មាតិកាព័ត៌មាន
ថ្ងៃនេះ​
0585
ម្សិលមិញ
1857
ខែនេះ
37200
សរុប
19027936
Flag Counter

 ចេញផ្សាយ​ ថ្ងៃទី 28/12/2016 ខេត្តកោះកុង ៖ គណកម្មការ​បង្ក្រាប​ប​ទ​ល្មើស​នានា​លើ​ផ្ទៃសមុទ្រ កម្ពុជា កំពុង​រង​នូវ​ការរិះគន់​យ៉ាងធ្ងន់ធ្ងរ ទាក់ទង​ការ​សម្ងំ​កើប​លុយ​ពី​ទូក​នេសាទ​ជនជាតិ​វៀតណាម និង​ថៃ ដែល​ចូលមក​នេសាទ​ក្នុង​ដែនសមុទ្រ​កម្ពុជា ដោយ​ខុសច្បាប់​និង​អាណាធិបតេយ្យ ។​​ភ្នាក់ងារ​ភ្នំពេញ​ថ្មី​រាយការណ៍​ថា តាមពិត​គណកម្មការ​បង្ក្រាប​បទល្មើស​នានា​លើ​ផ្ទៃសមុទ្រ​នេះ សម្ងំ​កើប​លុយ​ស្ងាត់ៗ តាំងពី​ត្រូវបាន​បង្កើត​មក​ម្លេះ ហើយ​ពុំដែល​មានការ​រិះគន់​នោះទេ ព្រោះ​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​សុទ្ធតែ​បាន​សើម​មាត់​សើ​មកពី​គណកម្មការ​មួយ​នេះ ។​   ​ភ្នាក់ងារ​រាយការណ៍​ថា រាប់​ទសវត្ស​មកហើយ ដែល​ទូក​នេសាទ​ជនជាតិ​វៀតណាម​និង​ថៃ តែងតែ​ចូលមក​នេសាទ​ក្នុង​ដែនសមុទ្រ​កម្ពុជា​បែប​អនាធិបតេយ្យ​រំលោភ​លើ​អធិបតេយ្យភាព​កម្ពុជា ។ ចំណែក​គណកម្មការ​បង្ក្រាប​បទល្មើស​នានា​លើ​ផ្ទៃសមុទ្រ​ដែលជា​ភ្នែក​ច្រមុះ​រាជរដ្ឋាភិបាល មិនដែល​ខ្វល់​ក្នុងការ​បង្ក្រាប​នោះឡើយ ។ ប៉ុន្តែ​គណកម្មការ​នេះ​បែរជា​កំណត់​យកលុយ​ឬ​យកលុយ​ដាក់​ខែ​ពី​ក្រុម​ទូក​នេសាទ​ជនជាតិ​បរទេស​នោះ​យ៉ាង​រំភើយ​ទៅវិញ ។​   ​ប្រជាពលរដ្ឋ​រាយការណ៍​ថា ចំពោះ​ទូក​នេសាទ​ជនជាតិ​កម្ពុ​ជា ដែលមាន​លក្ខណៈ​ជា​នេសាទ​គ្រួសារ​ត្រូវបាន​គណកម្មការ​នេះ​រិត​បន្តឹង​និង​ធ្វើទុក្ខបុកម្នេញ​ជា​រៀងរាល់ថ្ងៃ ។ និយាយ​រួម​គឺ​គេ​រារាំង​មិន​ឲ្យ​ជនជាតិខ្មែរ​យើង​រកស៊ី​ដោយ​សុខ​ស្រួល​នោះឡើយ ។ ដោយឡែក​ទូក​នេសាទ​វៀតណាម និង​ថៃ​វិញ គឺ​មករក​ស៊ី​ម៉ា​សេរី ដោយ​គ្រាន់តែ​បង់លុយ​ឲ្យ​គណកម្មការ​បង្ក្រាប​បទ​ល្មើស​លើ​ផ្ទៃសមុទ្រ​ប៉ុណ្ណោះ ។​   ​ប្រជាពលរដ្ឋ​រាយការណ៍​ថា ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ខេត្តកោះកុង ជា​តំបន់​ដែល​ទូក​នេសាទ​វៀតណាម​និង​ថៃ​ចូលមក​នេសាទ​យ៉ាង​អនាធិបតេយ្យ ហើយ​ចូល​រាល់ថ្ងៃ ជាក់ស្តែង​ថ្ងៃទី​២៥,២៦ ខែធ្នូ​នេះ ទូក​នេសាទ​វៀតណាម​ចំនួន​៤​គ្រឿង​បំពាក់​ដោយ​ឧបករណ៍​នេសាទ​ទំនើបៗ បាន​ចូលមក​នេសាទ​នៅ​តំបន់​នេះ ហើយ​ក្បែរ​ច្រមុះ​ទីតាំង​របស់​គណកម្មកា​រ​បង្ក្រាប​បទល្មើស​តែម្តង ។ ប៉ុន្តែ​ពុំមាន​ការបង្ក្រាប​នោះទេ ព្រោះ​ក្រុម​នេសាទ​វៀតណាម​ត្រូវបាន​គេ​ដឹងថា បាន​ឃុបឃិត​បង់លុយ​ឲ្យ​គណកម្មការ​នោះ​រួចរាល់​ហើយ តាមរយះ​ស្ត្រី​វៀតណាម​ជើងឆើត​ម្នាក់​ឈ្មោះ មី​កា​ទៀង ។ ចំណែក​ទូក​នេសាទ​ថៃ​ក៏​បង់​ជា​ប្រចាំខែ​ដូចគ្នា ។​   ​តាម​មន្ត្រី​បង្ក្រាប​បទល្មើស​នេសាទ​សមុទ្រ​ប្រចាំការ​នៅ​កោះ​ស្តេច​ឲ្យ​ដឹងថា ក្នុង​មួយខែៗ គណកម្មការ​នេះ ប្រមូលបាន​រាប់សិប​ម៉ឺន​ដុល្លារ​ពី​ទូក​នេសាទ​វៀតណាម និង​នេសាទ​ថៃ​តែ​ភាគច្រើន​ទូក​នេសាទ​វៀតណាម ។ ចំណែក​ការបង់​ចូល​ថវិការដ្ឋ​គឺមាន​តិចតួច​បំផុត ព្រោះ​ក្រុម​នេះ បាន​ឃុបឃិត​គ្នា​ប្រមូល​ដាក់​ហោប៉ៅ​រៀង ៗ​ខ្លួន​អស់ហើយ ។​   ​ប្រជាពលរដ្ឋ​បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​គណកម្មការ​បង្ក្រាប​បទ​ល្មើស​នានា​លើ​ផ្ទៃសមុទ្រ នេះ ដោយ​ពួកគាត់​អះអាងថា មច្ឆា​ជាតិ​ក្នុង​ដែនសមុទ្រ​កម្ពុជា ត្រូវ​បំផ្លាញ​ស្ទើរតែ​រលាយ​សូន្យ​ទៅហើយ ដោយសារតែ​គណកម្មកា​រ​នេះ​បាន​បណ្តោយ​ឲ្យ​ក្រុម​នេសាទ​វៀតណាម​និង​ថៃ​ចូលមក​នេសាទ​បែប​អាណាធិបតេយ្យ​រាល់ថ្ងៃ​ដូច្នេះ ។​   ​ប្រជាពលរដ្ឋ​ថែមទាំង​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ សំខាន់​សម្តេច ហ៊ុន សែន ចាត់​វិធាន​ជាបន្ទាន់​ចំពោះ​គណកម្មការ​បង្ក្រាប​បទ​ល្មើស​លើ​ផ្ទៃសមុទ្រ ដែល​កំពុង​ឃុបឃិត​ជាមួយ​ជនជាតិ​វៀតណាម និង​ថៃ​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​ក្នុង​សមុទ្រ​ខ្មែរ ដោយ​មិន​គិតគូរ​ថែរក្សា និង​បង្ហាញ​នូវ​ស្មារតី​ការពារ​អធិបតេយ្យភាព​កម្ពុជា​នោះឡើយ ។​   ​សូមជម្រាបថា គណកម្មការ​បង្ក្រាប​ប​ទ​ល្មើស​នានា​លើ​ផ្ទៃសមុទ្រ​នេះ ដឹកនាំ​ដោយ​លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង​ជា​ប្រធាន និង​មាន​លោក​វរសេនីយឯក យឹម សម្បត្តិ មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកោះកុង​ជា​អនុប្រធាន​ប្រចាំការ​នៅ​កោះ​ស្តេច​តែម្តង ៕
 



ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


 ចេញផ្សាយ​ ថ្ងៃទី 22/08/2018 រាជធានី​ភ្នំពេញ ៖ លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ នឹងត្រូវ​ប្រកាស​នៅ​រសៀល​ថ្ងៃទី​១១ កញ្ញា ឆ្នាំ​២០១៨ ចំពោះ​មណ្ឌល​ប្រឡង​នៅ រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​។​នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា


ចេញផ្សាយ​ ថ្ងៃទី 21/08/2018 រាជធានី​ភ្នំពេញ ៖ ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា លោក ឈឹម ផល​វរុណ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា សមាសភាព​នៃ «​ឧ​ត្ត​ម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​» នឹងត្រូវ​បាន​ជ្រើស​ចេញពី​គណបក្សនយោបាយ​ចំនួន​១៦ ដែល​បាន​ចូល រួម​ប្រកួតប្រជែង​


 ចេញផ្សាយ​ ថ្ងៃទី 21/08/2018 រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្សនយោបាយ​យ៉ាងតិច​ចំនួន​១៦​ដែល​បាន​ចូលរួម​ក្នុង វេទិកា​ពិគ្រោះ​យោបល់​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែសីហា​នេះ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា យោងតាម​ហ្វេ​ស​ប៊ុ​កលោក ផៃ ស៊ី​ផាន


 ចេញផ្សាយ​ ថ្ងៃទី 20/08/2018 រាជធានី​ភ្នំពេញ​៖ តាម​គម្រោង​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨​ស្អែក​នេះ នឹងមាន​ការជួបប្រជុំ​គ្នា​ព្រមទាំង​ហូប​អាហារ​សាមគ្គី រវាង​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​ប្រធាន​គណបក្សនយោបាយ​នានា នៅ​វិមាន​សន្តិភាព ។ តាម​ដឹង​ប្រធាន​គណបក្ស


 ចេញផ្សាយ​ ថ្ងៃទី 17/08/2018 រាជធានី​ភ្នំពេញ ៖ សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃទី​២០ និង​២១ ខែសីហា ខាង មុខ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងដាក់​កម្លាំង​សមត្ថកិច្ច នៅ​គ្រប់​មណ្ឌល​ប្រឡង​ទាំង​២៥ និង មណ្ឌល​កំណែ​ទាំង​១០ នៅ​ភ្នំពេញ​ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់


 ចេញផ្សាយ​ ថ្ងៃទី 17/08/2018 រាជធានី​ភ្នំពេញ ៖ យោងតាម​ព្រះរាជ​ក្រិ​ត្យ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨​នេះ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រាស់បង្គាប់​ចាត់តាំង សម្តេច ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​


 ចេញផ្សាយ​ ថ្ងៃទី 01/08/2018 រាជធានី​ភ្នំពេញ ៖ យោងតាម​ព័ត៌មាន​ដែល​ទទួលបាន​ពី​មន្ត្រីជាន់ខ្ពស់ CPP បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៨​នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​បន្ត​ចុះ​ជួប ជាមួយ​កម្មករ កម្មការិនី​ប្រមាណ​ជាង​១​ម៉ឺន​នាក់​មកពី​តាម​រោងចក្រ សហគ្រាស​នានា​នៅ


 ចេញផ្សាយ​ ថ្ងៃទី 01/08/2018 រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជាម​ន្ត្រី​នៃ​ក្រសួងមហាផ្ទៃ​ពាក់​ស័ក្តិ​៤​កន្លះ បាន​បាញ់ សម្លាប់ខ្លួន​នៅក្នុង​បន្ទប់​សណ្ឋាគារ​កូ​ឡូ​សូ និង​ខារ៉ាអូខេ​កូ​ឡូ​សូ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨ នៅ​នៅក្នុង​បន្ទប់​សណ្ឋាគារ​កូ​ឡូ​សូ និង​ខារ៉ាអូខេ​កូ​ឡូ​សូ


 ចេញផ្សាយ​ ថ្ងៃទី 01/08/2018 រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រត់​ចូល​ឲ្យ​រថភ្លើង​កិន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​សង្កាត់ បឹងកក់​ទី​១ ខណ្ឌទួលគោក ។​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថភ្លើង​កំពុងធ្វើដំណើរ


 ចេញផ្សាយ​ ថ្ងៃទី 01/08/2018 ខេត្តកំពង់ចាម ៖ ឧ​ត្ត​ម​សេនីយ៍​ត្រី​ម្នាក់​បំរើកា​រងារ​នៅ​នាយកដ្ឋាន​បុគ្គលិក​ក្រសួងការពារជាតិ​បាន​គាំងបេះដូង​ស្លាប់ កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨ នៅ​គេហដ្ឋាន​ភូមិ​បឹង​បបុស ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​
បទយកការណ៍សំខាន់ៗ
 ចេញផ្សាយថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨  លោកសិទ្ធនិង​បក្ខពួក ​គឺជា ​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់ ​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ចំណុះ ​ឆ្លងកាត់​ផ្លូវជា តិ​លេខ​២​ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​វិធានការ​ ទប់ស្កាត់​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​ គេ​បែរជា​គាបសង្កត់​ប្រជាពល រដ្ឋឈ្មួញនិង​អាជីវក រដែល​ដឹកជញ្ជូន​ទំនិញ​តិចតួច​តាម​រថយន្ត​ដោយ​តម្រូវ​
 ចេញផ្សាយ​ ថ្ងៃទី 29/06/2018 រាជធានី​ភ្នំពេញ ៖ ចៅក្រម សេង រិទ្ធី បានសម្រេច​ដោះលែង​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ដែល ស្រវឹងស្រា​ជោគ បើករថយន្ត​ទៅបុក​រថយន្ត​អ្នក ដ៏​ទៃ​ពីក្រោយ ហើយ​បើក​រត់ ពេល​សមត្ថកិច្ច ប្រដេញ​ឃាត់​បាន​ក៏​ដក​កាំភ្លើង​គំរាម សមត្ថកិច្ច​កាលពី​ថ្ងៃទី​២៥ ខែមិថុនា​នោះ
 ឧកញ៉ា​ គង់ក្រឹង​ ជា ​មេឈ្មួញ ​និងជាឧក្រឹដ្ឋជន​ បំផ្លាញ​ ព្រៃឈើ​ របស់ជាតិ​ យ៉ាងធ្ងន់ធ្ងរ ​នៅ ​ភូមិភាគ ឦសាន ​ដោយ​ ដឹកជញ្ជូន​ យកទៅ​ លក់នៅ​ ប្រទេស​ វៀតណាម​ យ៉ាងរលូន ដោយជ្រក​ក្រោម​ផ្លាក​ជា​មេបញ្ជាការ​កងការពារព្រុំដែន​គោកលេខ​២០៤​ដោយ​មិនខ្វល់​ពីអនុសាស្ត្រ​របស់ប្រមុខ​រាជ​រដ្ឋា​ភិបាល​ សម្តេច​តេជោ ​ហ៊ុនសែន​បន្តិច​ឡើយ។
 ចេញផ្សាយថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ខេត្តប៉ៃលិន៖ប្រភពពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ព្រំបង្ហើប​ឲ្យ​ដឹង ថា ទំនិញ​ ដែល​ឈ្មួញ​ធំៗ​នាំចូល​ តាម​ច្រក​នេះ​គឺ​បង់ពន្ធ​ជូន​រដ្ឋ​ ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ  ហើយ​ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ ក្រោម​តុ​
 ខេត្ត​រតន​គិរី៖​ ជិតដល់​ពេល​បោះ​ឆ្នោតឃុំសង្កាត់​ទូរទាំង​ប្រទេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ខិតខំ​ចុះមូលដ្ឋាន​ដើម្បី​ស្វែង​រក​កាគាំ​ទ្រពី​ពលរដ្ឋ​ ដោយឡែក​ សកម្មភាព​នៅច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ​កុំពុង​តែ​មានការ​ដឹក​ជញ្ជូន​ឈើ​កក្រើក​ឡើងវិញ​ហើយ​បន្ទាប់​ពីមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ ថង​ សាវុន​អភិបាល​នៃគណះ​ អភិបាល​ខេត្តរតនគិរី
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ខេត្ត​ក្រចេះ ៖ ប្រភពពី​ភ្នាក់ងារ​សារព័ត៌​មាន​ថា​ មាន​ការបែក​ធ្លាយព័ត៌​មាន​ធំមួយ​នៅ​ខេត្តក្រចេះ​ ករណី​មេឈ្មួញ​ឈើ​ប្រណិត​ដុះស្លែ​ ដ៏ល្បី​ឈ្មោះ គង់ ក្រឹង បានយក​អំណាច ​ឧបក​នាយករដ្ឋមន្ត្រី​ ទៀ បាញ់​ ទៅ​ប្រើ​ប្រាស់​ ក្នុងការ​ឈូសឆាយ​ដីព្រៃ ​នៅ​ចំណុច​ឃុំត្រពាំងស្រែ​
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​
ចេញផ្សាយថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦
សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅ រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ ជាច្រើន​នាក់​រួមទាំង​ ចែ​ណាន ផងដែរ​នៅតែ​អាច​ប្រមូល​ទិញ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​សមត្ថកិច្ ច​និង​មន្ត្រី​ជំនាញ​ចាត់វិធានការ ​បង្ក្រាប​ឡើយ​។
 ចេញផ្សាយ​ ថ្ងៃទី 14/12/2016 ​រាជធានី​ភ្នំពេញ ៖ ឆាកល្ខោន​រឿង​បាត់​លុយ​លក់​ខ្សាច់​ទៅ​ក្រៅប្រទេស​នឹងត្រូវ​សម្តែង​នៅ​ថ្ងៃស្អែក​ក្នុង​រដ្ឋសភា ដែល​គេ​រំពឹងថា តួ​សម្តែង​លោក ស៊ុយ សែម នឹង​ស្ពាយ​ឯកសារ​ទាំង​ពិត ទាំង​ប៉ូ​លា​ទៅ​ឆ្លើយបំភ្លឺ​ចម្ងល់​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ដើម្បី​ឲ្យ​ស្ងប់ចិត្ត ។​​សូមជម្រាបថា រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម នឹង​ទៅ​បំភ្លឺ​រដ្ឋសភា​នៅ​ថ្ងៃស្អែក​
 ចេញផ្សាយ​ ថ្ងៃទី 09/12/2016 ​ខេត្តកោះកុង ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​នឹងត្រូវ​សភា​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​នាពេល​ខាងមុខនេះ ទាក់ទង​ភាពមិនប្រក្រតី​នៃ​ការប្រមូល​លុយ​ពី​ការនាំចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហ​បូរី រួមទាំង​ប្រទេស​មួយចំនួនទៀត ខណៈដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​បានបង្ហាញ​តួលេខ​លម្អៀង​រហូតដល់​ជាង​៥០០​លាន​ដុល្លារ​ឯណោះ ។​
 មេឈ្មួញស្រីល្បីឈ្មោះស្រីមុី ដែលអាងប្ដីជាមន្ត្រីPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិប្បតេយ្យ។ មេឈ្មួញស្រីដ៍ល្បីល្បាញម្នាក់ដែលគេស្គាល់ថាឈ្មោះ ស្រីមុី   ដែលមានប្ដីជាPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ក្រុងបានលុង​​​​ ស្រុកបរកែវ  ស្រុអូរយ៉ាដាវ​​
 ចេញផ្សាយ​ ថ្ងៃទី 01/12/2016 ​រាជធានី​ភ្នំពេញ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ លោក ច័ន្ទ​ថេត ថា​នរៈ ត្រូវបាន​ជនអនាមិក​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នា​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ចំនួន​៤​ករណី ដែល​ក្នុងនោះ​ក៏មាន​ករណី​កាង​ឡាន​ដឹកឈើ​អត់​ច្បាប់​ថែមទៀត ។​
 ចេញផ្សាយ​ ថ្ងៃទី 30/11/2016 រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ទម្លាយ​ពី​អគ្គនាយក​នៃ​អគ្គនាយក​ដ្ធា​ន​គយ​និងរ​ដ្ធ​ករ​កម្ពុជា​បានអោយដឹងថា លោក កែវ អង្កាម អនុប្រធាន​ការិយាល័យ​បុគ្គ​លឹក ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់លោក កែវ សុឃាង ប្រធាន​នាយក​ដ្ធា​ន​គយ​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ត្រូវបាន​ថ្នាក់លើ​ចាត់តាំង​អោយទៅ​គ្រប់គ្រង​ជា​ប្រធាន​ភូមិភាគ​គយ​គ្រប់គ្រង​ចំនួន​៥​ខេត្ត​
 ចេញផ្សាយ​ ថ្ងៃទី 23/11/2016 រាជធានី​ភ្នំពេញ ៖ រហូតមកដល់​ពេលនេះ លោក ហ៊ី​វ សុធា​រិ​ទ្ធ មេ​គយ​ប្រចាំ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅតែ​បន្ត​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​​ពី​ក្រុម​អ្នក​រត់ការ​មុខទំនិញ​វិនិយោគ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ទាក់ទង​នឹង​ការ​គាប​យកលុយ​ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។​
 ចេញផ្សាយ​ ថ្ងៃទី 21/11/2016 ខេត្ត​រតនៈគីរី ៖ ក្មួយប្រុស​បង្កើត​ម្នាក់រ​បស់​សម្តេចតេជោ ហ៊ុន សែន កំពុងតែ​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី ករណី​ជំនួញ​ឈើ​ខុសច្បាប់​នាំ​ចេញទៅ​ប្រទេស​យួន តាម​ច្រក​អូយ៉ាដាវ ខេត្ត​រតនគីរី រួមទាំង​ច្រក​មួយចំនួនទៀត​ក្នុង​ខេត្ត​មណ្ឌល​គី​រី ។​
 November 21, 2016 - - no comments ​ថ្មីៗ​នេះ​គេ​បា​ឃើញ​ កម្លាំង​ប៉ូលីស​សេដ្ឋកិច្ ច​ខេត្ត​កណ្ដាល​ក្រោម​កា រគ្រប់គ្រង​របស់​លោក  សួរ គឹម​លី​កំពង់​ បាន​ដាក់ពង្រាយ ​កម្លាំង​ពេញ​តាម ​ដងផ្លូវ​ជាតិ​ក្នុង​ខេត្ត​កណ្ដាល ​ដើម្បី​ចាំ​ចាប់​រថយន្ត​ដឹក​ទំនិញ ​របស់​ប្រជាពលរដ្ឋ​ជម្រឹត​យកលុយ ​នូវតាម​ដងផ្លូវ​គ្រប់​ច្រកល្ហក ​សាង​បាបកម្ម​នាំអោយ​ប្រជាពលរដ្ ឋ​ក្ដៅក្រហាយ​​យ៉ាងខ្លាំង ​។
 November 21, 2016 - - no comments ខេត្ត​កោះកុង ៖ បច្ចុប្បន្ន​ក្នុង​មួយថ្ងៃៗ មាន​ជង្គង់​មាន់ ស្លាបមាន់ និង​ប្រហិត សុទ្ធ​ខូចគុណភាព​នឹង​មាន​បង្កប់​ជាតិគីមី រាប់សិប​តោន​ទៀត​ត្រូវបាន​ឈ្មួញ​ដ៏​មានអំណាច ឈ្មោះ ម៉ែ​អា​ម៉េង ហៅ​យាយ​ប្រហិត និង តា​គ្រួច ត្រូវរ៉ូវ​ឃុបឃិត​ជាមួយ​ក្រុម​សមត្ថកិច្ច​និង​ជំនាញ​លួច​ដឹក​បង្កប់​ជាមួយ
 Posted by ccj-media.com on 19 November, 2016 បន្ទាប់ពី​សម្ដេច ស ខេ​ង  បាន​ចេញ​នូវ​បទបញ្ជា ​​គេ​ឃើញ​កម្លាំង​នគរបាល  នៃ​ស្នងការដ្ឋាន​ខេត្ត  បាន​ភ្ញាក់រលឹក​មុនគេ  ក្នុង​ការ​ចុះ​អនុវត្ត​នូវ ​បទបញ្ជា​នេះ​។  ប៉ុន្តែ​កិច្ច​ប្រតិបត្តិ​ ជា​លើក​ដំបូង​នេះ  គឺ​ធ្វើ​ឡើង​តែ​ទៅ​លើ ​ទីតាំង​កត់​កន្ទុយ​លេខ  ដែល​ពលរដ្ឋ​អះអាង​ថា  ជាទី​តាំង​តូចតាច  គ្មាន​ខ្សែ គ្មាន​ខ្នង​រឹង​មាំ  ខណៈ​ទីតាំង​ធំ​ៗ​រាប់រយ​កន្លែង​ដែល​មាន​ខ្សែ