មាតិកាព័ត៌មាន
ថ្ងៃនេះ​
3713
ម្សិលមិញ
5018
ខែនេះ
209055
សរុប
17868932
Flag Counter

 ចេញផ្សាយ​ ថ្ងៃទី 09/12/2016 ​ខេត្តកោះកុង ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​នឹងត្រូវ​សភា​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​នាពេល​ខាងមុខនេះ ទាក់ទង​ភាពមិនប្រក្រតី​នៃ​ការប្រមូល​លុយ​ពី​ការនាំចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហ​បូរី រួមទាំង​ប្រទេស​មួយចំនួនទៀត ខណៈដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​បានបង្ហាញ​តួលេខ​លម្អៀង​រហូតដល់​ជាង​៥០០​លាន​ដុល្លារ​ឯណោះ ។​   ​ប្រភពព័ត៌មាន​ជាច្រើន​បាន​បង្ហើប​ឲ្យ​ដឹងថា រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​កំពុងតែ​ព្រួយបារម្ភ​យ៉ាងខ្លាំង ទាក់ទង​ការប្រមូល​លុយ​ពី​ការនាំចេញ​ខ្សាច់​ទៅ​ក្រៅប្រទេស ព្រោះថា ករណីនេះ​បង្កប់​នូវ​អំពើពុករលួយ​យ៉ាង​ក្រាស់ក្រែល ហើយក៏​ពុំមាន​ឯកសារ​ច្បាស់លាស់ ទាក់ទង​ការប្រមូល​លុយ​ពី​ការនាំចេញ​ខ្សាច់​នោះ ។​   ​ពាក់ព័ន្ធ​ភាពមិនប្រក្រតី​នោះ កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៦ កន្លងទៅនេះ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​រួមទាំង​មន្ត្រី​ជំនាញ​មួយចំនួន​បាន​ចុះ​ទៅដល់​ភូមិ​កោះ​ស្រឡៅ ឃុំ​កោះ​កាពិ ស្រុក​កោះកុង ខេត្តកោះកុង ដើម្បី​បើក​វេទិកាសាធារណៈ​ដ៏​ចម្លែក​មួយ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ ប្រជាពលរដ្ឋ​រួមទាំង​មន្ត្រី​អង្គការ​បរិស្ថាន​ផងដែរ ។​   ​លោក ស៊ុយ សែម ត្រូវបាន​អ្នកសារព័ត៌មាន​ដកស្រង់​សំដី​ថា លោក​បាន​សួរ​យោបល់​ទៅ​ប្រជាពលរដ្ឋ​ថា បើ​មានការ​បូម​ខ្សាច់​បន្ត​នៅក្នុង​តំបន់​នេះ តើ​ប្រជាពលរដ្ឋ​យល់ព្រម​ឬទេ​? ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ឆ្លើយថា មិន​យល់ព្រម​ឲ្យ​មានការ​បូម​ខ្សាច់​បន្តទៀត​ទេ ព្រោះ​វា​បង្ក​ហានិភ័យ​ដល់​ការរស់នៅ​របស់​ពួកគាត់ នឹង​ប៉ះពាល់​បរិស្ថាន​ផងដែរ ។​   ​លោក ស៊ុយ សែម ថែមទាំង​បានបញ្ជាក់​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​អំពី​ការ​បូម​ខ្សាច់ និង​ការប្រមូល​សួយ​សារ​ឬ​ប្រមូល​កម្រៃ​ពី​ការនាំចេញ​ខ្សាច់​ប្រាប់​ប្រជាពលរដ្ឋ នាឱកាស​នោះ និង​បាន​នាំយក​ថវិកា​មួយចំនួនធំ​ទៅជូន​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ហើយ​ប្រាប់ថា លុយ​ទាំងអស់នេះ ជា​លុយ​បានមកពី​ការប្រមូល​សួយ​សារ​នៃ​អាជីវកម្ម​នាំចេញ​ខ្សាច់​នាពេល​កន្លងទៅ ។​   ​តាម​ភ្នាក់ងារ​ភ្នំពេញ​ថ្មី រាយការណ៍​ថា ថវិកា​ដែល​លោក ស៊ុយ សែម យកទៅ​ប្រគល់ជូន​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​នាពេលនោះ​មាន​ចំនួន​ជាង​៣​ម៉ឺន​ដុល្លារ ។ ដំបូង​ឡើយ​ប្រជាពលរដ្ឋ​ប្រកែក​ថា មិន​យកលុយ​ទាំងអស់​នោះទេ គឺ​គាត់​សុំ​តែ​ម្យ៉ាង​បញ្ឈប់​ការ​បូម​ខ្សាច់ ។​   ​លោក ស៊ុយ សែម បាន​លើកឡើងថា លុយ​ទាំងអស់​នេះហើយ ដែល​ក្រសួង​បាន​ប្រមូល​ពី​ក្រុមហ៊ុន​អាជីវកម្ម​ខ្សាច់ និង​នាំចេញ​ខ្សាច់​កន្លងមក ហើយ​យកមក​ជូន​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍​ភូមិ​ឃុំ ។ ចំណែក​ក្រសួង​នឹងមិន​ចេញ​អាជ្ញាប័ណ្ណ​ថ្មី​ឲ្យ​ក្រុមហ៊ុន​អាជីវកម្ម​ខ្សាច់​នោះទេ ។​   ​ក្រោយមក​ដោយមាន​ការ​សម្រុះសម្រួល ប្រជាពលរដ្ឋ​បាន​យល់ព្រម​ទទួលយក​ថវិកា​ទាំងអស់នោះ ដើម្បី​យកទៅ​ស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​៧០០​ម៉ែត្រ ។ ចំណែក​លុយ​សល់​ពី​ការស្ថាបនា​ផ្លូវ​នោះ​រក្សា​ទុកជា​មូលនិធិ​ឃុំ ។   ​អ្នក​តាម​ប្រមាញ់​ព័ត៌មាន​ខាងលើនេះ បានបង្ហាញ​នូវ​ការងឿងឆ្ងល់​យ៉ាងខ្លាំង ចំពោះ​សកម្មភាព​របស់​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ព្រោះថា អាជីវកម្ម​ខ្សាច់​តំបន់​នោះ​ដែលមាន​៣​ក្រុមហ៊ុន​បាន​ដំណើរការ​បូម​និង​នាំចេញ​តាំងពី​ឆ្នាំ​២០០៧​មក​ម្លេះ ហើយ​មិនដែល​ឃើញ​លោក ស៊ុយ សែម ឬ មន្ត្រី​ជំនាញ​ណា​ទៅ​ពន្យល់​ហេតុផល ហើយ​នាំ​យកលុយ​រាប់ម៉ឺន​ដុល្លារ​ថា ជា​លុយ​ប្រមូល​ពី​ក្រុមហ៊ុន​អាជីវកម្ម​ខ្សាច់​យកទៅ​ឲ្យ​អាជ្ញាធរ ឬ​ប្រជាពលរដ្ឋ​ទាល់តែសោះ ។ ទើបតែ​ពេលនេះ លោក ស៊ុយ សែម កាន់​លុយរាប់​ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​អាជ្ញាធរ និង​ពលរដ្ឋ តើ​វា​មិន​ចម្លែក​ទេ​ឬ ? ។​   ​ក្រុមអ្នកវិភាគ បាន​សន្និដ្ឋានថា គោលបំណង​ធំ​របស់លោក ស៊ុយ សែម អាច​សំដៅ​កេ​ញ​ចំណេញ​ពី​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​លើ​ករណី​២​ផ្សេងគ្នា ។ ទី​១/ ប្រមូល​ឯកសារ​នៃ​ការបែងចែក​លុយ​ឬ​ការ​ចំណាយលុយ​ដែល​បាន​ពី​ការនាំចេញ​ខ្សាច់ ដែល​គេ​កំពុង​សង្ស័យថា ស្ថិតក្នុង​ភាពមិនប្រក្រតី ដើម្បី​យកទៅ​បង្ហាញជូន​រដ្ឋសភា ពេល​លោក​ឡើងទៅ​បំភ្លឺ​សភា​នាពេលខាងមុខ ។ ទី​២/ ទិញ​ទឹកចិត្ត​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ដើម្បី​កុំ​ឲ្យ​ធ្វើ​ការតវ៉ា​ពេលដែល​ក្រុមហ៊ុន​ចំនួន​៣ ដែលមាន​អាជ្ញាប័ណ្ណ​រួចហើយ ចាប់ផ្តើម​បូម​ខ្សាច់​នៅ​តំបន់​នោះឡើយ​វិញ ខណដែល​ក្រុមហ៊ុន​ទាំង​៣​នោះ​ទទួលបាន​អាជ្ញាប័ណ្ណ និង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​តាំងពី​ឆ្នាំ​២០០៧ រហូតដល់​ឆ្នាំ​២០១៦​នេះ ។   ​ក្រុមអ្នកវិភាគ​មើលឃើញ​គោលបំណង​២​ខាងលើនេះ ដែល​ចាំបាច់​លោក ស៊ុយ សែម ចុះទៅ​តំបន់​អាជីវកម្ម​ខ្សាច់​នាំចេញ​ដ៏​ធំ​នៅ​ភូមិ​ស្រឡៅ ឃុំ​កោះ​កាពិ ស្រុក​កោះកុង​នេះ ព្រោះ​រាប់​ទសវត្ស​មកហើយ ពុំមាន​រដ្ឋមន្ត្រី ឬ​មន្ត្រី​ជំនាញ​ណា​ចាប់អារម្មណ៍ ឬ​អើពើ​ចុះទៅ​ជួប​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ ឬ​ខ្វល់​អំពី​ការលំបាក​របស់​ពលរ​ដ្ឋ​រស់នៅ​តំបន់​នោះឡើយ ក្នុងពេល​ក្រុមហ៊ុន​បូម​ខ្សាច់​បូម​គគ្រឹគគគ្រេង​បែប​អាណាធិបតេយ្យ​បំផុត ។​   ​យ៉ាងណាក៏ដោយ មជ្ឍមណ្ឌលអ្នកសារព័ត៌មានកម្ពុជាមិនអាច​ទំនាក់ទំនង​សុំ​ការបញ្ជាក់​ពី​លោក​រដ្ឋមន្ត្រី​ឬ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅឡើយ​ទេ ទាក់ទិន​ព័ត៌មាន​ខាងលើនេះ ។ ប៉ុន្តែ​សូម​រម្លឹកថា ក្រុមហ៊ុន​ចំនួន​៣​ដែល​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ហើយ​នាំចេញ​ខ្សាច់​ទៅ​សឹង្ហ​បូរី តាំងពី​ឆ្នាំ​២០០៧​មក នៅ​តំបន់​នោះ​រួមមាន​៖ ក្រុមហ៊ុន LYP ក្រុមហ៊ុន​ឧ​ត្ត​ម​សីមា និង​ក្រុមហ៊ុន SCTWN ខណដែល​ក្រុមហ៊ុន​នីមួយៗ ប្រមូល​លុយ​មហាសាល​ពី​អាជីវកម្ម នាំចេញ​ខ្សាច់​នេះ ហើយ​មន្ត្រី​ពាក់ព័ន្ធ​ក៏​ទទួលបាន​លុយ​សន្ធឹកសន្ធាប់​យ៉ាង​ស្ងាត់ស្ងៀម​ផងដែរ ៕

ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត

 ខេត្ត​រតន​គិរី៖​ ជិតដល់​ពេល​បោះ​ឆ្នោតឃុំសង្កាត់​ទូរទាំង​ប្រទេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ខិតខំ​ចុះមូលដ្ឋាន​ដើម្បី​ស្វែង​រក​កាគាំ​ទ្រពី​ពលរដ្ឋ​ ដោយឡែក​ សកម្មភាព​នៅច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ​កុំពុង​តែ​មានការ​ដឹក​ជញ្ជូន​ឈើ​កក្រើក​ឡើងវិញ​ហើយ​បន្ទាប់​ពីមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ ថង​ សាវុន​អភិបាល​នៃគណះ​ អភិបាល​ខេត្តរតនគិរី

ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ

 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន

 ខេត្ត​ក្រចេះ ៖ ប្រភពពី​ភ្នាក់ងារ​សារព័ត៌​មាន​ថា​ មាន​ការបែក​ធ្លាយព័ត៌​មាន​ធំមួយ​នៅ​ខេត្តក្រចេះ​ ករណី​មេឈ្មួញ​ឈើ​ប្រណិត​ដុះស្លែ​ ដ៏ល្បី​ឈ្មោះ គង់ ក្រឹង បានយក​អំណាច ​ឧបក​នាយករដ្ឋមន្ត្រី​ ទៀ បាញ់​ ទៅ​ប្រើ​ប្រាស់​ ក្នុងការ​ឈូសឆាយ​ដីព្រៃ ​នៅ​ចំណុច​ឃុំត្រពាំងស្រែ​

 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​

ចេញផ្សាយថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦
សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅ រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ ជាច្រើន​នាក់​រួមទាំង​ ចែ​ណាន ផងដែរ​នៅតែ​អាច​ប្រមូល​ទិញ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​សមត្ថកិច្ ច​និង​មន្ត្រី​ជំនាញ​ចាត់វិធានការ ​បង្ក្រាប​ឡើយ​។

 ចេញផ្សាយ​ ថ្ងៃទី 14/12/2016 ​រាជធានី​ភ្នំពេញ ៖ ឆាកល្ខោន​រឿង​បាត់​លុយ​លក់​ខ្សាច់​ទៅ​ក្រៅប្រទេស​នឹងត្រូវ​សម្តែង​នៅ​ថ្ងៃស្អែក​ក្នុង​រដ្ឋសភា ដែល​គេ​រំពឹងថា តួ​សម្តែង​លោក ស៊ុយ សែម នឹង​ស្ពាយ​ឯកសារ​ទាំង​ពិត ទាំង​ប៉ូ​លា​ទៅ​ឆ្លើយបំភ្លឺ​ចម្ងល់​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ដើម្បី​ឲ្យ​ស្ងប់ចិត្ត ។​​សូមជម្រាបថា រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម នឹង​ទៅ​បំភ្លឺ​រដ្ឋសភា​នៅ​ថ្ងៃស្អែក​

 មេឈ្មួញស្រីល្បីឈ្មោះស្រីមុី ដែលអាងប្ដីជាមន្ត្រីPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិប្បតេយ្យ។ មេឈ្មួញស្រីដ៍ល្បីល្បាញម្នាក់ដែលគេស្គាល់ថាឈ្មោះ ស្រីមុី   ដែលមានប្ដីជាPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ក្រុងបានលុង​​​​ ស្រុកបរកែវ  ស្រុអូរយ៉ាដាវ​​

 ចេញផ្សាយ​ ថ្ងៃទី 01/12/2016 ​រាជធានី​ភ្នំពេញ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ លោក ច័ន្ទ​ថេត ថា​នរៈ ត្រូវបាន​ជនអនាមិក​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នា​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ចំនួន​៤​ករណី ដែល​ក្នុងនោះ​ក៏មាន​ករណី​កាង​ឡាន​ដឹកឈើ​អត់​ច្បាប់​ថែមទៀត ។​

 ចេញផ្សាយ​ ថ្ងៃទី 30/11/2016 រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ទម្លាយ​ពី​អគ្គនាយក​នៃ​អគ្គនាយក​ដ្ធា​ន​គយ​និងរ​ដ្ធ​ករ​កម្ពុជា​បានអោយដឹងថា លោក កែវ អង្កាម អនុប្រធាន​ការិយាល័យ​បុគ្គ​លឹក ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់លោក កែវ សុឃាង ប្រធាន​នាយក​ដ្ធា​ន​គយ​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ត្រូវបាន​ថ្នាក់លើ​ចាត់តាំង​អោយទៅ​គ្រប់គ្រង​ជា​ប្រធាន​ភូមិភាគ​គយ​គ្រប់គ្រង​ចំនួន​៥​ខេត្ត​
prev1234next
បទយកការណ៍សំខាន់ៗ

 ចេញផ្សាយ​ ថ្ងៃទី 09/12/2016 ​ខេត្តកោះកុង ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​នឹងត្រូវ​សភា​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​នាពេល​ខាងមុខនេះ ទាក់ទង​ភាពមិនប្រក្រតី​នៃ​ការប្រមូល​លុយ​ពី​ការនាំចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហ​បូរី រួមទាំង​ប្រទេស​មួយចំនួនទៀត ខណៈដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​បានបង្ហាញ​តួលេខ​លម្អៀង​រហូតដល់​ជាង​៥០០​លាន​ដុល្លារ​ឯណោះ ។​
 មេឈ្មួញស្រីល្បីឈ្មោះស្រីមុី ដែលអាងប្ដីជាមន្ត្រីPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិប្បតេយ្យ។ មេឈ្មួញស្រីដ៍ល្បីល្បាញម្នាក់ដែលគេស្គាល់ថាឈ្មោះ ស្រីមុី   ដែលមានប្ដីជាPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ក្រុងបានលុង​​​​ ស្រុកបរកែវ  ស្រុអូរយ៉ាដាវ​​
 ចេញផ្សាយ​ ថ្ងៃទី 01/12/2016 ​រាជធានី​ភ្នំពេញ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ លោក ច័ន្ទ​ថេត ថា​នរៈ ត្រូវបាន​ជនអនាមិក​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នា​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ចំនួន​៤​ករណី ដែល​ក្នុងនោះ​ក៏មាន​ករណី​កាង​ឡាន​ដឹកឈើ​អត់​ច្បាប់​ថែមទៀត ។​
 ចេញផ្សាយ​ ថ្ងៃទី 30/11/2016 រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ទម្លាយ​ពី​អគ្គនាយក​នៃ​អគ្គនាយក​ដ្ធា​ន​គយ​និងរ​ដ្ធ​ករ​កម្ពុជា​បានអោយដឹងថា លោក កែវ អង្កាម អនុប្រធាន​ការិយាល័យ​បុគ្គ​លឹក ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់លោក កែវ សុឃាង ប្រធាន​នាយក​ដ្ធា​ន​គយ​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ត្រូវបាន​ថ្នាក់លើ​ចាត់តាំង​អោយទៅ​គ្រប់គ្រង​ជា​ប្រធាន​ភូមិភាគ​គយ​គ្រប់គ្រង​ចំនួន​៥​ខេត្ត​
 ចេញផ្សាយ​ ថ្ងៃទី 23/11/2016 រាជធានី​ភ្នំពេញ ៖ រហូតមកដល់​ពេលនេះ លោក ហ៊ី​វ សុធា​រិ​ទ្ធ មេ​គយ​ប្រចាំ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅតែ​បន្ត​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​​ពី​ក្រុម​អ្នក​រត់ការ​មុខទំនិញ​វិនិយោគ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ទាក់ទង​នឹង​ការ​គាប​យកលុយ​ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។​
 ចេញផ្សាយ​ ថ្ងៃទី 21/11/2016 ខេត្ត​រតនៈគីរី ៖ ក្មួយប្រុស​បង្កើត​ម្នាក់រ​បស់​សម្តេចតេជោ ហ៊ុន សែន កំពុងតែ​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី ករណី​ជំនួញ​ឈើ​ខុសច្បាប់​នាំ​ចេញទៅ​ប្រទេស​យួន តាម​ច្រក​អូយ៉ាដាវ ខេត្ត​រតនគីរី រួមទាំង​ច្រក​មួយចំនួនទៀត​ក្នុង​ខេត្ត​មណ្ឌល​គី​រី ។​
 November 21, 2016 - - no comments ​ថ្មីៗ​នេះ​គេ​បា​ឃើញ​ កម្លាំង​ប៉ូលីស​សេដ្ឋកិច្ ច​ខេត្ត​កណ្ដាល​ក្រោម​កា រគ្រប់គ្រង​របស់​លោក  សួរ គឹម​លី​កំពង់​ បាន​ដាក់ពង្រាយ ​កម្លាំង​ពេញ​តាម ​ដងផ្លូវ​ជាតិ​ក្នុង​ខេត្ត​កណ្ដាល ​ដើម្បី​ចាំ​ចាប់​រថយន្ត​ដឹក​ទំនិញ ​របស់​ប្រជាពលរដ្ឋ​ជម្រឹត​យកលុយ ​នូវតាម​ដងផ្លូវ​គ្រប់​ច្រកល្ហក ​សាង​បាបកម្ម​នាំអោយ​ប្រជាពលរដ្ ឋ​ក្ដៅក្រហាយ​​យ៉ាងខ្លាំង ​។
 November 21, 2016 - - no comments ខេត្ត​កោះកុង ៖ បច្ចុប្បន្ន​ក្នុង​មួយថ្ងៃៗ មាន​ជង្គង់​មាន់ ស្លាបមាន់ និង​ប្រហិត សុទ្ធ​ខូចគុណភាព​នឹង​មាន​បង្កប់​ជាតិគីមី រាប់សិប​តោន​ទៀត​ត្រូវបាន​ឈ្មួញ​ដ៏​មានអំណាច ឈ្មោះ ម៉ែ​អា​ម៉េង ហៅ​យាយ​ប្រហិត និង តា​គ្រួច ត្រូវរ៉ូវ​ឃុបឃិត​ជាមួយ​ក្រុម​សមត្ថកិច្ច​និង​ជំនាញ​លួច​ដឹក​បង្កប់​ជាមួយ
 Posted by ccj-media.com on 19 November, 2016 បន្ទាប់ពី​សម្ដេច ស ខេ​ង  បាន​ចេញ​នូវ​បទបញ្ជា ​​គេ​ឃើញ​កម្លាំង​នគរបាល  នៃ​ស្នងការដ្ឋាន​ខេត្ត  បាន​ភ្ញាក់រលឹក​មុនគេ  ក្នុង​ការ​ចុះ​អនុវត្ត​នូវ ​បទបញ្ជា​នេះ​។  ប៉ុន្តែ​កិច្ច​ប្រតិបត្តិ​ ជា​លើក​ដំបូង​នេះ  គឺ​ធ្វើ​ឡើង​តែ​ទៅ​លើ ​ទីតាំង​កត់​កន្ទុយ​លេខ  ដែល​ពលរដ្ឋ​អះអាង​ថា  ជាទី​តាំង​តូចតាច  គ្មាន​ខ្សែ គ្មាន​ខ្នង​រឹង​មាំ  ខណៈ​ទីតាំង​ធំ​ៗ​រាប់រយ​កន្លែង​ដែល​មាន​ខ្សែ
 Posted by ccj-media.com on 20 October, 2016 មន្ត្រីរាជការ​ក្នុង​ខេត្តកោះកុង បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​លោក ជា នី មេ​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម គឺ​ឈ្មួញ​មិនអាច​នាំចូល​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់ ទំនិញ​ខូចគុណភាព និង​គ្រឿង​ឧបភោគបរិភោគ​ដែលមាន​លាយ​សារធាតុ​គីមី​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​បានឡើយ​។ មជ្ឈដ្ឋាន​មួយចំនួន​មានការ​សង្ស័យថា
 Posted by ccj-media.com on 17 November, 2016 សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ស្រុក​អូររាំង បាន​ឲ្យ​ដឹងថា​លោក សំ សុវណ្ណ​រិ​ទ្ធ និង​លោក ឡុ​ញ ស៊ីថេន មិន​ត្រឹមតែ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ប្រេងសាំង​និង​ទំនិញគេចពន្ធ​ស្រេច​តែ​អំពើ​ចិត្ត​ គឺ​ថែមទាំង​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ដទៃទៀត​នៅ​ច្រក​ដាក់​ដាំ បើកដៃ​ឲ្យ​ឈ្មួញ​នាំចេញ​ឈើ​ប្រណីតច្បាប់ដោយសេរី ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦
 Posted by ccj-media.com on 17 November, 2016 ខេត្តត្បូងឃ្មុំ​៖ ប្រភពបានទម្លាយ ឲ្យដឹងថាក្នុង​ចា​ប់  តាំង​ពី​រដ្ឋមន្ត្រី​ នៃ​ក្រសួង​សេដ្ឋកិច្ច  និង​ហិរញ្ញវត្ថុ  អូន ព័ន្ធមុន្នីរ័ត្ន  និង​អគ្គនាយក​គយ​  គុណ ញឹម បាន​តែងតាំង ​លោក ប៉ុន ប៊ុណ្ណា  ឲ្យធ្វើ​ជា​ប្រធាន  ការិយាល័យ​គយ និង​រដ្ឋាករ  ត្រ​ពាំង​ផ្លុង  ក្នុង​ខេត្ត​ត្បូងឃ្មុំ  កាលណា​មក​  មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ កាន់តែ​ច្រើនឡើងៗ នាំគ្នា​សរសេរ​រិះគន់ ធ្ងន់ៗ​ជា​បន្តបន្ទាប់
 Posted by ccj-media.com on 19 November, 2016 ខេត្តរតនគិរី៖ សេចក្តីរាយការណ៍បាន ដឹងថាសកម្មភា​​​ពចរាចរណ៍ ឈើប្រណិតបានកក្រើក ឡើងវិញបន្ទាប់​បានបិទ អស់មួយរយៈដោយសារ កម្លាំងអាវុធហត្ថលើ​ផ្ទៃប្រទេស ចុះបង្ក្រាបទាំងយប់ទាំង ថ្ងៃដូចភ្លៀងរលឹម​ មើល ទៅសភាព ការណ៍ទាំងនោះហាក់ បីដូចជាស្ងប់ស្ងាត់ មួយរយៈកន្លងមកហើយ  ។ប៉ុន្តែ នៅពេលថ្មីៗនេះគេសង្កេត
 ចេញផ្សាយ​ ថ្ងៃទី 02/09/2016 រាជធានី​ភ្នំពេញ ៖ ស្នងការរង​រាជធានី​ភ្នំពេញ​ម្នាក់ បាន​រង​នូវ​ការរិះគន់​ចំៗ ថា បាន​ដឹកនាំ​នគរបាល​មួយក្រុម​ដើរ​ឆែកឆេរ​ទំនិញ​តាម​ឃ្លាំង​ដែល​សកម្មភាព​នោះ ហាក់បីដូចជា​ធ្វើ​ជំនួស​មន្ត្រី​គយ រួចហើយ​បង្គាប់​ឲ្យ​ម្ចាស់​ឃ្លាំង​ស្តុក​ទំនិញ​ទាំងនោះ​បង់លុយ​ឲ្យ​គាត់ ដោយ​មិនដឹងថា ការបង់​លុយ​នោះ ដើម្បី​អ្វី​នោះទេ ។ សកម្មភាព​នោះបាន​ធ្វើ​ឲ្យ​ម្ចាស់​ឃ្លាំង​តូច​-​ធំ