មាតិកាព័ត៌មាន
ថ្ងៃនេះ​
0687
ម្សិលមិញ
2505
ខែនេះ
218189
សរុប
17878066
Flag Counter

 ចេញផ្សាយ​ ថ្ងៃទី 25/05/2017 ​រាជធានី​ភ្នំពេញ ៖ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ នៅ​បន្ត​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​ប្រជាពលរដ្ឋ សំខាន់​កសិករ​ចិញ្ចឹម​ជ្រូក​ថា គ្មាន​សមត្ថភាព​ក្នុងការ​កាន់កាប់​និង​គ្រប់គ្រង​អគ្គនាយកដ្ឋាន​ដ៏​សំខាន់​មួយ​នេះ​ទេ ហើយ​ថែមទាំង​បាន​ឃុបឃិត​ជាមួយ​ថៅកែ​ក្រុមហ៊ុន​មួយចំនួន​បើកដៃ​ឲ្យ​បន្ត​នាំ​ជ្រូក​ចូល​ពី​វៀតណាម ដោយ​ខុសច្បាប់ បើទោះជា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ព្រមាន​ចាត់វិធានការ​ចំពោះ​ភាព​អាណាធិបតេយ្យ​នៃ​ការនាំ​ជ្រូក​ចូល​ពី​វៀតណាម​ក៏ដោយ ។​
​ ​
ប្រជាពលរដ្ឋ​បាន​អះអាងថា ខណ​នេះ​ក្រុមហ៊ុន YKM បាននិងកំពុង​សម្រុក​ដឹក​ជ្រូក​ចូល​យ៉ាងគំហុក​ពី​ប្រទេស​វៀតណាម​ក្នុង​មួយ​យប់ៗ រាប់ពាន់​ក្បាល​លើសពី​ច្បាប់​អនុ​ញ្ញា​ត្តិ ហើយ​ការ​នាំចូល​នោះ​គឺមាន​ទាំង​ជ្រូក​ឈឺ​ផងដែរ ។ ជាក់ស្តែង​នៅវេលា​ម៉ោង​១១​និង​០០​យប់ ថ្ងៃទី​២៤ ដល់​ម៉ោង​២​និង​០០​យប់​ទៀបភ្លឺ ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៧ នេះ ឈ្មួញ​បាន​សម្រុក​ដឹក​ជ្រូក​យ៉ាង​គុំហ៊ុក ចំនួន​៦​ឡាន​យី​ឌុប មកពី​វៀតណាម​នាំ​ចូលមក​កម្ពុជា​តាម​ច្រករបៀង​ព្រៃ​តា​អី ឡើងមក​ផ្លូវជាតិ​លេខ​១ កាត់​តាម​ក្រុង​ស្វាយរៀង ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ដោយ​ពុំមាន​សមត្ថកិច្ច​ត្រួតពិនិត្យ ឬក៏​បង្ក្រាប​ឡើយ ។​
​ ​
ប្រជាពលរដ្ឋ​អះអាងថា ក្រុមហ៊ុន YKM មួយ​នេះ រួមទាំង​ក្រុមហ៊ុន​ល្បីៗ មួយចំនួនទៀត​របស់​លោក​ឧកញ៉ា ( សុំ​លាក់​ឈ្មោះ ) មិន​គ្រាន់តែ​មិន​បញ្ឈប់​ការនាំ​ចូល​ជ្រូក​លើស​ច្បាប់​អនុ​ញ្ញា​ត្តិ​រាប់ពាន់​ក្បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ថែមទាំង​នាំ​ជ្រូក​មាន​ជំងឺ ជ្រូក​ដែល​ចិញ្ចឹម​ដោយ​ប្រើ​សារធាតុ​គីមី​ឲ្យ​ឆាប់​ធំធាត់​ថែមទៀត ខណដែល​ជ្រូក​ប្រភេទ​នេះ ប៉ះពាល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ដល់​អ្នក​បរិ​ភោគ ។​
​ ​
យោងតាម​ព័ត៌មាន​ដែល​ទទួលបាន ក្រុមមន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ផលិតកម្ម​សត្វ សុទ្ធតែ​បានដឹង ឬ បាន​ទៅ​អើតមើល​ឃើញជាក់ស្តែង​នៃ​ការ​នាំចូល​ជ្រូក​របស់​ក្រុមហ៊ុន YKM រួមទាំង​ក្រុមហ៊ុន​មួយចំនួនទៀត​ផងដែរ ។ ប៉ុន្តែ​មន្ត្រី​ទាំងនោះ​មិន​គ្រាន់តែ​មិនបាន​បង្ក្រាប​ភាព​ល្មើសច្បាប់​របស់​ក្រុមហ៊ុន​នាំ​ជ្រូក​ចូល​ទាំង​នោះទេ ហើយ​ថែមទាំង​លេចឮ​ព័ត៌មាន​មក​ខាងក្រៅ​ថា មន្ត្រី​ទាំងនោះ​បាន​ឃុបឃិត​ទទួល​សំណូក​ថែមទៀត ។
​ ​
មជ្ឈដ្ឋាន​ទូទៅ​បាន​លើកឡើងថា បញ្ហា​ល្មើសច្បាប់​នៃ​ការនាំ​ជ្រូក​ចូល នោះ​គឺ​ហេតុផល​បណ្តាលមកពី​លោក សេន សុវណ្ណ អសមត្ថភាព​ក្នុងការ​គ្រប់គ្រង រួមទាំង​បាន​ប្រព្រឹត្តិ​នូវ​ទង្វើ​ខុសឆ្គង ឬ​អាច​និយាយថា ពាក់ព័ន្ធ​ដោយផ្ទាល់​ជាមួយ​មន្ត្រី​ជំនាញ​ដែល​ចុះ​ត្រួតពិនិត្យ​និង​បានទទួល​សំណូក​ពី​ក្រុមហ៊ុន​ដែល​នាំ​ជ្រូក​ចូល​ខុសច្បាប់​ថែមទៀត ។ ដូច្នេះ​មានន័យថា ប្រសិនបើ​មិនមាន​ការឃុបឃិត​ខាងលើ​នោះទេ​ម្លេះ ក្រុមហ៊ុន​នាំ​ជ្រូក​ចូល​ពី​វៀតណាម​ក៏​មិន​ព្រហើន​បន្ត​នាំ​ជ្រូក​ខុសច្បាប់​យ៉ាង​អាណាធិបតេយ្យ​ដូច្នេះ​ដែរ ។
​ ​
ប្រជាកសិករ​ស្នើ​ម្តងទៀត​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចាត់វិធានការ​ឲ្យ​បាន​តឹងរឹង​បំផុត និង​មាន​ប្រសិទ្ធិភាព​បំផុត​ទប់ស្កាត់​ឲ្យ​បាន​ការនាំ​ជ្រូក​ចូល​ពី​វៀតណាម​លើស​ច្បាប់​អនុ​ញ្ញា​ត្តិ ។ ប្រសិនបើ​នៅ​បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ​បន្ត​នាំ​ជ្រូក​ចូល​ទៀត​នោះ​វា​មិន​ខុស​អី​ពី​បិទ​ដង្ហើម​ប្រជាកសិករ​ចិញ្ចឹម​ជ្រូក​ឲ្យ​ស្លាប់​នោះឡើយ ។​
​ ​
ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើនេះ មជ្ឍ​មណ្ឌល​អ្នក​សារ​ព័ត៌មាន​កម្ពុជា បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ផងដែរ ដើម្បី​សុំ​ឲ្យ​មានការ​បញ្ជាក់ ឬ​បកស្រាយ​ឲ្យ​បានច្បាស់លាស់ ចំពោះ​ការរិះគន់​នេះ ។ ប៉ុន្តែ​មន្ត្រី​ទាំងនោះ​សុទ្ធតែ​បាន​ឆ្លើយថា រឿង​ទាំងអស់នោះ​ទាល់តែ​សួរ​ទៅ​ឯកឧត្តម​អគ្គនាយក​ទើប​ដឹង ៕



 
   
ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


 ចេញផ្សាយ​ ថ្ងៃទី 26/12/2016 ​ខេត្តកោះកុង ៖ នៅក្នុង​វេទិកាសាធារណ​មួយ​ក្នុង​ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ខេត្តកោះកុង កាលពីពេល​ថ្មីៗ នេះ ប្រជាពលរដ្ឋ​បានស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​គ្រប់​ជំនាញ​ជួយ​ទប់ស្កាត់​ទូក​នេសាទ​វៀតណាម និង​ថៃ ដែល​ចូលមក​នេសាទ​ក្នុង​ដែនសមុទ្រ​ខ្មែរ​យ៉ាង​អាណាធិបតេយ្យ​ពុំមាន​ការបង្ក្រាប ។​​ប្រជាពលរដ្ឋ​លើកឡើងថា ថ្មីៗ​នេះ សមត្ថកិច្ច​ថៃ​ទើបតែ​ចាប់​ទូក​នេសាទ​ខ្មែរ​


 (ភ្នំពេញ)៖ លោក ផុស សុវណ្ណ អគ្គនាយកព័ត៌មាននិងសោតទស្សន៍នៃ ក្រសួងព័ត៌មានបានបញ្ជាក់ឲ្យដឹងនៅមុននេះបន្តិចនារសៀលថ្ងៃទី២៦ ខែធ្នូឆ្នាំ២០១៦នេះថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកថ្ងែទី១៤ ខែមករា ឆ្នាំ២០១៧ ជាថ្ងៃជួបជាមួយអ្នកសារព័ត៌មាន។ លោកអគ្គនាយកផុសសុវណ្ណ បានបញ្ជាក់ទៀតថា


 ចេញផ្សាយថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦ មន្ត្រីគយបានបង្ហើបឲ្យដឹងទៀតថាលោកភេសុមុនីបានរៀបចំបក្ខពួករបស់ខ្លួនជាក្រុមៗឲ្យដើរយកលុយពីតាមបណ្តាឃ្លាំងស្តុកទំនិញនិងពីឈ្មួញដែលនាំចូលចែកចាយទំនិញ ក្នុងរាជធានីភ្នំពេញតាមអំពើចិត្ត បើទោះបីទំនិញទាំងនោះនាំចូលមានបង់ពន្ធ ត្រឹមត្រូវយ៉ាងណាក៏ដោយក៏គេចមិនផុតពីបង់លុយដែរ?។


 ចេញផ្សាយ​ ថ្ងៃទី 21/12/2016
ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីនគរបាល ខេត្តបន្ទាយមានជ័យ ចំនួន​២៥​រូប ដែល​ត្រូវ​បានប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង ការបំពាក់​ឋានន្តរសក្តិ ដោយមាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី​ចំនួន​៣​រូប​ជា​ស្នងការរង កាលពី​សៀ​ល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៦ ក្រោម​ការចូលរួម​អធិបតីភាព ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ែន វិបុល


 ចេញផ្សាយ​ ថ្ងៃទី 21/12/2016
ខេត្តបាត់ដំបង ៖ ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ដេកស្លាប់​នៅក្នុង​បន្ទប់​សណ្ឋាគា​និង​កាស៊ីណូ​ហ្វ្រា​ណា​ស៊ី​សង្ស័យ​ជា​អំពើ​ឃាតកម្ម​ផ្តើមចេញពី​ករណី​ចាញ់ល្បែង ។ សេចក្តីរាយការណ៍​ពី​មូលដ្ឋាន​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា អំពើ​មនុស្ស​ឃាត់​១​ករណី​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១.០០​នាទី​រសៀល ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៦


 ចេញផ្សាយ​ ថ្ងៃទី 21/12/2016
រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ចំរុះ ចុះបង្ក្រាប និង​ឆែកឆេរ​ទីតាំង​ជួញដូរ បទល្មើស​សត្វព្រៃ​មួយកន្លែង​នៅ សង្កាត់​ជ្រោយចង្វារ​បន្ទាប់ពី​កម្លាំង​ជំនាញ​បង្ក្រាប​និង​ដកហូត​បាន ភ្លុក ដំរី កន្ទុយ ឆ្អឹង​ខ្លា ស្រកាពង្រូល​ដកហូត​បា​ន​វត្ថុតាង​ភ្លុក​ដំរី​៦៤០​ដុំ​ស្មើរ​និង​១.៣៦១.៩​គីឡូក្រាម​ស្រកា​រព​ង្រួ​លទ​ម្ល​ន់​១៣៧.៦ គីឡូក្រាម ឆ្អឹង​ខ្លា​ទម្ងន់​៨២.៣​គីឡូក្រាម


 Thu, 15 December 2016 កំពង់ស្ពឺៈ មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ ៧​រូប​ត្រូវ​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ចុះ​ស៊ើប​អង្កេត​រឿង​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើត​មាន​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់ និង​រឿង​បាត់​ឈើ​ដែល​បង្ក្រាប​បាន​នា​ពេល​កន្លង​មក។ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​បទល្មើស​


 Thu, 15 December 2016   ភ្នំពេញ: កងទ័ព​របស់​រដ្ឋាភិបាល​កម្ពុជា និង​ចិន​ ចាប់​ផ្ដើម​រួម​គ្នា​នៅ​ថ្ងៃ​នេះ​ ដើម្បី​បើក​សម្ពោធ​ធ្វើ​លំហាត់​សមយុទ្ធ​រយៈពេល​ ប្រាំ​បី​ថ្ងៃ ​នៅ​វិទ្យាស្ថាន​ទ័ព​ជើង​គោក ថ្លុក តាសេក​ ស្រុក​ ភ្នំ​ស្រួច ខេត្ត​ កំពង់ស្ពឺ ​ដែល​ត្រូវ​បាន​កត់​សម្គាល់​ថា ជា​កិច្ច​សហប្រតិបត្តិការ​លើក​ទី​មួយ​នៅ​កម្ពុជា។មន្ត្រី​យោធា​ជាន់​ខ្ពស់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថ្លែង​ថា កងយោធពល​ខេមរភូមិន្ទ​


 ចេញផ្សាយ​ ថ្ងៃទី 15/12/2016 ​ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ក្នង​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​ជាច្រើន​គ្រួសារ​ត្អួ​ញ​ត្អែ​រ​ពី​ការប៉ះពាល់​ដោយ​ផ្សែង​ជាតិ​អាស៊ីត​ចេញពីផ្ទះ​ធ្វើ​អា​ជីក​ម្ម​ដេញមាស​ទ្រង់ទ្រាយ​ធំ​កណ្តាល​ទីប្រជុំជន ។ លោក ផាន់ ថង​ដា​រឹ​ទ្ឌ​ប្រជាពលរដ្ឋ​ដែល​រង​ការប៉ះពាល់​ខ្លាំង​រស់នៅក្នុង​ក្រុមទី​១០ ភូមិ​ចិន​ដាំ​ស្ពៃ​បាន​លើកឡើងថា ស្ទើ​ជា​រៀងរាល់ថ្ងៃ​ពួកគាត់​ដែល​រស់នៅ​ជុំវិញ


 ចេញផ្សាយ​ ថ្ងៃទី 14/12/2016 ​ខេត្តរតនគិរី អ្នករាយការណ៍ព័ត៌មានប្រចាំខេត្ត​រតនគីរី​រាយការណ៍​ថា នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៦​នេះ គេ​ឃើញ​ក្បួន​រថយន្ត ប្រមាណ​២០​គ្រឿង បាន​សម្រុក​ដឹកឈើ​ប្រណីត ឆ្ពោះទៅ​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ អូ​រយ៉ា​ដាវ ដោយ​រលូន ពោលគឺ​គ្មាន​ការបង្ក្រាប ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះទេ សំខាន់​លោក​ប្រធាន​ច្រក​តែម្តង
បទយកការណ៍សំខាន់ៗ
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ខេត្ត​ក្រចេះ ៖ ប្រភពពី​ភ្នាក់ងារ​សារព័ត៌​មាន​ថា​ មាន​ការបែក​ធ្លាយព័ត៌​មាន​ធំមួយ​នៅ​ខេត្តក្រចេះ​ ករណី​មេឈ្មួញ​ឈើ​ប្រណិត​ដុះស្លែ​ ដ៏ល្បី​ឈ្មោះ គង់ ក្រឹង បានយក​អំណាច ​ឧបក​នាយករដ្ឋមន្ត្រី​ ទៀ បាញ់​ ទៅ​ប្រើ​ប្រាស់​ ក្នុងការ​ឈូសឆាយ​ដីព្រៃ ​នៅ​ចំណុច​ឃុំត្រពាំងស្រែ​
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​
ចេញផ្សាយថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦
សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅ រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ ជាច្រើន​នាក់​រួមទាំង​ ចែ​ណាន ផងដែរ​នៅតែ​អាច​ប្រមូល​ទិញ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​សមត្ថកិច្ ច​និង​មន្ត្រី​ជំនាញ​ចាត់វិធានការ ​បង្ក្រាប​ឡើយ​។
 ចេញផ្សាយ​ ថ្ងៃទី 14/12/2016 ​រាជធានី​ភ្នំពេញ ៖ ឆាកល្ខោន​រឿង​បាត់​លុយ​លក់​ខ្សាច់​ទៅ​ក្រៅប្រទេស​នឹងត្រូវ​សម្តែង​នៅ​ថ្ងៃស្អែក​ក្នុង​រដ្ឋសភា ដែល​គេ​រំពឹងថា តួ​សម្តែង​លោក ស៊ុយ សែម នឹង​ស្ពាយ​ឯកសារ​ទាំង​ពិត ទាំង​ប៉ូ​លា​ទៅ​ឆ្លើយបំភ្លឺ​ចម្ងល់​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ដើម្បី​ឲ្យ​ស្ងប់ចិត្ត ។​​សូមជម្រាបថា រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម នឹង​ទៅ​បំភ្លឺ​រដ្ឋសភា​នៅ​ថ្ងៃស្អែក​
 ចេញផ្សាយ​ ថ្ងៃទី 09/12/2016 ​ខេត្តកោះកុង ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​នឹងត្រូវ​សភា​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​នាពេល​ខាងមុខនេះ ទាក់ទង​ភាពមិនប្រក្រតី​នៃ​ការប្រមូល​លុយ​ពី​ការនាំចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហ​បូរី រួមទាំង​ប្រទេស​មួយចំនួនទៀត ខណៈដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​បានបង្ហាញ​តួលេខ​លម្អៀង​រហូតដល់​ជាង​៥០០​លាន​ដុល្លារ​ឯណោះ ។​
 មេឈ្មួញស្រីល្បីឈ្មោះស្រីមុី ដែលអាងប្ដីជាមន្ត្រីPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិប្បតេយ្យ។ មេឈ្មួញស្រីដ៍ល្បីល្បាញម្នាក់ដែលគេស្គាល់ថាឈ្មោះ ស្រីមុី   ដែលមានប្ដីជាPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ក្រុងបានលុង​​​​ ស្រុកបរកែវ  ស្រុអូរយ៉ាដាវ​​
 ចេញផ្សាយ​ ថ្ងៃទី 01/12/2016 ​រាជធានី​ភ្នំពេញ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ លោក ច័ន្ទ​ថេត ថា​នរៈ ត្រូវបាន​ជនអនាមិក​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នា​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ចំនួន​៤​ករណី ដែល​ក្នុងនោះ​ក៏មាន​ករណី​កាង​ឡាន​ដឹកឈើ​អត់​ច្បាប់​ថែមទៀត ។​
 ចេញផ្សាយ​ ថ្ងៃទី 30/11/2016 រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ទម្លាយ​ពី​អគ្គនាយក​នៃ​អគ្គនាយក​ដ្ធា​ន​គយ​និងរ​ដ្ធ​ករ​កម្ពុជា​បានអោយដឹងថា លោក កែវ អង្កាម អនុប្រធាន​ការិយាល័យ​បុគ្គ​លឹក ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់លោក កែវ សុឃាង ប្រធាន​នាយក​ដ្ធា​ន​គយ​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ត្រូវបាន​ថ្នាក់លើ​ចាត់តាំង​អោយទៅ​គ្រប់គ្រង​ជា​ប្រធាន​ភូមិភាគ​គយ​គ្រប់គ្រង​ចំនួន​៥​ខេត្ត​
 ចេញផ្សាយ​ ថ្ងៃទី 23/11/2016 រាជធានី​ភ្នំពេញ ៖ រហូតមកដល់​ពេលនេះ លោក ហ៊ី​វ សុធា​រិ​ទ្ធ មេ​គយ​ប្រចាំ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅតែ​បន្ត​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​​ពី​ក្រុម​អ្នក​រត់ការ​មុខទំនិញ​វិនិយោគ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ទាក់ទង​នឹង​ការ​គាប​យកលុយ​ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។​
 ចេញផ្សាយ​ ថ្ងៃទី 21/11/2016 ខេត្ត​រតនៈគីរី ៖ ក្មួយប្រុស​បង្កើត​ម្នាក់រ​បស់​សម្តេចតេជោ ហ៊ុន សែន កំពុងតែ​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី ករណី​ជំនួញ​ឈើ​ខុសច្បាប់​នាំ​ចេញទៅ​ប្រទេស​យួន តាម​ច្រក​អូយ៉ាដាវ ខេត្ត​រតនគីរី រួមទាំង​ច្រក​មួយចំនួនទៀត​ក្នុង​ខេត្ត​មណ្ឌល​គី​រី ។​
 November 21, 2016 - - no comments ​ថ្មីៗ​នេះ​គេ​បា​ឃើញ​ កម្លាំង​ប៉ូលីស​សេដ្ឋកិច្ ច​ខេត្ត​កណ្ដាល​ក្រោម​កា រគ្រប់គ្រង​របស់​លោក  សួរ គឹម​លី​កំពង់​ បាន​ដាក់ពង្រាយ ​កម្លាំង​ពេញ​តាម ​ដងផ្លូវ​ជាតិ​ក្នុង​ខេត្ត​កណ្ដាល ​ដើម្បី​ចាំ​ចាប់​រថយន្ត​ដឹក​ទំនិញ ​របស់​ប្រជាពលរដ្ឋ​ជម្រឹត​យកលុយ ​នូវតាម​ដងផ្លូវ​គ្រប់​ច្រកល្ហក ​សាង​បាបកម្ម​នាំអោយ​ប្រជាពលរដ្ ឋ​ក្ដៅក្រហាយ​​យ៉ាងខ្លាំង ​។
 November 21, 2016 - - no comments ខេត្ត​កោះកុង ៖ បច្ចុប្បន្ន​ក្នុង​មួយថ្ងៃៗ មាន​ជង្គង់​មាន់ ស្លាបមាន់ និង​ប្រហិត សុទ្ធ​ខូចគុណភាព​នឹង​មាន​បង្កប់​ជាតិគីមី រាប់សិប​តោន​ទៀត​ត្រូវបាន​ឈ្មួញ​ដ៏​មានអំណាច ឈ្មោះ ម៉ែ​អា​ម៉េង ហៅ​យាយ​ប្រហិត និង តា​គ្រួច ត្រូវរ៉ូវ​ឃុបឃិត​ជាមួយ​ក្រុម​សមត្ថកិច្ច​និង​ជំនាញ​លួច​ដឹក​បង្កប់​ជាមួយ
 Posted by ccj-media.com on 19 November, 2016 បន្ទាប់ពី​សម្ដេច ស ខេ​ង  បាន​ចេញ​នូវ​បទបញ្ជា ​​គេ​ឃើញ​កម្លាំង​នគរបាល  នៃ​ស្នងការដ្ឋាន​ខេត្ត  បាន​ភ្ញាក់រលឹក​មុនគេ  ក្នុង​ការ​ចុះ​អនុវត្ត​នូវ ​បទបញ្ជា​នេះ​។  ប៉ុន្តែ​កិច្ច​ប្រតិបត្តិ​ ជា​លើក​ដំបូង​នេះ  គឺ​ធ្វើ​ឡើង​តែ​ទៅ​លើ ​ទីតាំង​កត់​កន្ទុយ​លេខ  ដែល​ពលរដ្ឋ​អះអាង​ថា  ជាទី​តាំង​តូចតាច  គ្មាន​ខ្សែ គ្មាន​ខ្នង​រឹង​មាំ  ខណៈ​ទីតាំង​ធំ​ៗ​រាប់រយ​កន្លែង​ដែល​មាន​ខ្សែ
 Posted by ccj-media.com on 20 October, 2016 មន្ត្រីរាជការ​ក្នុង​ខេត្តកោះកុង បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​លោក ជា នី មេ​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម គឺ​ឈ្មួញ​មិនអាច​នាំចូល​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់ ទំនិញ​ខូចគុណភាព និង​គ្រឿង​ឧបភោគបរិភោគ​ដែលមាន​លាយ​សារធាតុ​គីមី​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​បានឡើយ​។ មជ្ឈដ្ឋាន​មួយចំនួន​មានការ​សង្ស័យថា
 Posted by ccj-media.com on 17 November, 2016 សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ស្រុក​អូររាំង បាន​ឲ្យ​ដឹងថា​លោក សំ សុវណ្ណ​រិ​ទ្ធ និង​លោក ឡុ​ញ ស៊ីថេន មិន​ត្រឹមតែ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ប្រេងសាំង​និង​ទំនិញគេចពន្ធ​ស្រេច​តែ​អំពើ​ចិត្ត​ គឺ​ថែមទាំង​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ដទៃទៀត​នៅ​ច្រក​ដាក់​ដាំ បើកដៃ​ឲ្យ​ឈ្មួញ​នាំចេញ​ឈើ​ប្រណីតច្បាប់ដោយសេរី ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦
 Posted by ccj-media.com on 17 November, 2016 ខេត្តត្បូងឃ្មុំ​៖ ប្រភពបានទម្លាយ ឲ្យដឹងថាក្នុង​ចា​ប់  តាំង​ពី​រដ្ឋមន្ត្រី​ នៃ​ក្រសួង​សេដ្ឋកិច្ច  និង​ហិរញ្ញវត្ថុ  អូន ព័ន្ធមុន្នីរ័ត្ន  និង​អគ្គនាយក​គយ​  គុណ ញឹម បាន​តែងតាំង ​លោក ប៉ុន ប៊ុណ្ណា  ឲ្យធ្វើ​ជា​ប្រធាន  ការិយាល័យ​គយ និង​រដ្ឋាករ  ត្រ​ពាំង​ផ្លុង  ក្នុង​ខេត្ត​ត្បូងឃ្មុំ  កាលណា​មក​  មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ កាន់តែ​ច្រើនឡើងៗ នាំគ្នា​សរសេរ​រិះគន់ ធ្ងន់ៗ​ជា​បន្តបន្ទាប់
 Posted by ccj-media.com on 19 November, 2016 ខេត្តរតនគិរី៖ សេចក្តីរាយការណ៍បាន ដឹងថាសកម្មភា​​​ពចរាចរណ៍ ឈើប្រណិតបានកក្រើក ឡើងវិញបន្ទាប់​បានបិទ អស់មួយរយៈដោយសារ កម្លាំងអាវុធហត្ថលើ​ផ្ទៃប្រទេស ចុះបង្ក្រាបទាំងយប់ទាំង ថ្ងៃដូចភ្លៀងរលឹម​ មើល ទៅសភាព ការណ៍ទាំងនោះហាក់ បីដូចជាស្ងប់ស្ងាត់ មួយរយៈកន្លងមកហើយ  ។ប៉ុន្តែ នៅពេលថ្មីៗនេះគេសង្កេត
 ចេញផ្សាយ​ ថ្ងៃទី 02/09/2016 រាជធានី​ភ្នំពេញ ៖ ស្នងការរង​រាជធានី​ភ្នំពេញ​ម្នាក់ បាន​រង​នូវ​ការរិះគន់​ចំៗ ថា បាន​ដឹកនាំ​នគរបាល​មួយក្រុម​ដើរ​ឆែកឆេរ​ទំនិញ​តាម​ឃ្លាំង​ដែល​សកម្មភាព​នោះ ហាក់បីដូចជា​ធ្វើ​ជំនួស​មន្ត្រី​គយ រួចហើយ​បង្គាប់​ឲ្យ​ម្ចាស់​ឃ្លាំង​ស្តុក​ទំនិញ​ទាំងនោះ​បង់លុយ​ឲ្យ​គាត់ ដោយ​មិនដឹងថា ការបង់​លុយ​នោះ ដើម្បី​អ្វី​នោះទេ ។ សកម្មភាព​នោះបាន​ធ្វើ​ឲ្យ​ម្ចាស់​ឃ្លាំង​តូច​-​ធំ