មាតិកាព័ត៌មាន
ថ្ងៃនេះ​
1515
ម្សិលមិញ
1336
ខែនេះ
42267
សរុប
19225341
Flag Counter

 ចេញផ្សាយ​ ថ្ងៃទី 12/12/2016 ​អាមេរិក ៖ ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋ​អា​មេ​រិ​លោក Donald Trump បាន​និយាយថា សហរដ្ឋអាមេរិក​មិនចាំបាច់​ត្រូវ​បញ្ចប់​គោលជំហរ​យូរអង្វែង​របស់ខ្លួន​ដែលថា​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ “​ចិន​តែមួយ​” នោះឡើយ​។​​ការលើកឡើង​របស់លោក Trump នៅក្នុង​កម្មវិធី “Fox News Sunday” បាន​កើតឡើង​បន្ទាប់ពី​លោក​បាន​បង្ក​ឲ្យ​មានការ​តវ៉ា​ផ្នែក​ការទូត​ពី​សំណាក់​ប្រទេស​ចិន​លើ​ការសម្រេចចិត្ត​របស់លោក​ក្នុង​ការទទួល​ទូរស័ព្ទ​ពី​ប្រធានាធិបតី​តៃវ៉ាន់​កាលពី​ថ្ងៃទី​២​ខែធ្នូ​។​   ​លោក Trump បាន​ប្រាប់ Fox ថា “​ខ្ញុំ​យល់​យ៉ាងច្បាស់​អំពី​គោលនយោបាយ ‘​ចិន​តែមួយ​’ ប៉ុន្តែ​ខ្ញុំ​មិនដឹងថា​ហេតុអ្វី​បានជា​យើង​ត្រូវតែ​ជាប់​ពាក់ព័ន្ធ​ដោយ​គោលនយោបាយ​ចិន​តែមួយ​នេះ​ទេ លុះត្រាតែ​យើង​ធ្វើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ប្រទេស​ចិន​ដើម្បី​ធ្វើជា​មួយ​រឿង​ផ្សេងទៀត​រួមទាំង​ពាណិជ្ជកម្ម​ជាដើម​”​។​   ​ការនិយាយ​ទូរស័ព្ទ​របស់លោក Trump ជាមួយ​លោកស្រី​ប្រធានាធិបតី Tsai Ing-wen គឺជា​ទំនាក់ទំនង​តាមបែប​នេះ​ជា​លើកដំបូង​ជាមួយ​កោះ​តៃវ៉ាន់​ដោយ​ប្រធានាធិបតី​ជាប់ឆ្នោត​ឬ​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​ចាប់តាំងពី​លោក​ប្រធានាធិបតី Jimmy Carter បាន​ប្តូរ​ការទទួលស្គាល់​ផ្នែក​ការទូត​ពី​កោះ​តៃវ៉ាន់​ទៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​១៩៧៩​ដោយបាន​ទទួលស្គាល់ថា កោះ​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ “​ចិន​មួយ​” ។​   ​បន្ទាប់ពី​ការសន្ទនា​តាម​ទូរស័ព្ទ​របស់លោក Trump ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ រដ្ឋបាល​លោក Obama បាន​ឲ្យ​ដឹងថា ជំនួយការ​ជាន់ខ្ពស់​សេត​វិមាន​បាន​និយាយ​ជាមួយ​ក្រុមមន្ត្រី​ចិន​ដើម្បី ទទូចថា គោលនយោបាយ “​ចិន​តែមួយ​” របស់​ក្រុង​វ៉ាស៊ីនតោន​នៅតែ​ដដែល​។ រដ្ឋបាល​នេះ​ក៏បាន​ព្រមាន​ផងដែរ​ថា ការរីកចម្រើន​ដែល​បានធ្វើ​ក្នុង​ទំនាក់ទំនង​សហរដ្ឋអាមេរិក​ជាមួយ​ប្រទេស​ចិន​គឺអាច​នឹងត្រូវ​បាន​រង​ផលប៉ះពាល់​ដោយ​ការផ្ទុះ​ឡើង​នៃ​បញ្ហា​តៃវ៉ាន់​។​   ​នៅក្នុង​បទ​សម្ភាស​របស់ Fox លោក Trump បាន​រិះគន់​ចិន​លើ​គោលនយោបាយ​រូបិយប័ណ្ណ សកម្មភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​ជំហរ​របស់​ចិន​ឆ្ពោះទៅកាន់​ប្រទេស​កូរ៉េខាងជើង​។ លោក​បាន​និយាយថា វា​មិនមែន​អាស្រ័យទៅលើ​ក្រុង​ប៉េកាំង​ទេ​ដើម្បី​សម្រេច​ថា​តើ​គាត់​គួរតែ​ទទួល​ទូរស័ព្ទ​ពី​មេដឹកនាំ​របស់​កោះ​តៃវ៉ាន់​ដែរ​ឬក៏​អត់​៕
 
ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


ក្រុង​ប៉េកាំង: សម្រាប់​អ្នក​ដែល​មាន​ទ្រព្យ​ហូរហៀរ គ្រឿង​តុប​តែង​ឆ្នាំ​នេះ​គឺជា​សត្វ​ចៀម​ពូជ​ដូឡាន (Dolan) ​មួយ​តម្លៃ​ ២,១៨​លាន​ដុល្លារ​ទិញ​មក​ពី​ទីក្រុង​ជំនួញ​សូត្រ​បុរាណ Kashgar


ក្រុង​ព្រុចសែលៈ បណ្តា​ប្រទេស​ដែល​ជា​សមាជិក​របស់​ណាតូ បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្រុង​ព្រុចសែល​កាល​ពី​ថ្ងៃ​ពុធ​ដើម្បី​បង្កើន ​សម្ពាធ​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​គម្រោង​ការ​ពារ​ជា​ច្រើន បើ​ពិនិត្យ​ពី​ការ​កាត់​បន្ថយ​យ៉ាង​ច្រើន​


សេអ៊ូលៈ ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​តូក្យូ​សម្ដែង​ការ​សុំ​ទោស​ជា​ផ្លូវ​ការ និង​ផ្ដល់​សំណង​ដល់​​ស្ដ្រី​វ័យ​ចំណាស់​របស់​ខ្លួន ដែល​ត្រូវ​បាន​​ទាហាន​ជប៉ុន​បង្ខំ​ឲ្យ​​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ​


សេចក្តី​ថ្លែង​ការណ៍​របស់​ FSB ​បាន​បង្ហាញ​ថា​ តាម​រយៈ ការ​ស៊ើប​អង្កេត​ បាន​រក​ឃើញថា​ បុរស​ជន​ជាតិ​ចិន ​ម្នាក់​នោះ ​បាន​ទទួល​ភារ​កិច្ច​ពី​ក្រសួង​ការ​ពារ​សន្តិ​សុខ​របស់​​


មូស្គូៈ ទីភ្នាក់ងារ​សន្ដិសុខ​រុស្ស៊ី បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​បាន​ឃុំ​ខ្លួន​ជន​សង្ស័យ​ជា​ចារបុរស​ចិន​លាក់​កំបាំង​ម្នាក់​នៅ​ចុង​ ឆ្នាំ​មុន ដែល​​ជន​នោះ​ធ្វើ​ការ​ដើម្បី​រក​ឱកាស​ទទួល​បាន​បច្ចេកវិទ្យា​មីស៊ីល​ដ៏​ រសើប។ នេះ​ដោយ​យោង​តាម​សេចក្តី​រាយការណ៍​​ពី​ទីភ្នាក់ងារ​ព័ត៌មាន​របស់​រុស្ស៊ី។


កាលពី​ថ្ងៃ​ទី​៤​ តុលា​ ឥណ្ឌា​ និង​ប៉ា​គី​ស្ថាន​ បាន​ចុះហត្ថលេខា​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ទ្វេរ​ភាគី​លើ​គ្រប់​វិស័យ​ ក្នុង​នោះ​មាន​វិស័យ​ការពារ​ជាតិ​ ពាណិជ្ជកម្ម​                 និង​សង្គម​នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ​ឥណ្ឌា​នឹង​ជួយ​ហ្វឹកហាត់​


រដ្ឋមន្ដ្រី​ការ​បរទេស​ជប៉ុន​លោក​កូ​អ៊ី​ ជី​រ៉ូ​ ហ្គេ​ម​បា​នឹង​បំពេញ​ទស្សនៈកិច្ច​ទៅ​កាន់​បណ្ដារ​ប្រទេស​មួយ​ចំនួន​ក្នុង​ តំបន់​អាស៊ាន​ នា​ស​ប្ដា​ហ៍​ក្រោយ​ ក្នុង​នោះ​មាន​សិង្ហ​បុរី​ ម៉ា​ឡេ​ស៊ី​ និង​ឥណ្ឌូ​នេ​ស៊ី​


ហេតុការណ៍​គ្រោះថ្នាក់​ឧទ្ធម្ភាគចក្រ​មួយ​បាន​កើតឡើង​នៅ​ទីក្រុង​ញូ​វ​យ៉​ក​ កាលពី​រសៀល​ថ្ងៃ​ទី​៤​ តុលា​ បណ្ដាល​ឱ្យ​ មនុស្ស​ម្នាក់​ស្លាប់​ និង​២​នាក់​ទៀត​រង​ របួស​ពេល​ដែល​ឧទ្ធម្ភាគចក្រ​ទើបតែ​ ហោះហើរ​ ។


សារ​ព័ត៌​មាន​បាងកក​ប៉ុស្ដិ៍​របស់​ថៃ​បាន​ផ្សាយ​​​នៅ​ថ្ងៃ​ពុធ​​ទី​៥​តុលា​​ នេះ​​ថា​ អាជ្ញាធរ​​បាន​ឃុំខ្លួន​​យុវ​និស្សិត​មួយ​រូ​ប អាយុ​២០​ឆ្នាំ​ ដែល​ជាប់​សង្ស័យ​ថា​បាន​​ចូល​​ទិន្នន័យ​បណ្តាញ​ទំនាក់​ទំនង​


បាងកក៖ យោងតាមព័ត៌មាន INN នៅថ្ងៃ អង្គារ ទី០៤ ខែ តុលា  បានឲ្យដឹងថា លោក អនុឌិត នាខនស័ប រដ្ឋមន្រ្តីក្រសួងបច្ចេកវិជ្ជា និងទូរគមនាគមន៍ មានភាពជឿជាក់យ៉ាងមុតមាំថា
បទយកការណ៍សំខាន់ៗ
 ចេញ​ផ្សាយ​ថ្ងៃទី​១៥ខែ​កុម្ភះ​ឆ្នាំ​២០១៩​
(បាត់ដំបង់)៖ ​ប្រភពពី​ប្រជា​ពលរដ្ធ​នឹងក្រុមឈ្មួញ​ បាន​លើកឲ្យ​ដឹងថា:​ ចាប់​តាំងពី​លោក​ យូ ​ហេង​ មក​កាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ​កាលពី​រសៀល​ថ្ងៃទី​២៣​ ខែ​មករា​ ឆ្នាំ​២០១៩ គឺ​មិនបាន​ចាត់​វិធាន​ការ​ទប់ស្កាត់​អំពើពុក​រលួយ​របស់​លោក​អ៊ុំ ចន្ទ័​រតនា​ជា​ប្រធាន​កា​រិយា​ល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ដូង​និង​លោក
 ចេញផ្សាយៈ​ថ្ងៃទី១៩​ខែ​មករា​ឆ្នាំ២០១៩
ដោយ មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា
ខេត្ត​ស្ទឹង​ត្រែង៖​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន ​ឲ្យ​ដឹងថា​ រយៈ​ពេល​ជាង​កន្លះ​ខែ ​មក​ហើយ​ដែល​ឧកញ៉ា​ជ័យ​សម្រុក​ដឹកជញ្ជូន ​ឈើ​ចេញ ពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី ​សេសា​ន​ក្រោម​២ តាម​រថយន្ត​សាំ​យ៉ុង​ ក្នុង​មួយ​យប់ៗ​ពី​១០​ទៅ​២០ ​គ្រឿង​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា
 ថ្ងៃច័ន្ទ ​ទី០៧​ ខែមករា​ ឆ្នាំ​២០១៨​
ដោយ ​មជ្ឈមណ្ឌល​អ្នក​សារ​ព័ត៌មាន​កម្ពុជា​
ទំនាក់ទំនងលេខ០១២៧២១៨៧៩
ខេត្ត​បាត់ដំបង៖​ តាម​សេចក្តីរាយ​ការណ៌​ពីពលករ​បានឲ្យ​ដឹង​ថា ​លោក​ ផាត​ ​សុ​ផាន់​ណា​មេប៉ូ​លិស​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង បាន​និង​កំពុង​តែបើក​ដៃ​ឲ្យ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ចេញ​ទៅ​រក​ការងារ​ធ្វើ​ នៅក្នុង​ប្រទេស​ថៃ​ជាថ្នូរ​ នឹង ​ការ​ទទួល​បាន​លាភ​សក្ការះ​ចែកគ្នា​ដាក់ក្នុង​ហោប៉ៅ​តាម​របៀប​ពុក​រលួយ​ជាប្រព័ន្ធ។​
 ចេញ​ផ្សាយ​ថ្ងៃទី​៣០​ខែ​ធ្នូ​ឆ្នាំ​២០១៨​
ដោយ​មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា
ទូរ​សព្ទ័​ទំនាក់​ទំនង​0​១២​៧២​១៨​៧៩​
កំពង់ធំ៖ប្រភព​ពី​ប្រជា​ពល​រដ្ធ​បាន​ឲ្យ​ដឹង​ថា ​ការ​ដែល​អ្នកមាន​លុយ​ អ្នក​មាន​អំណាច​ អាច​ទន្ទ្រាន​កាន់​កាប់​ដីព្រៃ​លិច ​ទឹក​ គឺ​ដោយ​ សារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ អ៊ុន បុត្ត ​អភិបាល​ស្រុក​កំពង់ស្វាយ​ ព្រម​ទាំង​មន្ត្រី​អាជ្ញាធរ​មូល ដ្ឋាន​និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​។ ចំណែក​លោក​ សុខ លូ​ អភិបាល​ខេត្ត​កំពង់ធំ​
 ចេញ​ផ្សាយ​ថ្ងៃទី​២៨ខែ​ធ្នូ​ឆ្នាំ​២០១៨​
ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​ពីអ្នក​យកព័ត៌មាន​ប្រចាំ​ក្រុងប៉ោយប៉ែត​បានរាយ​ការណ៍​ថាក្លឹប​កម្សាន្ត​មួយ​កន្លែង ​ដែល​ស្ថិត​នៅ​តំបន់​កាស៊ីណូ​ ផ្កាយ​ប្រាំ
 ខេត្ត​ព្រះសីហនុ៖​ ល្បី​ខ្លាំង​ទៀត​ហើយ​លោកទុំ ណូ​ ប្រធាន​សាខាគយ​និងរដ្ឋាករ​ខេត្តព្រះសីហនុ​កំពុង​ជិះសេះ​លែងដៃ​ប្រព្រឹត្តអំពើ​ពុករលួយ​ដោយមិន​ញញើត​កោត​ខ្លាច​ទៅនឹង​ចំណាត់​ការ​កំចាត់ អំពើ​ពុក​រលួយ​របស់រាជ​រដ្ឋាភិបាល​ គ្រា​ដែល​សម្តេច​តេជោ​ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​ បាន​ពិចារ​ណា​នឹងប្រមើរ​មើល​ឃើញ​ថា​
 ចេញផ្សាយ​ថ្ងៃ​ទី២១​ខែ​ធ្នូ​ឆ្នាំ២០១៨​
ដោយ​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មានកម្ពុជា​
ទំនាក់​ទំនង​ទូរសព្ទ័​លេខ ​០១២៧២១៨៧៩​ខេត្តពោធិ៍សាត់​៖​មេ​ឈ្មួញ​ឧក្រិដ្ឋ​កម្មព្រៃ​ប្រើ​ឈ្មោះ​ខ្មោច របស់​ក្រុមហ៊ុន{ MD​S }​របស់​លោ​ក​ឧកញ៉ា ទ្រី​ភាព​​​​​ជ្រក​ក្រោម​ឃ្លៀក​របស់គណ ​អភិបាល​​ខេត្ត​ពោធិ៏សាត់​ ទៅ​កាប់ ​បំផ្លាញ​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស​ យ៉ាង​អនាធិបតេយ្យ​បំផុត
 ចេញ​ផ្សាយ​ថ្ងៃ​ទី១៨​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ ដោយ​សមា​គម​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មាន​កម្ពុជា​
ទូរសព្ទ័​លេខ​៖០៩៧​ ៩០៨៥៦៧៨ ​០១២៧២១៨៧៩​ ភ្នំពេញ៖​ តាមប្រភពព័ត៌មាន​ពីអ្នកយកព័ត៌​មានប្រចាំ​ក្រុងប៉ោយប៉ែត​បានរាយ​ការណ៍​ថាក្លឹប​កម្សាន្ត​មួយ​កន្លែង ​នេះ​ស្ថិត​នៅ​តំបន់​កាស៊ីណូ​ ផ្កាយប្រាំ ​ហើយ​ក៏ជា​តំបន់ក្តៅ ​នៃ​ប្រភព​គ្រឿង​ញៀន​. ថ្នាំក្រវី​ ខេ​ ម៉ាទឹកកក ​​ដែល​មាន​អ្នក​កាង​. និង​អ្នក​លក់​. ច្រើន​ដែល​​ក្នុង​នោះ​ក៍​មាន ​ក្មេងៗ​ខ្មែរ​និង​ជនជាតិ​
 ចេញផ្សាយថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨  លោកសិទ្ធនិង​បក្ខពួក ​គឺជា ​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់ ​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ចំណុះ ​ឆ្លងកាត់​ផ្លូវជា តិ​លេខ​២​ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​វិធានការ​ ទប់ស្កាត់​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​ គេ​បែរជា​គាបសង្កត់​ប្រជាពល រដ្ឋឈ្មួញនិង​អាជីវក រដែល​ដឹកជញ្ជូន​ទំនិញ​តិចតួច​តាម​រថយន្ត​ដោយ​តម្រូវ​
 ចេញផ្សាយ​ ថ្ងៃទី 29/06/2018 រាជធានី​ភ្នំពេញ ៖ ចៅក្រម សេង រិទ្ធី បានសម្រេច​ដោះលែង​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ដែល ស្រវឹងស្រា​ជោគ បើករថយន្ត​ទៅបុក​រថយន្ត​អ្នក ដ៏​ទៃ​ពីក្រោយ ហើយ​បើក​រត់ ពេល​សមត្ថកិច្ច ប្រដេញ​ឃាត់​បាន​ក៏​ដក​កាំភ្លើង​គំរាម សមត្ថកិច្ច​កាលពី​ថ្ងៃទី​២៥ ខែមិថុនា​នោះ
 ចេញផ្សាយថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ខេត្តប៉ៃលិន៖ប្រភពពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ព្រំបង្ហើប​ឲ្យ​ដឹង ថា ទំនិញ​ ដែល​ឈ្មួញ​ធំៗ​នាំចូល​ តាម​ច្រក​នេះ​គឺ​បង់ពន្ធ​ជូន​រដ្ឋ​ ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ  ហើយ​ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ ក្រោម​តុ​
 ខេត្ត​រតន​គិរី៖​ ជិតដល់​ពេល​បោះ​ឆ្នោតឃុំសង្កាត់​ទូរទាំង​ប្រទេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ខិតខំ​ចុះមូលដ្ឋាន​ដើម្បី​ស្វែង​រក​កាគាំ​ទ្រពី​ពលរដ្ឋ​ ដោយឡែក​ សកម្មភាព​នៅច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ​កុំពុង​តែ​មានការ​ដឹក​ជញ្ជូន​ឈើ​កក្រើក​ឡើងវិញ​ហើយ​បន្ទាប់​ពីមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ ថង​ សាវុន​អភិបាល​នៃគណះ​ អភិបាល​ខេត្តរតនគិរី
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​
ចេញផ្សាយថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦
សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅ រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ ជាច្រើន​នាក់​រួមទាំង​ ចែ​ណាន ផងដែរ​នៅតែ​អាច​ប្រមូល​ទិញ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​សមត្ថកិច្ ច​និង​មន្ត្រី​ជំនាញ​ចាត់វិធានការ ​បង្ក្រាប​ឡើយ​។
 ចេញផ្សាយ​ ថ្ងៃទី 14/12/2016 ​រាជធានី​ភ្នំពេញ ៖ ឆាកល្ខោន​រឿង​បាត់​លុយ​លក់​ខ្សាច់​ទៅ​ក្រៅប្រទេស​នឹងត្រូវ​សម្តែង​នៅ​ថ្ងៃស្អែក​ក្នុង​រដ្ឋសភា ដែល​គេ​រំពឹងថា តួ​សម្តែង​លោក ស៊ុយ សែម នឹង​ស្ពាយ​ឯកសារ​ទាំង​ពិត ទាំង​ប៉ូ​លា​ទៅ​ឆ្លើយបំភ្លឺ​ចម្ងល់​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ដើម្បី​ឲ្យ​ស្ងប់ចិត្ត ។​​សូមជម្រាបថា រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម នឹង​ទៅ​បំភ្លឺ​រដ្ឋសភា​នៅ​ថ្ងៃស្អែក​
 ចេញផ្សាយ​ ថ្ងៃទី 09/12/2016 ​ខេត្តកោះកុង ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​នឹងត្រូវ​សភា​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​នាពេល​ខាងមុខនេះ ទាក់ទង​ភាពមិនប្រក្រតី​នៃ​ការប្រមូល​លុយ​ពី​ការនាំចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហ​បូរី រួមទាំង​ប្រទេស​មួយចំនួនទៀត ខណៈដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​បានបង្ហាញ​តួលេខ​លម្អៀង​រហូតដល់​ជាង​៥០០​លាន​ដុល្លារ​ឯណោះ ។​
 មេឈ្មួញស្រីល្បីឈ្មោះស្រីមុី ដែលអាងប្ដីជាមន្ត្រីPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិប្បតេយ្យ។ មេឈ្មួញស្រីដ៍ល្បីល្បាញម្នាក់ដែលគេស្គាល់ថាឈ្មោះ ស្រីមុី   ដែលមានប្ដីជាPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ក្រុងបានលុង​​​​ ស្រុកបរកែវ  ស្រុអូរយ៉ាដាវ​​
 ចេញផ្សាយ​ ថ្ងៃទី 01/12/2016 ​រាជធានី​ភ្នំពេញ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ លោក ច័ន្ទ​ថេត ថា​នរៈ ត្រូវបាន​ជនអនាមិក​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នា​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ចំនួន​៤​ករណី ដែល​ក្នុងនោះ​ក៏មាន​ករណី​កាង​ឡាន​ដឹកឈើ​អត់​ច្បាប់​ថែមទៀត ។​