មាតិកាព័ត៌មាន
ថ្ងៃនេះ​
0519
ម្សិលមិញ
1857
ខែនេះ
37134
សរុប
19027870
Flag Counter

  ចេញ​ផ្សាយ​ដោយ​ មអក​ ទូរសព្ទ័លេខ​012721879​
website www.ccj-media.com
ភ្នំពេញ៖​លោក​សំ វណ្ណារិទ្ធ ​ដែល​គេដឹង​ថាអតីតជា​ ប្រធាន​សាខាគយ​ និងរដ្ឋាករ ​ខេត្តមណ្ឌលគិរី​ បានក្លាយ​ជា​ប្រធាន​សាខាគយ ​និងរដ្ឋាករ ​ខេត្តប៉ៃលិន ​វិញបន្ទាប់ពី​ កើត​មានភាព​ មិនក្រក្រតី​ មួយ​ចំនួននៅ​ ខេត្ត​មណ្ឌលគិរី។​តាម​ប្រភព​បាន​ទម្លាយថា ​តំណែង​ប្រធាន​សាខាគយ ​ខេត្តប៉ៃលិន ​ដែល​នៅទំនេ​ ក្រោយ​ពីលោកទុំ​ ណូ​ ផ្លាស់​ទៅ​កាន់ ​ខេត្ត​ព្រះសីហនុ​ត្រូវបាន​ មន្ត្រី​គយមួយ​ចំនួន​រត់ការ​ ប្រជែងគ្នា​ ជា​ប្រធាន​សាខាគយ​ ខេត្តប៉ៃលិន​ តែអ្នក​ដែល ​មាន​សំណាង ​បាន​ជាប្រធាន ​សាខាគយ ​ខេត្តប៉ៃលិន​ បានទៅ​លើ​លោក​សំ វណ្ណារិទ្ធ ​អតីត​មេគយ ​ខេត្តមណ្ឌលគិរី ​ដែលសំបូរ ​រឿងអាស្រូវ ​ក្នុងការ​ឃុបឃិតគ្នា​ ជាមួយ​ក្រុមឈ្មួញ ​ដឹកទំនិញ​ មកពីវៀតណាម​ និង​ទៅវៀតណាម ​ធ្វើឲ្យ​បាត់បង​ថវិការដ្ឋ​ យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។​
គេអាច​នឹង​មើល​ឃើញ​ ពីការ​ដឹកនាំ​អង្គភាព​គយ​ ខេត្តប៉ៃលិន ​របស់​លោកសំ​ វណ្ណារិទ្ធ ​ថា​នឹងយក​ រូបមន្ត​ចាស់​ ពីខេត្ត​មណ្ឌលគិរី ​មក​អនុវត្ត​នៅ​ ខេត្ត​ប៉ៃលិន។
សេចក្តី​សម្រេច​របស់​រដ្ឋមន្រ្តី​ ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ​បាន​ប្រកាស​លោក​ សំ​សុវណ្ណារិទ្ធិ​ ប្រធាន​សាខាគយ ​និង​រដ្ឋាករ​ខេត្តមណ្ឌលគីរី ​មកជា​ប្រធាន​សាខាគយ ​និង​រដ្ឋាករខេត្ត​ប៉ៃលិន​ ជំនួស​លោក ​ទុំ ណូ​ ផ្លាស់​ប្តូរពី​ប្រធាន​សាខាគយ ​និង​រដ្ឋាករ​ខេត្តប៉ៃលិន​ ទៅបម្រើការងារ​ ជាប្រធាន​សាខា​គយ​និងរដ្ឋាករ ​ខេត្តព្រះ​សីហនុ​ និងប្រកាស ​លោក ​ទី ប៊ុនឡង់​ អនុប្រធាន​ការិយាល័យ​ គ្រប់គ្រង​រដ្ឋបាល​សាខាគយ ​ខេត្តកោះកុងមក​បំរើការងារ ​ជាប្រធាន​ការិយាល័យគយ​ និងរដ្ឋាករ​ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ។​
ប៉ុន្តែ​ពាក់ព័ន្ធ​ និង​ការតែង​តាំង​លោក ​សំ​ សុវណ្ណារិទ្ធ​ ប្រធាន​សាខាគយ ​ខេត្តប៉ៃលិន​ គ្រា​ដែល​មាន​សេចក្តី​ រាយការណ៍​ពី​ខេត្ត​មណ្ឌលគិរី ​និង​មានកាសែត​ ក្នុង​ស្រុកមួយ​ចំនួនធ្លាប់​ ចុះ​ផ្សាយ​ឱ្យដឹងថា​ លោក ​សំ សុវណ្ណារិទ្ធិ​ កាល​ធ្វើជាប្រធាន ​សាខាគយ ​ខេត្តមណ្ឌលគិរី ​លោក​ក៏ធ្លាប់​មាន​រឿង​អាស្រូវ​ ពាក់ព័ន្ធ​ឱ្យ​មាន​ការ​នាំចូល​ទំនិញ ​ឥវ៉ាន់​ចាប់​ហួយ​ ខុសច្បាប់ ​និង​ឱ្យនាំ​ប្រេង​គេចពន្ធ​ ពី​ប្រទេស​វៀតណាម​ ចូល​មក​ខេត្ត​មណ្ឌល​គិរី​ ផងដែរ ​ធ្វើឡើង​ពីសំណាក់​ឈ្មួញ​ ជា​ឧកញ៉ាម្នាក់​ ប្រចាំ​ខេត្ត​មណ្ឌល​គិរីតែម្តង ​ដោយ​នាំចូល ​តាម​ច្រកទ្វារ​ព្រំដែន ​ដាក់ដាំ,​ ច្រកទ្វារ​ព្រំដែន​ឡាបាខេ​ និង​ច្រក​ទ្វារ​ព្រំដែន​ ពេជ្រា​ដា​ជា​ដើម​នោះ ​។
ការតែង​តាំង​លោក ​សំ ​សុវណ្ណារិទ្ធិ​ នេះ​ដែរ ​ក៏មាន​ការ​លើក​ឡើង​ មួយ​ចំនួននូវ​ ការ​មិន​ពេញ​ចិត្ត​ ពីសំណាក់​មន្រ្តី​គយចាស់ៗ​ ដែល​បំរើការងារ​ នៅ​សាខាគយ ​ខេត្តប៉ៃលិន​ ជាយូរ​ឆ្នាំមក​ហើយ​ ត្រូវបាន​ថ្នាក់​លើ​មើល​រំលង​ ហើយ​ដាក់​អ្នកនៅ​ ខាង​ក្រៅខេត្ត ​មកបំពេញ​កិច្ចការងារ ​ជំនួស​នោះវិញ​ បញ្ហានេះ​ហើយ ​ធ្វើឱ្យមន្រ្តី​ទាំងនោះ ​បាក់ទឹកចិត្ត ​ក្នុងការ​បំពេញ​កិច្ចការងារ​ ។
គួរម្លឹកថា​ មេគយ​តាមបណ្តា​ខេត្ត​ ក្រុង​ និង​ច្រកទ្វារ​អន្តរជាតិ​មួយ ចំនួន​បានធ្វើ ​កិច្ចការងារ​ពុក​រលួយ​ ប្រព្រឹត្ត​មិន​ប្រក្រតី​ ហើយមិន​នឹកស្មានថា​ ថ្នាក់​លើដឹង ​ទើប​កន្លង​មកមេគយ ​តាម​បណ្តាខេត្ត​ និង​តាមច្រក ​ទ្វារអន្តរជាតិ​មួយចំនួនធំ​ ដែល​មានភាព​ មិន​ប្រក្រតី​នោះ ​ត្រូវបាន​ដកតំណែង​ ជាបន្ត​បន្ទាប់ ​តែ​ការ​ដក​តំណែង​នោះវាបាន​ត្រឹមតែ​មួយដង្ហើម​ចង្រឹត​ហើយក៍ត្រូវ​បានឡើងមកកាន់​តំណែង​កន្លែង​ដែលខ្លាញ់​ដដែល​ដោយសារ​តែបុគ្គល​ទាំងនោះ​សម្បូរលុយ​ដែល​ពុករលួយ​កន្លង​មក​សម្រាប់​តូយក​តំណែង។​
 
ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


 ចេញផ្សាយថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៨ ខេត្តបន្ទាយមានជ័យ៖ដីមួយកន្លែងឋិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន 24 ហិចតាកន្លះ កំពុងត្រូវបានលោក លឹម ទាឡេង ដែលគេដឹងថាជាមន្ត្រីយោធានិងជាអាជីវករដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ បានរំលោភបំពានទៅនឹងសាលក្រមស្ថាពររបស់សាលាដំបូងខេត្តបន្ទាយមានជ័យ


 បាត់ដំបង៖ តាមប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​​ គយ​ក្នុង​ខេត្តបាត់ដំបង បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា  មួយរយៈ​ពេល​ចុង​ក្រោយនេះ​លោក  អ៊ុំ ចាន់​រតនា ប្រធាន ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង  និង​មន្ត្រីក្រោមឱវាទ​កំពុង​ឃុបឃិត​គ្នា ​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ ឡើងៗ​ដោយ​គ្មាន​ញញើត ​អ្វី​ទាំងអស់​។


 ចេញផ្សាយ​ ថ្ងៃទី 24/05/2018 ​រាជធានី​ភ្នំពេញ​៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​ឲ្យ​ដឹងថា អ្នក​ដែល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ កុំទៅ​បោះឆ្នោត​ជ្រើសរើស តំណាងរាស្ដ្រ អាណត្តិ​ទី​៦ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ បើតាម​ច្បាប់​ត្រង់​មាត្រា​១៤២ បាន​ចែងថា ត្រូវ​ផាកពិន័យ​ពី​៥​លាន​រៀល ដល់​២០​លាន​រៀល


 ចេញផ្សាយ​ ថ្ងៃទី ២៤ខែឧសភាឆ្នាំ២០១៨ ដោយ៖ មជ្ឈមណ្ឌលអ្នកសារព័ត៌មានកម្ពុជា ខេត្ត​ព្រះសីហនុ ៖ រឿង​ក្តៅ ហើយនឹង​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្លឹកឆ្នោត​បក្ស​កាន់ អំណាច​សម្រាប់​ខេត្ត​ព្រះសីហនុ​នោះ គឺ​ចំណាត់ការ​តក់ក្រហល់រ​ប​ស់លោក យន្ត មីន អភិបាល ខេត្ត​នេះ បាន​បង្កើត​គណៈកម្មកា​រ​ចម្រុះ​មួយ ដើម្បី​ចុះ​វាស់ដី​កំពុងមាន​ទំនាស់​នៅ​ភូមិ​៤ ឃុំ​អូ​ត្រេះ ស្រុង​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ តាម​សំណើ​របស់​អ្នកស្រី ជា សុខ​ឡេង


 ចេញផ្សាយ​ ថ្ងៃទី 22/05/2018 ​ខេត្ត​ព្រះសីហនុ ៖ តាមប្រភពព័ត៌មានបានរាយការណ៍មកថាមាន មន្ត្រី​គយ​ប្រចាំការ​នៅ​កំពង់ផែ​កែវផុស និង​មន្ត្រី​កងរាជអាវុធហត្ថ ស្រុក​ព្រៃនប់​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោច​អធម ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​វេលា​ម៉ោង​១០,០០​នាទី​ព្រឹក​ថ្ងៃទី​២២ខែឧសភា ឆ្នាំ​២០១៨​នេះ នៅលើ​ផ្លូវជាតិ​៤ មុខ​រោងចក្រ​មួយកន្លែង


  ចេញផ្សាយថ្ងៃទី២៤ខែមេសាឆ្នាំ២០១៨ ដោយសមាគមមជ្ឈមណ្ឌលអ្នកសារព័ត៌មានកម្ពុជា   ទូរសព្ទ័លេខ៖0979085678  
ពោធិសាត់៖តាមប្រភពព័ត៌មានពីស្រុកបាកានខេត្តពោធិសាត់បានឲ្យដឹងថា ការដែលលោក ភេម សុខុន នាយសង្កាត់ រដ្ឋបាលជលផលបាកាន ហ៊ានបើកដៃឲ្យឈ្មួញ ឈ្មោះ គុយ តាំង លី ធ្វើអ្វីៗតាមអំពើចិត្ត គឺមាន ការឃុបឃិត ពីសំណាក់លោក ភុំ វិមល នាយខណ្ឌ រដ្ឋបាលជលផល ខេត្តពោធិ៍សាត់ និង លោក ឡាយ វិសិទ្ធ ប្រធានមន្ទីរកសិកម្ម


 ចេញផ្សាយថ្ងៃទី០១ខែឧសភាឆ្នាំ២០១៨ ដោយសមាគម មជ្ឈមណ្ឌលអ្នកសារព័ត៌មានកម្ពុជា ទូរសព្ទ័លេខ០៩៧៩០៨៥៦៧៨ ថ្មីៗ​នេះ​ក្រុម​អ្នក​រត់ការ​ឯកសារ ​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន ​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា​ លោក លាង ហៃ ចូលកាន់​តំណែង​ជា ​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​នេះ ជំនួស​លោក ហ៊ី​វ សុធា​រិ​ទ្ធ មិនបាន​ប៉ុន្មាន​ផង ​ក៏​ចាប់ ផ្ដើម ​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្តអំពើរពុករលួយ​មិន​ចាញ់​លោក ហ៊ី​វ សុធា​រិ​ទ្ធ


 ចេញផ្សាយ​ ថ្ងៃទី 25/05/2017 ​រាជធានី​ភ្នំពេញ ៖ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ នៅ​បន្ត​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​ប្រជាពលរដ្ឋ សំខាន់​កសិករ​ចិញ្ចឹម​ជ្រូក​ថា គ្មាន​សមត្ថភាព​ក្នុងការ​កាន់កាប់​និង​គ្រប់គ្រង​អគ្គនាយកដ្ឋាន​ដ៏​សំខាន់​មួយ​នេះ​ទេ ហើយ​ថែមទាំង​បាន​ឃុបឃិត​ជាមួយ​ថៅកែ​ក្រុមហ៊ុន​មួយចំនួន​បើកដៃ​ឲ្យ​បន្ត​នាំ​ជ្រូក​ចូល​ពី​វៀតណាម


 ចេញផ្សាយ​ ថ្ងៃទី 25/05/2017 រាជធានី​ភ្នំពេញ ៖ មន្ត្រីរាជការ​មួយក្រុម ដែល​អះអាងថា កំពុង​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ក​សិ​-​ឧស្សាហកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បន្ត​រិះគន់​រាល់​ចំណាត់​ការមិន​ប្រក្រតី​របស់លោក គង់ ភៀ​ច ប្រធាន​នាយកដ្ឋាន ដែល​កំពុង​បង្ក​ការ​ថ្នាំងថ្នាក់​ពី​មន្ត្រី​ថ្នាក់ក្រោម ។​


 ចេញផ្សាយ​ ថ្ងៃទី 25/05/2017
រាជធានី​ភ្នំពេញ ៖ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ លោក សេន សុវណ្ណ ត្រូវបាន​សមាគម​រួមទាំង​អាជីវករ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា ចោទថា លោក​បាន​នឹង​កំពុង​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ឲ្យ​នាំ​ជ្រូក​ចូល​ខុសច្បាប់​ពី​ប្រទេស​វៀតណាម យ៉ាង​អាណាធិបតេយ្យ ខណដែល​ជ្រូក​នៅ​ប្រទេស​វៀតណាម​កំពុង​ផ្ទុះ​ជំងឺ​កាច​សាហាវ​ម្យ៉ាង
បទយកការណ៍សំខាន់ៗ
 ចេញផ្សាយថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨  លោកសិទ្ធនិង​បក្ខពួក ​គឺជា ​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់ ​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ចំណុះ ​ឆ្លងកាត់​ផ្លូវជា តិ​លេខ​២​ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​វិធានការ​ ទប់ស្កាត់​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​ គេ​បែរជា​គាបសង្កត់​ប្រជាពល រដ្ឋឈ្មួញនិង​អាជីវក រដែល​ដឹកជញ្ជូន​ទំនិញ​តិចតួច​តាម​រថយន្ត​ដោយ​តម្រូវ​
 ចេញផ្សាយ​ ថ្ងៃទី 29/06/2018 រាជធានី​ភ្នំពេញ ៖ ចៅក្រម សេង រិទ្ធី បានសម្រេច​ដោះលែង​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ដែល ស្រវឹងស្រា​ជោគ បើករថយន្ត​ទៅបុក​រថយន្ត​អ្នក ដ៏​ទៃ​ពីក្រោយ ហើយ​បើក​រត់ ពេល​សមត្ថកិច្ច ប្រដេញ​ឃាត់​បាន​ក៏​ដក​កាំភ្លើង​គំរាម សមត្ថកិច្ច​កាលពី​ថ្ងៃទី​២៥ ខែមិថុនា​នោះ
 ឧកញ៉ា​ គង់ក្រឹង​ ជា ​មេឈ្មួញ ​និងជាឧក្រឹដ្ឋជន​ បំផ្លាញ​ ព្រៃឈើ​ របស់ជាតិ​ យ៉ាងធ្ងន់ធ្ងរ ​នៅ ​ភូមិភាគ ឦសាន ​ដោយ​ ដឹកជញ្ជូន​ យកទៅ​ លក់នៅ​ ប្រទេស​ វៀតណាម​ យ៉ាងរលូន ដោយជ្រក​ក្រោម​ផ្លាក​ជា​មេបញ្ជាការ​កងការពារព្រុំដែន​គោកលេខ​២០៤​ដោយ​មិនខ្វល់​ពីអនុសាស្ត្រ​របស់ប្រមុខ​រាជ​រដ្ឋា​ភិបាល​ សម្តេច​តេជោ ​ហ៊ុនសែន​បន្តិច​ឡើយ។
 ចេញផ្សាយថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ខេត្តប៉ៃលិន៖ប្រភពពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ព្រំបង្ហើប​ឲ្យ​ដឹង ថា ទំនិញ​ ដែល​ឈ្មួញ​ធំៗ​នាំចូល​ តាម​ច្រក​នេះ​គឺ​បង់ពន្ធ​ជូន​រដ្ឋ​ ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ  ហើយ​ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ ក្រោម​តុ​
 ខេត្ត​រតន​គិរី៖​ ជិតដល់​ពេល​បោះ​ឆ្នោតឃុំសង្កាត់​ទូរទាំង​ប្រទេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ខិតខំ​ចុះមូលដ្ឋាន​ដើម្បី​ស្វែង​រក​កាគាំ​ទ្រពី​ពលរដ្ឋ​ ដោយឡែក​ សកម្មភាព​នៅច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ​កុំពុង​តែ​មានការ​ដឹក​ជញ្ជូន​ឈើ​កក្រើក​ឡើងវិញ​ហើយ​បន្ទាប់​ពីមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ ថង​ សាវុន​អភិបាល​នៃគណះ​ អភិបាល​ខេត្តរតនគិរី
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ខេត្ត​ក្រចេះ ៖ ប្រភពពី​ភ្នាក់ងារ​សារព័ត៌​មាន​ថា​ មាន​ការបែក​ធ្លាយព័ត៌​មាន​ធំមួយ​នៅ​ខេត្តក្រចេះ​ ករណី​មេឈ្មួញ​ឈើ​ប្រណិត​ដុះស្លែ​ ដ៏ល្បី​ឈ្មោះ គង់ ក្រឹង បានយក​អំណាច ​ឧបក​នាយករដ្ឋមន្ត្រី​ ទៀ បាញ់​ ទៅ​ប្រើ​ប្រាស់​ ក្នុងការ​ឈូសឆាយ​ដីព្រៃ ​នៅ​ចំណុច​ឃុំត្រពាំងស្រែ​
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​
ចេញផ្សាយថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦
សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅ រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ ជាច្រើន​នាក់​រួមទាំង​ ចែ​ណាន ផងដែរ​នៅតែ​អាច​ប្រមូល​ទិញ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​សមត្ថកិច្ ច​និង​មន្ត្រី​ជំនាញ​ចាត់វិធានការ ​បង្ក្រាប​ឡើយ​។
 ចេញផ្សាយ​ ថ្ងៃទី 14/12/2016 ​រាជធានី​ភ្នំពេញ ៖ ឆាកល្ខោន​រឿង​បាត់​លុយ​លក់​ខ្សាច់​ទៅ​ក្រៅប្រទេស​នឹងត្រូវ​សម្តែង​នៅ​ថ្ងៃស្អែក​ក្នុង​រដ្ឋសភា ដែល​គេ​រំពឹងថា តួ​សម្តែង​លោក ស៊ុយ សែម នឹង​ស្ពាយ​ឯកសារ​ទាំង​ពិត ទាំង​ប៉ូ​លា​ទៅ​ឆ្លើយបំភ្លឺ​ចម្ងល់​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ដើម្បី​ឲ្យ​ស្ងប់ចិត្ត ។​​សូមជម្រាបថា រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម នឹង​ទៅ​បំភ្លឺ​រដ្ឋសភា​នៅ​ថ្ងៃស្អែក​
 ចេញផ្សាយ​ ថ្ងៃទី 09/12/2016 ​ខេត្តកោះកុង ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​នឹងត្រូវ​សភា​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​នាពេល​ខាងមុខនេះ ទាក់ទង​ភាពមិនប្រក្រតី​នៃ​ការប្រមូល​លុយ​ពី​ការនាំចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហ​បូរី រួមទាំង​ប្រទេស​មួយចំនួនទៀត ខណៈដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​បានបង្ហាញ​តួលេខ​លម្អៀង​រហូតដល់​ជាង​៥០០​លាន​ដុល្លារ​ឯណោះ ។​
 មេឈ្មួញស្រីល្បីឈ្មោះស្រីមុី ដែលអាងប្ដីជាមន្ត្រីPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិប្បតេយ្យ។ មេឈ្មួញស្រីដ៍ល្បីល្បាញម្នាក់ដែលគេស្គាល់ថាឈ្មោះ ស្រីមុី   ដែលមានប្ដីជាPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ក្រុងបានលុង​​​​ ស្រុកបរកែវ  ស្រុអូរយ៉ាដាវ​​
 ចេញផ្សាយ​ ថ្ងៃទី 01/12/2016 ​រាជធានី​ភ្នំពេញ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ លោក ច័ន្ទ​ថេត ថា​នរៈ ត្រូវបាន​ជនអនាមិក​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នា​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ចំនួន​៤​ករណី ដែល​ក្នុងនោះ​ក៏មាន​ករណី​កាង​ឡាន​ដឹកឈើ​អត់​ច្បាប់​ថែមទៀត ។​
 ចេញផ្សាយ​ ថ្ងៃទី 30/11/2016 រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ទម្លាយ​ពី​អគ្គនាយក​នៃ​អគ្គនាយក​ដ្ធា​ន​គយ​និងរ​ដ្ធ​ករ​កម្ពុជា​បានអោយដឹងថា លោក កែវ អង្កាម អនុប្រធាន​ការិយាល័យ​បុគ្គ​លឹក ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់លោក កែវ សុឃាង ប្រធាន​នាយក​ដ្ធា​ន​គយ​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ត្រូវបាន​ថ្នាក់លើ​ចាត់តាំង​អោយទៅ​គ្រប់គ្រង​ជា​ប្រធាន​ភូមិភាគ​គយ​គ្រប់គ្រង​ចំនួន​៥​ខេត្ត​
 ចេញផ្សាយ​ ថ្ងៃទី 23/11/2016 រាជធានី​ភ្នំពេញ ៖ រហូតមកដល់​ពេលនេះ លោក ហ៊ី​វ សុធា​រិ​ទ្ធ មេ​គយ​ប្រចាំ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅតែ​បន្ត​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​​ពី​ក្រុម​អ្នក​រត់ការ​មុខទំនិញ​វិនិយោគ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ទាក់ទង​នឹង​ការ​គាប​យកលុយ​ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។​
 ចេញផ្សាយ​ ថ្ងៃទី 21/11/2016 ខេត្ត​រតនៈគីរី ៖ ក្មួយប្រុស​បង្កើត​ម្នាក់រ​បស់​សម្តេចតេជោ ហ៊ុន សែន កំពុងតែ​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី ករណី​ជំនួញ​ឈើ​ខុសច្បាប់​នាំ​ចេញទៅ​ប្រទេស​យួន តាម​ច្រក​អូយ៉ាដាវ ខេត្ត​រតនគីរី រួមទាំង​ច្រក​មួយចំនួនទៀត​ក្នុង​ខេត្ត​មណ្ឌល​គី​រី ។​
 November 21, 2016 - - no comments ​ថ្មីៗ​នេះ​គេ​បា​ឃើញ​ កម្លាំង​ប៉ូលីស​សេដ្ឋកិច្ ច​ខេត្ត​កណ្ដាល​ក្រោម​កា រគ្រប់គ្រង​របស់​លោក  សួរ គឹម​លី​កំពង់​ បាន​ដាក់ពង្រាយ ​កម្លាំង​ពេញ​តាម ​ដងផ្លូវ​ជាតិ​ក្នុង​ខេត្ត​កណ្ដាល ​ដើម្បី​ចាំ​ចាប់​រថយន្ត​ដឹក​ទំនិញ ​របស់​ប្រជាពលរដ្ឋ​ជម្រឹត​យកលុយ ​នូវតាម​ដងផ្លូវ​គ្រប់​ច្រកល្ហក ​សាង​បាបកម្ម​នាំអោយ​ប្រជាពលរដ្ ឋ​ក្ដៅក្រហាយ​​យ៉ាងខ្លាំង ​។
 November 21, 2016 - - no comments ខេត្ត​កោះកុង ៖ បច្ចុប្បន្ន​ក្នុង​មួយថ្ងៃៗ មាន​ជង្គង់​មាន់ ស្លាបមាន់ និង​ប្រហិត សុទ្ធ​ខូចគុណភាព​នឹង​មាន​បង្កប់​ជាតិគីមី រាប់សិប​តោន​ទៀត​ត្រូវបាន​ឈ្មួញ​ដ៏​មានអំណាច ឈ្មោះ ម៉ែ​អា​ម៉េង ហៅ​យាយ​ប្រហិត និង តា​គ្រួច ត្រូវរ៉ូវ​ឃុបឃិត​ជាមួយ​ក្រុម​សមត្ថកិច្ច​និង​ជំនាញ​លួច​ដឹក​បង្កប់​ជាមួយ
 Posted by ccj-media.com on 19 November, 2016 បន្ទាប់ពី​សម្ដេច ស ខេ​ង  បាន​ចេញ​នូវ​បទបញ្ជា ​​គេ​ឃើញ​កម្លាំង​នគរបាល  នៃ​ស្នងការដ្ឋាន​ខេត្ត  បាន​ភ្ញាក់រលឹក​មុនគេ  ក្នុង​ការ​ចុះ​អនុវត្ត​នូវ ​បទបញ្ជា​នេះ​។  ប៉ុន្តែ​កិច្ច​ប្រតិបត្តិ​ ជា​លើក​ដំបូង​នេះ  គឺ​ធ្វើ​ឡើង​តែ​ទៅ​លើ ​ទីតាំង​កត់​កន្ទុយ​លេខ  ដែល​ពលរដ្ឋ​អះអាង​ថា  ជាទី​តាំង​តូចតាច  គ្មាន​ខ្សែ គ្មាន​ខ្នង​រឹង​មាំ  ខណៈ​ទីតាំង​ធំ​ៗ​រាប់រយ​កន្លែង​ដែល​មាន​ខ្សែ