មាតិកាព័ត៌មាន
ថ្ងៃនេះ​
1268
ម្សិលមិញ
1837
ខែនេះ
45510
សរុប
19228584
Flag Counter

 Wed, 23 November 2016៉AFP ក្រុងតូក្យូៈ រញ្ជួយដី​ដ៏ខ្លាំង​កម្រិត​​ ៦,៩ ​រ៉ិចទ័រ​វាយប្រហារ​ភាគ​ឦសាន​​ជប៉ុន​ពី​ថ្ងៃ​អង្គារ​ដោយ​បង្ក​ឲ្យ​មាន​ការ​ស្លន់ស្លោ​ និង​បង្ក​ជា​រលក​យក្ស​ស៊ូណាមិ​ដោយ​​ក្នុង​នោះ​​រលក​កម្ពស់​មួយ​ម៉ែត្រ​​មួយ​​បាន​​វាយប្រហារ​លើ​គោក​នៅឯ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​​ហ៊្វូគូស៊ីម៉ា​ដែល​ធ្លាប់​បាន​រង​ការ​វាយប្រហារ​ស្រាប់។   ទូរទស្សន៍​រដ្ឋ NHK បាន​ជំរុញ​ឲ្យ​ក្រុម​អ្នក​ស្រុក​​ «ភៀស​ខ្លួន​ជា​បន្ទាន់» ​ទៅ​កាន់​ទីទួល​​សុវត្ថិភាព​ដោយ​រំលឹក​ទូរទស្សនិកជន​​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មេរៀន​នៃ​ការ​រញ្ជួយ​ដី​ធំ​ភាគ​ខាង​កើត​ជប៉ុន​។   ការ​រញ្ជួយ​នៅ​ក្រោម​សមុទ្រ​ដ៏សម្បើម​មួយ​ក្នុង​កម្រិត​ ៩ ​រ៉ិចទ័រ​ដែល​បាន​វាយប្រហារ​​កាលពី​ខែ​មីនា ២០១១ បាន​បង្ក​ឲ្យ​មាន​រលក​ស៊ូណាមិ​ដែល​​បាន​​ធ្វើ​ឲ្យ​មនុស្ស​ជាង​ ១៨​៥០០ នាក់​ស្លាប់ និង​បាត់​ខ្លួន។ វា​បាន​ធ្វើឲ្យ​ម៉ាស៊ីន​រ៉េអាក់ទ័រ​បី​រលាយ​នៅឯ​រោងចក្រ​អគ្គិសនី​ Fukushima Daiichi នៅ​ក្នុង​មហន្តរាយ​នុយក្លេអ៊ែរ​អាក្រក់​បំផុត​របស់​ពិភពលោក​។   មន្ត្រី​ម្នាក់​មកពី​​ប្រតិបត្តិករ​​រោងចក្រ​ TEPCO បាន​ប្រាប់​សន្និសីទ​កាសែត​ថា​រលក​​កម្ពស់​មួយ​ម៉ែត្រ​មួយ​បាន​វាយប្រហារ​ឆ្នេរ​សមុទ្រ​នៅឯ​រោងចក្រ​នោះ​ប៉ុន្តែ​​អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​​បាន​ប្រាប់​ AFP ថា​ពុំ​មាន​របាយការណ៍​នៃ​ការ​ខូចខាត​ទេ។   យោង​តាម​ទីភ្នាក់ងារ​ឧតុនិយម​ឲ្យ​ដឹង​ថា​រលក​រាប់​សិប​ទៀត​ត្រូវ​បាន​កត់ត្រា​នៅ​កន្លែង​ផ្សេង​​នៅ​លើ​ឆ្នេរ​​ឦសាន​ប៉ុន្តែ​ពួក​វា​តូចៗ​ជា​ការ​ព្រមាន​ពី​រលក​​ដំបូង​ថា​ខ្ពស់​រហូត​ដល់​បី​ម៉ែត្រ​។   រលក​ធំ​បំផុត​ ១,៤ ​ម៉ែត្រ​បាន​វាយប្រហារ​កំពង់ផែ​នៅ​ក្រុង​សេនដាយ​ខាង​ជើង​ហ៊្វូគូស៊ីម៉ា​ប៉ុន្តែ​ក្រុម​មន្ត្រី​បាន​និយាយ​ថា​ពុំ​មាន​របាយការណ៍​នៃ​ការ​ខូចខាត​នៅ​ទី​នោះ​ទេ។   ទូរទស្សន៍ NHK បាន​ផ្សាយ​អក្សរ​រត់​លើ​អេក្រង់​ថា​ ស៊ូណាមិ! ភៀស​ខ្លួន​!។   ទីភ្នាក់ងារ​ឧតុនិយម​ដែល​បាន​ប៉ាន់ស្មាន​ការ​រញ្ជួយ​ដី​នេះ​ថា​មាន​កម្រិត​ ៧,៤ វ៉ិចទ័រ​បាន​លើកលែង​ការ​ព្រមាន​ស៊ូណាមិ​ចុង​ក្រោយ​របស់​ខ្លួន​​ជិត​ ៧ ម៉ោង​បន្ទាប់ពី​រញ្ជួយ​ព្រះធរណី​ដែល​បាន​វាយប្រហារ​​ពី​ម៉ោង​ ៦ ព្រឹក​នោះ​បាន​វាយប្រហារ។   ក្រុម​អ្នក​ស្រុក​នៅ​តាម​បណ្តោយ​ឆ្នេរ​ដែល​​យក​ចិត្ត​ទុក​ដាក់​តាម​ដំបូន្មាន​ជម្លៀស​បាន​កកកុញ​នៅ​តាម​ដង​ផ្លូវ​ខ្លះ​ខណៈ​កាសែត​នៅ​ Fukushima រាយការណ៍​ពី​ការ​ស្ទះ​ចរាចរណ៍​ព្រឹក​ព្រលឹម​​នៅក្នុង​ក្រុង​តូច Soma។   ពុំ​មាន​សញ្ញា​បន្ទាន់​នៃ​ការ​ខូចខាត​ទូទៅ​នោះ​ទេ​ហើយ​មាន​តែ​ការ​របួស​ស្រាល​ប៉ុណ្ណោះ​ត្រូវ​បាន​រាយការណ៍​ដំបូង​នេះ។   មនុស្ស​របួស​ ១៤ ​នាក់​ត្រូវ​បាន​រាយការណ៍​​នៅ​ទូទាំង​តំបន់​ដែល​ក្នុង​នោះ​មាន​ស្ត្រី​ចាស់​ជរា​បី​នាក់​ដែល​បាន​បាក់​ឆ្អឹង​នៅ​ពេល​ដែល​​ពួកគាត់​ដួល ឬ​ព្យាយាម​ជម្លៀស​ខ្លួន​​ចេញ​៕
 
ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


 ចេញផ្សាយ​ ថ្ងៃទី 07/01/2019
បាងកក ៖ កាលពី​ម្សិលមិញ​ក្រុម​សកម្មជន​ប្រឆាំង​របប​យោធា​ថៃ​បាន​ប្រមូលគ្នា​ធ្វើការ​តវ៉ា​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាលយោធា​មួយ​នេះ​គោរព​ការកំណត់​កាលបរិច្ឆេទ​នៃ​ការរៀបចំ​ការបោះឆ្នោត​មួយ​ដែល​ត្រូវបាន​គ្រោង​ទុកជា​យូរ​មក ហើយ​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ ខណៈពេល​ដែលមាន​ពាក្យ​ចចាមអារ៉ាម​អំពី​ការពន្យារពេល​ការបោះឆ្នោត​ទៀត​នោះ​។​


 ចេញ​ផ្សាយ​ ថ្ងៃទី 07/01/2019
វ៉ាស៊ីន​តោន ៖ ​សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​បញ្ជូន​នាវា​ពិឃាត​-​មី​ស៊ី​ល​របស់ខ្លួន ទៅកាន់​តំបន់​ក្បែរ​ប្រជុំ​កោះ Paracel ដែលជា​កោះ​ជម្លោះ​មួយ ស្ថិតនៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។​នេះ​បើតាម​ការចេញផ្សាយ​ដោយ​កាសែត​អាមេរិក The Wall Street Journal នា​រសៀល​។​


 ចេញផ្សាយ​ ថ្ងៃទី 28/12/2018 ប៉េកាំង ៖ អតីត​អនុរដ្ឋមន្ត្រី​នៃ​ការិយាល័យ​សន្តិសុខ​រដ្ឋ​ចិន និង​ជា​អតីតមន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​ម្នាក់ លោក Ma Jian ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់គុក​អស់​មួយជីវិត កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​ធ្នូ បន្ទាប់ពី​ត្រូវបាន​រកឃើញថា មានទោស​ពីបទ​ទទួល​ប្រាក់​សំណូក​ដ៏​ច្រើន​លើ​កិច្ចព្រមព្រៀង​


 ចេញផ្សាយ​ ថ្ងៃទី 28/12/2018 ចិន​៖ ក្រសួងពាណិជ្ជកម្ម​ចិន​បានឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​មាន​ផែនការ​មួយ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន សម្រាប់​កិច្ចចរចា​ពាណិជ្ជកម្ម​ទ្វេភាគី ក្នុង​ខែមករា ដើមឆ្នាំ​ក្រោយ ក្នុង​គោលបំណង​បញ្ឈប់​សង្គ្រាម​ពាណិជ្ជកម្ម ដែល​បង្ក​ការគំរាមកំហែង​ដល់​ពាណិជ្ជកម្ម​ពិភពលោក​នោះ​។ក្រសួង​បន្ថែមថា ភាគី​ទាំង​ពីរបាន​នឹង​កំពុងធ្វើការ​ពិគ្រោះ​យោបល់ តាម​ទូរស័ព្ទ​ជាច្រើន​ផងដែរ​។​


 ចេញផ្សាយ​ ថ្ងៃទី 22/08/2018 អ៊ីរ៉ង់ ៖ ប្រទេស​អ៊ីរ៉ង់​បានដាក់​បង្ហាញ​យន្តហោះ​ចម្បាំង​ក្នុងស្រុក​លើកដំបូង​រប​ស់​ខ្លួន​នៅក្នុង​កម្មវិធី​ការពារជាតិ​មួយ​នៅ​ទីក្រុង​តេ​អេ​រ៉ង់​កាលពី​ថ្ងៃ​អង្គារ ។​រូបភាព​នៅលើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​បានបង្ហាញ​ពី​ប្រធានាធិបតី​លោក Hassan Rouhani កំពុង​អង្គុយ​នៅក្នុង​កាប៊ីន​យន្ដហោះ “Kowsar”


 ចេញផ្សាយ​ ថ្ងៃទី 22/08/2018 ចិន ៖ យោងតាម​ប្រភព​ការទូត​អាស៊ាន​មួយ​បានឱ្យដឹងថា​ប្រទេស​ចិន​បានស្នើ​ទៅ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ថា ភាគី​ទាំងពីរ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជា​ទៀងទាត់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​នេះបើយោងតាមតាម​ចុះផ្សាយ​របស់ Bangkok Post កាលពី​ម្សិលមិញ។


 ចេញផ្សាយ​ ថ្ងៃទី 16/07/2018 កូរ៉េខាងជើង ៖ សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង បានធ្វើ​កិច្ចចរចា​កម្រិត​ការងារ​នៅ​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​ទាញយក​ព័ត៌មាន​លម្អិត​អំពី​កិច្ចព្រមព្រៀង​របស់​ពួកគេ ដើម្បី​ស្វែងរក​អដ្ឋិធាតុ​កងទ័ព​អាមេរិក​នៅសល់​ក្នុងអំឡុង​សង្គ្រាម​កូរ៉េ​ឆ្នាំ១៩៥០-៥៣ ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន


ចេញផ្សាយ​ ថ្ងៃទី 16/07/2018 កីឡា ៖ កា្ចរប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup រវាង​បារាំង​និង​ក្រូ​អាត កាលពី​យប់មិញ​ត្រូវបាន​ផ្អាក​រយៈពេល​ខ្លី​នៅពេលដែល ជនសង្ស័យ​ទាំង ៤​នាក់​នោះ គឺជា​សមាជិក​ក្រុម Pussy Riot ដែលជា​អ្នក​ប្រឆាំងនឹង​រដ្ឋាភិបាល រុស្ស៊ី​បាន​រត់​ចូល​ទីលាន​


 ចេញផ្សាយ​ ថ្ងៃទី 05/07/2018 ជប៉ុន ៖ មន្ត្រី​ជប៉ុន​ពីររូប​បាន​និយាយថា ជប៉ុន នឹង​បញ្ជូន​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​ធំ​មួយ​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង និង​មហាសមុទ្រ​ឥណ្ឌា​រយៈពេល​២​ខែ ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៨​ខាងមុខនេះ ខណៈដែល​នេះ​គឺជា​ឆ្នាំ​ទី​២​ជាប់ៗ​គ្នា​ហើយ ដែល​ជប៉ុន បញ្ជូន​នាវា​ប្រភេទ​នេះ


 ចេញផ្សាយ​ ថ្ងៃទី 05/07/2018 ចិន ៖ ​ក្រុង​ម៉ូស្គូ​និង​ទីក្រុង​ប៉េកាំង​អាច​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដើម្បី​បង្កើត​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ចំនួន​២​បន្ថែមទៀត​នៅក្នុង​ប្រទេស​ចិន​។​នេះ​បើ​យោងតាម​ក្រុមហ៊ុន​ថាមពលនុយក្លេអ៊ែរ​រប​ស់​រដ្ឋ​រុស្ស៊ី​ឈ្មោះ Rosatom ។​
prev12345...8889next
បទយកការណ៍សំខាន់ៗ
 ចេញ​ផ្សាយ​ថ្ងៃទី​១៥ខែ​កុម្ភះ​ឆ្នាំ​២០១៩​
(បាត់ដំបង់)៖ ​ប្រភពពី​ប្រជា​ពលរដ្ធ​នឹងក្រុមឈ្មួញ​ បាន​លើកឲ្យ​ដឹងថា:​ ចាប់​តាំងពី​លោក​ យូ ​ហេង​ មក​កាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ​កាលពី​រសៀល​ថ្ងៃទី​២៣​ ខែ​មករា​ ឆ្នាំ​២០១៩ គឺ​មិនបាន​ចាត់​វិធាន​ការ​ទប់ស្កាត់​អំពើពុក​រលួយ​របស់​លោក​អ៊ុំ ចន្ទ័​រតនា​ជា​ប្រធាន​កា​រិយា​ល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ដូង​និង​លោក
 ចេញផ្សាយៈ​ថ្ងៃទី១៩​ខែ​មករា​ឆ្នាំ២០១៩
ដោយ មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា
ខេត្ត​ស្ទឹង​ត្រែង៖​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន ​ឲ្យ​ដឹងថា​ រយៈ​ពេល​ជាង​កន្លះ​ខែ ​មក​ហើយ​ដែល​ឧកញ៉ា​ជ័យ​សម្រុក​ដឹកជញ្ជូន ​ឈើ​ចេញ ពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី ​សេសា​ន​ក្រោម​២ តាម​រថយន្ត​សាំ​យ៉ុង​ ក្នុង​មួយ​យប់ៗ​ពី​១០​ទៅ​២០ ​គ្រឿង​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា
 ថ្ងៃច័ន្ទ ​ទី០៧​ ខែមករា​ ឆ្នាំ​២០១៨​
ដោយ ​មជ្ឈមណ្ឌល​អ្នក​សារ​ព័ត៌មាន​កម្ពុជា​
ទំនាក់ទំនងលេខ០១២៧២១៨៧៩
ខេត្ត​បាត់ដំបង៖​ តាម​សេចក្តីរាយ​ការណ៌​ពីពលករ​បានឲ្យ​ដឹង​ថា ​លោក​ ផាត​ ​សុ​ផាន់​ណា​មេប៉ូ​លិស​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង បាន​និង​កំពុង​តែបើក​ដៃ​ឲ្យ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ចេញ​ទៅ​រក​ការងារ​ធ្វើ​ នៅក្នុង​ប្រទេស​ថៃ​ជាថ្នូរ​ នឹង ​ការ​ទទួល​បាន​លាភ​សក្ការះ​ចែកគ្នា​ដាក់ក្នុង​ហោប៉ៅ​តាម​របៀប​ពុក​រលួយ​ជាប្រព័ន្ធ។​
 ចេញ​ផ្សាយ​ថ្ងៃទី​៣០​ខែ​ធ្នូ​ឆ្នាំ​២០១៨​
ដោយ​មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា
ទូរ​សព្ទ័​ទំនាក់​ទំនង​0​១២​៧២​១៨​៧៩​
កំពង់ធំ៖ប្រភព​ពី​ប្រជា​ពល​រដ្ធ​បាន​ឲ្យ​ដឹង​ថា ​ការ​ដែល​អ្នកមាន​លុយ​ អ្នក​មាន​អំណាច​ អាច​ទន្ទ្រាន​កាន់​កាប់​ដីព្រៃ​លិច ​ទឹក​ គឺ​ដោយ​ សារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ អ៊ុន បុត្ត ​អភិបាល​ស្រុក​កំពង់ស្វាយ​ ព្រម​ទាំង​មន្ត្រី​អាជ្ញាធរ​មូល ដ្ឋាន​និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​។ ចំណែក​លោក​ សុខ លូ​ អភិបាល​ខេត្ត​កំពង់ធំ​
 ចេញ​ផ្សាយ​ថ្ងៃទី​២៨ខែ​ធ្នូ​ឆ្នាំ​២០១៨​
ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​ពីអ្នក​យកព័ត៌មាន​ប្រចាំ​ក្រុងប៉ោយប៉ែត​បានរាយ​ការណ៍​ថាក្លឹប​កម្សាន្ត​មួយ​កន្លែង ​ដែល​ស្ថិត​នៅ​តំបន់​កាស៊ីណូ​ ផ្កាយ​ប្រាំ
 ខេត្ត​ព្រះសីហនុ៖​ ល្បី​ខ្លាំង​ទៀត​ហើយ​លោកទុំ ណូ​ ប្រធាន​សាខាគយ​និងរដ្ឋាករ​ខេត្តព្រះសីហនុ​កំពុង​ជិះសេះ​លែងដៃ​ប្រព្រឹត្តអំពើ​ពុករលួយ​ដោយមិន​ញញើត​កោត​ខ្លាច​ទៅនឹង​ចំណាត់​ការ​កំចាត់ អំពើ​ពុក​រលួយ​របស់រាជ​រដ្ឋាភិបាល​ គ្រា​ដែល​សម្តេច​តេជោ​ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​ បាន​ពិចារ​ណា​នឹងប្រមើរ​មើល​ឃើញ​ថា​
 ចេញផ្សាយ​ថ្ងៃ​ទី២១​ខែ​ធ្នូ​ឆ្នាំ២០១៨​
ដោយ​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មានកម្ពុជា​
ទំនាក់​ទំនង​ទូរសព្ទ័​លេខ ​០១២៧២១៨៧៩​ខេត្តពោធិ៍សាត់​៖​មេ​ឈ្មួញ​ឧក្រិដ្ឋ​កម្មព្រៃ​ប្រើ​ឈ្មោះ​ខ្មោច របស់​ក្រុមហ៊ុន{ MD​S }​របស់​លោ​ក​ឧកញ៉ា ទ្រី​ភាព​​​​​ជ្រក​ក្រោម​ឃ្លៀក​របស់គណ ​អភិបាល​​ខេត្ត​ពោធិ៏សាត់​ ទៅ​កាប់ ​បំផ្លាញ​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស​ យ៉ាង​អនាធិបតេយ្យ​បំផុត
 ចេញ​ផ្សាយ​ថ្ងៃ​ទី១៨​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ ដោយ​សមា​គម​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មាន​កម្ពុជា​
ទូរសព្ទ័​លេខ​៖០៩៧​ ៩០៨៥៦៧៨ ​០១២៧២១៨៧៩​ ភ្នំពេញ៖​ តាមប្រភពព័ត៌មាន​ពីអ្នកយកព័ត៌​មានប្រចាំ​ក្រុងប៉ោយប៉ែត​បានរាយ​ការណ៍​ថាក្លឹប​កម្សាន្ត​មួយ​កន្លែង ​នេះ​ស្ថិត​នៅ​តំបន់​កាស៊ីណូ​ ផ្កាយប្រាំ ​ហើយ​ក៏ជា​តំបន់ក្តៅ ​នៃ​ប្រភព​គ្រឿង​ញៀន​. ថ្នាំក្រវី​ ខេ​ ម៉ាទឹកកក ​​ដែល​មាន​អ្នក​កាង​. និង​អ្នក​លក់​. ច្រើន​ដែល​​ក្នុង​នោះ​ក៍​មាន ​ក្មេងៗ​ខ្មែរ​និង​ជនជាតិ​
 ចេញផ្សាយថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨  លោកសិទ្ធនិង​បក្ខពួក ​គឺជា ​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់ ​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ចំណុះ ​ឆ្លងកាត់​ផ្លូវជា តិ​លេខ​២​ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​វិធានការ​ ទប់ស្កាត់​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​ គេ​បែរជា​គាបសង្កត់​ប្រជាពល រដ្ឋឈ្មួញនិង​អាជីវក រដែល​ដឹកជញ្ជូន​ទំនិញ​តិចតួច​តាម​រថយន្ត​ដោយ​តម្រូវ​
 ចេញផ្សាយ​ ថ្ងៃទី 29/06/2018 រាជធានី​ភ្នំពេញ ៖ ចៅក្រម សេង រិទ្ធី បានសម្រេច​ដោះលែង​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ដែល ស្រវឹងស្រា​ជោគ បើករថយន្ត​ទៅបុក​រថយន្ត​អ្នក ដ៏​ទៃ​ពីក្រោយ ហើយ​បើក​រត់ ពេល​សមត្ថកិច្ច ប្រដេញ​ឃាត់​បាន​ក៏​ដក​កាំភ្លើង​គំរាម សមត្ថកិច្ច​កាលពី​ថ្ងៃទី​២៥ ខែមិថុនា​នោះ
 ចេញផ្សាយថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ខេត្តប៉ៃលិន៖ប្រភពពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ព្រំបង្ហើប​ឲ្យ​ដឹង ថា ទំនិញ​ ដែល​ឈ្មួញ​ធំៗ​នាំចូល​ តាម​ច្រក​នេះ​គឺ​បង់ពន្ធ​ជូន​រដ្ឋ​ ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ  ហើយ​ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ ក្រោម​តុ​
 ខេត្ត​រតន​គិរី៖​ ជិតដល់​ពេល​បោះ​ឆ្នោតឃុំសង្កាត់​ទូរទាំង​ប្រទេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ខិតខំ​ចុះមូលដ្ឋាន​ដើម្បី​ស្វែង​រក​កាគាំ​ទ្រពី​ពលរដ្ឋ​ ដោយឡែក​ សកម្មភាព​នៅច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ​កុំពុង​តែ​មានការ​ដឹក​ជញ្ជូន​ឈើ​កក្រើក​ឡើងវិញ​ហើយ​បន្ទាប់​ពីមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ ថង​ សាវុន​អភិបាល​នៃគណះ​ អភិបាល​ខេត្តរតនគិរី
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​
ចេញផ្សាយថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦
សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅ រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ ជាច្រើន​នាក់​រួមទាំង​ ចែ​ណាន ផងដែរ​នៅតែ​អាច​ប្រមូល​ទិញ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​សមត្ថកិច្ ច​និង​មន្ត្រី​ជំនាញ​ចាត់វិធានការ ​បង្ក្រាប​ឡើយ​។
 ចេញផ្សាយ​ ថ្ងៃទី 14/12/2016 ​រាជធានី​ភ្នំពេញ ៖ ឆាកល្ខោន​រឿង​បាត់​លុយ​លក់​ខ្សាច់​ទៅ​ក្រៅប្រទេស​នឹងត្រូវ​សម្តែង​នៅ​ថ្ងៃស្អែក​ក្នុង​រដ្ឋសភា ដែល​គេ​រំពឹងថា តួ​សម្តែង​លោក ស៊ុយ សែម នឹង​ស្ពាយ​ឯកសារ​ទាំង​ពិត ទាំង​ប៉ូ​លា​ទៅ​ឆ្លើយបំភ្លឺ​ចម្ងល់​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ដើម្បី​ឲ្យ​ស្ងប់ចិត្ត ។​​សូមជម្រាបថា រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម នឹង​ទៅ​បំភ្លឺ​រដ្ឋសភា​នៅ​ថ្ងៃស្អែក​
 ចេញផ្សាយ​ ថ្ងៃទី 09/12/2016 ​ខេត្តកោះកុង ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​នឹងត្រូវ​សភា​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​នាពេល​ខាងមុខនេះ ទាក់ទង​ភាពមិនប្រក្រតី​នៃ​ការប្រមូល​លុយ​ពី​ការនាំចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហ​បូរី រួមទាំង​ប្រទេស​មួយចំនួនទៀត ខណៈដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​បានបង្ហាញ​តួលេខ​លម្អៀង​រហូតដល់​ជាង​៥០០​លាន​ដុល្លារ​ឯណោះ ។​
 មេឈ្មួញស្រីល្បីឈ្មោះស្រីមុី ដែលអាងប្ដីជាមន្ត្រីPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិប្បតេយ្យ។ មេឈ្មួញស្រីដ៍ល្បីល្បាញម្នាក់ដែលគេស្គាល់ថាឈ្មោះ ស្រីមុី   ដែលមានប្ដីជាPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ក្រុងបានលុង​​​​ ស្រុកបរកែវ  ស្រុអូរយ៉ាដាវ​​
 ចេញផ្សាយ​ ថ្ងៃទី 01/12/2016 ​រាជធានី​ភ្នំពេញ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ លោក ច័ន្ទ​ថេត ថា​នរៈ ត្រូវបាន​ជនអនាមិក​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នា​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ចំនួន​៤​ករណី ដែល​ក្នុងនោះ​ក៏មាន​ករណី​កាង​ឡាន​ដឹកឈើ​អត់​ច្បាប់​ថែមទៀត ។​