មាតិកាព័ត៌មាន
ថ្ងៃនេះ​
0629
ម្សិលមិញ
2505
ខែនេះ
218131
សរុប
17878008
Flag Counter

 ចេញផ្សាយ​ ថ្ងៃទី 28/12/2016 ​ខេត្តកោះកុង ៖ រឿងរ៉ាវ​ឃុបឃិត​រំលោភ​យក​ដី​រដ្ឋ ឬ​ដី​សហគមន៍​នៅ​ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង រវាង​ក្រុមហ៊ុន​ចិន​មួយ និង​អាជ្ញាធរ​ស្រុក​នេះ មិនទាន់​អស់​ចំហាយ​នៅឡើយ​ទេ បើទោះជា​ក្រុមហ៊ុន​ចិន​បាន​ដក​គ្រឿងចក្រ​ដែល​ធ្វើ​សកម្មភាព​ឈូសឆាយដី​ព្រៃកោងកាង​លាក់​មួយ​រយះ​ខ្លី​នេះ​ក៏ដោយចុះ ។​   ​ពាក់ព័ន្ធ​សកម្មភាព​ពុករលួយ​បែប​ប្រព័ន្ធ​ខាងលើនេះមជ្ឈមណ្ឌលអ្នកសារព័ត៌មានកម្ពុជា ទទួលបាន​លិខិត​បែប​មិន​ប្រក្រតី​មួយចំនួន​ដែល​ក្រុម​អាជ្ញាធរ សំខាន់​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ស្រុក​ឃុបឃិត​គ្នា​រៀបចំ​ជា​សេណា​រ៉ូ​យោ ដើម្បី​យក​ដី​រដ្ឋ​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​នោះ ។​   ​លោក ម៉េង តិច ដែល​គេ​ស្គាល់​ថា ជា​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង និង​ជា​ប្រធានការិយាល័យ​ស្រុកស្រែ​អំបិល បានរៀបចំ​លិខិត​សរសេរ​ដោយ​ផ្ទាល់ដៃ​មួយច្បាប់​ចុះ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៦ ដោយ​បង្គាប់​ឲ្យ​លោក​មេឃុំ​ជ្រោយ​ស្វាយ​ចុះហត្ថលេខា​លើ​កំណត់​បង្ហាញ​ទីតាំង​ព្រំដី​ថា ពិតជា​ស្ថិតនៅ​ចំណុច​ភូមិ​ឈើ​នាង​ប្រាកដ​មែន តាម​ការបញ្ជាក់​ទទួល​ស្គាល់​និង​ការធានា​អះអាង​របស់​សមាជិក​ស​ហគ​មន៍​និង​ប្រធាន​គណកម្មការ​សហគម​ន៍​តំបន់ការពារធម្មជាតិ​ជ្រោយ​ស្វាយ ។​   ​ការសរសេរ​លិខិត​បែបនេះ របស់លោក ម៉េង តិច គឺ​បង្ហាញ​ច្បាស់​ហើយ​ថា លោក​បាននិងកំពុង​លូកលាន់​កិច្ចការរដ្ឋបាល​របស់​មេឃុំ ហើយ​មាន​លក្ខណៈ​ប្រើ​អំណាច​បញ្ជា ។ ការធ្វើ​បែប​នោះ​កាន់តែ​បញ្ជាក់ថា ករណីនេះ​មិន​ប្រក្រតី​នោះទេ ។​ ​ ​ ​តាម​លិខិត​នោះ​ក៏មាន​ឈ្មោះ សៅ សុ​វណ្ណា ក៏បាន​បញ្ជាក់ថា ដី​នេះ មិន​ពាក់ព័ន្ធ​ក្នុង​ដី​សហគមន៍​ទេ ខណដែល​ការបញ្ជាក់​នោះ គឺ​នៅក្នុង​ថ្ងៃខែ​តែមួយ ដែល​អាច​បញ្ជាក់ថា ខុស​បែបបទ​រដ្ឋបាល​យ៉ាងពិត​ប្រាកដ ។ ក្រៅពី​ឯកសារ​មិន​ប្រក្រតី​ខាងលើ យើង​ទទួលបាន​ឯកសារ​មួយចំនួនទៀត ទាក់ទង​ដី​ប្រមាណ​ជាង​៣​ហិកតា ដែល​មន្ត្រី​អាជ្ញាធរ ពាក់ព័ន្ធ​ឃុបឃិត​លក់​ឲ្យ​ក្រុមហ៊ុន​ចិន​បំផ្លាញ​ព្រៃកោងកាង​នៅ​តំបន់​នោះ ។ ទី​១/ លិខិតធានា​អះអាង​របស់​ឈ្មោះ សុង ប៊ុន​ឈឿន និង​ឈ្មោះ ម៉េង ហ៊ួ​ត ដោយបាន​បញ្ជាក់ថា ដី​ខាងលើនេះ ស្ថិតនៅ​ភូមិ​ឈើ​នាង ឃុំ​ជ្រោយ​ស្វាយ ពុំមាន​ពាក់ព័ន្ធ​ដី​រដ្ឋ​នោះឡើយ ។​ ​ ​ ​ចំណែក​ឯកសារ​មួយទៀត គឺ​លិខិត​ផ្ទេរ​សិទ្ធ​កាន់កាប់​ដីធ្លី​របស់​ឈ្មោះ​ខាងលើនេះ ដោយ​ផ្ទេរ​ឲ្យ​ឈ្មោះ ហេង ស្រី​ម៉ី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ទីលំនៅ​ភូមិ​ចំការ​ហ្លួង ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​ ​ ​ ​យោងតាម​លិខិត​ខាងលើនេះ ក្រុម​អ្នកជំនាញ​បាន​អះអាងថា ជា​លិខិត​មិន​ប្រក្រតី​ទាំងអស់ នេះ​បើតាម​ការចុះ​ថ្ងៃខែ​ឆ្នាំ​លិខិត ព្រោះថា លោក​ប្រធានការិយាល័យ​បរិស្ថាន​បាន​បញ្ជា​ឲ្យ​ទៅ​មេឃុំ​រួចទៅហើយ ទើប​មាន​លិខិតធានា​និង​ផ្ទេរសិទ្ធិ​ជា​ក្រោយ ហើយ​លិខិត​ទាំងនោះ​ពុំមាន​ទម្រង់​តាមបែប​រដ្ឋបាល​ពិតប្រាកដ​នោះទេ គឺ​ទម្រង់​ជាការ​ឃុបឃិត​គ្នា ។​ ​ ​ ​ទន្ទឹម​នោះ​លិខិត​នោះ​ត្រូវបាន​ក្រុម​ជំនាញ​អះអាងថា ធ្វើ​យ៉ាង​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់ និង​មិនបាន​ពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នោះឡើយ ។​ ​ ​ ​សូមជម្រាបថា បើទោះជា​មាន​ឯកសារ​ពាក់ព័ន្ធ​ដីធ្លី​នេះ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជ្រោយ​ស្វាយបាន​អះអាងថា នោះ​ជាការ​ឃុបឃិត​រំលោភ​យ​កដី​សហគមន៍ ឬ ដី​រដ្ឋ​ជា​ដី​តំបន់​ការពារ​ជីវៈចម្រុះ​យ៉ាងពិត​ប្រាកដ ។​ ​ ​ ​ពលរដ្ឋ​អះអាងថា ឈ្មោះ​ដែល​អះអាង​ជា​ម្ចាស់​ដី​នោះ​ពុំបាន​គ្រប់គ្រង​ដី​តំបន់​នេះ​ទេ​ពីមុនមក ។ ប៉ុន្តែ​គេ​បាន​ឃុបឃិត​គ្នា​ឲ្យ​ឈ្មោះ​ទាំង​២​នាក់​នេះ ឈរឈ្មោះ​ជា​ម្ចាស់​ដី ដើម្បី​រៀបចំ​ឯកសារ​ឲ្យ​ស្របច្បាប់ ។ ទន្ទឹម​នោះ​ដី​តំបន់​នេះ ជា​ដី​ព្រៃកោងកាង​ដែលជា​ព្រៃ​ធម្មជាតិ​ជម្រក​មច្ឆា​ជាតិ និង​ជីវៈចម្រុះ ហើយ​ប្រជាពលរដ្ឋ​ដែល​ចូល​អាស្រ័យ​ផល​លើដី​នេះ តែងតែ​រង​នូវ​ការ​គំរាម​ពី​មន្ត្រី​បរិស្ថាន សំខាន់​លោក ម៉េង តិច ប្រធានការិយាល័យ​បរិស្ថាន​ស្រុកស្រែ​អំបិល​នេះ​តែម្តង ។ ចុះ​ឥឡូវ​ហេតុអ្វី​បានជា​ដី​នេះ ក្លាយជា​ដី​កម្មសិទ្ធិ​របស់​បុគ្គល​២​នាក់​នោះ​ទៅវិញ ។​ ​ ​ ​ប្រជាពលរដ្ឋ​សុំ​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ចុះ​ស៊ើបអង្កេត​ករណី​ខាងលើនេះ​បន្ទាន់ ព្រោះថា តាម​ពួក​មន្ត្រី​ខាងលើនេះ មិន​គ្រាន់តែ​ឃុបឃិត​រំលោភ​យក​ដី​ចំនួន​ជាង​៣​ហិកតា​នោះទេ គឺ​គេ​គ្រោង​យក​រហូតដល់​ជាង​២៧​ហិកតា​ឯណោះ ។ ប៉ុន្តែ​នេះ​សំណាង​ហើយ​ដែល​អ្នកសារព័ត៌មាន​បាន​ចុះផ្សាយ​ទាន់​ធ្វើ​ឲ្យ​មន្ត្រី​ទាំងនោះ​ភ័យ​ស្លន់ស្លោ ហើយ​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ផ្អាក​គ្រឿងចក្រ​មួយ​រយះ ។ ដូច្នេះ​ពលរដ្ឋ​មិន​ឈរ​ស្ងៀម​ឲ្យ​ក្រុមមន្ត្រី​ទាំងអស់នោះ​បានសម្រេច​ម​ហិ​ច្ឆិ​តា​របស់​ពួកគេ​នោះឡើយ ៕
 











 
ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


ភ្នំពេញ ៖ ក្រសួង​ការ​បរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​នាយករដ្ឋ​មន្ត្រី​នៃ​សាធារណរដ្ឋ​បារាំង​និង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា​រយៈ​ពេល​២​ថ្ងៃ​នៅ​ដើម​ខែ​កក្កដា​ឆ្នាំ​២០១១​ខាង​មុខ​នេះ​។


ភ្នំពេញ ៖ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កម្ពុជា ទៅ​កាន់​សាធា​រណរដ្ឋ​ប្រជាមានិត​ចិន​រយៈ​ពេល​១​សប្ដាហ៍លោក​ឧបនាយក​រដ្ឋមន្រ្តី​ទៀ បាញ់ បាន​ជួប​ជាមួយ​លោកXi Jingping
បទយកការណ៍សំខាន់ៗ
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ខេត្ត​ក្រចេះ ៖ ប្រភពពី​ភ្នាក់ងារ​សារព័ត៌​មាន​ថា​ មាន​ការបែក​ធ្លាយព័ត៌​មាន​ធំមួយ​នៅ​ខេត្តក្រចេះ​ ករណី​មេឈ្មួញ​ឈើ​ប្រណិត​ដុះស្លែ​ ដ៏ល្បី​ឈ្មោះ គង់ ក្រឹង បានយក​អំណាច ​ឧបក​នាយករដ្ឋមន្ត្រី​ ទៀ បាញ់​ ទៅ​ប្រើ​ប្រាស់​ ក្នុងការ​ឈូសឆាយ​ដីព្រៃ ​នៅ​ចំណុច​ឃុំត្រពាំងស្រែ​
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​
ចេញផ្សាយថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦
សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅ រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ ជាច្រើន​នាក់​រួមទាំង​ ចែ​ណាន ផងដែរ​នៅតែ​អាច​ប្រមូល​ទិញ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​សមត្ថកិច្ ច​និង​មន្ត្រី​ជំនាញ​ចាត់វិធានការ ​បង្ក្រាប​ឡើយ​។
 ចេញផ្សាយ​ ថ្ងៃទី 14/12/2016 ​រាជធានី​ភ្នំពេញ ៖ ឆាកល្ខោន​រឿង​បាត់​លុយ​លក់​ខ្សាច់​ទៅ​ក្រៅប្រទេស​នឹងត្រូវ​សម្តែង​នៅ​ថ្ងៃស្អែក​ក្នុង​រដ្ឋសភា ដែល​គេ​រំពឹងថា តួ​សម្តែង​លោក ស៊ុយ សែម នឹង​ស្ពាយ​ឯកសារ​ទាំង​ពិត ទាំង​ប៉ូ​លា​ទៅ​ឆ្លើយបំភ្លឺ​ចម្ងល់​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ដើម្បី​ឲ្យ​ស្ងប់ចិត្ត ។​​សូមជម្រាបថា រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម នឹង​ទៅ​បំភ្លឺ​រដ្ឋសភា​នៅ​ថ្ងៃស្អែក​
 ចេញផ្សាយ​ ថ្ងៃទី 09/12/2016 ​ខេត្តកោះកុង ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​នឹងត្រូវ​សភា​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​នាពេល​ខាងមុខនេះ ទាក់ទង​ភាពមិនប្រក្រតី​នៃ​ការប្រមូល​លុយ​ពី​ការនាំចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហ​បូរី រួមទាំង​ប្រទេស​មួយចំនួនទៀត ខណៈដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​បានបង្ហាញ​តួលេខ​លម្អៀង​រហូតដល់​ជាង​៥០០​លាន​ដុល្លារ​ឯណោះ ។​
 មេឈ្មួញស្រីល្បីឈ្មោះស្រីមុី ដែលអាងប្ដីជាមន្ត្រីPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិប្បតេយ្យ។ មេឈ្មួញស្រីដ៍ល្បីល្បាញម្នាក់ដែលគេស្គាល់ថាឈ្មោះ ស្រីមុី   ដែលមានប្ដីជាPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ក្រុងបានលុង​​​​ ស្រុកបរកែវ  ស្រុអូរយ៉ាដាវ​​
 ចេញផ្សាយ​ ថ្ងៃទី 01/12/2016 ​រាជធានី​ភ្នំពេញ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ លោក ច័ន្ទ​ថេត ថា​នរៈ ត្រូវបាន​ជនអនាមិក​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នា​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ចំនួន​៤​ករណី ដែល​ក្នុងនោះ​ក៏មាន​ករណី​កាង​ឡាន​ដឹកឈើ​អត់​ច្បាប់​ថែមទៀត ។​
 ចេញផ្សាយ​ ថ្ងៃទី 30/11/2016 រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ទម្លាយ​ពី​អគ្គនាយក​នៃ​អគ្គនាយក​ដ្ធា​ន​គយ​និងរ​ដ្ធ​ករ​កម្ពុជា​បានអោយដឹងថា លោក កែវ អង្កាម អនុប្រធាន​ការិយាល័យ​បុគ្គ​លឹក ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់លោក កែវ សុឃាង ប្រធាន​នាយក​ដ្ធា​ន​គយ​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ត្រូវបាន​ថ្នាក់លើ​ចាត់តាំង​អោយទៅ​គ្រប់គ្រង​ជា​ប្រធាន​ភូមិភាគ​គយ​គ្រប់គ្រង​ចំនួន​៥​ខេត្ត​
 ចេញផ្សាយ​ ថ្ងៃទី 23/11/2016 រាជធានី​ភ្នំពេញ ៖ រហូតមកដល់​ពេលនេះ លោក ហ៊ី​វ សុធា​រិ​ទ្ធ មេ​គយ​ប្រចាំ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅតែ​បន្ត​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​​ពី​ក្រុម​អ្នក​រត់ការ​មុខទំនិញ​វិនិយោគ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ទាក់ទង​នឹង​ការ​គាប​យកលុយ​ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។​
 ចេញផ្សាយ​ ថ្ងៃទី 21/11/2016 ខេត្ត​រតនៈគីរី ៖ ក្មួយប្រុស​បង្កើត​ម្នាក់រ​បស់​សម្តេចតេជោ ហ៊ុន សែន កំពុងតែ​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី ករណី​ជំនួញ​ឈើ​ខុសច្បាប់​នាំ​ចេញទៅ​ប្រទេស​យួន តាម​ច្រក​អូយ៉ាដាវ ខេត្ត​រតនគីរី រួមទាំង​ច្រក​មួយចំនួនទៀត​ក្នុង​ខេត្ត​មណ្ឌល​គី​រី ។​
 November 21, 2016 - - no comments ​ថ្មីៗ​នេះ​គេ​បា​ឃើញ​ កម្លាំង​ប៉ូលីស​សេដ្ឋកិច្ ច​ខេត្ត​កណ្ដាល​ក្រោម​កា រគ្រប់គ្រង​របស់​លោក  សួរ គឹម​លី​កំពង់​ បាន​ដាក់ពង្រាយ ​កម្លាំង​ពេញ​តាម ​ដងផ្លូវ​ជាតិ​ក្នុង​ខេត្ត​កណ្ដាល ​ដើម្បី​ចាំ​ចាប់​រថយន្ត​ដឹក​ទំនិញ ​របស់​ប្រជាពលរដ្ឋ​ជម្រឹត​យកលុយ ​នូវតាម​ដងផ្លូវ​គ្រប់​ច្រកល្ហក ​សាង​បាបកម្ម​នាំអោយ​ប្រជាពលរដ្ ឋ​ក្ដៅក្រហាយ​​យ៉ាងខ្លាំង ​។
 November 21, 2016 - - no comments ខេត្ត​កោះកុង ៖ បច្ចុប្បន្ន​ក្នុង​មួយថ្ងៃៗ មាន​ជង្គង់​មាន់ ស្លាបមាន់ និង​ប្រហិត សុទ្ធ​ខូចគុណភាព​នឹង​មាន​បង្កប់​ជាតិគីមី រាប់សិប​តោន​ទៀត​ត្រូវបាន​ឈ្មួញ​ដ៏​មានអំណាច ឈ្មោះ ម៉ែ​អា​ម៉េង ហៅ​យាយ​ប្រហិត និង តា​គ្រួច ត្រូវរ៉ូវ​ឃុបឃិត​ជាមួយ​ក្រុម​សមត្ថកិច្ច​និង​ជំនាញ​លួច​ដឹក​បង្កប់​ជាមួយ
 Posted by ccj-media.com on 19 November, 2016 បន្ទាប់ពី​សម្ដេច ស ខេ​ង  បាន​ចេញ​នូវ​បទបញ្ជា ​​គេ​ឃើញ​កម្លាំង​នគរបាល  នៃ​ស្នងការដ្ឋាន​ខេត្ត  បាន​ភ្ញាក់រលឹក​មុនគេ  ក្នុង​ការ​ចុះ​អនុវត្ត​នូវ ​បទបញ្ជា​នេះ​។  ប៉ុន្តែ​កិច្ច​ប្រតិបត្តិ​ ជា​លើក​ដំបូង​នេះ  គឺ​ធ្វើ​ឡើង​តែ​ទៅ​លើ ​ទីតាំង​កត់​កន្ទុយ​លេខ  ដែល​ពលរដ្ឋ​អះអាង​ថា  ជាទី​តាំង​តូចតាច  គ្មាន​ខ្សែ គ្មាន​ខ្នង​រឹង​មាំ  ខណៈ​ទីតាំង​ធំ​ៗ​រាប់រយ​កន្លែង​ដែល​មាន​ខ្សែ
 Posted by ccj-media.com on 20 October, 2016 មន្ត្រីរាជការ​ក្នុង​ខេត្តកោះកុង បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​លោក ជា នី មេ​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម គឺ​ឈ្មួញ​មិនអាច​នាំចូល​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់ ទំនិញ​ខូចគុណភាព និង​គ្រឿង​ឧបភោគបរិភោគ​ដែលមាន​លាយ​សារធាតុ​គីមី​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​បានឡើយ​។ មជ្ឈដ្ឋាន​មួយចំនួន​មានការ​សង្ស័យថា
 Posted by ccj-media.com on 17 November, 2016 សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ស្រុក​អូររាំង បាន​ឲ្យ​ដឹងថា​លោក សំ សុវណ្ណ​រិ​ទ្ធ និង​លោក ឡុ​ញ ស៊ីថេន មិន​ត្រឹមតែ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ប្រេងសាំង​និង​ទំនិញគេចពន្ធ​ស្រេច​តែ​អំពើ​ចិត្ត​ គឺ​ថែមទាំង​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ដទៃទៀត​នៅ​ច្រក​ដាក់​ដាំ បើកដៃ​ឲ្យ​ឈ្មួញ​នាំចេញ​ឈើ​ប្រណីតច្បាប់ដោយសេរី ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦
 Posted by ccj-media.com on 17 November, 2016 ខេត្តត្បូងឃ្មុំ​៖ ប្រភពបានទម្លាយ ឲ្យដឹងថាក្នុង​ចា​ប់  តាំង​ពី​រដ្ឋមន្ត្រី​ នៃ​ក្រសួង​សេដ្ឋកិច្ច  និង​ហិរញ្ញវត្ថុ  អូន ព័ន្ធមុន្នីរ័ត្ន  និង​អគ្គនាយក​គយ​  គុណ ញឹម បាន​តែងតាំង ​លោក ប៉ុន ប៊ុណ្ណា  ឲ្យធ្វើ​ជា​ប្រធាន  ការិយាល័យ​គយ និង​រដ្ឋាករ  ត្រ​ពាំង​ផ្លុង  ក្នុង​ខេត្ត​ត្បូងឃ្មុំ  កាលណា​មក​  មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ កាន់តែ​ច្រើនឡើងៗ នាំគ្នា​សរសេរ​រិះគន់ ធ្ងន់ៗ​ជា​បន្តបន្ទាប់
 Posted by ccj-media.com on 19 November, 2016 ខេត្តរតនគិរី៖ សេចក្តីរាយការណ៍បាន ដឹងថាសកម្មភា​​​ពចរាចរណ៍ ឈើប្រណិតបានកក្រើក ឡើងវិញបន្ទាប់​បានបិទ អស់មួយរយៈដោយសារ កម្លាំងអាវុធហត្ថលើ​ផ្ទៃប្រទេស ចុះបង្ក្រាបទាំងយប់ទាំង ថ្ងៃដូចភ្លៀងរលឹម​ មើល ទៅសភាព ការណ៍ទាំងនោះហាក់ បីដូចជាស្ងប់ស្ងាត់ មួយរយៈកន្លងមកហើយ  ។ប៉ុន្តែ នៅពេលថ្មីៗនេះគេសង្កេត
 ចេញផ្សាយ​ ថ្ងៃទី 02/09/2016 រាជធានី​ភ្នំពេញ ៖ ស្នងការរង​រាជធានី​ភ្នំពេញ​ម្នាក់ បាន​រង​នូវ​ការរិះគន់​ចំៗ ថា បាន​ដឹកនាំ​នគរបាល​មួយក្រុម​ដើរ​ឆែកឆេរ​ទំនិញ​តាម​ឃ្លាំង​ដែល​សកម្មភាព​នោះ ហាក់បីដូចជា​ធ្វើ​ជំនួស​មន្ត្រី​គយ រួចហើយ​បង្គាប់​ឲ្យ​ម្ចាស់​ឃ្លាំង​ស្តុក​ទំនិញ​ទាំងនោះ​បង់លុយ​ឲ្យ​គាត់ ដោយ​មិនដឹងថា ការបង់​លុយ​នោះ ដើម្បី​អ្វី​នោះទេ ។ សកម្មភាព​នោះបាន​ធ្វើ​ឲ្យ​ម្ចាស់​ឃ្លាំង​តូច​-​ធំ