​ត្រូវ​កម្លាំង​នគរបាលនៃ​ស្នង​ការដ្ឋាននគរបាលខេត្ត​បន្ទាយមានជ័យ ឃាត់​ខ្លួន​យក​ទៅ​សួរនាំ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៦


អត្ថបទ​និង​រូបភាព​ ហេង​ តាំង​លាង
រាត្រី​ថ្ងៃសុក្រ ​ទី២៩​ ខែឧសភា ​ឆ្នាំ២០១៥ម៉ោង១០យប់
បន្ទាយមានជ័យ ៖
ទីបំផុត​ករណី​កូន​តុងទីន​ជិត​១០០​នាក់ លើកគ្នា​តវ៉ា​ព្រោះ​សង្ស័យ​ថា មេ​វេច​ប្រាក់​រត់​ចោល​រាប់​លាន​បាត​ដែល​​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ២០១៥ កន្លង​មក​នោះ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត
បទយកការណ៍សំខាន់ៗ
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ខេត្ត​ក្រចេះ ៖ ប្រភពពី​ភ្នាក់ងារ​សារព័ត៌​មាន​ថា​ មាន​ការបែក​ធ្លាយព័ត៌​មាន​ធំមួយ​នៅ​ខេត្តក្រចេះ​ ករណី​មេឈ្មួញ​ឈើ​ប្រណិត​ដុះស្លែ​ ដ៏ល្បី​ឈ្មោះ គង់ ក្រឹង បានយក​អំណាច ​ឧបក​នាយករដ្ឋមន្ត្រី​ ទៀ បាញ់​ ទៅ​ប្រើ​ប្រាស់​ ក្នុងការ​ឈូសឆាយ​ដីព្រៃ ​នៅ​ចំណុច​ឃុំត្រពាំងស្រែ​
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​
ចេញផ្សាយថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦
សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅ រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ ជាច្រើន​នាក់​រួមទាំង​ ចែ​ណាន ផងដែរ​នៅតែ​អាច​ប្រមូល​ទិញ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​សមត្ថកិច្ ច​និង​មន្ត្រី​ជំនាញ​ចាត់វិធានការ ​បង្ក្រាប​ឡើយ​។
 ចេញផ្សាយ​ ថ្ងៃទី 14/12/2016 ​រាជធានី​ភ្នំពេញ ៖ ឆាកល្ខោន​រឿង​បាត់​លុយ​លក់​ខ្សាច់​ទៅ​ក្រៅប្រទេស​នឹងត្រូវ​សម្តែង​នៅ​ថ្ងៃស្អែក​ក្នុង​រដ្ឋសភា ដែល​គេ​រំពឹងថា តួ​សម្តែង​លោក ស៊ុយ សែម នឹង​ស្ពាយ​ឯកសារ​ទាំង​ពិត ទាំង​ប៉ូ​លា​ទៅ​ឆ្លើយបំភ្លឺ​ចម្ងល់​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ដើម្បី​ឲ្យ​ស្ងប់ចិត្ត ។​​សូមជម្រាបថា រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម នឹង​ទៅ​បំភ្លឺ​រដ្ឋសភា​នៅ​ថ្ងៃស្អែក​
 ចេញផ្សាយ​ ថ្ងៃទី 09/12/2016 ​ខេត្តកោះកុង ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​នឹងត្រូវ​សភា​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​នាពេល​ខាងមុខនេះ ទាក់ទង​ភាពមិនប្រក្រតី​នៃ​ការប្រមូល​លុយ​ពី​ការនាំចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហ​បូរី រួមទាំង​ប្រទេស​មួយចំនួនទៀត ខណៈដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​បានបង្ហាញ​តួលេខ​លម្អៀង​រហូតដល់​ជាង​៥០០​លាន​ដុល្លារ​ឯណោះ ។​
 មេឈ្មួញស្រីល្បីឈ្មោះស្រីមុី ដែលអាងប្ដីជាមន្ត្រីPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិប្បតេយ្យ។ មេឈ្មួញស្រីដ៍ល្បីល្បាញម្នាក់ដែលគេស្គាល់ថាឈ្មោះ ស្រីមុី   ដែលមានប្ដីជាPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ក្រុងបានលុង​​​​ ស្រុកបរកែវ  ស្រុអូរយ៉ាដាវ​​
 ចេញផ្សាយ​ ថ្ងៃទី 01/12/2016 ​រាជធានី​ភ្នំពេញ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ លោក ច័ន្ទ​ថេត ថា​នរៈ ត្រូវបាន​ជនអនាមិក​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នា​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ចំនួន​៤​ករណី ដែល​ក្នុងនោះ​ក៏មាន​ករណី​កាង​ឡាន​ដឹកឈើ​អត់​ច្បាប់​ថែមទៀត ។​
 ចេញផ្សាយ​ ថ្ងៃទី 30/11/2016 រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ទម្លាយ​ពី​អគ្គនាយក​នៃ​អគ្គនាយក​ដ្ធា​ន​គយ​និងរ​ដ្ធ​ករ​កម្ពុជា​បានអោយដឹងថា លោក កែវ អង្កាម អនុប្រធាន​ការិយាល័យ​បុគ្គ​លឹក ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់លោក កែវ សុឃាង ប្រធាន​នាយក​ដ្ធា​ន​គយ​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ត្រូវបាន​ថ្នាក់លើ​ចាត់តាំង​អោយទៅ​គ្រប់គ្រង​ជា​ប្រធាន​ភូមិភាគ​គយ​គ្រប់គ្រង​ចំនួន​៥​ខេត្ត​
 ចេញផ្សាយ​ ថ្ងៃទី 23/11/2016 រាជធានី​ភ្នំពេញ ៖ រហូតមកដល់​ពេលនេះ លោក ហ៊ី​វ សុធា​រិ​ទ្ធ មេ​គយ​ប្រចាំ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅតែ​បន្ត​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​​ពី​ក្រុម​អ្នក​រត់ការ​មុខទំនិញ​វិនិយោគ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ទាក់ទង​នឹង​ការ​គាប​យកលុយ​ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។​
 ចេញផ្សាយ​ ថ្ងៃទី 21/11/2016 ខេត្ត​រតនៈគីរី ៖ ក្មួយប្រុស​បង្កើត​ម្នាក់រ​បស់​សម្តេចតេជោ ហ៊ុន សែន កំពុងតែ​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី ករណី​ជំនួញ​ឈើ​ខុសច្បាប់​នាំ​ចេញទៅ​ប្រទេស​យួន តាម​ច្រក​អូយ៉ាដាវ ខេត្ត​រតនគីរី រួមទាំង​ច្រក​មួយចំនួនទៀត​ក្នុង​ខេត្ត​មណ្ឌល​គី​រី ។​
 November 21, 2016 - - no comments ​ថ្មីៗ​នេះ​គេ​បា​ឃើញ​ កម្លាំង​ប៉ូលីស​សេដ្ឋកិច្ ច​ខេត្ត​កណ្ដាល​ក្រោម​កា រគ្រប់គ្រង​របស់​លោក  សួរ គឹម​លី​កំពង់​ បាន​ដាក់ពង្រាយ ​កម្លាំង​ពេញ​តាម ​ដងផ្លូវ​ជាតិ​ក្នុង​ខេត្ត​កណ្ដាល ​ដើម្បី​ចាំ​ចាប់​រថយន្ត​ដឹក​ទំនិញ ​របស់​ប្រជាពលរដ្ឋ​ជម្រឹត​យកលុយ ​នូវតាម​ដងផ្លូវ​គ្រប់​ច្រកល្ហក ​សាង​បាបកម្ម​នាំអោយ​ប្រជាពលរដ្ ឋ​ក្ដៅក្រហាយ​​យ៉ាងខ្លាំង ​។
 November 21, 2016 - - no comments ខេត្ត​កោះកុង ៖ បច្ចុប្បន្ន​ក្នុង​មួយថ្ងៃៗ មាន​ជង្គង់​មាន់ ស្លាបមាន់ និង​ប្រហិត សុទ្ធ​ខូចគុណភាព​នឹង​មាន​បង្កប់​ជាតិគីមី រាប់សិប​តោន​ទៀត​ត្រូវបាន​ឈ្មួញ​ដ៏​មានអំណាច ឈ្មោះ ម៉ែ​អា​ម៉េង ហៅ​យាយ​ប្រហិត និង តា​គ្រួច ត្រូវរ៉ូវ​ឃុបឃិត​ជាមួយ​ក្រុម​សមត្ថកិច្ច​និង​ជំនាញ​លួច​ដឹក​បង្កប់​ជាមួយ
 Posted by ccj-media.com on 19 November, 2016 បន្ទាប់ពី​សម្ដេច ស ខេ​ង  បាន​ចេញ​នូវ​បទបញ្ជា ​​គេ​ឃើញ​កម្លាំង​នគរបាល  នៃ​ស្នងការដ្ឋាន​ខេត្ត  បាន​ភ្ញាក់រលឹក​មុនគេ  ក្នុង​ការ​ចុះ​អនុវត្ត​នូវ ​បទបញ្ជា​នេះ​។  ប៉ុន្តែ​កិច្ច​ប្រតិបត្តិ​ ជា​លើក​ដំបូង​នេះ  គឺ​ធ្វើ​ឡើង​តែ​ទៅ​លើ ​ទីតាំង​កត់​កន្ទុយ​លេខ  ដែល​ពលរដ្ឋ​អះអាង​ថា  ជាទី​តាំង​តូចតាច  គ្មាន​ខ្សែ គ្មាន​ខ្នង​រឹង​មាំ  ខណៈ​ទីតាំង​ធំ​ៗ​រាប់រយ​កន្លែង​ដែល​មាន​ខ្សែ
 Posted by ccj-media.com on 20 October, 2016 មន្ត្រីរាជការ​ក្នុង​ខេត្តកោះកុង បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​លោក ជា នី មេ​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម គឺ​ឈ្មួញ​មិនអាច​នាំចូល​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់ ទំនិញ​ខូចគុណភាព និង​គ្រឿង​ឧបភោគបរិភោគ​ដែលមាន​លាយ​សារធាតុ​គីមី​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​បានឡើយ​។ មជ្ឈដ្ឋាន​មួយចំនួន​មានការ​សង្ស័យថា
 Posted by ccj-media.com on 17 November, 2016 សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ស្រុក​អូររាំង បាន​ឲ្យ​ដឹងថា​លោក សំ សុវណ្ណ​រិ​ទ្ធ និង​លោក ឡុ​ញ ស៊ីថេន មិន​ត្រឹមតែ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ប្រេងសាំង​និង​ទំនិញគេចពន្ធ​ស្រេច​តែ​អំពើ​ចិត្ត​ គឺ​ថែមទាំង​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ដទៃទៀត​នៅ​ច្រក​ដាក់​ដាំ បើកដៃ​ឲ្យ​ឈ្មួញ​នាំចេញ​ឈើ​ប្រណីតច្បាប់ដោយសេរី ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦
 Posted by ccj-media.com on 17 November, 2016 ខេត្តត្បូងឃ្មុំ​៖ ប្រភពបានទម្លាយ ឲ្យដឹងថាក្នុង​ចា​ប់  តាំង​ពី​រដ្ឋមន្ត្រី​ នៃ​ក្រសួង​សេដ្ឋកិច្ច  និង​ហិរញ្ញវត្ថុ  អូន ព័ន្ធមុន្នីរ័ត្ន  និង​អគ្គនាយក​គយ​  គុណ ញឹម បាន​តែងតាំង ​លោក ប៉ុន ប៊ុណ្ណា  ឲ្យធ្វើ​ជា​ប្រធាន  ការិយាល័យ​គយ និង​រដ្ឋាករ  ត្រ​ពាំង​ផ្លុង  ក្នុង​ខេត្ត​ត្បូងឃ្មុំ  កាលណា​មក​  មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ កាន់តែ​ច្រើនឡើងៗ នាំគ្នា​សរសេរ​រិះគន់ ធ្ងន់ៗ​ជា​បន្តបន្ទាប់
 Posted by ccj-media.com on 19 November, 2016 ខេត្តរតនគិរី៖ សេចក្តីរាយការណ៍បាន ដឹងថាសកម្មភា​​​ពចរាចរណ៍ ឈើប្រណិតបានកក្រើក ឡើងវិញបន្ទាប់​បានបិទ អស់មួយរយៈដោយសារ កម្លាំងអាវុធហត្ថលើ​ផ្ទៃប្រទេស ចុះបង្ក្រាបទាំងយប់ទាំង ថ្ងៃដូចភ្លៀងរលឹម​ មើល ទៅសភាព ការណ៍ទាំងនោះហាក់ បីដូចជាស្ងប់ស្ងាត់ មួយរយៈកន្លងមកហើយ  ។ប៉ុន្តែ នៅពេលថ្មីៗនេះគេសង្កេត
 ចេញផ្សាយ​ ថ្ងៃទី 02/09/2016 រាជធានី​ភ្នំពេញ ៖ ស្នងការរង​រាជធានី​ភ្នំពេញ​ម្នាក់ បាន​រង​នូវ​ការរិះគន់​ចំៗ ថា បាន​ដឹកនាំ​នគរបាល​មួយក្រុម​ដើរ​ឆែកឆេរ​ទំនិញ​តាម​ឃ្លាំង​ដែល​សកម្មភាព​នោះ ហាក់បីដូចជា​ធ្វើ​ជំនួស​មន្ត្រី​គយ រួចហើយ​បង្គាប់​ឲ្យ​ម្ចាស់​ឃ្លាំង​ស្តុក​ទំនិញ​ទាំងនោះ​បង់លុយ​ឲ្យ​គាត់ ដោយ​មិនដឹងថា ការបង់​លុយ​នោះ ដើម្បី​អ្វី​នោះទេ ។ សកម្មភាព​នោះបាន​ធ្វើ​ឲ្យ​ម្ចាស់​ឃ្លាំង​តូច​-​ធំ