មាតិកាព័ត៌មាន
ថ្ងៃនេះ​
0619
ម្សិលមិញ
1857
ខែនេះ
37234
សរុប
19027970
Flag Counter

 ដោយមអក​០១២​៧២​១៨​៧៩​ (ព្រៃវែង)៖​ បន្ទាប់​ពីឲ្យ​ជនជា​ឃាតក ​ធ្វើត្រាប់​ពីសកម្មភាព​សម្លាប់​ជនជាតិចិន​ ដែលជំរិត​ទារប្រាក់​នៅ​ព្រឹកមិញ​នេះរួចរាល់​ហើយ​ នៅ​រសៀល​ថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០១៧នេះ​ កម្លាំង​នគរបាល​ដែលដឹកនាំ​ដោយលោក ​យឹម សារ៉ាន់​ អធិការខណ្ឌ ​បាន​បន្ដនាំ​ខ្លួនឃាតក​រូបនេះ​ ទៅយក​វត្ថុតាង​នៅចំណុច​ស្ពាន​កាត្រាក ស្ថិត​ក្នុងភូមិ​បាបោង​ ឃុំបាបោង​ ស្រុកពាមជ័រ​ និងបន្ដ​ទៅពិនិត្យ​ទម្លាប់​សាក​សព​នៅ​ស្ពាន​អ្នកលឿង។​ នៅព្រឹក​ថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០១៧​នេះ​ កម្លាំងនគរបាល​ខណ្ឌពោធិ៍សែនជ័យ ​ដឹកនាំ​ដោយលោក​ យឹម សារ៉ាន់​ អធិការ​ខណ្ឌ​ពោធិ៍សែនជ័យ​ និង​លោក​ អេង ​សោភា​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាលរាជ​ធានីភ្នំពេញ ​នាំខ្លួន​ជនសង្ស័យ​ដែល​ជាឃាតក​ ចាប់​ជំរិត​ទារប្រាក់ ​និង​សម្លាប់​ជនជាតិចិន​ ទៅ​ធ្វើត្រាប់​អំពីសកមុ្មភាព​ដែល​បានប្រព្រឹត្ត ​នៅផ្ទះ​សំណាក់​ «តារា​ថ្នល់​កោង​» ​ស្ថិតក្នុង​ភូមិជ្រៃ​កោង ​សង្កាត់​ចោមចៅ ​មុន​បញ្ជូន​ឃាតក​រូបនេះ​ទៅតុលាការ​ ដើម្បី​ផ្ដន្ទា​ទោស​តាម​ច្បាប់។ សូម​ជម្រាបថា ​អំពើ​ចាប់​ជំរិតទារ​ប្រាក់​ប្រមាណ​៤ម៉ឺនដុល្លារ ​មិន​បាន​សម្រេច​ រួចសម្លាប់​បុរសជន​ជាតិ​ចិនម្នាក់ ​នៅ​ក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ ​ហើយ​យក​សព​ជនរងគ្រោះ​ ទៅ​ទម្លាក់​ចូល​នៅ​ក្នុង​ទឹកទន្លេ​ត្រង់ស្ពាន​អ្នកលឿង​ ខេត្តកណ្តាល​កាល​ពី១០​ថ្ងៃមុននោះ ​នៅថ្ងៃ​ទី១៩​ ខែមេសា​ ឆ្នាំ​២០១៧ ​កម្លាំង​នគរបាល​ពាក់ព័ន្ធ​បានបើកការស្រាវ​ជ្រាវ និង​ស៊ើបអង្កេត​ រហូតឈាន​ដល់​ការ​បង្ក្រាប ​និង​ចាប់​បានជន​ដៃដល់​ និងបក្ខ​ពួក​ជាជនជាតិ ​ចិន-ខ្មែរ ​ចំនួន២នាក់​ ដល់​ខេត្ត​ព្រះ​សីហនុ​។ សូមបញ្ជាក់​ថា​ អំពើឃាត​កម្ម​តាមរូបភាព​ចាប់ជំរិត​ទារប្រាក់ ​រួច​សម្លាប់​ចោលនេះ​ បានកើត​ឡើងតាំង​ពីថ្ងៃទី១០​ ខែមេសា​ ឆ្នាំ២០១៧​ ស្ថិត​នៅ​ក្នុងផ្ទះ​សំណាក់​ «តារាថ្នល់កោង»​ ក្នុងបុរីញូ​ថោន​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ រួច​ហើយ​ជនល្មើស​ទាំង២នាក់​ បានដឹក​សព​ជនរង​គ្រោះ​តាម​រថយន្ត ​បើក​រក​ទីតាំង​ទម្លាក់​ចោល ​លុះ​ដល់​ស្ពាន​អ្នកលឿង ​ក្នុងទឹកដី​ខេត្តកណ្តាល​ ក៏​សម្រេច​បោះ​ចោលសព​ ជនរង​គ្រោះ​ចូល​ទឹក​តែម្តង​។ សម្រាប់​ប្រតិបត្តិការ​តាមបង្ក្រាប ​និងចាប់ខ្លួន​ ជនជន​សង្ស័យ​ទាំង២នាក់​ខាងលើនេះ​ បានធ្វើ​ឡើង​ដោយ​កម្លាំង​នគរបាល​ខណ្ឌពោធិ៍សែនជ័យ​ (ម្ចាស់ករណី)​ កម្លាំងនគរ​បាលការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ​រាជធានីភ្នំពេញ​ ក្រោមការ​បញ្ជា​ផ្ទាល់​ដោយ​ពីនាយ​ឧត្តមសេនីយ៍ ​ជួន សុវណ្ណ​ សហការ​ជាមួយ​កម្លាំង​នគរបាល ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ​ក្រសួងមហាផ្ទៃ​ កម្លាំង​នគរបាល​ខេត្ត​ក្រ​ចេះ​​ កម្លាំងនគរបាលខេត្តព្រៃវែង និងចុងក្រោយ ជាមួយ​កម្លាំង​នគរបាលខេត្តព្រះសីហនុ ដែលក្រោមការ​សម្រ​បសម្រួល​នីតិវិធីពី​សំណាក់​ព្រះរាជអាជ្ញារាជធានី​-ខេត្តទាំងនោះ​ផងដែរ​។ អធិការ​នគរបាល​ខណ្ឌពោធិ៍សែនជ័យ ​លោក ​យឹម សារ៉ាន់​ ដែលបាន​ដឹកនាំ​កម្លាំង​ចូលរួម​ប្រតិបត្តិ​ការ​តាម​ចាប់​ជន​សង្ស័យ​ទាំង២នាក់ ​ក្នុងនាម​ជាម្ចាស់​ករណី ​បាន​ប្រាប់អ្នក​សារព័ត៌មាន​ នៅ​រសៀល​ថ្ងៃទី២០ ​ខែមេសា ​ឆ្នាំ២០១៧​នេះថា​ ជនសង្ស័យ​ទាំង២នាក់​ ម្នាក់​ជាជន​ជាតិចិន​ និងម្នាក់​ទៀត​ជា​ជន​ជាតិខ្មែរ ​ត្រូវបាន​ចាប់ខ្លួននៅ​វេលា​ម៉ោងជាង១០​ព្រឹកមិញ​ នៅ​ខេត្ត​ព្រះសីហនុ​។ លោក​ យឹម សារ៉ាន់​ បានបញ្ជាក់ថា​ «បន្ទាប់ពី​ករណី​នេះភ្លាម ​នាយ​ឧត្តមសេនីយ៍ ​ជួន សុវណ្ណ​ ស្នង​ការ​នគរបាលរាជ​ធានីភ្នំពេញ ​បាន​បញ្ជា​ឲ្យ​កម្លាំង​របស់​យើង​សហការ​ជាមួយ​ កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ​ទាំង​ការិយាល័យ​ព្រហ្មទណ្​ឌកម្រិតធ្ងន់ ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ នគរបាល​ខេត្តក្រចេះ​ នគរបាល​ខេត្តព្រៃវែង ​និង​កម្លាំង​នគរបាល​របស់​ខេត្តព្រះ​សីហនុ​ ដឹកនាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ទោ​ ជួន ណារិន្ទ​ បើក​ការ​ស្រាវជ្រាវ ​រហូត​តាម​ទៅចាប់ខ្លួន​បាន​តែម្តង​នៅ​ព្រឹកមិញ​ ក្នុងខេត្ត​ព្រះ​សីហនុ ​ទីកន្លែង​ដែល​ពួកគេ​បានលាក់​ខ្លួន​បន្ទាប់​ពី​ប្រព្រឹត្ត​សកម្មភាព»​ បើតាម​លោក​អធិការ​ កាល​ពីថ្ងៃទី១០ ​ខែមេសា ​ឆ្នាំ២០១៧ ​ជនរងគ្រោះ ​LUO FENG ​អាយុ​៣៥ឆ្នាំ​ ជាជន​ជាតិចិន​ កាន់​លិខិតឆ្លងដែន​លេខ​ E10490014​ បានហៅ​ជនដៃដល់​ជាជនជាតិចិន​ដូចគ្នា​មាន​ឈ្មោះ​ GAO KEYAN ​អាយុ៤០ឆ្នាំ​ កាន់​លិខិត​ឆ្លងដែន​លេខ ​E62599696 ​មកហូប​បាយ​ជាមួយ​ ដោយ​យល់ថា ​ជន​សង្ស័យ​ធ្លាប់ធ្វើការ​នៅ​ក្នុងហាង​របស់ខ្លួន​ ក្នុង​ខេត្តព្រះ​សីហនុ​ នា​ពេល​កន្លងទៅ​ ហើយ​ម្យ៉ាង​ទៀត​ ខ្លួន​រៀប​ទៅ​ស្រុក​កំណើត​ផង​។នៅ​ពេល​ជនសង្ស័យ ​មកដល់​ស្រាប់​តែ​កើតគំនិត​ ជាមួយ​បក្ខពួក​ត្រូវ​ជាសាច់​ថ្លៃមាន​ឈ្មោះ ​ម៉ុង ចំរើន ​អាយុ២១ឆ្នាំ ​ជនជាតិខ្មែរ ​បានចាប់​ជំរិតជន​រងគ្រោះ​ នៅផ្ទះ​សំណាក់​ «តារា​ថ្នល់កោង​» រហូត​សម្លាប់​ជនរង​គ្រោះ​តែម្តង​ នៅ​ពេល​សុំ​លុយ​មិនបាន​។ លោក​អធិការ​ខណ្ឌ​ពោធិ៍សែនជ័យ ​បាន​បន្តទៀត​ថា ​បន្ទាប់​ពី​សម្លាប់ហើយ​ ជនសង្ស័យ​បាន​ដឹកជន​រង​គ្រោះ​តាម​រថយន្ត ​ឆ្ពោះ​ទៅ​តាម​ខេត្ត​មួយចំនួន ​លុះ​ដល់ស្ពាន​អ្នកលឿង ​ខាង​ទឹកដី​ខេត្តកណ្តាល​ វេលា​ម៉ោង​ប្រមាណ​១២យប់ ​ហើយ​ចំពេល​ស្ពាន​ដាច់​ភ្លើង​ផងនោះ ​ក៏សម្រេច​ទម្លាក់​សពជន​រងគ្រោះ​ ចូល​ទៅ​ក្នុង​ទឹក​តែម្តង​។ តាមចម្លើយ​សារភាព​ ជនសង្ស័យ​ទាំង២នាក់ ​បានចាប់​ជនរងគ្រោះ​ក្នុង​បំណង​ជំរិតទារ​ប្រាក់​ តែ​ដោយ​​​ជនរង​គ្រោះ​បដិសេធ​ មិនព្រម​ប្រគល់​ប្រាក់ ​ឲ្យ​តាម​ការ​ទាមទារ​ ពួកគេ​ក៏បាន​សម្រេច​សម្លាប់​ជនរង​គ្រោះ​ហើយ​បាន​ដឹកសាក​សព​តាមរថយន្ត​យក​ទៅទម្លាក់​ចោល​ក្នុងទន្លេពី​លើស្ពាន​អ្នកលឿង​ រួចក៏គេច​ខ្លួន​មក​ខេត្ត​ព្រះសីហនុ​តែម្តង​៕








 
ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


រាជធានីភ្នំពេញ​ ៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ កញ្ញា សមត្ថ​កិច្ច​នគរ​បាលនាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ក្រសួង​មហា​ ផ្ទៃ​ ដឹក​នាំដោយ​លោក​ឧត្តម​សេនីយ៍​ទោ ជា សុមេធី ប្រធាន​នាយក​ដ្ឋាន​ និង​លោក​វរ​សេនីយ៍​ឯក​ឡុង ស្រេង អនុ​ប្រធាន​ក្រោម​ការ​ដឹកនាំពី​លោក​សុខ រឿន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​


ព្រះសីហនុ ៖ កប៉ាល់​ប្រយុទ្ធ ប្រឆាំង ​នាវាមុជទឹក​ប្រទេស​រុស្ស៊ី​អម​ ដោយ​​នាវា​សណ្ដោង ​នាវា​ដឹក​ប្រេង​២​គ្រឿង​  ទៀត​ដែល​មាន​កង​នាវិក​ចំនួន​៣០០​នាក់ ​បាន​ចូល​ចត​ ដល់​កំពង់ផែ​ស្វយ័ត​អន្តរជាតិ​ក្រុង​ព្រះសីហនុ​កាល ពី​ព្រឹក​ថ្ងៃ​ទី​ ៨ ​ខែ ​កញ្ញា​ ឆ្នាំ ​២០១១​  ក្នុង​គម្រោង​ទស្សនកិច្ច​កម​កាន់​​ ព្រះរាជាណាចក្រ​កម្ពុជា​រយៈ​ពេល​៦ ​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី ​៨​ រហូត​ដល់​ថ្ងៃ​ទី​១៣​


ព្រះវិហារ​ ៖ ​នៅ​វេលា​ម៉ោង​១២​និង​៥០​នាទី​​ ​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​៧ខែ​សីហា​ឆ្នាំ​២០១១​  កម្លាំង​ប្រតិបត្តិការ​ពិសេស​២​ក្រុម ​ដែល​ក្រុម​ទី​១​ដឹក​នាំ​ដោយ​ លោក​ ប៉ុល ​ខាំ​ណា​រ៉េ ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត លោក​ អ៊ិត ភូមិរ៉ា នាយ​រង ​ខណ្ឌ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត​


ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ឲ្យ​ដឹង​ថា សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ សិរិនថន របស់​ព្រះ​រា​ជា​ណា​ចក្រ​ថៃ​បន្ត និង​ពង្រីក​នូវ​គម្រោង​ជំនួយ​ថែម​ទៀត​មក​ដល់​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ព្រោះ​តែ​គម្រោង​ទាំង​អស់​របស់​ព្រះ​អង្គ​បាន និង​កំពុង​តែ​ទទួល​ជោគ​ជ័យ​ជា​ទី​បំផុត។


កំពតតាមប្រភពព័ត៏មាន ពីខេត្តកំពតបាន  ប្រាប់មជ្ឈមណ្ឌល  អ្នកសារព័ត៏មានកម្ពុជាថា  បច្ចុប្បន្ននេះមានករណីរត់ពន្ធ   ប្រេងយ៉ាងសន្ធឹកសន្ធាប់                  នោះតាម​​ ចំណុចផ្លូវជាតិលេខ៣ឆ្លង កាត់ចូល  ខេត្តកំពតតាម មធ្យោបាយ ដឹកជញ្ជូនទៀតសោត គឺជារថយន្នតូរីសនឹងកាមរី​ ស្វឹតនឹងរថយន្នទ្រុង


ភ្នំពេញៈ នៅរសៀលថ្ងៃទី០៦  ខែកញ្ញាឆ្នាំ២០១១លោក  ត្រាំអ៊ីវតឹករដ្ឋមន្រ្តីក្រសួង  សាធារណការនិងដឹកជញ្ជូន បានចុះហត្ថលេខាលើ កំណត់​ហេតុនៃកិច្ចពិភាក្សាជាមួយ       តំណាងJicaស្តីពីការស្តារឡើង  វិញកំណាត់ផ្លូវជាតិលេខ១ (ភ្នំពេញ-អ្នកលឿង)ក្រោមជំនួយឥត   សំណងរបស់រាជរដ្ឋាភិបាលជប៉ុន  ដែលនៅសល់៤គីឡូម៉ែត្រទៀគិតពី


ឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ឯក គីម ប៊ុនថាន នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន និងជាអគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១១នេះ បានចុះត្រួតពិនិត្យការ ស្ថាបនាផ្លូវចាក់បេតុងមួយខ្សែឡើងទៅថ្មបេះដូង មានប្រវែង ៥៥០ម៉ែត្រ ទទឹង៥ម៉ែត្រ


កាលពីថ្ងៃទី២២ខែសីហាឆ្នាំ២០១១ ក្រុមប្រឹក្សាសារព័ត៏មានកម្ពុជាដែល ដឹកនាំដោយលោកសុខសុវណ្ណ​​ជាប្រធាន និងលោកកងអរុណអនុប្រធាន នឹងសមាជិកក្រុម ប្រឹក្សា ភិបាលជាច្រើនរូបបានចូលជួបជាមួយ លោកស្រី annelemaistre ប្រធាន អង្គការយូនីស្កូប្រចាំប្រ ទេសកម្ពុជាក្នុងជំនួបនោះលោកស្រីបានស្វាគមន៏យ៉ាងរាក់


ភ្នំពេញៈ លោក ចម ប្រសិទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​ បាន​ឲ្យ​ដឹង​ក្នុង​សុន្ទរ​កថា​មួយ​កាល​ពី​ម្សិល​មិញ​ថា ​​រដ្ឋាភិបាល​បាន​លុប​​ចោល​បញ្ញតិ្ត​ទោស​ព្រហ្ម​ទណ្ឌ​ដ៏​ចម្រូង​ ចម្រាស​ប្រឆាំង​នឹង​សមាជិក​សហ​ជីព ក្នុង​សេចក្តី​ព្រាង​ចុង​ក្រោយ​នៃ​ច្បាប់​សហ​ជីព។ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​រវាង​ក្រុម​ហ៊ុន​ម៉ាក​ល្បី​បំផុត​​លើ​ឆាក​ អន្តរ​ជាតិ​ដូច​ជា​ក្រុម​ហ៊ុន​ Nike ក្រុម​ហ៊ុន Addidas និង​ក្រុម​ហ៊ុន PU​MA ​ជាមួយ​នឹង​មន្រ្តី​រដ្ឋាភិបាល តំណាង​សហ​ជីព និង​អង្គ​ការ​ពល​កម្ម​អន្តរ​ជាតិ លោក ចម ប្រសិទ្ធ បាន​ថ្លែង​ថា រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​លើ​


ភ្នំពេញ ៖ លោកព្រឹទ្ធាចារ្យ មហាឧបាសក ហ៊ុន នាង ដែលជាបិតាបង្កើតរបស់សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន ត្រូវបានព្រះករុ ណា សម្ដេចព្រះបាទ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា បានប្រោសប្រទានគោរមងារថ្មី សម្រាប់សកម្មភាពសប្បុរសធម៌នានា ដែលមហាព្រឹទ្ធាចារ្យ បានធ្វើកន្លងមក ។
បទយកការណ៍សំខាន់ៗ
 ចេញផ្សាយថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨  លោកសិទ្ធនិង​បក្ខពួក ​គឺជា ​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់ ​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ចំណុះ ​ឆ្លងកាត់​ផ្លូវជា តិ​លេខ​២​ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​វិធានការ​ ទប់ស្កាត់​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​ គេ​បែរជា​គាបសង្កត់​ប្រជាពល រដ្ឋឈ្មួញនិង​អាជីវក រដែល​ដឹកជញ្ជូន​ទំនិញ​តិចតួច​តាម​រថយន្ត​ដោយ​តម្រូវ​
 ចេញផ្សាយ​ ថ្ងៃទី 29/06/2018 រាជធានី​ភ្នំពេញ ៖ ចៅក្រម សេង រិទ្ធី បានសម្រេច​ដោះលែង​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ដែល ស្រវឹងស្រា​ជោគ បើករថយន្ត​ទៅបុក​រថយន្ត​អ្នក ដ៏​ទៃ​ពីក្រោយ ហើយ​បើក​រត់ ពេល​សមត្ថកិច្ច ប្រដេញ​ឃាត់​បាន​ក៏​ដក​កាំភ្លើង​គំរាម សមត្ថកិច្ច​កាលពី​ថ្ងៃទី​២៥ ខែមិថុនា​នោះ
 ឧកញ៉ា​ គង់ក្រឹង​ ជា ​មេឈ្មួញ ​និងជាឧក្រឹដ្ឋជន​ បំផ្លាញ​ ព្រៃឈើ​ របស់ជាតិ​ យ៉ាងធ្ងន់ធ្ងរ ​នៅ ​ភូមិភាគ ឦសាន ​ដោយ​ ដឹកជញ្ជូន​ យកទៅ​ លក់នៅ​ ប្រទេស​ វៀតណាម​ យ៉ាងរលូន ដោយជ្រក​ក្រោម​ផ្លាក​ជា​មេបញ្ជាការ​កងការពារព្រុំដែន​គោកលេខ​២០៤​ដោយ​មិនខ្វល់​ពីអនុសាស្ត្រ​របស់ប្រមុខ​រាជ​រដ្ឋា​ភិបាល​ សម្តេច​តេជោ ​ហ៊ុនសែន​បន្តិច​ឡើយ។
 ចេញផ្សាយថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ខេត្តប៉ៃលិន៖ប្រភពពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ព្រំបង្ហើប​ឲ្យ​ដឹង ថា ទំនិញ​ ដែល​ឈ្មួញ​ធំៗ​នាំចូល​ តាម​ច្រក​នេះ​គឺ​បង់ពន្ធ​ជូន​រដ្ឋ​ ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ  ហើយ​ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ ក្រោម​តុ​
 ខេត្ត​រតន​គិរី៖​ ជិតដល់​ពេល​បោះ​ឆ្នោតឃុំសង្កាត់​ទូរទាំង​ប្រទេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ខិតខំ​ចុះមូលដ្ឋាន​ដើម្បី​ស្វែង​រក​កាគាំ​ទ្រពី​ពលរដ្ឋ​ ដោយឡែក​ សកម្មភាព​នៅច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ​កុំពុង​តែ​មានការ​ដឹក​ជញ្ជូន​ឈើ​កក្រើក​ឡើងវិញ​ហើយ​បន្ទាប់​ពីមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ ថង​ សាវុន​អភិបាល​នៃគណះ​ អភិបាល​ខេត្តរតនគិរី
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ខេត្ត​ក្រចេះ ៖ ប្រភពពី​ភ្នាក់ងារ​សារព័ត៌​មាន​ថា​ មាន​ការបែក​ធ្លាយព័ត៌​មាន​ធំមួយ​នៅ​ខេត្តក្រចេះ​ ករណី​មេឈ្មួញ​ឈើ​ប្រណិត​ដុះស្លែ​ ដ៏ល្បី​ឈ្មោះ គង់ ក្រឹង បានយក​អំណាច ​ឧបក​នាយករដ្ឋមន្ត្រី​ ទៀ បាញ់​ ទៅ​ប្រើ​ប្រាស់​ ក្នុងការ​ឈូសឆាយ​ដីព្រៃ ​នៅ​ចំណុច​ឃុំត្រពាំងស្រែ​
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​
ចេញផ្សាយថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦
សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅ រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ ជាច្រើន​នាក់​រួមទាំង​ ចែ​ណាន ផងដែរ​នៅតែ​អាច​ប្រមូល​ទិញ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​សមត្ថកិច្ ច​និង​មន្ត្រី​ជំនាញ​ចាត់វិធានការ ​បង្ក្រាប​ឡើយ​។
 ចេញផ្សាយ​ ថ្ងៃទី 14/12/2016 ​រាជធានី​ភ្នំពេញ ៖ ឆាកល្ខោន​រឿង​បាត់​លុយ​លក់​ខ្សាច់​ទៅ​ក្រៅប្រទេស​នឹងត្រូវ​សម្តែង​នៅ​ថ្ងៃស្អែក​ក្នុង​រដ្ឋសភា ដែល​គេ​រំពឹងថា តួ​សម្តែង​លោក ស៊ុយ សែម នឹង​ស្ពាយ​ឯកសារ​ទាំង​ពិត ទាំង​ប៉ូ​លា​ទៅ​ឆ្លើយបំភ្លឺ​ចម្ងល់​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ដើម្បី​ឲ្យ​ស្ងប់ចិត្ត ។​​សូមជម្រាបថា រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម នឹង​ទៅ​បំភ្លឺ​រដ្ឋសភា​នៅ​ថ្ងៃស្អែក​
 ចេញផ្សាយ​ ថ្ងៃទី 09/12/2016 ​ខេត្តកោះកុង ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​នឹងត្រូវ​សភា​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​នាពេល​ខាងមុខនេះ ទាក់ទង​ភាពមិនប្រក្រតី​នៃ​ការប្រមូល​លុយ​ពី​ការនាំចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហ​បូរី រួមទាំង​ប្រទេស​មួយចំនួនទៀត ខណៈដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​បានបង្ហាញ​តួលេខ​លម្អៀង​រហូតដល់​ជាង​៥០០​លាន​ដុល្លារ​ឯណោះ ។​
 មេឈ្មួញស្រីល្បីឈ្មោះស្រីមុី ដែលអាងប្ដីជាមន្ត្រីPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិប្បតេយ្យ។ មេឈ្មួញស្រីដ៍ល្បីល្បាញម្នាក់ដែលគេស្គាល់ថាឈ្មោះ ស្រីមុី   ដែលមានប្ដីជាPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ក្រុងបានលុង​​​​ ស្រុកបរកែវ  ស្រុអូរយ៉ាដាវ​​
 ចេញផ្សាយ​ ថ្ងៃទី 01/12/2016 ​រាជធានី​ភ្នំពេញ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ លោក ច័ន្ទ​ថេត ថា​នរៈ ត្រូវបាន​ជនអនាមិក​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នា​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ចំនួន​៤​ករណី ដែល​ក្នុងនោះ​ក៏មាន​ករណី​កាង​ឡាន​ដឹកឈើ​អត់​ច្បាប់​ថែមទៀត ។​
 ចេញផ្សាយ​ ថ្ងៃទី 30/11/2016 រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ទម្លាយ​ពី​អគ្គនាយក​នៃ​អគ្គនាយក​ដ្ធា​ន​គយ​និងរ​ដ្ធ​ករ​កម្ពុជា​បានអោយដឹងថា លោក កែវ អង្កាម អនុប្រធាន​ការិយាល័យ​បុគ្គ​លឹក ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់លោក កែវ សុឃាង ប្រធាន​នាយក​ដ្ធា​ន​គយ​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ត្រូវបាន​ថ្នាក់លើ​ចាត់តាំង​អោយទៅ​គ្រប់គ្រង​ជា​ប្រធាន​ភូមិភាគ​គយ​គ្រប់គ្រង​ចំនួន​៥​ខេត្ត​
 ចេញផ្សាយ​ ថ្ងៃទី 23/11/2016 រាជធានី​ភ្នំពេញ ៖ រហូតមកដល់​ពេលនេះ លោក ហ៊ី​វ សុធា​រិ​ទ្ធ មេ​គយ​ប្រចាំ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅតែ​បន្ត​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​​ពី​ក្រុម​អ្នក​រត់ការ​មុខទំនិញ​វិនិយោគ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ទាក់ទង​នឹង​ការ​គាប​យកលុយ​ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។​
 ចេញផ្សាយ​ ថ្ងៃទី 21/11/2016 ខេត្ត​រតនៈគីរី ៖ ក្មួយប្រុស​បង្កើត​ម្នាក់រ​បស់​សម្តេចតេជោ ហ៊ុន សែន កំពុងតែ​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី ករណី​ជំនួញ​ឈើ​ខុសច្បាប់​នាំ​ចេញទៅ​ប្រទេស​យួន តាម​ច្រក​អូយ៉ាដាវ ខេត្ត​រតនគីរី រួមទាំង​ច្រក​មួយចំនួនទៀត​ក្នុង​ខេត្ត​មណ្ឌល​គី​រី ។​
 November 21, 2016 - - no comments ​ថ្មីៗ​នេះ​គេ​បា​ឃើញ​ កម្លាំង​ប៉ូលីស​សេដ្ឋកិច្ ច​ខេត្ត​កណ្ដាល​ក្រោម​កា រគ្រប់គ្រង​របស់​លោក  សួរ គឹម​លី​កំពង់​ បាន​ដាក់ពង្រាយ ​កម្លាំង​ពេញ​តាម ​ដងផ្លូវ​ជាតិ​ក្នុង​ខេត្ត​កណ្ដាល ​ដើម្បី​ចាំ​ចាប់​រថយន្ត​ដឹក​ទំនិញ ​របស់​ប្រជាពលរដ្ឋ​ជម្រឹត​យកលុយ ​នូវតាម​ដងផ្លូវ​គ្រប់​ច្រកល្ហក ​សាង​បាបកម្ម​នាំអោយ​ប្រជាពលរដ្ ឋ​ក្ដៅក្រហាយ​​យ៉ាងខ្លាំង ​។
 November 21, 2016 - - no comments ខេត្ត​កោះកុង ៖ បច្ចុប្បន្ន​ក្នុង​មួយថ្ងៃៗ មាន​ជង្គង់​មាន់ ស្លាបមាន់ និង​ប្រហិត សុទ្ធ​ខូចគុណភាព​នឹង​មាន​បង្កប់​ជាតិគីមី រាប់សិប​តោន​ទៀត​ត្រូវបាន​ឈ្មួញ​ដ៏​មានអំណាច ឈ្មោះ ម៉ែ​អា​ម៉េង ហៅ​យាយ​ប្រហិត និង តា​គ្រួច ត្រូវរ៉ូវ​ឃុបឃិត​ជាមួយ​ក្រុម​សមត្ថកិច្ច​និង​ជំនាញ​លួច​ដឹក​បង្កប់​ជាមួយ
 Posted by ccj-media.com on 19 November, 2016 បន្ទាប់ពី​សម្ដេច ស ខេ​ង  បាន​ចេញ​នូវ​បទបញ្ជា ​​គេ​ឃើញ​កម្លាំង​នគរបាល  នៃ​ស្នងការដ្ឋាន​ខេត្ត  បាន​ភ្ញាក់រលឹក​មុនគេ  ក្នុង​ការ​ចុះ​អនុវត្ត​នូវ ​បទបញ្ជា​នេះ​។  ប៉ុន្តែ​កិច្ច​ប្រតិបត្តិ​ ជា​លើក​ដំបូង​នេះ  គឺ​ធ្វើ​ឡើង​តែ​ទៅ​លើ ​ទីតាំង​កត់​កន្ទុយ​លេខ  ដែល​ពលរដ្ឋ​អះអាង​ថា  ជាទី​តាំង​តូចតាច  គ្មាន​ខ្សែ គ្មាន​ខ្នង​រឹង​មាំ  ខណៈ​ទីតាំង​ធំ​ៗ​រាប់រយ​កន្លែង​ដែល​មាន​ខ្សែ