មាតិកាព័ត៌មាន
ថ្ងៃនេះ​
2057
ម្សិលមិញ
5018
ខែនេះ
207399
សរុប
17867276
Flag Counter

 ខេត្ត​ក្រចេះ ៖ ប្រភពពី​ភ្នាក់ងារ​សារព័ត៌​មាន​ថា​ មាន​ការបែក​ធ្លាយព័ត៌​មាន​ធំមួយ​នៅ​ខេត្តក្រចេះ​ ករណី​មេឈ្មួញ​ឈើ​ប្រណិត​ដុះស្លែ​ ដ៏ល្បី​ឈ្មោះ គង់ ក្រឹង បានយក​អំណាច ​ឧបក​នាយករដ្ឋមន្ត្រី​ ទៀ បាញ់​ ទៅ​ប្រើ​ប្រាស់​ ក្នុងការ​ឈូសឆាយ​ដីព្រៃ ​នៅ​ចំណុច​ឃុំត្រពាំងស្រែ​ ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​ ឈូស​ឆាយ​ធ្វើផ្លូវ​សម្រាប់​ដឹកឈើប្រណិត​យក​ទៅលក់​នៅស្រុកយួន? ​តាម​ច្រក D3 ស្ថិត​ក្នុង​ចំណុច​ភូមិ ​ជ្រៃ ឃុំ2ធ្នូ​ ស្រុក​ស្នួល ​ខេត្ត​ក្រចេះ​​។  យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ភ្នាក់​ងារ​​ បានឲ្យ​ដឹងថា​ មេឈ្មួញ ​គង់ ​ក្រឹង​ បានធ្វើ​សកម្មភាព​ឈូស​ឆាយ​ដីព្រៃ ខាង​លើនេះ​ យូរមក​ហើយ​ ដោយ​មាន​សមត្ថកិច្ច​ និង​​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រាក់ៗ​ ជាអ្នក​ជួយ​សម្រួល​មើល​ការ​ខុសត្រូវ​ និង​ជួយ​លាក់​បាំង​ដល់​ថ្នាក់​លើ ដើម្បី​មេឈ្មួញ ​គង់ ក្រឹង​ មានភាព​ងាយ​ស្រួល​ ក្នុង​ការធ្វើ​សកម្មភាព​ ដឹកជញ្ជូន​ឈើ​ប្រណិត ​យក​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​។ប្រភព​ខាង​លើ​បាន​បន្ត​ទៀតថា​ ក្រោយ​ពីមេ​ឈ្មួញ ​គង់​ ក្រឹង​ បាន​ក្លាយ​ខ្លួន​ជា​មហា​សេដ្ឋី​ ដ៏​មហិមារ​ នៅ​ក្នុង​ទឹកដី​ស្រុក​ស្នួល​ខេត្តក្រចេះ ​ទាក់ទង​ទៅ​និងមុខ​ជំនួញ​ឈើ​ប្រណិត​នេះ​ផងដែរ?​ នៅ​ពេលថ្មី​ៗនេះ​ គេ​សង្កេត​ឃើញ​ មេ​ឈ្មួញ ​គង់​ ក្រឹង​ ត្រូវ​បាន​គេហៅ​ ងារជា​ ឯក​ឧត្តមៗ​ ពេញៗ​មាត់?​ ហើយ​​គេមិន​ដឹងថា ​មេ​ឈ្មួញ ​គង់ ក្រឹង​ ឡើង​ជាឯកឧត្តម​ តាម​រយះ​ជួយ​សង្គមជាតិ​ ឬក៌​តាមរយះ​បំផ្លាញ​ព្រៃ​ឈើ​នោះទេ​?បើតាម​​សេចក្តីរាយការណ៍​ ពីឈ្មួញ​រកស៊ីឈើ​ ម្នាក់នៅ ​ខេត្តក្រចេះ​ បាន​អោយ​ដឹងថា​ កាលពី​ ពីរខែ​មុន​ ក្រុម​ប៉េអឹម​ ផ្ទៃ​ប្រទេស​ របស់​ឯកឧត្តម​នាយ​ ឧត្តម​សេនីយ៍​​ សៅ សុខា​ បាន​ចុះ​មក​ដល់​ ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​ ភ្លាម​ក៏បាន​ ឡោមព័ទ្ធ​ កន្លែង​ស្តុបឈើ​ និងផ្ទះ​របស់​មេឈ្មួញ ​គង់ ក្រឹង​ ម្តងរួច​មក​ហើយ​ តែ​តាម​ពិត​វាគ្រាន់​តែ ​ជាឆាកល្ខោន​ បំភ័ន្ត​ភ្នែក​ ប្រជា​ពលរដ្ឋ​តែប៉ុណ្ណោះ​? ក្រោយ​មកក៏​ត្រូវរូវគ្នា​ទៅវិញ​ ហើយ​ក៏ ដក​កម្លាំង​ ចេញ​ទៅវិញ​ដោយ​មិន​បាន​ចាប់​ឈើ​នេះ​ឡើយ​ រហូត​មក ​ទល់នឹង​ សព្វថ្ងៃ​នេះ ​។មេ​ឈ្មួញ​ គង់ ក្រឹង​ កំពុង​តែ​ធ្វើផ្គរ​ ធ្វើ​ភ្លៀង​ ចេញ​ឈើ ​ប្រណិត​ រាប់សិប​តោន​ ក្នុង​មួយ​ថ្ងៃៗ​ ដោយ​មិនខ្លាច​ សមត្ថកិច្ច​ ណា​ទាំង​អស់​ សូម្បីតែ​ កម្លាំង​ផ្ទៃ ប្រទេស​ កំពុង​តែបំពេញ​ បេសកម្ម​ នៅ​លើ ទឹក​ដី​ខេត្ត​ ក្រចេះ​។ សព្វ​ថ្ងៃនេះ​ ជាបទ​បញ្ជា​ របស់​ សម្តេច​តេជោ​នាយក​ រដ្ឋមន្ត្រី ​ដែលជា ​ប្រមុខ​ រាជរដ្ឋាភិបាល​ ក៏ដោយ​នោះ​ មេឈ្មួញគង់ ​ក្រឹង ​នៅតែមិន​ ខ្លាច​ញញើត ​សូម្បី​តែបន្តិច ។​   ហេតុ​ផល​នេះ​ មហាជន​បាន​ដាក់​ការសង្ស័យ​ថា ​ពួក​សមត្ថកិច្ច ​ទាំងនោះ ​រួមមាន​ មេព្រៃ​ និង​ប៉េអឹម​ ផ្ទៃប្រទេស ​ព្រមទាំង​ សមត្ថកិច្ច​ តាមដងផ្លូវ​ ពីស្រុក ​ចិត្របុរី ​រហូតដល់​ ស្រុកស្នួល​ ត្រូវបាន​ មេ​ឈ្មួញ​ គង់ ក្រឹង ​ដាក់ថ្នាំ​ សណ្តំ​អស់​ទៅ​ហើយ? បាន​ជាយក​ បទបញ្ជា​ របស់​សម្តេច​ មក​ធ្វើជា​ ល្បែង​លេង​ ហើយ​ឃុបឃិត​ ប្រព្រឹត្តិ ​បទល្មើស​ យក​លុយ​ ដាក់ហោ​ប៉ៅ ​ស្រេចតែ​ អំពើចិត្ត​ ដោយ​ហ៊ាន បណ្តោយ​ឲ្យ លោក​ គង់ ក្រឹង​ ដែល​គ្រាន់តែ ជា​មេបញ្ជា​ការរងវរៈ​សេនា​តូច​ការពារ ​ព្រំដែន​២០៤​ ម្នាក់​សោះ ​ហ៊ាន​ប្រឆាំង ​បទបញ្ជា ​របស់​សម្តេច​តេជោ​ បានទៅ ​តាមអំពើ ​ចិត្ត​យ៉ាង​ ដូច្នេះ​ ។ប្រជាពលរដ្ឋ​ នៅតាម​បណ្តោយ​ផ្លូវក្នុង​ ស្រុក​ស្នួល​ កំពុង​តែរិះគន់​យ៉ាង​ខ្លាំង​ ទៅលើ​សមត្ថកិច្ច​ ខេត្ត​ក្រចេះ ​ថា​គ្មាន​ សមត្ថភាព​ ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឡើយ​ គឺឈរ​នៅតាមដង​ផ្លូវចាំ​តែយក​លុយពី​បទល្មើស​តែប៉ុណ្ណោះ​ ហើយ​ រាជរដ្ឋាភិបាល​ ដែល​ខំទុក ​ចិត្តលោកនាយឧត្តមសេនីយ៍​ សៅ​ សុខា​ ដែល​បាន​ តែង​តាំង​ ជាប្រធាន ​គណៈ​កម្មាធិការ​ ទប់ស្កាត់​ បទល្មើស ​ព្រៃឈើ​ ត្រូវបាន​ បរាជ័យ​ ហើយ​នៅ​ពេល​នេះ ​តើរាជ​រដ្ឋាភិបាល ​គួរតែ ​ទុកចិត្ត ​អ្នកណា​ទៅវិញ​ បើ​សូម្បី ​តែ​ក្រុម​ បង្ក្រាប​ បទល្មើស​ របស់​លោក​នាយ​ឧត្តម​សេនីយ៍​ សៅ សុខា ​ហើយ​នៅ​ តែ​បង្ក្រាប​ មិន​​បាន។ មន្ត្រី ​ថ្នាក់ក្រោម​ បែរ​ជា​ព្រងើយ​កន្តើយ​ នឹង​បទបញ្ជា ​ជាពិសេស ​មន្ត្រី​ ស្រុក​ស្នួល ​ខេត្តក្រចេះ​ នេះ​តែម្តង​ តើ​អង្គភាព ​ប្រឆាំង​អំពើ​ពុករលួយ​ គួរតែ​មាន​វិធានការ​ ចុះ​ស៊ើប ​រឿង​បទល្មើស​ព្រៃឈើ​ របស់​មេឈ្មួញ​ គង់​ ក្រឹង ​នេះ​ទេ?​ ក្រែង​លោ​ មាន​មន្ត្រីធំៗ​ មួយ​ចំនួន​ នៅពី​ក្រោយ ​ខ្នង​មេឈ្មួញ​ គង់ ​ក្រឹង ដែល​ជា ​អនុវរៈ​ ការពារ​ ព្រំដែន​២០៤​ នេះ​ ។បញ្ហារ​នេះ​មានតែ​ សម្ដេច​តេជោរ ​ហ៊ុន ​សែន​ទេ​ដែល​អាច​បញ្ជារ​ ឱ្យ​បើក​ការ​ស៊ើប​អង្កេត​ ទៅលើ​មេឈ្មួញ​ព្រៃឈើ​ខាងលើ​ព្រោះ​ថា ​មេ​ឈ្មួញ​ខាងលើ​ បាន​ប្រើ​អំណាច និងទឹក​ប្រាក់​សណ្ដំ​កង​កម្លាំង​គ្រប់​ស្ថាប័ន​ក្នុង​ខេត្តក្រចេះ។ ហើយ​ពេល​ថ្មីៗ​ប៉ុន្មាន​ថ្ងៃមុននេះ ​ក្រុមអ្ន​ក​ដឹក​ឈើ​តាមម៉ូតូ​អោយ​មេឈ្មួញ​ គង់ ក្រឹង​ បានជួប​គ្រោះ​ដោយ​សារ ​ប៉ូលីស​វរះសេនា​តូចលេខ៦១៩​ ឃាត់​សុំលុយ​ បណ្ដាល​អោយ​ឈើ​ ធ្លាក់​សង្កត់​បែក​ក្បាល​​ស្លាប់​ភ្លាមៗ​ យ៉ាង​អនោចអធម​ នេះហើយ​ ដោយសា​រ​តែមេឈ្មួញ​ គង់ ក្រឹង​ បាន​ប្រើ​អំណាច​ទឹកលុយ ​ក្នុងការ​ទិញ​ឈើប្រណិត​ ក្នុង​តំលៃថ្លៃទើប​ ធ្វើអោយ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ ប្ដូរអាជីព​ធម្មតា​មកដឹក​បទល្មើស​ព្រៃឈើ​អោយ​មេឈ្មួញ​គង់ក្រឹង​វិញ។​  ពាក់ព័ន្ធនិងករណីខាងលើនេះ មជ្ឈម​ណ្ឌល​អ្នកសារព័ត៌​មានកម្ពុជា​មិនអាច​សុំការបក​ស្រាយ​បំភ្លឺ​ ពី​មេឈ្មួញ ​គង់ ក្រឹង ​បាន​នោះ​ដោយគ្មានលេខទូរសព្ទ័៕

ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត

 ចេញផ្សាយ​ ថ្ងៃទី 23/11/2016 រាជធានី​ភ្នំពេញ ៖ រហូតមកដល់​ពេលនេះ លោក ហ៊ី​វ សុធា​រិ​ទ្ធ មេ​គយ​ប្រចាំ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅតែ​បន្ត​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​​ពី​ក្រុម​អ្នក​រត់ការ​មុខទំនិញ​វិនិយោគ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ទាក់ទង​នឹង​ការ​គាប​យកលុយ​ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។​

 ចេញផ្សាយ​ ថ្ងៃទី 21/11/2016 ខេត្ត​រតនៈគីរី ៖ ក្មួយប្រុស​បង្កើត​ម្នាក់រ​បស់​សម្តេចតេជោ ហ៊ុន សែន កំពុងតែ​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី ករណី​ជំនួញ​ឈើ​ខុសច្បាប់​នាំ​ចេញទៅ​ប្រទេស​យួន តាម​ច្រក​អូយ៉ាដាវ ខេត្ត​រតនគីរី រួមទាំង​ច្រក​មួយចំនួនទៀត​ក្នុង​ខេត្ត​មណ្ឌល​គី​រី ។​

 November 21, 2016 - - no comments ​ថ្មីៗ​នេះ​គេ​បា​ឃើញ​ កម្លាំង​ប៉ូលីស​សេដ្ឋកិច្ ច​ខេត្ត​កណ្ដាល​ក្រោម​កា រគ្រប់គ្រង​របស់​លោក  សួរ គឹម​លី​កំពង់​ បាន​ដាក់ពង្រាយ ​កម្លាំង​ពេញ​តាម ​ដងផ្លូវ​ជាតិ​ក្នុង​ខេត្ត​កណ្ដាល ​ដើម្បី​ចាំ​ចាប់​រថយន្ត​ដឹក​ទំនិញ ​របស់​ប្រជាពលរដ្ឋ​ជម្រឹត​យកលុយ ​នូវតាម​ដងផ្លូវ​គ្រប់​ច្រកល្ហក ​សាង​បាបកម្ម​នាំអោយ​ប្រជាពលរដ្ ឋ​ក្ដៅក្រហាយ​​យ៉ាងខ្លាំង ​។

 November 21, 2016 - - no comments ខេត្ត​កោះកុង ៖ បច្ចុប្បន្ន​ក្នុង​មួយថ្ងៃៗ មាន​ជង្គង់​មាន់ ស្លាបមាន់ និង​ប្រហិត សុទ្ធ​ខូចគុណភាព​នឹង​មាន​បង្កប់​ជាតិគីមី រាប់សិប​តោន​ទៀត​ត្រូវបាន​ឈ្មួញ​ដ៏​មានអំណាច ឈ្មោះ ម៉ែ​អា​ម៉េង ហៅ​យាយ​ប្រហិត និង តា​គ្រួច ត្រូវរ៉ូវ​ឃុបឃិត​ជាមួយ​ក្រុម​សមត្ថកិច្ច​និង​ជំនាញ​លួច​ដឹក​បង្កប់​ជាមួយ

 Posted by ccj-media.com on 19 November, 2016 បន្ទាប់ពី​សម្ដេច ស ខេ​ង  បាន​ចេញ​នូវ​បទបញ្ជា ​​គេ​ឃើញ​កម្លាំង​នគរបាល  នៃ​ស្នងការដ្ឋាន​ខេត្ត  បាន​ភ្ញាក់រលឹក​មុនគេ  ក្នុង​ការ​ចុះ​អនុវត្ត​នូវ ​បទបញ្ជា​នេះ​។  ប៉ុន្តែ​កិច្ច​ប្រតិបត្តិ​ ជា​លើក​ដំបូង​នេះ  គឺ​ធ្វើ​ឡើង​តែ​ទៅ​លើ ​ទីតាំង​កត់​កន្ទុយ​លេខ  ដែល​ពលរដ្ឋ​អះអាង​ថា  ជាទី​តាំង​តូចតាច  គ្មាន​ខ្សែ គ្មាន​ខ្នង​រឹង​មាំ  ខណៈ​ទីតាំង​ធំ​ៗ​រាប់រយ​កន្លែង​ដែល​មាន​ខ្សែ

 Posted by ccj-media.com on 20 October, 2016 មន្ត្រីរាជការ​ក្នុង​ខេត្តកោះកុង បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​លោក ជា នី មេ​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម គឺ​ឈ្មួញ​មិនអាច​នាំចូល​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់ ទំនិញ​ខូចគុណភាព និង​គ្រឿង​ឧបភោគបរិភោគ​ដែលមាន​លាយ​សារធាតុ​គីមី​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​បានឡើយ​។ មជ្ឈដ្ឋាន​មួយចំនួន​មានការ​សង្ស័យថា

 Posted by ccj-media.com on 17 November, 2016 សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ស្រុក​អូររាំង បាន​ឲ្យ​ដឹងថា​លោក សំ សុវណ្ណ​រិ​ទ្ធ និង​លោក ឡុ​ញ ស៊ីថេន មិន​ត្រឹមតែ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ប្រេងសាំង​និង​ទំនិញគេចពន្ធ​ស្រេច​តែ​អំពើ​ចិត្ត​ គឺ​ថែមទាំង​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ដទៃទៀត​នៅ​ច្រក​ដាក់​ដាំ បើកដៃ​ឲ្យ​ឈ្មួញ​នាំចេញ​ឈើ​ប្រណីតច្បាប់ដោយសេរី ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦

 Posted by ccj-media.com on 17 November, 2016 ខេត្តត្បូងឃ្មុំ​៖ ប្រភពបានទម្លាយ ឲ្យដឹងថាក្នុង​ចា​ប់  តាំង​ពី​រដ្ឋមន្ត្រី​ នៃ​ក្រសួង​សេដ្ឋកិច្ច  និង​ហិរញ្ញវត្ថុ  អូន ព័ន្ធមុន្នីរ័ត្ន  និង​អគ្គនាយក​គយ​  គុណ ញឹម បាន​តែងតាំង ​លោក ប៉ុន ប៊ុណ្ណា  ឲ្យធ្វើ​ជា​ប្រធាន  ការិយាល័យ​គយ និង​រដ្ឋាករ  ត្រ​ពាំង​ផ្លុង  ក្នុង​ខេត្ត​ត្បូងឃ្មុំ  កាលណា​មក​  មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ កាន់តែ​ច្រើនឡើងៗ នាំគ្នា​សរសេរ​រិះគន់ ធ្ងន់ៗ​ជា​បន្តបន្ទាប់

 Posted by ccj-media.com on 19 November, 2016 ខេត្តរតនគិរី៖ សេចក្តីរាយការណ៍បាន ដឹងថាសកម្មភា​​​ពចរាចរណ៍ ឈើប្រណិតបានកក្រើក ឡើងវិញបន្ទាប់​បានបិទ អស់មួយរយៈដោយសារ កម្លាំងអាវុធហត្ថលើ​ផ្ទៃប្រទេស ចុះបង្ក្រាបទាំងយប់ទាំង ថ្ងៃដូចភ្លៀងរលឹម​ មើល ទៅសភាព ការណ៍ទាំងនោះហាក់ បីដូចជាស្ងប់ស្ងាត់ មួយរយៈកន្លងមកហើយ  ។ប៉ុន្តែ នៅពេលថ្មីៗនេះគេសង្កេត

 ចេញផ្សាយ​ ថ្ងៃទី 02/09/2016 រាជធានី​ភ្នំពេញ ៖ ស្នងការរង​រាជធានី​ភ្នំពេញ​ម្នាក់ បាន​រង​នូវ​ការរិះគន់​ចំៗ ថា បាន​ដឹកនាំ​នគរបាល​មួយក្រុម​ដើរ​ឆែកឆេរ​ទំនិញ​តាម​ឃ្លាំង​ដែល​សកម្មភាព​នោះ ហាក់បីដូចជា​ធ្វើ​ជំនួស​មន្ត្រី​គយ រួចហើយ​បង្គាប់​ឲ្យ​ម្ចាស់​ឃ្លាំង​ស្តុក​ទំនិញ​ទាំងនោះ​បង់លុយ​ឲ្យ​គាត់ ដោយ​មិនដឹងថា ការបង់​លុយ​នោះ ដើម្បី​អ្វី​នោះទេ ។ សកម្មភាព​នោះបាន​ធ្វើ​ឲ្យ​ម្ចាស់​ឃ្លាំង​តូច​-​ធំ
បទយកការណ៍សំខាន់ៗ
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ខេត្ត​ក្រចេះ ៖ ប្រភពពី​ភ្នាក់ងារ​សារព័ត៌​មាន​ថា​ មាន​ការបែក​ធ្លាយព័ត៌​មាន​ធំមួយ​នៅ​ខេត្តក្រចេះ​ ករណី​មេឈ្មួញ​ឈើ​ប្រណិត​ដុះស្លែ​ ដ៏ល្បី​ឈ្មោះ គង់ ក្រឹង បានយក​អំណាច ​ឧបក​នាយករដ្ឋមន្ត្រី​ ទៀ បាញ់​ ទៅ​ប្រើ​ប្រាស់​ ក្នុងការ​ឈូសឆាយ​ដីព្រៃ ​នៅ​ចំណុច​ឃុំត្រពាំងស្រែ​
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​
ចេញផ្សាយថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦
សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅ រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ ជាច្រើន​នាក់​រួមទាំង​ ចែ​ណាន ផងដែរ​នៅតែ​អាច​ប្រមូល​ទិញ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​សមត្ថកិច្ ច​និង​មន្ត្រី​ជំនាញ​ចាត់វិធានការ ​បង្ក្រាប​ឡើយ​។
 ចេញផ្សាយ​ ថ្ងៃទី 14/12/2016 ​រាជធានី​ភ្នំពេញ ៖ ឆាកល្ខោន​រឿង​បាត់​លុយ​លក់​ខ្សាច់​ទៅ​ក្រៅប្រទេស​នឹងត្រូវ​សម្តែង​នៅ​ថ្ងៃស្អែក​ក្នុង​រដ្ឋសភា ដែល​គេ​រំពឹងថា តួ​សម្តែង​លោក ស៊ុយ សែម នឹង​ស្ពាយ​ឯកសារ​ទាំង​ពិត ទាំង​ប៉ូ​លា​ទៅ​ឆ្លើយបំភ្លឺ​ចម្ងល់​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ដើម្បី​ឲ្យ​ស្ងប់ចិត្ត ។​​សូមជម្រាបថា រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម នឹង​ទៅ​បំភ្លឺ​រដ្ឋសភា​នៅ​ថ្ងៃស្អែក​
 ចេញផ្សាយ​ ថ្ងៃទី 09/12/2016 ​ខេត្តកោះកុង ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​នឹងត្រូវ​សភា​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​នាពេល​ខាងមុខនេះ ទាក់ទង​ភាពមិនប្រក្រតី​នៃ​ការប្រមូល​លុយ​ពី​ការនាំចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហ​បូរី រួមទាំង​ប្រទេស​មួយចំនួនទៀត ខណៈដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​បានបង្ហាញ​តួលេខ​លម្អៀង​រហូតដល់​ជាង​៥០០​លាន​ដុល្លារ​ឯណោះ ។​
 មេឈ្មួញស្រីល្បីឈ្មោះស្រីមុី ដែលអាងប្ដីជាមន្ត្រីPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិប្បតេយ្យ។ មេឈ្មួញស្រីដ៍ល្បីល្បាញម្នាក់ដែលគេស្គាល់ថាឈ្មោះ ស្រីមុី   ដែលមានប្ដីជាPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ក្រុងបានលុង​​​​ ស្រុកបរកែវ  ស្រុអូរយ៉ាដាវ​​
 ចេញផ្សាយ​ ថ្ងៃទី 01/12/2016 ​រាជធានី​ភ្នំពេញ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ លោក ច័ន្ទ​ថេត ថា​នរៈ ត្រូវបាន​ជនអនាមិក​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នា​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ចំនួន​៤​ករណី ដែល​ក្នុងនោះ​ក៏មាន​ករណី​កាង​ឡាន​ដឹកឈើ​អត់​ច្បាប់​ថែមទៀត ។​
 ចេញផ្សាយ​ ថ្ងៃទី 30/11/2016 រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ទម្លាយ​ពី​អគ្គនាយក​នៃ​អគ្គនាយក​ដ្ធា​ន​គយ​និងរ​ដ្ធ​ករ​កម្ពុជា​បានអោយដឹងថា លោក កែវ អង្កាម អនុប្រធាន​ការិយាល័យ​បុគ្គ​លឹក ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់លោក កែវ សុឃាង ប្រធាន​នាយក​ដ្ធា​ន​គយ​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ត្រូវបាន​ថ្នាក់លើ​ចាត់តាំង​អោយទៅ​គ្រប់គ្រង​ជា​ប្រធាន​ភូមិភាគ​គយ​គ្រប់គ្រង​ចំនួន​៥​ខេត្ត​