មាតិកាព័ត៌មាន
ថ្ងៃនេះ​
1317
ម្សិលមិញ
1837
ខែនេះ
45559
សរុប
19228633
Flag Counter

 ចេញផ្សាយ​ ថ្ងៃទី 25/05/2017
រាជធានី​ភ្នំពេញ ៖ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ លោក សេន សុវណ្ណ ត្រូវបាន​សមាគម​រួមទាំង​អាជីវករ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា ចោទថា លោក​បាន​នឹង​កំពុង​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ឲ្យ​នាំ​ជ្រូក​ចូល​ខុសច្បាប់​ពី​ប្រទេស​វៀតណាម យ៉ាង​អាណាធិបតេយ្យ ខណដែល​ជ្រូក​នៅ​ប្រទេស​វៀតណាម​កំពុង​ផ្ទុះ​ជំងឺ​កាច​សាហាវ​ម្យ៉ាង ហើយ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ បាន​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​បរិភោគ​សាច់ជ្រូក ។​ប្រភពពី​សមាគម និង​អាជីវករ​ចិញ្ចឹម​ជ្រូក​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ឈ្មួញ​កំពុង​សំរុក​នាំចូល​ជ្រូក​ខុសច្បាប់​យ៉ាង​គគ្រឹគគគ្រេង​ពី​ប្រទេស​វៀតណាម ដោយសារតែ​ជ្រូក​វៀតណាម​បាន​ធ្លាក់​ថ្លៃ ឬក៏​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​កាប់សាច់​លក់ ព្រោះតែ​ឆ្លង​ជំងឺ​កាច​សាហាវ ហើយ​ត្រូវ​រដ្ឋាភិបាល​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​បរិភោគ ។ ទន្ទឹម​នោះ​ជ្រូក​មួយចំនួនទៀត​ជា​ជ្រូក​ដែល​គេ​ចិញ្ចឹម​និង​ប្រើប្រាស់​សា​ធាតុគីមី ដើម្បី​ឲ្យ​ឆាប់​ធំធាត់ ហើយ​ជ្រូក​ប្រភេទ​នេះ​អាជ្ញាធរ​វៀតណាម​បាន​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​គេ​បរិភោគ​ផងដែរ ។ ប៉ុន្តែ​ក្រុម​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​កម្ពុជា លួច​នាំចូល​ជ្រូក​ប្រភេទ​ទាំងអស់​នោះមក​កម្ពុជា​យ៉ាង​អាណាធិបតេយ្យ ហើយ​លក់​ក្នុង​តម្លៃថោក​ឲ្យ​ក្រុម​កាប់សាច់​លក់ ខណដែល​តម្លៃ​សាច់ជ្រូក​លើ​ទីផ្សារ​នៅ​ដដែល ។​សមាគម​និង​អាជីវករ​ចិញ្ចឹម​ជ្រូក​បានធ្វើការ​ចោទប្រកាន់​ត្រង់ៗ ទៅ​លោក សេន សុវណ្ណ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​ថា បាន​នៅ​ពីក្រោយ​សកម្មភាព​របស់​ឈ្មួញ​នាំចូល​ជ្រូក​ពី​ប្រទេស​វៀតណាម តាម​ច្រក​មួយចំនួន​ដូចជា ច្រក​ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តកំពត ខេត្តតាកែវ និង​ខេត្ត​មួយចំនួនទៀត ។​តាម​ព័ត៌មាន​ទទួលបាន​មន្ត្រី​សមាគម​និង​អាជីវករ​ចិញ្ចឹម​ជ្រូក​បាន​ផ្ទុះ​កំហឹង ហើយ​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​ការនាំ​ចូល​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​វៀតណាម ជា​បន្តបន្ទាប់​នាពេល​កន្លងមកនេះ ។ ប៉ុន្តែ​អ្វីដែល​ពួកគាត់​កត់សម្គាល់​គឺ​ក្រុម​ឈ្មួញ​បានបង្ហាញ​នូវ​ភាពមិនប្រក្រតី​មួយចំនួន​ក្នុង​ការនាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម សំខាន់​ឯកសារ​នាំចូល​ជ្រូក​និង​ការបើក​ភ្លើង​ខៀវ ពី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ ដែល​គ្រប់គ្រង​ដោយ​លោក សេន សុវណ្ណ តែម្តង ។​ក្រុមអាជីវករ​បានលើកឡើង​ថា ខណដែល​ពួកគាត់​ឆ្មក់​បង្ក្រាប​ការនាំ​ចូល​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​ម្តងៗ គេ​ពិនិត្យឃើញ​មន្ត្រី​ជំនាញ ពេទ្យសត្វ​មួយចំនួន​បាន​រត់​ឆ្លេឆ្លា​ជួយ​ការពារ​ក្រុម​ឈ្មួញ​ដូចជា​រត់​ឯកសារ​ទាំងយប់ ឬ​ផ្តល់ព័ត៌មាន​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​ឲ្យ​បានដឹង​ជាមុន​អំពី​ពេលវេលា ឬ​ទីតាំង​ដែល​ក្រុមអាជីវករ​ត្រៀម​បង្ក្រាប​ការ​នាំចូល​ជ្រូក​ពី​វៀតណាម​ជាដើម ។ សកម្មភាព​ទាំងនោះ​មិនអាច​លាក់​ជិត​ពី​ភ្នែក​ក្រុម​សមាគម​និង​អាជីវករ​ចិញ្ចឹម​ជ្រូក​នោះឡើយ ។​យ៉ាងណាក៏ដោយ សមាគម​និង​អាជីវករ​ចិញ្ចឹម​ជ្រូក​មិនបាន​ដឹងថា តើ​ការឃុបឃិត​គ្នា​នោះ​ក្រុមអាជីវករ​ត្រូវ​បង់​ជា​លុយ​ឲ្យ​ទៅ​មន្ត្រី​ជំនាញ​ប៉ុន្មាន​នោះឡើយ ។ ប៉ុន្តែ​គ្រាន់តែ​ដឹងថា ឈ្មួញ​ប្រមាណ​ជិត​៥០​ក្រុម​ត្រូវបាន​គេ​បង្កើតឡើង ដើម្បី​នាំចូល​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​វៀតណាម ហើយ​ការ​នាំចូល​នោះ​ស្ថិតក្រោម​ការ​តាមឃ្លាំមើល​និង​ត្រួតពិនិត្យ រួមទាំង​ការបើក​ដៃ​ពី​មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ ។​ពាក់ព័ន្ធ​ករណីនេះ​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា សមាគម កំពុង​រៀបចំ​ឯកសារ ស្របច្បាប់​មួយ ដើម្បី​ចុះទៅ​ទប់ស្កាត់ ការនាំ​ចូល ជ្រូក​ខុសច្បាប់ នៅតាម​ព្រំដែន កម្ពុជា​-​វៀតណាម ។ តែម្តង ដើម្បី​ឲ្យ​ដឹងថា តើ​ច្បាប់​នាំចូល​ប៉ុន្មាន អនាធិបតេយ្យ​ប៉ុន្មាន​” ។​លោក ស្រ៊ុន ពៅ បាន​បញ្ជាក់ថា ក្នុង​មួយថ្ងៃៗ​កម្ពុជា អនុញ្ញាត​ឲ្យ​នាំចូល​ជ្រូក​ចំនួន ១២៥០​ក្បាល ប៉ុន្តែ​បើតាម​ការសង្កេតមើល ជាក់ស្ដែង ក្នុង​មួយថ្ងៃ​នាំចូល​ជ្រូក ប្រហែល ៣០០០​ក្បាល ដោយសារ​តម្លៃថោក ជាង​នៅ​កម្ពុជា ។​ប្រធាន​សមាគម អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា ក៏បាន​ស្នើសុំ​ឲ្យ​ក្រសួងកសិកម្ម ចាត់វិធានការ​ចំពោះ ការ​នាំចូល​ជ្រូក តាម​ព្រំដែន និង​ជួយ​ដោះ​បន្ទុក​ដល់ កសិករ និង​អ្នក​ចិញ្ចឹម សត្វ​ក្នុងស្រុក ដែល​កំពុង​លិចលង់ ។​ទាក់ទង​ការចោទប្រកាន់​ខាងលើនេះ មជ្ឍមណ្ឌលអ្នកសារព័ត៌មានកម្ពុជាមិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​លោក សេន សុវណ្ណ អគ្គនាយក​នៃ អគ្គនាយកដ្ឋាន សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៅឡើយ​ទេ ដោយសារតែ​ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បាន ៕

















 
ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


 ចេញផ្សាយ​ ថ្ងៃទី 06/01/2019 ខេត្តកំពង់ចាម ៖ សមត្ថកិច្ច​ខេ​​ត្ត​កំពង់ចាម​បាន​ឃាត់ខ្លួន​ឧកញ៉ា​ហៅ ថៃ ដែលជា​ឈ្មួញ​ឈើ​ដ៏​ល្បី​ល្ប៉ា​ញ​ម្នាក់​យកទៅ​សួរនាំ​ភ្លាមៗ​ពាក់ព័ន្ធ​ករណី​បង្ក​អំពើហិង្សា​ក្នុង​ខារ៉ាអូខេ វីឡា​កាលពី​ថ្ងៃទី ០៥ ខែមករា ឆ្នាំ​២០១៩ នៅ​ខេត្តកំពង់ចាម ។ ប៉ុន្តែ​ត្រូវបាន​ដោះលែង​វិញ​បន្ទាប់ពី​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​រូបនេះ​ចំណាយលុយ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដល់​សម​ត្ថ​កិច្ច


 ខេត្ត​ព្រៃ​វែង៖​ បើ​ទោះ​ជា​លោក​ កាំង​ លាង​ ប្រធាន​សាខាគយ​ និង​រដ្ឋាករ ​ខេត្ត​ព្រៃ​វែង​ រង​នូវ​ការ​រិះគន់​ពីមជ្ឈដ្ឋាន​អ្នក​រកស៊ី​ និង​មន្ត្រី​ក្រោម​ឱវាទ​ រឿង​បែក​ធ្លាយ​ចេញ​នូវអំពើ​ពុករលួយ​ដ៏​ស៊ី​ជម្រៅ​ផ្ទុយ​ពី​គោល​ការណ៍​កំណែ​ទម្រង់​របស់​ អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​,ដោយ​បំពាន​លើ​គោលការណ៍​របស់​លោក​ឧប​នាយករដ្ឋ


 ថ្ងៃចេញផ្សាយៈ December 29, 2018
វិមានអនុស្សាវរីយ៍នយោបាយឈ្នះៗ
ភ្នំពេញ៖ ​នៅថ្ងៃសៅរ៍​ ៧​រោច​ ខែ​មិគសិរ​ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស ២៥៦២ ​ត្រូវ​នឹង​ថ្ងៃទី​២៩ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨​ នេះ ​សម្តេច​អគ្គ​មហាសេនា​បតីតេ​ជោ ​ហ៊ុន​ សែន​ នាយករ​ដ្ឋម​ន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​និង​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ​អញ្ជើញជា​អ​ធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធីសម្ពោធ​វិមាន​អនុស្សាវរីយ៍ ​«នយោ​បាយ ​ឈ្នះ ​ឈ្នះ»


 ចេញ​ផ្សាយ​ថ្ងៃទី២៨​ ខែធ្នូ ​ឆ្នាំ២០១៨
ចេញ​ផ្សាយ​ ដោយ​ មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មាន​កម្ពុជា
ទំនាក់​ទំនង​ទូរសព្ទ័​លេខ​ ០១២៧២១៨៧៩​
ភ្នំពេញ ៖​ នៅ​រសៀល​ថ្ងៃទី​២៨ ​ខែធ្នូ​ ឆ្នាំ២០១៨​ នេះ​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋ​មន្រ្តី​ក្រសួង​ការពារជាតិ​ និង​ជា​ប្រធាន​គណៈ​កម្មការ​ អន្តរក្រសួង​


 ចេញផ្សាយ​ ថ្ងៃទី 28/12/2018 មណ្ឌលគិរី ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​បើករថយន្ត ប្រដេញ​រថយន្ត​ដឹកឈើ បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រង​បួស​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨


 ចេញផ្សាយ​ ថ្ងៃទី 25/12/2018 ​ភ្នំពេញ ៖ ព្រឹទ្ធសភា​ចំនួន​៥៦​រូប ដែល​ចូលរួម​ប្រជុំ​នៅ​ព្រឹក​នេះ​បានអនុម័ត​ទាំងស្រុង​ហើយ លើ សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ដែល​អាច​បើកផ្លូវ​ឱ្យ​អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ


 ចេញផ្សាយ​ ថ្ងៃទី 25/12/2018
ខេត្តព្រះសីហនុ ៖ ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់​ពីបទ​ក្លែង​ជា​ប៉ូលិស​ចូល​សម្រាក​ក្នុងផ្ទះ​សំណាក់​«​ចំប៉ី​ផ្សារលើ​»​ហើយ​បាន​បន្លំ​លួច​សម្ភារៈ​ភ្ញៀវ​ដែល​គេង​បន្ទប់​ក្បែរ​គ្នា ។ ប៉ុន្តែ​បន្ទាប់ពី​ជនសង្ស័យ​រូបនោះ​បែកការណ៍​បាន​លបលួច​ផ្លោះ​ឡើងទៅ​លើដំបូល​ធនាគា ABA សាខា​ក្រុងព្រះសីហនុ​បង្ក​មានការ​ភ្ញាក់ផ្អើល​


 ចេញ​ផ្សាយ​ ថ្ងៃទី 25/12/2018
រាជធានី​ភ្នំពេញ ៖ ​កញ្ញា ​យុង​ ខេមរា​ ដែល​គេ​ស្គាល់​ថា ​ជា​អតីត​អ្នកកាសែត​ដ៏​ល្បីល្បាញ នៃ​កម្មវិធី​អប្សរា​ណែ​តរបស់​ស្ថានីយ៍ទូរទស្សន៍​អប្សរា ខណ​នេះ​ត្រូវបាន​ព្រះ​មហាក្សត្រ​ត្រាស់ ​បង្គាប់​តម្លើង​ឋានន្តរ​ស័​ក្កិ​ឧ​ត្ត​ម​សេនីយ៍​ត្រី នៃ​កង​យោ​ធន​ពល​ខេមរភូមិន្ទ ។​​ ​​កញ្ញា​ យុង​ ខេមរា​ មាន​អាយុ​៣២​ឆ្នាំ​ បច្ចុប្បន្ន​ជា​នាយ​សេនា​ធិការ


 ចេញផ្សាយ​ថ្ងៃទី២២​ខែធ្នូ​ឆ្នាំ​២០១៨​
ទូរសព្ទ័​ទំនាក់​ទំនង​លេខ​០១២៧២១៨៧៩​
ខេត្ត​ព្រះ​វិហារ៖​ក្រុម​ហ៊ុន​ប្ល៊ូ​ហ៊ី​វិនដែល​មាន​ទីតាំង​ស្ថិត​នៅភូមិ​ព្យូជ្រូក​ឃុំគូលែន​ជើងស្រុក​គូលែន​ខេត្ត​ព្រះវិហារ​ដោយ​ក្រុមហ៊ុន​ខាងលើ​នេះ​បាន​ទទួល​សិទ្ធបំពេញ​បន្ថែម​ចុះថ្ងៃទី២៦​ខែកញ្ញា​ឆ្នាំ២០១៨​ លិខិត​លេខ៦២២ក..ក​ចុះថ្ងៃទី១៨​ខែមករាឆ្នាំ២០១៨​របស់​ក្រសួងកសិកម្មរុក្ខាប្រមាញ់​និងនេសាទ​


សៀមរាប/ ​ចាប់តាំង​ពីរដូវ​បើក​នេសាទ​មក​ ពលរដ្ន​បាន​រាយ​ការណ៍​មកថា​ បទល្មើស​នេសាទ​ដែល​ប្រើឧប​ករណ៍​ខុសច្បាប់​បាន​រីករាល​ដាល​ពេញ​ផ្ទៃទឹក ​បែរជា​លោក​ជុំភាព​នាយសង្កាត់​រដ្ធបាល​ជលផល​ ស្រុក​ជីក្រែង​ ជិះសេះ​លែ​ងដៃ​ក្នុង​ការប្រមូល​លាភ​សក្ការះ​ទៅវិញ​ មិនមាន​ការចុះ​ហាម​ឃាត់​ឬ​បង្រ្កាប់​នោះ​ឡើយ​។
បទយកការណ៍សំខាន់ៗ
 ចេញ​ផ្សាយ​ថ្ងៃទី​១៥ខែ​កុម្ភះ​ឆ្នាំ​២០១៩​
(បាត់ដំបង់)៖ ​ប្រភពពី​ប្រជា​ពលរដ្ធ​នឹងក្រុមឈ្មួញ​ បាន​លើកឲ្យ​ដឹងថា:​ ចាប់​តាំងពី​លោក​ យូ ​ហេង​ មក​កាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ​កាលពី​រសៀល​ថ្ងៃទី​២៣​ ខែ​មករា​ ឆ្នាំ​២០១៩ គឺ​មិនបាន​ចាត់​វិធាន​ការ​ទប់ស្កាត់​អំពើពុក​រលួយ​របស់​លោក​អ៊ុំ ចន្ទ័​រតនា​ជា​ប្រធាន​កា​រិយា​ល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ដូង​និង​លោក
 ចេញផ្សាយៈ​ថ្ងៃទី១៩​ខែ​មករា​ឆ្នាំ២០១៩
ដោយ មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា
ខេត្ត​ស្ទឹង​ត្រែង៖​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន ​ឲ្យ​ដឹងថា​ រយៈ​ពេល​ជាង​កន្លះ​ខែ ​មក​ហើយ​ដែល​ឧកញ៉ា​ជ័យ​សម្រុក​ដឹកជញ្ជូន ​ឈើ​ចេញ ពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី ​សេសា​ន​ក្រោម​២ តាម​រថយន្ត​សាំ​យ៉ុង​ ក្នុង​មួយ​យប់ៗ​ពី​១០​ទៅ​២០ ​គ្រឿង​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា
 ថ្ងៃច័ន្ទ ​ទី០៧​ ខែមករា​ ឆ្នាំ​២០១៨​
ដោយ ​មជ្ឈមណ្ឌល​អ្នក​សារ​ព័ត៌មាន​កម្ពុជា​
ទំនាក់ទំនងលេខ០១២៧២១៨៧៩
ខេត្ត​បាត់ដំបង៖​ តាម​សេចក្តីរាយ​ការណ៌​ពីពលករ​បានឲ្យ​ដឹង​ថា ​លោក​ ផាត​ ​សុ​ផាន់​ណា​មេប៉ូ​លិស​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង បាន​និង​កំពុង​តែបើក​ដៃ​ឲ្យ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ចេញ​ទៅ​រក​ការងារ​ធ្វើ​ នៅក្នុង​ប្រទេស​ថៃ​ជាថ្នូរ​ នឹង ​ការ​ទទួល​បាន​លាភ​សក្ការះ​ចែកគ្នា​ដាក់ក្នុង​ហោប៉ៅ​តាម​របៀប​ពុក​រលួយ​ជាប្រព័ន្ធ។​
 ចេញ​ផ្សាយ​ថ្ងៃទី​៣០​ខែ​ធ្នូ​ឆ្នាំ​២០១៨​
ដោយ​មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា
ទូរ​សព្ទ័​ទំនាក់​ទំនង​0​១២​៧២​១៨​៧៩​
កំពង់ធំ៖ប្រភព​ពី​ប្រជា​ពល​រដ្ធ​បាន​ឲ្យ​ដឹង​ថា ​ការ​ដែល​អ្នកមាន​លុយ​ អ្នក​មាន​អំណាច​ អាច​ទន្ទ្រាន​កាន់​កាប់​ដីព្រៃ​លិច ​ទឹក​ គឺ​ដោយ​ សារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ អ៊ុន បុត្ត ​អភិបាល​ស្រុក​កំពង់ស្វាយ​ ព្រម​ទាំង​មន្ត្រី​អាជ្ញាធរ​មូល ដ្ឋាន​និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​។ ចំណែក​លោក​ សុខ លូ​ អភិបាល​ខេត្ត​កំពង់ធំ​
 ចេញ​ផ្សាយ​ថ្ងៃទី​២៨ខែ​ធ្នូ​ឆ្នាំ​២០១៨​
ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​ពីអ្នក​យកព័ត៌មាន​ប្រចាំ​ក្រុងប៉ោយប៉ែត​បានរាយ​ការណ៍​ថាក្លឹប​កម្សាន្ត​មួយ​កន្លែង ​ដែល​ស្ថិត​នៅ​តំបន់​កាស៊ីណូ​ ផ្កាយ​ប្រាំ
 ខេត្ត​ព្រះសីហនុ៖​ ល្បី​ខ្លាំង​ទៀត​ហើយ​លោកទុំ ណូ​ ប្រធាន​សាខាគយ​និងរដ្ឋាករ​ខេត្តព្រះសីហនុ​កំពុង​ជិះសេះ​លែងដៃ​ប្រព្រឹត្តអំពើ​ពុករលួយ​ដោយមិន​ញញើត​កោត​ខ្លាច​ទៅនឹង​ចំណាត់​ការ​កំចាត់ អំពើ​ពុក​រលួយ​របស់រាជ​រដ្ឋាភិបាល​ គ្រា​ដែល​សម្តេច​តេជោ​ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​ បាន​ពិចារ​ណា​នឹងប្រមើរ​មើល​ឃើញ​ថា​
 ចេញផ្សាយ​ថ្ងៃ​ទី២១​ខែ​ធ្នូ​ឆ្នាំ២០១៨​
ដោយ​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មានកម្ពុជា​
ទំនាក់​ទំនង​ទូរសព្ទ័​លេខ ​០១២៧២១៨៧៩​ខេត្តពោធិ៍សាត់​៖​មេ​ឈ្មួញ​ឧក្រិដ្ឋ​កម្មព្រៃ​ប្រើ​ឈ្មោះ​ខ្មោច របស់​ក្រុមហ៊ុន{ MD​S }​របស់​លោ​ក​ឧកញ៉ា ទ្រី​ភាព​​​​​ជ្រក​ក្រោម​ឃ្លៀក​របស់គណ ​អភិបាល​​ខេត្ត​ពោធិ៏សាត់​ ទៅ​កាប់ ​បំផ្លាញ​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស​ យ៉ាង​អនាធិបតេយ្យ​បំផុត
 ចេញ​ផ្សាយ​ថ្ងៃ​ទី១៨​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ ដោយ​សមា​គម​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មាន​កម្ពុជា​
ទូរសព្ទ័​លេខ​៖០៩៧​ ៩០៨៥៦៧៨ ​០១២៧២១៨៧៩​ ភ្នំពេញ៖​ តាមប្រភពព័ត៌មាន​ពីអ្នកយកព័ត៌​មានប្រចាំ​ក្រុងប៉ោយប៉ែត​បានរាយ​ការណ៍​ថាក្លឹប​កម្សាន្ត​មួយ​កន្លែង ​នេះ​ស្ថិត​នៅ​តំបន់​កាស៊ីណូ​ ផ្កាយប្រាំ ​ហើយ​ក៏ជា​តំបន់ក្តៅ ​នៃ​ប្រភព​គ្រឿង​ញៀន​. ថ្នាំក្រវី​ ខេ​ ម៉ាទឹកកក ​​ដែល​មាន​អ្នក​កាង​. និង​អ្នក​លក់​. ច្រើន​ដែល​​ក្នុង​នោះ​ក៍​មាន ​ក្មេងៗ​ខ្មែរ​និង​ជនជាតិ​
 ចេញផ្សាយថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨  លោកសិទ្ធនិង​បក្ខពួក ​គឺជា ​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់ ​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ចំណុះ ​ឆ្លងកាត់​ផ្លូវជា តិ​លេខ​២​ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​វិធានការ​ ទប់ស្កាត់​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​ គេ​បែរជា​គាបសង្កត់​ប្រជាពល រដ្ឋឈ្មួញនិង​អាជីវក រដែល​ដឹកជញ្ជូន​ទំនិញ​តិចតួច​តាម​រថយន្ត​ដោយ​តម្រូវ​
 ចេញផ្សាយ​ ថ្ងៃទី 29/06/2018 រាជធានី​ភ្នំពេញ ៖ ចៅក្រម សេង រិទ្ធី បានសម្រេច​ដោះលែង​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ដែល ស្រវឹងស្រា​ជោគ បើករថយន្ត​ទៅបុក​រថយន្ត​អ្នក ដ៏​ទៃ​ពីក្រោយ ហើយ​បើក​រត់ ពេល​សមត្ថកិច្ច ប្រដេញ​ឃាត់​បាន​ក៏​ដក​កាំភ្លើង​គំរាម សមត្ថកិច្ច​កាលពី​ថ្ងៃទី​២៥ ខែមិថុនា​នោះ
 ចេញផ្សាយថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ខេត្តប៉ៃលិន៖ប្រភពពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ព្រំបង្ហើប​ឲ្យ​ដឹង ថា ទំនិញ​ ដែល​ឈ្មួញ​ធំៗ​នាំចូល​ តាម​ច្រក​នេះ​គឺ​បង់ពន្ធ​ជូន​រដ្ឋ​ ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ  ហើយ​ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ ក្រោម​តុ​
 ខេត្ត​រតន​គិរី៖​ ជិតដល់​ពេល​បោះ​ឆ្នោតឃុំសង្កាត់​ទូរទាំង​ប្រទេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ខិតខំ​ចុះមូលដ្ឋាន​ដើម្បី​ស្វែង​រក​កាគាំ​ទ្រពី​ពលរដ្ឋ​ ដោយឡែក​ សកម្មភាព​នៅច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ​កុំពុង​តែ​មានការ​ដឹក​ជញ្ជូន​ឈើ​កក្រើក​ឡើងវិញ​ហើយ​បន្ទាប់​ពីមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ ថង​ សាវុន​អភិបាល​នៃគណះ​ អភិបាល​ខេត្តរតនគិរី
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​
ចេញផ្សាយថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦
សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅ រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ ជាច្រើន​នាក់​រួមទាំង​ ចែ​ណាន ផងដែរ​នៅតែ​អាច​ប្រមូល​ទិញ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​សមត្ថកិច្ ច​និង​មន្ត្រី​ជំនាញ​ចាត់វិធានការ ​បង្ក្រាប​ឡើយ​។
 ចេញផ្សាយ​ ថ្ងៃទី 14/12/2016 ​រាជធានី​ភ្នំពេញ ៖ ឆាកល្ខោន​រឿង​បាត់​លុយ​លក់​ខ្សាច់​ទៅ​ក្រៅប្រទេស​នឹងត្រូវ​សម្តែង​នៅ​ថ្ងៃស្អែក​ក្នុង​រដ្ឋសភា ដែល​គេ​រំពឹងថា តួ​សម្តែង​លោក ស៊ុយ សែម នឹង​ស្ពាយ​ឯកសារ​ទាំង​ពិត ទាំង​ប៉ូ​លា​ទៅ​ឆ្លើយបំភ្លឺ​ចម្ងល់​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ដើម្បី​ឲ្យ​ស្ងប់ចិត្ត ។​​សូមជម្រាបថា រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម នឹង​ទៅ​បំភ្លឺ​រដ្ឋសភា​នៅ​ថ្ងៃស្អែក​
 ចេញផ្សាយ​ ថ្ងៃទី 09/12/2016 ​ខេត្តកោះកុង ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​នឹងត្រូវ​សភា​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​នាពេល​ខាងមុខនេះ ទាក់ទង​ភាពមិនប្រក្រតី​នៃ​ការប្រមូល​លុយ​ពី​ការនាំចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហ​បូរី រួមទាំង​ប្រទេស​មួយចំនួនទៀត ខណៈដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​បានបង្ហាញ​តួលេខ​លម្អៀង​រហូតដល់​ជាង​៥០០​លាន​ដុល្លារ​ឯណោះ ។​
 មេឈ្មួញស្រីល្បីឈ្មោះស្រីមុី ដែលអាងប្ដីជាមន្ត្រីPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិប្បតេយ្យ។ មេឈ្មួញស្រីដ៍ល្បីល្បាញម្នាក់ដែលគេស្គាល់ថាឈ្មោះ ស្រីមុី   ដែលមានប្ដីជាPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ក្រុងបានលុង​​​​ ស្រុកបរកែវ  ស្រុអូរយ៉ាដាវ​​
 ចេញផ្សាយ​ ថ្ងៃទី 01/12/2016 ​រាជធានី​ភ្នំពេញ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ លោក ច័ន្ទ​ថេត ថា​នរៈ ត្រូវបាន​ជនអនាមិក​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នា​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ចំនួន​៤​ករណី ដែល​ក្នុងនោះ​ក៏មាន​ករណី​កាង​ឡាន​ដឹកឈើ​អត់​ច្បាប់​ថែមទៀត ។​