មាតិកាព័ត៌មាន
ថ្ងៃនេះ​
1298
ម្សិលមិញ
1079
ខែនេះ
30735
សរុប
19157169
Flag Counter

ចេញផ្សាយថ្ងៃទី៣០ខែមេសាឆ្នាំ២០១៧ដោយ​(មអក)​ ០១២​៧២​១៨៧៩
ខេត្តរតនគិរី ៖​អ្នកកាសែត​០៦​នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​លំ​ជ័រ ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី កាលពី​វេលា​ម៉ោង​១២​និង​៤៩​នាទី​រំលង​អា​ធ្រា​ត ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៧ ​នេះ ​បន្ទាប់ពី​ក្រុមអ្នកកាសែត​បាន​ថត​រូបភាព​គោយន្ត​ដឹក​បទ​ល្មើ​លស​ព្រៃឈើ​មួយគ្រឿង​ចូល​ផ្ទះមួយ​កន្លែង​ដែល​គេ​ដឹងថា​ជា​ផ្ទះ​ឈ្មោះគិម​ហួ ​ជា​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​ស្រុកអូ​យ៉ាដាវ​ខេត្ត​រតន​គិរី។​នៅ​ក្នុង​ពេល​ឃាត់​ខ្លួន​ពួក​ទាំង៦​នាក់​​បាន​ស្ថិតក្នុង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាលឃុំលំជ័រ ​នោះ គឺ​ត្រូវបានគេ​សួររក​អត្ត​សញ្ញាប័ណ្ណ  លិខិត​អត្តសញ្ញាណ លិខិត​បញ្ជារ​បេសកម្ម​របស់​អភិបាល​ខេត្ត​ជាដើម​ បើ​ទោះ​បីជា​អ្នកកាសែត​ថា​ ការស្នើរ​សុំ​ខ្លះ​មិន​ត្រឹមត្រូវ​ក៏ដោយ​។ អ្នកកាសែត​ដែល​អង្គុយ​នៅក្នុង​ប៉ុស្តិ៍​ត្រូវ​នគរបាល​ថតរូប​ប្រៀប​ដូច​ជនល្មើស​ដែល​ត្រូវ​បាន​ចាប់ឬ​ឃាត់​ខ្លួន​អញ្ចឹងដែរ​
នគរបាល​ប៉ុស្តិ៍​ឃុំ​លំ​ជ័រ ដែល​ហៅ​អ្នកកាសែត​ទៅនោះ​បាន​បញ្ជា​ឲ្យ​អ្នកកាសែត​ត្រូវ​ជ្រើស​យក​ជម្រើស​ចំនួន​២ គឺ​ជម្រើស​ទី​១​អ្នកកាសែត​ត្រូវ​ចូលទៅ​ដេក​នៅក្នុង​ឡាន ដោយ​នគរបាល​តម្រូវ​ដក​សោរ​ឡាន​យកទៅ​រក្សាទុក គឺ​មិន​អនុ​ញ្ញា​ឲ្យ​អ្នកកាសែត​បើកបរ​នៅតាម​ដងផ្លូវ​ជាតិ​នោះទេ​។ ជម្រើស​ទី​២​គឺ​បញ្ជា​ឲ្យ​អ្នកកាសែត​ទាំង​៦​នាក់ ត្រឡប់​រថយន្ត​ទៅក្រោយ​ជាបន្ទាន់ ធ្វើយ៉ាងណា​ត្រូវ​ចេញ​ឲ្យ​ផុតពី​ទឹកដី​រដ្ឋបាល​ស្រុក​អូរ​យ៉ា​ដាវ​ជាដាច់ខាត​។​ពួកគេ​បាន​បន្ទោស​អ្នកកាសែត​ថា សកម្មភាព​របស់​អ្នកកាសែត​ដាច់ខាត​ត្រូវ​ជូនដំណឹង​មក​នគរបាល​ជាមុន បើទោះបី​ចង់​ធ្វើ​សកម្មភាព​អ្វី​ក៏ដោយចុះ​។​អ្នកកាសែត​ទាំង​៦​នាក់​នោះ​ត្រូវ​នគរបាល​ប៉ុស្តិ៍​លំ​ជ័រ​បណ្តេញចេញ​ឲ្យ​ផុតពី​ស្រុក​អូរ​យ៉ា​ដាវ នៅ​ម៉ោង​ប្រមាណ​ជាង​២​រំលង​អា​ធ្រា​ត​យប់​ដដែល​នោះ ហើយ​ពួកគេ​បាន​ត្រឡប់មក​ទី​រួម​ខេត្ត​វិញ​ទាំង​ក្តី​សង្ស័យ​ជាច្រើន​ទាក់ទិន​ទៅនឹង​បទល្មើស​ផ្សេងៗ​ដែល​អាច​នឹង​កើតមាន​នៅក្នុង​រាត្រី​នោះ​។ ពីព្រោះថា​នៅមុននេះ​បន្តិច​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​រថយន្ត​មិន​ក្រោយពី​៣០​គ្រឿង​ទេ​ក្នុង​១​យប់ៗ​ដែល​បាន​ដឹក​បទល្មើស​ព្រៃឈើ​គួរអោយ​ព្រឺ​សម្បុរ ចេញពី​ភូមិ​គង ឆ្ពោះ​មក​តាមផ្លូវ​ខាងក្រោយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​លំ​ជ័រ​នេះ​។ ជាក់ស្តែង​ដូច​នៅក្នុងពេល​កំពុង​កើតហេតុ​គោយន្ត​កែច្នៃ​មួយគ្រឿង​បាន​ដឹក​បទល្មើស​ព្រៃឈើ​តាមផ្លូវ​ដូចដែល​មាន​សេចក្តីរាយការណ៍​នោះ​ពិតប្រាកដ​មែនហើយ​ឈើ​នោះ​ត្រូវបាន​ដឹក​ចូលទៅ​ផ្ទះ​មន្ត្រី​កងរាជអាវុធហត្ថ​ដែលមាន​ឈ្មោះ ​​គឹម ហួរ ​នៅក្នុង​ស្រុក​អូរ​យ៉ា​ដាវ​នោះ​។​ប៉ុន្តែ​នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​មិញ​នេះ​សេចក្តីរាយការណ៍​បាន​បញ្ជាក់ថា​គោយន្ត​ដឹកឈើ​នៅក្នុង​ផ្ទះ​មន្ត្រី​ប៉េអឹម​ឈ្មោះ​គឹម ហួរ នោះបាន​ត្រូវគេ​ជំលៀស​បាត់​ហើយ​។​អភិបាលស្រុក​អូរ​យ៉ា​ដាវ​លោក ម៉ា វិចិត្រ នៅ​ព្រឹក​ថ្ងៃទី​២៩ មេសា​នេះ បាន​ទូរស័ព្ទ​មក​អ្នកកាសែត​ថា​រឿងនេះ​លោក​មិនបាន​បញ្ជា​ឲ្យ​ធ្វើ​ដូច្នេះ​ទេ​។ កន្លងមក​នៅក្នុង​កិច្ចប្រជុំ​គណបញ្ជាការ​ឯកភាព​ស្រុក​គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ចរាចរ​ទេ នរណា​ហ៊ាន​អនុញ្ញាត​អ្នកនោះ​ជា​អ្នកទទួលខុសត្រូវ​ករណីនេះ​បើ​យើងពិនិត្យ​ទៅលើផ្លូវច្បាប់​គឺនគរបាល​ដែលមានតួនាទីជាអ្នកការពារសន្តិសុខសណ្តធ្នាប់សាធារណ​របស់រដ្ឋ​ក៍ដូច​ជាការ​ការពារភូមិ​ឃុំមាន​សុវត្ថិភាព​ពិតជា​បានឃុប​ឃិត​ជា​មួយឈ្មួញ​ព្រៃឈើ ​ហើយចេញ​មុខមក​គម្រាម​អ្នកសារព័ត៌​មាន ​ដោយ​ឃាត់ខ្លួន​ចូល​ប៉ុស្តិហើយ​ដកសោរ​ថយន្តមិនឱ្យធ្វើ​សកម្មភាព​ថតរូប​ដូចជាជន​ជាប់​ចោទ​ក្នុងរឿងក្តី​ នេះជា​ការ​គម្រាម​កំហែង​បំបិទ​សិទ្ធ​សេរីភាព​អ្នកសារព័ត៌មាន​ យ៉ាង​ពិតប្រាកដ​សូម​ជម្រាប​ថាអ្នក​សារព័ត៌មាន​មាន​ច្បាប់​ដែល​អនុមត្ត័​ដោយ​រដ្ឋសភា​ឆ្នាំ១៩៩៥​ មន្ត្រី​នគរបាល​គ្មានសិទ្ធ​ឃាត់ខ្លួន​អ្នកសារព័ត៌​មានក្នុង​ពេលបំពេញ​បេសក​កម្មយក​ព័ត៌មាន​ទេក្នុង​ករណី​មិន​បាន​ប្រព្រឹត្ត​ខុសក្នុងច្បាប់​ បញ្ហារនេះ​សូម​ឯក​ឧត្តម​ ថងសាវុន​ អភិបាល​នៃគណអភិបាលខេត្តរតនគិរី​ មេត្តាពិនិត្យ​មើល​លើ​ផ្លូវច្បាប់​ស្តីពី​របបសារ​ព័ត៌មាន​ផង និងចាត់ចែង​ឱ្យមន្ត្រី​នគរបាល​ប៉ុស្តិ​ឃុំលុំ​ជ័រដែល​បាន​ឃាត់​អ្នក​ កាសែត​​បាន​យល់​អំពីច្បាប់​ដែល​បានគាំ​ពារអ្នក​សារព័ត៌មាន​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ផង៕ ដោយ តែ ថានិត







 
ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


 ចេញផ្សាយ​ ថ្ងៃទី 06/01/2019 ខេត្តកំពង់ចាម ៖ សមត្ថកិច្ច​ខេ​​ត្ត​កំពង់ចាម​បាន​ឃាត់ខ្លួន​ឧកញ៉ា​ហៅ ថៃ ដែលជា​ឈ្មួញ​ឈើ​ដ៏​ល្បី​ល្ប៉ា​ញ​ម្នាក់​យកទៅ​សួរនាំ​ភ្លាមៗ​ពាក់ព័ន្ធ​ករណី​បង្ក​អំពើហិង្សា​ក្នុង​ខារ៉ាអូខេ វីឡា​កាលពី​ថ្ងៃទី ០៥ ខែមករា ឆ្នាំ​២០១៩ នៅ​ខេត្តកំពង់ចាម ។ ប៉ុន្តែ​ត្រូវបាន​ដោះលែង​វិញ​បន្ទាប់ពី​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​រូបនេះ​ចំណាយលុយ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដល់​សម​ត្ថ​កិច្ច


 ខេត្ត​ព្រៃ​វែង៖​ បើ​ទោះ​ជា​លោក​ កាំង​ លាង​ ប្រធាន​សាខាគយ​ និង​រដ្ឋាករ ​ខេត្ត​ព្រៃ​វែង​ រង​នូវ​ការ​រិះគន់​ពីមជ្ឈដ្ឋាន​អ្នក​រកស៊ី​ និង​មន្ត្រី​ក្រោម​ឱវាទ​ រឿង​បែក​ធ្លាយ​ចេញ​នូវអំពើ​ពុករលួយ​ដ៏​ស៊ី​ជម្រៅ​ផ្ទុយ​ពី​គោល​ការណ៍​កំណែ​ទម្រង់​របស់​ អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​,ដោយ​បំពាន​លើ​គោលការណ៍​របស់​លោក​ឧប​នាយករដ្ឋ


 ថ្ងៃចេញផ្សាយៈ December 29, 2018
វិមានអនុស្សាវរីយ៍នយោបាយឈ្នះៗ
ភ្នំពេញ៖ ​នៅថ្ងៃសៅរ៍​ ៧​រោច​ ខែ​មិគសិរ​ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស ២៥៦២ ​ត្រូវ​នឹង​ថ្ងៃទី​២៩ ​ខែ​ធ្នូ ​ឆ្នាំ​២០១៨​ នេះ ​សម្តេច​អគ្គ​មហាសេនា​បតីតេ​ជោ ​ហ៊ុន​ សែន​ នាយករ​ដ្ឋម​ន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​និង​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ​អញ្ជើញជា​អ​ធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធីសម្ពោធ​វិមាន​អនុស្សាវរីយ៍ ​«នយោ​បាយ ​ឈ្នះ ​ឈ្នះ»


 ចេញ​ផ្សាយ​ថ្ងៃទី២៨​ ខែធ្នូ ​ឆ្នាំ២០១៨
ចេញ​ផ្សាយ​ ដោយ​ មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មាន​កម្ពុជា
ទំនាក់​ទំនង​ទូរសព្ទ័​លេខ​ ០១២៧២១៨៧៩​
ភ្នំពេញ ៖​ នៅ​រសៀល​ថ្ងៃទី​២៨ ​ខែធ្នូ​ ឆ្នាំ២០១៨​ នេះ​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋ​មន្រ្តី​ក្រសួង​ការពារជាតិ​ និង​ជា​ប្រធាន​គណៈ​កម្មការ​ អន្តរក្រសួង​


 ចេញផ្សាយ​ ថ្ងៃទី 28/12/2018 មណ្ឌលគិរី ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​បើករថយន្ត ប្រដេញ​រថយន្ត​ដឹកឈើ បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រង​បួស​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨


 ចេញផ្សាយ​ ថ្ងៃទី 25/12/2018 ​ភ្នំពេញ ៖ ព្រឹទ្ធសភា​ចំនួន​៥៦​រូប ដែល​ចូលរួម​ប្រជុំ​នៅ​ព្រឹក​នេះ​បានអនុម័ត​ទាំងស្រុង​ហើយ លើ សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ដែល​អាច​បើកផ្លូវ​ឱ្យ​អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ


 ចេញផ្សាយ​ ថ្ងៃទី 25/12/2018
ខេត្តព្រះសីហនុ ៖ ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់​ពីបទ​ក្លែង​ជា​ប៉ូលិស​ចូល​សម្រាក​ក្នុងផ្ទះ​សំណាក់​«​ចំប៉ី​ផ្សារលើ​»​ហើយ​បាន​បន្លំ​លួច​សម្ភារៈ​ភ្ញៀវ​ដែល​គេង​បន្ទប់​ក្បែរ​គ្នា ។ ប៉ុន្តែ​បន្ទាប់ពី​ជនសង្ស័យ​រូបនោះ​បែកការណ៍​បាន​លបលួច​ផ្លោះ​ឡើងទៅ​លើដំបូល​ធនាគា ABA សាខា​ក្រុងព្រះសីហនុ​បង្ក​មានការ​ភ្ញាក់ផ្អើល​


 ចេញ​ផ្សាយ​ ថ្ងៃទី 25/12/2018
រាជធានី​ភ្នំពេញ ៖ ​កញ្ញា ​យុង​ ខេមរា​ ដែល​គេ​ស្គាល់​ថា ​ជា​អតីត​អ្នកកាសែត​ដ៏​ល្បីល្បាញ នៃ​កម្មវិធី​អប្សរា​ណែ​តរបស់​ស្ថានីយ៍ទូរទស្សន៍​អប្សរា ខណ​នេះ​ត្រូវបាន​ព្រះ​មហាក្សត្រ​ត្រាស់ ​បង្គាប់​តម្លើង​ឋានន្តរ​ស័​ក្កិ​ឧ​ត្ត​ម​សេនីយ៍​ត្រី នៃ​កង​យោ​ធន​ពល​ខេមរភូមិន្ទ ។​​ ​​កញ្ញា​ យុង​ ខេមរា​ មាន​អាយុ​៣២​ឆ្នាំ​ បច្ចុប្បន្ន​ជា​នាយ​សេនា​ធិការ


 ចេញផ្សាយ​ថ្ងៃទី២២​ខែធ្នូ​ឆ្នាំ​២០១៨​
ទូរសព្ទ័​ទំនាក់​ទំនង​លេខ​០១២៧២១៨៧៩​
ខេត្ត​ព្រះ​វិហារ៖​ក្រុម​ហ៊ុន​ប្ល៊ូ​ហ៊ី​វិនដែល​មាន​ទីតាំង​ស្ថិត​នៅភូមិ​ព្យូជ្រូក​ឃុំគូលែន​ជើងស្រុក​គូលែន​ខេត្ត​ព្រះវិហារ​ដោយ​ក្រុមហ៊ុន​ខាងលើ​នេះ​បាន​ទទួល​សិទ្ធបំពេញ​បន្ថែម​ចុះថ្ងៃទី២៦​ខែកញ្ញា​ឆ្នាំ២០១៨​ លិខិត​លេខ៦២២ក..ក​ចុះថ្ងៃទី១៨​ខែមករាឆ្នាំ២០១៨​របស់​ក្រសួងកសិកម្មរុក្ខាប្រមាញ់​និងនេសាទ​


សៀមរាប/ ​ចាប់តាំង​ពីរដូវ​បើក​នេសាទ​មក​ ពលរដ្ន​បាន​រាយ​ការណ៍​មកថា​ បទល្មើស​នេសាទ​ដែល​ប្រើឧប​ករណ៍​ខុសច្បាប់​បាន​រីករាល​ដាល​ពេញ​ផ្ទៃទឹក ​បែរជា​លោក​ជុំភាព​នាយសង្កាត់​រដ្ធបាល​ជលផល​ ស្រុក​ជីក្រែង​ ជិះសេះ​លែ​ងដៃ​ក្នុង​ការប្រមូល​លាភ​សក្ការះ​ទៅវិញ​ មិនមាន​ការចុះ​ហាម​ឃាត់​ឬ​បង្រ្កាប់​នោះ​ឡើយ​។
បទយកការណ៍សំខាន់ៗ
 ចេញ​ផ្សាយ​ថ្ងៃទី​៣០​ខែ​ធ្នូ​ឆ្នាំ​២០១៨​
ដោយ​មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា
ទូរ​សព្ទ័​ទំនាក់​ទំនង​0​១២​៧២​១៨​៧៩​
កំពង់ធំ៖ប្រភព​ពី​ប្រជា​ពល​រដ្ធ​បាន​ឲ្យ​ដឹង​ថា ​ការ​ដែល​អ្នកមាន​លុយ​ អ្នក​មាន​អំណាច​ អាច​ទន្ទ្រាន​កាន់​កាប់​ដីព្រៃ​លិច ​ទឹក​ គឺ​ដោយ​ សារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ អ៊ុន បុត្រ ​អភិបាល​ស្រុក​កំពង់ស្វាយ​ ព្រម​ទាំង​មន្ត្រី​អាជ្ញាធរ​មូល ដ្ឋាន​និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​។ ចំណែក​លោក​ សុខ លូ​ អភិបាល​ខេត្ត​កំពង់ធំ​
 ចេញ​ផ្សាយ​ថ្ងៃទី​២៨ខែ​ធ្នូ​ឆ្នាំ​២០១៨​
ដោយ​សមាគម​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌មាន​កម្ពុជា​
ទូរសព្ទ័​លេខ៖០៩៧ ​៩០៨៥៦៧៨​ ០១២៧២១៨៧៨
ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​ពីអ្នក​យកព័ត៌មាន​ប្រចាំ​ក្រុងប៉ោយប៉ែត​បានរាយ​ការណ៍​ថាក្លឹប​កម្សាន្ត​មួយ​កន្លែង ​ដែល​ស្ថិត​នៅ​តំបន់​កាស៊ីណូ​ ផ្កាយ​ប្រាំ
 ខេត្ត​ព្រះសីហនុ៖​ ល្បី​ខ្លាំង​ទៀត​ហើយ​លោកទុំ ណូ​ ប្រធាន​សាខាគយ​និងរដ្ឋាករ​ខេត្តព្រះសីហនុ​កំពុង​ជិះសេះ​លែងដៃ​ប្រព្រឹត្តអំពើ​ពុករលួយ​ដោយមិន​ញញើត​កោត​ខ្លាច​ទៅនឹង​ចំណាត់​ការ​កំចាត់ អំពើ​ពុក​រលួយ​របស់រាជ​រដ្ឋាភិបាល​ គ្រា​ដែល​សម្តេច​តេជោ​ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​ បាន​ពិចារ​ណា​នឹងប្រមើរ​មើល​ឃើញ​ថា​
 ចេញផ្សាយ​ថ្ងៃ​ទី២១​ខែ​ធ្នូ​ឆ្នាំ២០១៨​
ដោយ​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មានកម្ពុជា​
ទំនាក់​ទំនង​ទូរសព្ទ័​លេខ ​០១២៧២១៨៧៩​ខេត្តពោធិ៍សាត់​៖​មេ​ឈ្មួញ​ឧក្រិដ្ឋ​កម្មព្រៃ​ប្រើ​ឈ្មោះ​ខ្មោច របស់​ក្រុមហ៊ុន{ MD​S }​របស់​លោ​ក​ឧកញ៉ា ទ្រី​ភាព​​​​​ជ្រក​ក្រោម​ឃ្លៀក​របស់គណ ​អភិបាល​​ខេត្ត​ពោធិ៏សាត់​ ទៅ​កាប់ ​បំផ្លាញ​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស​ យ៉ាង​អនាធិបតេយ្យ​បំផុត
 ចេញ​ផ្សាយ​ថ្ងៃ​ទី១៨​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ ដោយ​សមា​គម​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មាន​កម្ពុជា​
ទូរសព្ទ័​លេខ​៖០៩៧​ ៩០៨៥៦៧៨ ​០១២៧២១៨៧៩​ ភ្នំពេញ៖​ តាមប្រភពព័ត៌មាន​ពីអ្នកយកព័ត៌​មានប្រចាំ​ក្រុងប៉ោយប៉ែត​បានរាយ​ការណ៍​ថាក្លឹប​កម្សាន្ត​មួយ​កន្លែង ​នេះ​ស្ថិត​នៅ​តំបន់​កាស៊ីណូ​ ផ្កាយប្រាំ ​ហើយ​ក៏ជា​តំបន់ក្តៅ ​នៃ​ប្រភព​គ្រឿង​ញៀន​. ថ្នាំក្រវី​ ខេ​ ម៉ាទឹកកក ​​ដែល​មាន​អ្នក​កាង​. និង​អ្នក​លក់​. ច្រើន​ដែល​​ក្នុង​នោះ​ក៍​មាន ​ក្មេងៗ​ខ្មែរ​និង​ជនជាតិ​
 ចេញផ្សាយថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨  លោកសិទ្ធនិង​បក្ខពួក ​គឺជា ​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់ ​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ចំណុះ ​ឆ្លងកាត់​ផ្លូវជា តិ​លេខ​២​ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​វិធានការ​ ទប់ស្កាត់​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​ គេ​បែរជា​គាបសង្កត់​ប្រជាពល រដ្ឋឈ្មួញនិង​អាជីវក រដែល​ដឹកជញ្ជូន​ទំនិញ​តិចតួច​តាម​រថយន្ត​ដោយ​តម្រូវ​
 ចេញផ្សាយ​ ថ្ងៃទី 29/06/2018 រាជធានី​ភ្នំពេញ ៖ ចៅក្រម សេង រិទ្ធី បានសម្រេច​ដោះលែង​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ដែល ស្រវឹងស្រា​ជោគ បើករថយន្ត​ទៅបុក​រថយន្ត​អ្នក ដ៏​ទៃ​ពីក្រោយ ហើយ​បើក​រត់ ពេល​សមត្ថកិច្ច ប្រដេញ​ឃាត់​បាន​ក៏​ដក​កាំភ្លើង​គំរាម សមត្ថកិច្ច​កាលពី​ថ្ងៃទី​២៥ ខែមិថុនា​នោះ
 ចេញផ្សាយថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ខេត្តប៉ៃលិន៖ប្រភពពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ព្រំបង្ហើប​ឲ្យ​ដឹង ថា ទំនិញ​ ដែល​ឈ្មួញ​ធំៗ​នាំចូល​ តាម​ច្រក​នេះ​គឺ​បង់ពន្ធ​ជូន​រដ្ឋ​ ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ  ហើយ​ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ ក្រោម​តុ​
 ខេត្ត​រតន​គិរី៖​ ជិតដល់​ពេល​បោះ​ឆ្នោតឃុំសង្កាត់​ទូរទាំង​ប្រទេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ខិតខំ​ចុះមូលដ្ឋាន​ដើម្បី​ស្វែង​រក​កាគាំ​ទ្រពី​ពលរដ្ឋ​ ដោយឡែក​ សកម្មភាព​នៅច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ​កុំពុង​តែ​មានការ​ដឹក​ជញ្ជូន​ឈើ​កក្រើក​ឡើងវិញ​ហើយ​បន្ទាប់​ពីមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ ថង​ សាវុន​អភិបាល​នៃគណះ​ អភិបាល​ខេត្តរតនគិរី
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​
ចេញផ្សាយថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦
សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅ រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ ជាច្រើន​នាក់​រួមទាំង​ ចែ​ណាន ផងដែរ​នៅតែ​អាច​ប្រមូល​ទិញ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​សមត្ថកិច្ ច​និង​មន្ត្រី​ជំនាញ​ចាត់វិធានការ ​បង្ក្រាប​ឡើយ​។
 ចេញផ្សាយ​ ថ្ងៃទី 14/12/2016 ​រាជធានី​ភ្នំពេញ ៖ ឆាកល្ខោន​រឿង​បាត់​លុយ​លក់​ខ្សាច់​ទៅ​ក្រៅប្រទេស​នឹងត្រូវ​សម្តែង​នៅ​ថ្ងៃស្អែក​ក្នុង​រដ្ឋសភា ដែល​គេ​រំពឹងថា តួ​សម្តែង​លោក ស៊ុយ សែម នឹង​ស្ពាយ​ឯកសារ​ទាំង​ពិត ទាំង​ប៉ូ​លា​ទៅ​ឆ្លើយបំភ្លឺ​ចម្ងល់​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ដើម្បី​ឲ្យ​ស្ងប់ចិត្ត ។​​សូមជម្រាបថា រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម នឹង​ទៅ​បំភ្លឺ​រដ្ឋសភា​នៅ​ថ្ងៃស្អែក​
 ចេញផ្សាយ​ ថ្ងៃទី 09/12/2016 ​ខេត្តកោះកុង ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​នឹងត្រូវ​សភា​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​នាពេល​ខាងមុខនេះ ទាក់ទង​ភាពមិនប្រក្រតី​នៃ​ការប្រមូល​លុយ​ពី​ការនាំចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហ​បូរី រួមទាំង​ប្រទេស​មួយចំនួនទៀត ខណៈដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​បានបង្ហាញ​តួលេខ​លម្អៀង​រហូតដល់​ជាង​៥០០​លាន​ដុល្លារ​ឯណោះ ។​
 មេឈ្មួញស្រីល្បីឈ្មោះស្រីមុី ដែលអាងប្ដីជាមន្ត្រីPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិប្បតេយ្យ។ មេឈ្មួញស្រីដ៍ល្បីល្បាញម្នាក់ដែលគេស្គាល់ថាឈ្មោះ ស្រីមុី   ដែលមានប្ដីជាPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ក្រុងបានលុង​​​​ ស្រុកបរកែវ  ស្រុអូរយ៉ាដាវ​​
 ចេញផ្សាយ​ ថ្ងៃទី 01/12/2016 ​រាជធានី​ភ្នំពេញ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ លោក ច័ន្ទ​ថេត ថា​នរៈ ត្រូវបាន​ជនអនាមិក​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នា​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ចំនួន​៤​ករណី ដែល​ក្នុងនោះ​ក៏មាន​ករណី​កាង​ឡាន​ដឹកឈើ​អត់​ច្បាប់​ថែមទៀត ។​
 ចេញផ្សាយ​ ថ្ងៃទី 30/11/2016 រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ទម្លាយ​ពី​អគ្គនាយក​នៃ​អគ្គនាយក​ដ្ធា​ន​គយ​និងរ​ដ្ធ​ករ​កម្ពុជា​បានអោយដឹងថា លោក កែវ អង្កាម អនុប្រធាន​ការិយាល័យ​បុគ្គ​លឹក ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់លោក កែវ សុឃាង ប្រធាន​នាយក​ដ្ធា​ន​គយ​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ត្រូវបាន​ថ្នាក់លើ​ចាត់តាំង​អោយទៅ​គ្រប់គ្រង​ជា​ប្រធាន​ភូមិភាគ​គយ​គ្រប់គ្រង​ចំនួន​៥​ខេត្ត​
 ចេញផ្សាយ​ ថ្ងៃទី 23/11/2016 រាជធានី​ភ្នំពេញ ៖ រហូតមកដល់​ពេលនេះ លោក ហ៊ី​វ សុធា​រិ​ទ្ធ មេ​គយ​ប្រចាំ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅតែ​បន្ត​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​​ពី​ក្រុម​អ្នក​រត់ការ​មុខទំនិញ​វិនិយោគ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ទាក់ទង​នឹង​ការ​គាប​យកលុយ​ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។​
 ចេញផ្សាយ​ ថ្ងៃទី 21/11/2016 ខេត្ត​រតនៈគីរី ៖ ក្មួយប្រុស​បង្កើត​ម្នាក់រ​បស់​សម្តេចតេជោ ហ៊ុន សែន កំពុងតែ​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី ករណី​ជំនួញ​ឈើ​ខុសច្បាប់​នាំ​ចេញទៅ​ប្រទេស​យួន តាម​ច្រក​អូយ៉ាដាវ ខេត្ត​រតនគីរី រួមទាំង​ច្រក​មួយចំនួនទៀត​ក្នុង​ខេត្ត​មណ្ឌល​គី​រី ។​