មាតិកាព័ត៌មាន
ថ្ងៃនេះ​
0978
ម្សិលមិញ
1857
ខែនេះ
37593
សរុប
19028329
Flag Counter

 Thu, 15 December 2016 កំពង់ស្ពឺៈ មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ ៧​រូប​ត្រូវ​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ចុះ​ស៊ើប​អង្កេត​រឿង​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើត​មាន​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់ និង​រឿង​បាត់​ឈើ​ដែល​បង្ក្រាប​បាន​នា​ពេល​កន្លង​មក។ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង ការពារ​សិទ្ធិ​ពលរដ្ឋ​លោក ជា ហ៊ាន គ្រោង​ចូល​ទៅ​បំភ្លឺ​ជូន ACU នៅ​ថ្ងៃ​នេះ​បន្ទាប់ពី​លោក​បាន​ស្នើសុំ​ឲ្យ​ចាត់​ក្រុម​អធិការកិច្ច​ចុះ​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​រឿង​ទទួល​សំណូក​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​របស់​មន្ត្រី ៧ នាក់។   មន្ត្រី​ទាំង​ ៧ នាក់​ដែល​ជាប់​សង្ស័យ​ក្នុង​រឿង​នេះ​រួម​មាន​លោក យ៉ង់ ភារម្យ នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់​លោក ខន សុខុន, ហ៊ី ចាន់, នួន ចក់, កង ញ៉ិប ដែល​ជា​ប្រធាន​ក្រុម​ល្បាត​នៃ​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​លោក តាំង ចាន់សែម៉ា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឱរ៉ាល់ និង​លោក ស ផល្លែត នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​តាសាល។ នេះ​បើ​តាម​លិខិត​ដែល​លោក ជា ហ៊ាន ដាក់​ទៅ ACU កាលពី​សប្តាហ៍​មុន។   មន្ត្រី ACU ម្នាក់​បាន​ឲ្យ​ដឹង​ថា​លោក​បាន​ទទួល​លិខិត​ពី​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​នោះ​ហើយ​តែ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​ករណី​នេះ​ទេ។   ការ​ស្នើសុំ​ការ​ចុះ​ស៊ើប​អង្កេត​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ក្រុម​ការងារ​អង្គការ​នេះ​ចុះ​អង្កេត និង​ស្រាវជ្រាវ​រកឃើញ​ភាព​មិន​ប្រក្រតី​ជាច្រើន​បាន​កើតឡើង​ក្នុង​ទឹកដី​ដែល​មន្ត្រី​ទាំង​នោះ​គ្រប់គ្រង។   ក្នុង​នោះ​រួម​មាន​ការ​ដឹក​ឈើ​តាម​រថយន្ត​យីឌុប​របស់​មន្ត្រី​យោធា​ឈ្មោះ ជឿង ថេង ចេញ​ពី​ស្រុក​ឱរ៉ាល់​ឆ្ពោះ​ទៅ​ព្រំដែន​វៀតណាម​ធ្វើ​ឲ្យ​បាក់ស្ពាន​បាឡេ​មួយ​ក្នុង​ស្រុក​ឈូក​ខេត្ត​កំពត​កាលពី​ខែ​មិថុនា និង​ការ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​អភិរក្ស​ចូល​ក្នុង​ក្រុមហ៊ុន​យិលឡូហ៊្វាល​ដោយ​គ្មាន​ការ​បង្ក្រាប​ផង​ដែរ។   លិខិត​ដដែល​សរសេរ​ថា​នៅ​ចំណុច​កោះ​ក្របៅ​ដែល​មាន​លោក នួន ចក ជា​ប្រធាន​ក្រុម​ល្បាត «បាន​ដាក់​ប៉ុស្តិ៍​នៅ​ក្នុង​ក្រុមហ៊ុន​អេចអិលអេច​ដើម្បី​ចាំ​យក​លុយ​ពី​អ្នក​ដឹកឈើ​ចេញ​តាម​ផ្លូវ​ដោយ​គ្មាន​ការ​បង្ក្រាប​ឡើយ»។   លោក ជា ហ៊ាន បាន​បញ្ជាក់​ក្នុង​លិខិត​ថា៖ «សុំ​ស៊ើបអង្កេត​លើ​នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ និង​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​ករណី​បាត់បង់​ឈើ​ចាប់​បាន​ដែល​រក្សា​ទុក​នៅ​ស្នាក់ការ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់»។   លោក ជា ហ៊ាន បាន​បញ្ជាក់​ពី​ម្សិលមិញ​ថា​ឈើ​ប្រមាណ ៧០ ម៉ែត្រ​គុប​ត្រូវ​បាន​បង្ក្រាប និង រឹបអូស​យក​ទៅ​រក្សា​ទុក​នៅ​ទីស្នាក់ការ​ដែន​ជម្រក​ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ពី​អង្គការ​លោក​ដែល​បាន​សុំ​អន្តរាគមន៍​ពី​ក្រសួង​បរិស្ថាន​ផង​ដែរ។ ប៉ុន្តែ​ឈើ​មួយ​ចំនួន​ត្រូវ​បាន​គេ​លួច​លក់​ហើយ​មន្ត្រី​អនុរក្ស​បរិស្ថាន​ដែល​ទំនង​ជា​មិន​បាន​ទទួល​ផល​ពី​ការ​លក់​បាន​លួច​រាយការណ៍​ប្រាប់​លោក​សុំ​អន្តរាគមន៍។   ប្រធាន​អង្គការ​រូប​នេះ​បាន​បន្ត​ថា៖ «ឈើ​ដែល​ចាប់​បាន​មាន​ការ​បាត់បង់។ គេ​បណ្តោះ​លក់​ម្តង​បន្តិចៗ​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ ឈើ​ដែល​បាត់​គឺ​ឈើ​ល្អ​តែ​គេ​បាន​យក​ឈើ​ផ្សេង​អន់ៗ​ទៅ​ដាក់​ជំនួស​ដើម្បី​បង្គ្រប់​វិញ»។   ទោះ​យ៉ាង​ណា​លោក យ៉ង់ ភារម្យ នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់​បាន​បដិសេធ​ការ​ចោទប្រកាន់​នោះ។ លោក​បាន​ឲ្យ​ដឹង​ថា​ឈើ​ដែល​រឹបអូស​បាន​កន្លង​មក​មាន​ជាង ១០០ ម៉ែត្រ​គុប​ហើយ​ត្រូវ​រក្សា​ទុក​នៅ​ស្នាក់​ការ​យ៉ាង​ត្រឹមត្រូវ​ដោយ​គ្មាន​ការ​បាត់បង់ ឬ ក៏​លួចលក់​នោះ​ទេ។   លោក​បញ្ជាក់​ថា៖ «ឈើ​មាន​បាត់​អី។ គេ​ចេះ​តែ​ថា​ហ្នឹង។ គេ​មាន​បញ្ជី​មាន​សាលក្រម​របស់​គេ។ មិន​មាន​រឿង​ដាក់​ប៉ុស្តិ៍​ដាក់​អី​យក​លុយ​ទេ។ គ្មាន​អ្នក​ណា​ដាក់​ប៉ុស្តិ៍​យក​លុយ​ទេ​មាន​តែ​ចុះ​ល្បាត​ចង់​ងាប់​ចង់​រស់​ដោយ​ប្រើប្រាស់​មធ្យោបាយ​ផ្ទាល់​ខ្លួន​ក៏​មាន​ដែរ។ ការ​ចោទ​ប្រកាន់​នេះ​ពិបាក​ទទួល​យក​ណាស់»៕
 
ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


 ចេញផ្សាយ​ ថ្ងៃទី 21/06/2018 រាជធានី​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ពាក់ព័ន្ធ​សកម្មភាព ឆបោក និង​ជ្រើសរើស​ប្រជាពលរដ្ឋ ឲ្យ​ចូល​បម្រើ​ជា​អាវុធហត្ថ​ដោយ​ខុសច្បាប់ ។ ជនសង្ស័យ​ទាំង​៦​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន​ទី​១៖​ឈ្មោះ ចក់ ស៊ា​ង​លី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ


 ចេញផ្សាយ​ ថ្ងៃទី 21/06/2018 ខេត្តបន្ទាយមានជ័យ ៖ ព្រឹក ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨​នេះ​លោក កែ គឹមយ៉ាន ឧបនាយក​រដ្ឋ​មន្ត្រ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន សមាជិក អចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​កណ្ដាល នៃ គណបក្ស​ប្រជាជន​កម្ពុជា និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​


 ចេញផ្សាយ​ ថ្ងៃទី 21/06/2018 កូរ៉េខាងជើង ៖ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន កំពុង​ផ្តោត​ការយកចិត្តទុកដាក់​លើ​វិស័យ​ទេសចរណ៍​ក្នុងការ​អភិវឌ្ឍ​ប្រទេស បន្ទាប់ពី​យល់ព្រម​លុប​បំបាត់​នុយក្លេអ៊ែរ​ក្នុងជំនួប​កំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាងត្បូង និង​អាមេរិក នាពេល​កន្លងមក ។


 ចេញផ្សាយ​ ថ្ងៃទី 21/06/2018 រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​វាយតម្លៃ​អំពី​គុណភាព ស្ថានភាព ដើមឈើ​ដែលមាន​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ ប្រសិនបើ​ដើមឈើ​ណា​មាន​សភាព​


 ចេញផ្សាយ​ ថ្ងៃទី 18/06/2018 រាជធានី​ភ្នំពេញ ៖ សព​អ្នក​ម្នាង អ៊ុក ផល្លា បាន​ដឹក​មកដល់​វត្ត​បុ​ទុម​វ​តី​ហើយ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ ហើយ​គណៈកម្មការ​បុណ្យសព​បាន​ពិភាក្សាគ្នា និង​សម្រេច​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​បុ​ទុម​វ​តី ។​


 ចេញផ្សាយ​ ថ្ងៃទី 14/06/2018 រាជធានី​ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វេ​ន​ហេ សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ដ្រីក្រសួង ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខនេះ​។


 ចេញផ្សាយ​ ថ្ងៃទី 13/06/2018 ​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាតិ បាន​អះអាង​ប្រាប់​អ្នក​សារ ព័ត៌មាន​ថា លិខិត​ស្តីពី​ការតែងតាំង​លោក ហ៊ុន ម៉ា​ណែ​ត ជា​អគ្គ​មេបញ្ជាការរង និង​ជា​មេទាហាន​ជើងគោក​នោះ នៅ​មិនទាន់​ជា​លិខិតផ្លូវការ​នៅឡើយ​ទេ ។ ប៉ុន្តែ​នៅពេល​ខាងមុខ​ទើប​មាន​លិខិត ផ្លូវការ​អាច​ប្រើប្រាស់​បាន ។​


 កំពត/បន្ទាយមានជ័យៈ នគរ​បាល​ខេត្ត​កំពត បាន​អំពាវ​នាវ​ឲ្យ​ពល​រដ្ឋ​ពិសេស​ជន​ជាតិ​ចិន​បង្កើ​ន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ករណី​ចាប់​ជំរិត​តាម​ប្រព័ន្ធ​Internetដែល​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន។ នេះ​បើ​តាម​​មន្ត្រី​នគរ​បាល​​ខេត្ត​កំពត​ម្នាក់​នៅថ្ងៃទី១១​​ខែមិថុនា នេះ។​លោក ​ដាន វុត្ថា​ នាយ​រង​ការិយា​ល័យ​គ្រប់​គ្រង​ការ​ស្នាក់​នៅ


 ចេញផ្សាយ​ ថ្ងៃទី 08/06/2018 រាជធានី​ភ្នំពេញ ៖ ស្អែក​នេះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹងធ្វើ​សមាជ​ប្រកាស​ទទួលស្គាល់ លោក ញឹក ប៊ុនឆៃ ជា​ប្រធាន​គណបក្ស​វិញ បន្ទាប់ពី​លោក​ត្រូវបាន​តុលាការ ដោះលែង​ឱ្យ​ក្រៅ​ឃុំ​ប​ណ្ណោះ​អាសន្ន ខណដែល​ស​មាជ​នោះ នឹង​ធ្វើឡើង​នៅក្នុង​គេហដ្ឋាន​របស់លោក ញឹក ប៊ុនឆៃ


 ចេញផ្សាយ​ ថ្ងៃទី 31/05/2018 ​ខេត្តបន្ទាយមានជ័យ ៖ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សភាពការណ៍​ថ្មី និង​ផែនការ​ថែរក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​បំពាក់​ឋានន្តរសក្តិ​ជូន​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ចំនួន​០៤​រូប គឺ​ថ្នាក់​វរសេនីយ៍ឯក ចំនួន ០២​រូប និង​ថ្នាក់​វរសេនីយ៍ទោ ចំនួន ០២​រូប ថ្ងៃទី​៣១​ខែឧសភា ឆ្នាំ​២០១៨
បទយកការណ៍សំខាន់ៗ
 ចេញផ្សាយថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨  លោកសិទ្ធនិង​បក្ខពួក ​គឺជា ​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់ ​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ចំណុះ ​ឆ្លងកាត់​ផ្លូវជា តិ​លេខ​២​ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​វិធានការ​ ទប់ស្កាត់​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​ គេ​បែរជា​គាបសង្កត់​ប្រជាពល រដ្ឋឈ្មួញនិង​អាជីវក រដែល​ដឹកជញ្ជូន​ទំនិញ​តិចតួច​តាម​រថយន្ត​ដោយ​តម្រូវ​
 ចេញផ្សាយ​ ថ្ងៃទី 29/06/2018 រាជធានី​ភ្នំពេញ ៖ ចៅក្រម សេង រិទ្ធី បានសម្រេច​ដោះលែង​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ដែល ស្រវឹងស្រា​ជោគ បើករថយន្ត​ទៅបុក​រថយន្ត​អ្នក ដ៏​ទៃ​ពីក្រោយ ហើយ​បើក​រត់ ពេល​សមត្ថកិច្ច ប្រដេញ​ឃាត់​បាន​ក៏​ដក​កាំភ្លើង​គំរាម សមត្ថកិច្ច​កាលពី​ថ្ងៃទី​២៥ ខែមិថុនា​នោះ
 ឧកញ៉ា​ គង់ក្រឹង​ ជា ​មេឈ្មួញ ​និងជាឧក្រឹដ្ឋជន​ បំផ្លាញ​ ព្រៃឈើ​ របស់ជាតិ​ យ៉ាងធ្ងន់ធ្ងរ ​នៅ ​ភូមិភាគ ឦសាន ​ដោយ​ ដឹកជញ្ជូន​ យកទៅ​ លក់នៅ​ ប្រទេស​ វៀតណាម​ យ៉ាងរលូន ដោយជ្រក​ក្រោម​ផ្លាក​ជា​មេបញ្ជាការ​កងការពារព្រុំដែន​គោកលេខ​២០៤​ដោយ​មិនខ្វល់​ពីអនុសាស្ត្រ​របស់ប្រមុខ​រាជ​រដ្ឋា​ភិបាល​ សម្តេច​តេជោ ​ហ៊ុនសែន​បន្តិច​ឡើយ។
 ចេញផ្សាយថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ខេត្តប៉ៃលិន៖ប្រភពពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ព្រំបង្ហើប​ឲ្យ​ដឹង ថា ទំនិញ​ ដែល​ឈ្មួញ​ធំៗ​នាំចូល​ តាម​ច្រក​នេះ​គឺ​បង់ពន្ធ​ជូន​រដ្ឋ​ ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ  ហើយ​ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ ក្រោម​តុ​
 ខេត្ត​រតន​គិរី៖​ ជិតដល់​ពេល​បោះ​ឆ្នោតឃុំសង្កាត់​ទូរទាំង​ប្រទេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ខិតខំ​ចុះមូលដ្ឋាន​ដើម្បី​ស្វែង​រក​កាគាំ​ទ្រពី​ពលរដ្ឋ​ ដោយឡែក​ សកម្មភាព​នៅច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ​កុំពុង​តែ​មានការ​ដឹក​ជញ្ជូន​ឈើ​កក្រើក​ឡើងវិញ​ហើយ​បន្ទាប់​ពីមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ ថង​ សាវុន​អភិបាល​នៃគណះ​ អភិបាល​ខេត្តរតនគិរី
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ខេត្ត​ក្រចេះ ៖ ប្រភពពី​ភ្នាក់ងារ​សារព័ត៌​មាន​ថា​ មាន​ការបែក​ធ្លាយព័ត៌​មាន​ធំមួយ​នៅ​ខេត្តក្រចេះ​ ករណី​មេឈ្មួញ​ឈើ​ប្រណិត​ដុះស្លែ​ ដ៏ល្បី​ឈ្មោះ គង់ ក្រឹង បានយក​អំណាច ​ឧបក​នាយករដ្ឋមន្ត្រី​ ទៀ បាញ់​ ទៅ​ប្រើ​ប្រាស់​ ក្នុងការ​ឈូសឆាយ​ដីព្រៃ ​នៅ​ចំណុច​ឃុំត្រពាំងស្រែ​
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​
ចេញផ្សាយថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦
សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅ រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ ជាច្រើន​នាក់​រួមទាំង​ ចែ​ណាន ផងដែរ​នៅតែ​អាច​ប្រមូល​ទិញ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​សមត្ថកិច្ ច​និង​មន្ត្រី​ជំនាញ​ចាត់វិធានការ ​បង្ក្រាប​ឡើយ​។
 ចេញផ្សាយ​ ថ្ងៃទី 14/12/2016 ​រាជធានី​ភ្នំពេញ ៖ ឆាកល្ខោន​រឿង​បាត់​លុយ​លក់​ខ្សាច់​ទៅ​ក្រៅប្រទេស​នឹងត្រូវ​សម្តែង​នៅ​ថ្ងៃស្អែក​ក្នុង​រដ្ឋសភា ដែល​គេ​រំពឹងថា តួ​សម្តែង​លោក ស៊ុយ សែម នឹង​ស្ពាយ​ឯកសារ​ទាំង​ពិត ទាំង​ប៉ូ​លា​ទៅ​ឆ្លើយបំភ្លឺ​ចម្ងល់​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ដើម្បី​ឲ្យ​ស្ងប់ចិត្ត ។​​សូមជម្រាបថា រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម នឹង​ទៅ​បំភ្លឺ​រដ្ឋសភា​នៅ​ថ្ងៃស្អែក​
 ចេញផ្សាយ​ ថ្ងៃទី 09/12/2016 ​ខេត្តកោះកុង ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​នឹងត្រូវ​សភា​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​នាពេល​ខាងមុខនេះ ទាក់ទង​ភាពមិនប្រក្រតី​នៃ​ការប្រមូល​លុយ​ពី​ការនាំចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហ​បូរី រួមទាំង​ប្រទេស​មួយចំនួនទៀត ខណៈដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​បានបង្ហាញ​តួលេខ​លម្អៀង​រហូតដល់​ជាង​៥០០​លាន​ដុល្លារ​ឯណោះ ។​
 មេឈ្មួញស្រីល្បីឈ្មោះស្រីមុី ដែលអាងប្ដីជាមន្ត្រីPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិប្បតេយ្យ។ មេឈ្មួញស្រីដ៍ល្បីល្បាញម្នាក់ដែលគេស្គាល់ថាឈ្មោះ ស្រីមុី   ដែលមានប្ដីជាPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ក្រុងបានលុង​​​​ ស្រុកបរកែវ  ស្រុអូរយ៉ាដាវ​​
 ចេញផ្សាយ​ ថ្ងៃទី 01/12/2016 ​រាជធានី​ភ្នំពេញ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ លោក ច័ន្ទ​ថេត ថា​នរៈ ត្រូវបាន​ជនអនាមិក​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នា​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ចំនួន​៤​ករណី ដែល​ក្នុងនោះ​ក៏មាន​ករណី​កាង​ឡាន​ដឹកឈើ​អត់​ច្បាប់​ថែមទៀត ។​
 ចេញផ្សាយ​ ថ្ងៃទី 30/11/2016 រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ទម្លាយ​ពី​អគ្គនាយក​នៃ​អគ្គនាយក​ដ្ធា​ន​គយ​និងរ​ដ្ធ​ករ​កម្ពុជា​បានអោយដឹងថា លោក កែវ អង្កាម អនុប្រធាន​ការិយាល័យ​បុគ្គ​លឹក ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់លោក កែវ សុឃាង ប្រធាន​នាយក​ដ្ធា​ន​គយ​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ត្រូវបាន​ថ្នាក់លើ​ចាត់តាំង​អោយទៅ​គ្រប់គ្រង​ជា​ប្រធាន​ភូមិភាគ​គយ​គ្រប់គ្រង​ចំនួន​៥​ខេត្ត​
 ចេញផ្សាយ​ ថ្ងៃទី 23/11/2016 រាជធានី​ភ្នំពេញ ៖ រហូតមកដល់​ពេលនេះ លោក ហ៊ី​វ សុធា​រិ​ទ្ធ មេ​គយ​ប្រចាំ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅតែ​បន្ត​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​​ពី​ក្រុម​អ្នក​រត់ការ​មុខទំនិញ​វិនិយោគ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ទាក់ទង​នឹង​ការ​គាប​យកលុយ​ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។​
 ចេញផ្សាយ​ ថ្ងៃទី 21/11/2016 ខេត្ត​រតនៈគីរី ៖ ក្មួយប្រុស​បង្កើត​ម្នាក់រ​បស់​សម្តេចតេជោ ហ៊ុន សែន កំពុងតែ​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី ករណី​ជំនួញ​ឈើ​ខុសច្បាប់​នាំ​ចេញទៅ​ប្រទេស​យួន តាម​ច្រក​អូយ៉ាដាវ ខេត្ត​រតនគីរី រួមទាំង​ច្រក​មួយចំនួនទៀត​ក្នុង​ខេត្ត​មណ្ឌល​គី​រី ។​
 November 21, 2016 - - no comments ​ថ្មីៗ​នេះ​គេ​បា​ឃើញ​ កម្លាំង​ប៉ូលីស​សេដ្ឋកិច្ ច​ខេត្ត​កណ្ដាល​ក្រោម​កា រគ្រប់គ្រង​របស់​លោក  សួរ គឹម​លី​កំពង់​ បាន​ដាក់ពង្រាយ ​កម្លាំង​ពេញ​តាម ​ដងផ្លូវ​ជាតិ​ក្នុង​ខេត្ត​កណ្ដាល ​ដើម្បី​ចាំ​ចាប់​រថយន្ត​ដឹក​ទំនិញ ​របស់​ប្រជាពលរដ្ឋ​ជម្រឹត​យកលុយ ​នូវតាម​ដងផ្លូវ​គ្រប់​ច្រកល្ហក ​សាង​បាបកម្ម​នាំអោយ​ប្រជាពលរដ្ ឋ​ក្ដៅក្រហាយ​​យ៉ាងខ្លាំង ​។
 November 21, 2016 - - no comments ខេត្ត​កោះកុង ៖ បច្ចុប្បន្ន​ក្នុង​មួយថ្ងៃៗ មាន​ជង្គង់​មាន់ ស្លាបមាន់ និង​ប្រហិត សុទ្ធ​ខូចគុណភាព​នឹង​មាន​បង្កប់​ជាតិគីមី រាប់សិប​តោន​ទៀត​ត្រូវបាន​ឈ្មួញ​ដ៏​មានអំណាច ឈ្មោះ ម៉ែ​អា​ម៉េង ហៅ​យាយ​ប្រហិត និង តា​គ្រួច ត្រូវរ៉ូវ​ឃុបឃិត​ជាមួយ​ក្រុម​សមត្ថកិច្ច​និង​ជំនាញ​លួច​ដឹក​បង្កប់​ជាមួយ
 Posted by ccj-media.com on 19 November, 2016 បន្ទាប់ពី​សម្ដេច ស ខេ​ង  បាន​ចេញ​នូវ​បទបញ្ជា ​​គេ​ឃើញ​កម្លាំង​នគរបាល  នៃ​ស្នងការដ្ឋាន​ខេត្ត  បាន​ភ្ញាក់រលឹក​មុនគេ  ក្នុង​ការ​ចុះ​អនុវត្ត​នូវ ​បទបញ្ជា​នេះ​។  ប៉ុន្តែ​កិច្ច​ប្រតិបត្តិ​ ជា​លើក​ដំបូង​នេះ  គឺ​ធ្វើ​ឡើង​តែ​ទៅ​លើ ​ទីតាំង​កត់​កន្ទុយ​លេខ  ដែល​ពលរដ្ឋ​អះអាង​ថា  ជាទី​តាំង​តូចតាច  គ្មាន​ខ្សែ គ្មាន​ខ្នង​រឹង​មាំ  ខណៈ​ទីតាំង​ធំ​ៗ​រាប់រយ​កន្លែង​ដែល​មាន​ខ្សែ