មាតិកាព័ត៌មាន
ថ្ងៃនេះ​
1559
ម្សិលមិញ
1359
ខែនេះ
47160
សរុប
19230234
Flag Counter

 ភ្នំពេញ: បើទោះ​ជា​មានការ​លើក​ទឹកចិត្ត​ពី​មិត្តភក្ដិ និង​អ្នកសិល្បៈ​រួម​អាជីព​ជាច្រើន រួមទាំង​សមាគ​អ្នកសិល្បៈ​ស្ម័គ្រ​ចិត្ត​ផ្តល់​មេធាវី​ជួយ​ស្វែងរក​យុត្តិធម៌ ពី​ការទម្លាយ​រូបអាក្រាត​កាយ​នោះ​យ៉ាង​ណាក្តី ក៏​កញ្ញា វ៉ាន់ នី​ឡា តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ភ្លេង​រីខត ​បង្ខំ​ចិត្ត​លុបចោល​គម្រោង​ការងារ​សិល្បៈ​ទាំងអស់ ដោយសារ​នាង​មិន​ហ៊ាន​ប្រឈម​នឹង​ភាព​អាម៉ាស​។វ៉ាន់ នី​ឡា បាន​លើក​ឡើង​ថា វាជា​មេរៀន​ដែល​ស្ត្រី​គ្រប់គ្នា​គួរកុំ​មើល​រំលង។   ទន្ទឹម​នឹង​លទ្ធផល​ប្តឹង​នៅ​ក្រសួង​មហា​ផ្ទៃ​ ដែល​ជ្រោម​ជ្រែង​ដំណើរ​ពីបងប្អូន​បង្កើត​នាង កវី សុខ ជំនោរ និង​សមាគម​អ្នកសិល្បៈ​ស្ម័គ្រ​ចិត្ត ផុស​ពី​ទឹកចិត្ត​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏​មិនទាន់​មាន​ពន្លឺ​នោះ ហើយក៏​រំលង​ពីបណ្តាញ​ទូរទស្សន៍​ក្នុងស្រុក ស្វែងរកឱ​កាស​ធ្វើបទ​សម្ភាស​ជុំវិញ​រឿង​គេ​ទម្លាយ​រូបថត​អាក្រាត​កាយ ទៅចូល​ខ្លួន​ផ្តល់​បទ​សម្ភាស​ក្នុង​ផេក នាយក​រដ្ឋមន្ត្រី ក្រោម​ការ​ហែហម​ពី​អ្នកនាង ចន ច័ន្ទលក្ខិណា​ ដែរនោះ តារាចម្រៀង​ប្អូនស្រី​បង្កើត​កវី សុខ ជំនោរ នាង វ៉ាន់ នីឡា ក្នុង​ទឹកមុខ​ស្រពាប់​ស្រពោន​ លាយ​នឹង​​ទឹកភ្នែក​ទឹកសំបោរ បាន​ពោលថា រូបភាព​អាក្រាត​កាយ​របស់​នាង​​កើតឡើង​ពី​មោហ៍បិទ​មោហ៍​បាំង​។   តារា​ចម្រៀង ដែល​បោក​ផ្ទប់​ដោយ​រូបភាព​អាក្រាតកាយ​រូបនេះ បាន​ពោល​ឥត​លាក់​លៀម​ថា៖ «អ្វីៗវា​កើតឡើង​ដោយក្តី​ស្រឡាញ់ និង​ស្នេហា​ស្មោះ ហើយវា​ក៏​មិនមែន​ស្នេហា​កើត​ឡើង​ភ្លាម ក៏​កើតវា​មាន​ភ្លាមៗដែរ»។ បន្ទរពី​សម្ដី​អះអាង​ថា រូបនាង​មិន​មែន​ជាស្រី ដែល​មាន​ដៃគូ​ស្នេហា​ច្រើន ហើយ​រូបថត​ទាំង​នោះ​មិន​សម្រាប់​អ្នកណា​​ក្រៅពី​មនុស្ស​ដែល​នាង​ស្រឡាញ់​ឡើយ។   ស្រីស្រស់ ​វ៉ាន់ នី​ឡា បាន​បញ្ជាក់ថា៖ «ខ្ញុំក៏​គិត​ដែរ​ថា បុរស​ម្នាក់នេះ ​ជា​អនាគត ទើបខ្ញុំ​ប្រគល់​នូវអ្វីៗ​គ្រប់​បែបយ៉ាង​។ មិន​តែប៉ុណ្ណោះ ពួកយើង​ក៏មាន​ទាំង​គម្រោង​ដឹក​ដៃគ្នា​ចូល​រោងការ​តាម​ប្រពៃណី សាង​សុភមង្គល​នឹង​គ្នា​ផងដែរ ទើបបាន​ឈាន​ដល់​មាន​រូបភាព​នេះ»។   នាង​ពោល​ទាំង​សោកស្តាយ​ថា៖ «វា​ពិតជា​អាម៉ាស​ខ្លាំងណាស់ ដែល​យើង​ជាស្ត្រី​ និង​ក៏​ជា​អ្នកសិល្បៈ បែកធ្លាយ​រូបភាពដ៏​អាម៉ាស​បែបនេះ»។   នីឡា ប្រាប់ថា៖ «ភ្លាមៗខ្ញុំ​ពិតជា​មិន​ដឹងថា​ត្រូវធ្វើ​ម៉េច​មែន ព្យាយាម​នៅ​ម្នាក់ឯង​ មិន​ចង់ជួប​អ្នកណា​ទាំងអស់ ហើយក៏​មិន​ចង់ឃើញ​បរិយាកាស​ខាងក្រៅ​ដែរ ពី​ព្រោះ​វាពិតជា​រឿង​ដ៏​អាម៉ាស។ ​ខ្ញុំគិត​ដែរ​ថា ក្រុមគ្រួសារ​ ឪពុក​ម្តាយ​បង​ប្អូន​នឹង​ស្តីបន្ទោស​យ៉ាង​ណាទេ»។   ប៉ុន្តែ​តារា​ចម្រៀង​វ័យ ២៥ ឆ្នាំ​រូបនេះ​ បន្ដ​ថា៖ «បងប្អូន​ក្រុមគ្រួសារ​គាត់​ដឹង​ពី​ភាព​អាម៉ាស​នេះ ដឹង​ពីទុក្ខ​ក្នុងដើម​ទ្រូង​ខ្ញុំ គាត់​មានតែ​ការ​លើក​ទឹកចិត្ត​រួមជាមួយ​មិត្ត​ភក្ដិ​សិល្បៈ​ ក៏ដូច​ជា​អ្នកគាំទ្រ ទើប​ខ្ញុំ​ព្យាយាម​រឹងមាំ​ឡើងវិញ ហើយ​ហ៊ាន​ប្រឈម​មុខ ស្វែងរក​ភាព​ស្អាតស្អំ​ឡើងវិញ ដើម្បី​លើក​តម្លៃ​ស្ត្រី​ផង»។   ក៏​ទទួល​ស្គាល់​ថា ពិតជា​សោក​ស្តាយ​ពន់ពេក នូវ​ទង្វើ​ខ្វះ​ការពិចារណា ពី​ព្រោះ​តែ​ទឹកចិត្ត​ងប់ងុល ជឿ​លើការប​អះអាង​របស់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។ នេះគឺជា​មេរៀន​ដ៏​ជួរ​ចត់ ជាកំហុស​ដ៏​ធំធេង​ ប៉ះពាល់​ទាំង​ខ្លួនឯង និងគ្រួសារ ក៏​ដូចជា​តម្លៃ​ស្ត្រី​ខ្មែរ​នោះ ​វ៉ាន់ នី​ឡា ថា យ៉ាងណា​កំហុស​មួយ​នេះ​ដែល​នាងសាង​ ក៏ជា​មេរៀន​សម្រាប់​ស្ត្រី​ឯទៀត​ដែរ។   ថ្ងៃក្រោយ​កុំ​ងាយ​ជឿលើ​រឿង​ស្នេហា ជឿ​លើ​ការសន្យា​ពីបុរស​យើង​ស្រឡាញ់។   នាង​ថា៖ «សារមួយ​នេះ​សង្ឃឹម​ថា ស្ត្រីគ្រប់​រូប ពិសេស​ប្អូនៗជំ​នាន់​​ក្រោយ​ទទួលយក​ទៅធ្វើ​ការពិចារណា ព្រោះ​ខ្ញុំជា​គំរូ​ហើយ ដោយ​សារជឿ​ការសន្យា ជឿ​លើក្តី​ស្រឡាញ់ ទើបរង​អាម៉ាស»៕
ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


 ចេញផ្សាយ​ ថ្ងៃទី 18/11/2016 ​រាជធានី​ភ្នំពេញ ៖ ក្រោយ​ការបាញ់ប្រហារ​ឲ្យ​ធ្លាក់ខ្លួន​ពិការ​អស់​រយៈពេល​១០​ឆ្នាំ តារាចម្រៀង​សំឡេង​រៃកណ្តឹង​កញ្ញា ពៅ បញ្ញា​ពេជ្រ នឹង​បង្ហាញខ្លួន​បញ្ចេញ​សំនៀង​ជា​លើកដំបូង​នៅលើ​ឆាក​តន្ត្រី POCARI SWEAT ដែលមាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ CNC នៅ​ថ្ងៃ​សុក្រ ទី​១៨ ចាប់ពី​ម៉ោង ៧ យប់​តទៅ ។​


 ​ចេញផ្សាយ​ ថ្ងៃទី 15/08/2016 សិល្បៈ ៖ នៅ​ទីបំផុត​តារា​សម្តែង​ដ៏​ល្បីល្បាញ​នា​ទស្សវត្ស​ឆ្នាំ​៩០​អ្នកនាង អម្ពរ​ទេវី បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ កាលពី​រសៀល​ថ្ងៃទី​១៤ ខែសីហា កន្លងទៅ ដើម្បី​ចូលរួម​សម្តែង​ជាថ្មី​ក្នុង​ខ្សែភាពយន្ត​ដែល​ដឹកនាំ​ដោយ​អ្នកស្រី ពាន់ ភួង​បុ​ប្ឋា​។​គ្រាន់តែ​មក​ជាន់ដី​ស្រុក​ខ្មែរ​មិន​ប៉ុន្មាន​ថ្ងៃ​ផង​អ្នកនាង អម្ពរ​ទេវី បានចាប់ផ្តើម​ការសម្តែង​របស់ខ្លួន​ភ្លាម


 Thu, 11 August 2016 ភ្នំពេញៈ នាថ្ងៃ​បើក​សម្ពោធ​ហាងពីរ​ក្នុងថ្ងៃ​តែមួយ មានទី​តាំង​នៅម្តុំ​នឹង​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ មាន​ភ្ញៀវ​ទាំងជា​មិត្តអ្នក​សិល្បៈ អ្នក​ស្គាល់​គ្នា និង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​វប្បធម៌​ មាន​ចំនួន​ប្រមាណ​ជិត​ ២០០ នាក់ បាន​ចូលរួម​ដើម្បី​អបអរ​សាទរ​ការចាប់​ផ្តើម​អាជីវកម្ម​របស់​តារា​សម្តែង​ស្រី សិចស៊ី កញ្ញា ដេននី ក្វាន់​ កាល​ថ្ងៃសៅរ៍​ ទី ៦​ ខែ​សីហា


 ចេញផ្សាយ​ ថ្ងៃទី 04/08/2016 សិល្បៈ ៖ តារាចម្រៀងនាង វ៉ាន់ នីឡា និងតារាសម្តែងលោក អេឡិច ចន្ត្រា បានចេញដំណើររួមគ្នាមកាន់ប្រទេសអូស្ត្រាលី ក្នុងបេសកម្មភាពសម្តែងឲ្យបងបង្អូនខ្មែរនៅទីនោះបានកម្សាន្ត។ ប៉ុន្តែអ្វីដែលបានធ្វើឲ្យគេមានការចាប់អារម្មណ៍ខ្លាំងនោះគឺភាពស្និតស្នាលរបស់ពួកគេបានកើតឡើងនៅក្នុងប្រទេសដ៏ទាន់សម័យមួយនេះ


 ភ្នំពេញ: សង្គ្រាម​សម្ដី​ផ្ដើម​ចេញ​ពីលុយ ៥០០ ដុល្លារ ឆ្លើយឆ្លង​ចុត​ហ្មាយ​ដៀម​ដាម​តាម​បណ្ដាញ​សង្គមរវាង​តារា​សម្តែង​ល្បី​មធ្យម​នាង កញ្ញា សួង សារ៉ានីត និង​អតីត​អ្នក​ចម្រៀង​ឡើង​ងារជា​ជំទាវ​ឈ្មោះ ​សន សូម៉ាឡែន បាន​វិវឌ្ឍ​ពីចំហាយ​ផ្សែ​ងធម្មតា​បង្កាត់​ជាអណ្តាត​ភ្លើង ខណៈ​ភាគី​សងខាង​ថា រឿងអាច​ឈាន​ដល់​​ប្រព័ន្ធ​តុលា​ការ។


    Fri, 17 June 2016 ភ្នំពេញ: ជាង​មួយ​សប្តាហ៍​ហើយ​រូបភាព​អាក្រាត​កាយ​ជាច្រើន​សន្លឹក​របស់​តារា​ចម្រៀង​ស្រីវ័យ​ក្មេង​ជ្រក​ក្រោម​មែក​ធាង​ហង្សមាស ផលិតកម្ម​ភ្លេង​រីខត កញ្ញា សុខ ចិន្តា ហៅ​ វ៉ាន់ នីឡា ប្អូនស្រី​បង្កើតកវី​កម្សត់​ស្នេហ៍​ លោក សុខ ជំនោរ ត្រូវ​បាន​បែកធ្លាយ​យ៉ាង​ព្រោង​ព្រាត​នៅក្នុង​បណ្តាញ​សង្គម​ បើទោះ​ជាមានការ​អង្វរ​ពីសាមី​ខ្លួនសុំ​បញ្ឈប់ការ​ចរាចរ​រូបភាព



ភ្នំពេញ៖
តារា​ចម្រៀង​ល្បី​ឈ្មោះ​ប្រ​ចាំ​ផលិតកម្ម​សាន់​ដេ​ លោក ខេមរៈ សិរីមន្ត​ បាន​ចេញ​មុខ​ទទួល​ស្គាល់​ថា​ ប្អូន​ស្រី​របស់​លោក​ គឺកញ្ញា​ ខេមរៈ​ ស្រីពៅ​ ពិត​ជា​មាន​បញ្ហា​សុខ​ភាព​មែន​ តែ​លោក​អះអាង​ថា​ នាង​មាន​បញ្ហា​បំពង់​ក​ និង​ក្រពះ ​ពោះ​វៀន​ មិន​មែន​បញ្ហា


 យោងតាម​ក្រឹត្យ​ថ្មី​នៃ​រដ្ឋាភិបាល​អេ​រី​ត្រេ​ដែល​ទើបតែ​ចុះផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃទី​២៦ ខែមករា ម្សិលមិញ បុរស​អេ​រី​ត្រេ កំពុងតែ​រង​នូវ​គំរាមកំហែង​តាមរយៈ​គោលនយោបាយ​ថ្មី ដោយ​ត្រូវតម្រូវ​ឲ្យ​រៀបការ​ជាមួយនឹង​ស្ត្រី​យ៉ាងហោចណាស់​ពីរ​នាក់​។ បើ​បុរស​ណាមួយ មិន​អនុវត្ត​ដូច​ទៅនឹង​បទបញ្ញត្តិ​នៃ​ច្បាប់​នោះ


 ភ្នំពេញ៖ បន្ទាប់ពី​បែកធ្លាយ​ដំណឹង​នៃ​ការ​ត្រៀម​ដើរ​ចេញ​ពី​ផលិតកម្ម​រស្មី​ហង្សមាស របស់​តារាចម្រៀង ព្រាប សុវត្ថិ ទៅ​ចូល​ផលិតកម្ម​ថោន កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​នោះ នៅពេល​នេះ​ទស្សនិកជន​កំពុង​ទន្ទឹង​រង់​ចាំ​មើល​ថា តើ ព្រាប សុវត្ថិ ពិត​ជា​ចាកចេញ​ទៅ​ផលិតកម្ម​ថោន មែន ឬ​ក៏​តារា​រូប​នេះ​នៅ​តែ​រក្សា​ជំហរ​


 ភ្នំពេញ​​៖​បន្ថែម​ពី​សញ្ញា​សន្តិភាពដ៏​ម៉ឺង​ម៉ាត់​បង្ហាញ​ផ្លូវ​ឲ្យ​តារា​ចម្រៀង​ចម្រាញ់​ចេញ​ពី​កម្មវិធី​ Cambodian Idol ដ៏​មាន​ប្រជា​ប្រិយ​ភាព​ លោក ម៉ៅ ហាជី ​គួរ​តែ​បន្ទន់​ឥរិយា​បថ​សុំទោស សុំ​ការ​យោគយល់​ពី​ថៅ​កែក្រុម​ហ៊ុន​ហង្ស​មាស​បញ្ចប់​កុងត្រា​នោះ លោក មាស ឫទ្ធី នៅ​ម៉ោង​ព័ត៌មាន​ពេល​ព្រឹក ផ្សាយ​ថ្ងៃ​ទី ១៨ ​ខែ​មករា
prev12345...1617next
បទយកការណ៍សំខាន់ៗ
 ចេញ​ផ្សាយ​ថ្ងៃទី​១៥ខែ​កុម្ភះ​ឆ្នាំ​២០១៩​
(បាត់ដំបង់)៖ ​ប្រភពពី​ប្រជា​ពលរដ្ធ​នឹងក្រុមឈ្មួញ​ បាន​លើកឲ្យ​ដឹងថា:​ ចាប់​តាំងពី​លោក​ យូ ​ហេង​ មក​កាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ​កាលពី​រសៀល​ថ្ងៃទី​២៣​ ខែ​មករា​ ឆ្នាំ​២០១៩ គឺ​មិនបាន​ចាត់​វិធាន​ការ​ទប់ស្កាត់​អំពើពុក​រលួយ​របស់​លោក​អ៊ុំ ចន្ទ័​រតនា​ជា​ប្រធាន​កា​រិយា​ល័យ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ដូង​និង​លោក
 ចេញផ្សាយៈ​ថ្ងៃទី១៩​ខែ​មករា​ឆ្នាំ២០១៩
ដោយ មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា
ខេត្ត​ស្ទឹង​ត្រែង៖​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន ​ឲ្យ​ដឹងថា​ រយៈ​ពេល​ជាង​កន្លះ​ខែ ​មក​ហើយ​ដែល​ឧកញ៉ា​ជ័យ​សម្រុក​ដឹកជញ្ជូន ​ឈើ​ចេញ ពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី ​សេសា​ន​ក្រោម​២ តាម​រថយន្ត​សាំ​យ៉ុង​ ក្នុង​មួយ​យប់ៗ​ពី​១០​ទៅ​២០ ​គ្រឿង​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា
 ថ្ងៃច័ន្ទ ​ទី០៧​ ខែមករា​ ឆ្នាំ​២០១៨​
ដោយ ​មជ្ឈមណ្ឌល​អ្នក​សារ​ព័ត៌មាន​កម្ពុជា​
ទំនាក់ទំនងលេខ០១២៧២១៨៧៩
ខេត្ត​បាត់ដំបង៖​ តាម​សេចក្តីរាយ​ការណ៌​ពីពលករ​បានឲ្យ​ដឹង​ថា ​លោក​ ផាត​ ​សុ​ផាន់​ណា​មេប៉ូ​លិស​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង បាន​និង​កំពុង​តែបើក​ដៃ​ឲ្យ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ចេញ​ទៅ​រក​ការងារ​ធ្វើ​ នៅក្នុង​ប្រទេស​ថៃ​ជាថ្នូរ​ នឹង ​ការ​ទទួល​បាន​លាភ​សក្ការះ​ចែកគ្នា​ដាក់ក្នុង​ហោប៉ៅ​តាម​របៀប​ពុក​រលួយ​ជាប្រព័ន្ធ។​
 ចេញ​ផ្សាយ​ថ្ងៃទី​៣០​ខែ​ធ្នូ​ឆ្នាំ​២០១៨​
ដោយ​មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា
ទូរ​សព្ទ័​ទំនាក់​ទំនង​0​១២​៧២​១៨​៧៩​
កំពង់ធំ៖ប្រភព​ពី​ប្រជា​ពល​រដ្ធ​បាន​ឲ្យ​ដឹង​ថា ​ការ​ដែល​អ្នកមាន​លុយ​ អ្នក​មាន​អំណាច​ អាច​ទន្ទ្រាន​កាន់​កាប់​ដីព្រៃ​លិច ​ទឹក​ គឺ​ដោយ​ សារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ អ៊ុន បុត្ត ​អភិបាល​ស្រុក​កំពង់ស្វាយ​ ព្រម​ទាំង​មន្ត្រី​អាជ្ញាធរ​មូល ដ្ឋាន​និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​។ ចំណែក​លោក​ សុខ លូ​ អភិបាល​ខេត្ត​កំពង់ធំ​
 ចេញ​ផ្សាយ​ថ្ងៃទី​២៨ខែ​ធ្នូ​ឆ្នាំ​២០១៨​
ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​ពីអ្នក​យកព័ត៌មាន​ប្រចាំ​ក្រុងប៉ោយប៉ែត​បានរាយ​ការណ៍​ថាក្លឹប​កម្សាន្ត​មួយ​កន្លែង ​ដែល​ស្ថិត​នៅ​តំបន់​កាស៊ីណូ​ ផ្កាយ​ប្រាំ
 ខេត្ត​ព្រះសីហនុ៖​ ល្បី​ខ្លាំង​ទៀត​ហើយ​លោកទុំ ណូ​ ប្រធាន​សាខាគយ​និងរដ្ឋាករ​ខេត្តព្រះសីហនុ​កំពុង​ជិះសេះ​លែងដៃ​ប្រព្រឹត្តអំពើ​ពុករលួយ​ដោយមិន​ញញើត​កោត​ខ្លាច​ទៅនឹង​ចំណាត់​ការ​កំចាត់ អំពើ​ពុក​រលួយ​របស់រាជ​រដ្ឋាភិបាល​ គ្រា​ដែល​សម្តេច​តេជោ​ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​ បាន​ពិចារ​ណា​នឹងប្រមើរ​មើល​ឃើញ​ថា​
 ចេញផ្សាយ​ថ្ងៃ​ទី២១​ខែ​ធ្នូ​ឆ្នាំ២០១៨​
ដោយ​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មានកម្ពុជា​
ទំនាក់​ទំនង​ទូរសព្ទ័​លេខ ​០១២៧២១៨៧៩​ខេត្តពោធិ៍សាត់​៖​មេ​ឈ្មួញ​ឧក្រិដ្ឋ​កម្មព្រៃ​ប្រើ​ឈ្មោះ​ខ្មោច របស់​ក្រុមហ៊ុន{ MD​S }​របស់​លោ​ក​ឧកញ៉ា ទ្រី​ភាព​​​​​ជ្រក​ក្រោម​ឃ្លៀក​របស់គណ ​អភិបាល​​ខេត្ត​ពោធិ៏សាត់​ ទៅ​កាប់ ​បំផ្លាញ​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស​ យ៉ាង​អនាធិបតេយ្យ​បំផុត
 ចេញ​ផ្សាយ​ថ្ងៃ​ទី១៨​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ ដោយ​សមា​គម​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មាន​កម្ពុជា​
ទូរសព្ទ័​លេខ​៖០៩៧​ ៩០៨៥៦៧៨ ​០១២៧២១៨៧៩​ ភ្នំពេញ៖​ តាមប្រភពព័ត៌មាន​ពីអ្នកយកព័ត៌​មានប្រចាំ​ក្រុងប៉ោយប៉ែត​បានរាយ​ការណ៍​ថាក្លឹប​កម្សាន្ត​មួយ​កន្លែង ​នេះ​ស្ថិត​នៅ​តំបន់​កាស៊ីណូ​ ផ្កាយប្រាំ ​ហើយ​ក៏ជា​តំបន់ក្តៅ ​នៃ​ប្រភព​គ្រឿង​ញៀន​. ថ្នាំក្រវី​ ខេ​ ម៉ាទឹកកក ​​ដែល​មាន​អ្នក​កាង​. និង​អ្នក​លក់​. ច្រើន​ដែល​​ក្នុង​នោះ​ក៍​មាន ​ក្មេងៗ​ខ្មែរ​និង​ជនជាតិ​
 ចេញផ្សាយថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨  លោកសិទ្ធនិង​បក្ខពួក ​គឺជា ​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់ ​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ចំណុះ ​ឆ្លងកាត់​ផ្លូវជា តិ​លេខ​២​ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​វិធានការ​ ទប់ស្កាត់​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​ គេ​បែរជា​គាបសង្កត់​ប្រជាពល រដ្ឋឈ្មួញនិង​អាជីវក រដែល​ដឹកជញ្ជូន​ទំនិញ​តិចតួច​តាម​រថយន្ត​ដោយ​តម្រូវ​
 ចេញផ្សាយ​ ថ្ងៃទី 29/06/2018 រាជធានី​ភ្នំពេញ ៖ ចៅក្រម សេង រិទ្ធី បានសម្រេច​ដោះលែង​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ដែល ស្រវឹងស្រា​ជោគ បើករថយន្ត​ទៅបុក​រថយន្ត​អ្នក ដ៏​ទៃ​ពីក្រោយ ហើយ​បើក​រត់ ពេល​សមត្ថកិច្ច ប្រដេញ​ឃាត់​បាន​ក៏​ដក​កាំភ្លើង​គំរាម សមត្ថកិច្ច​កាលពី​ថ្ងៃទី​២៥ ខែមិថុនា​នោះ
 ចេញផ្សាយថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ខេត្តប៉ៃលិន៖ប្រភពពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ព្រំបង្ហើប​ឲ្យ​ដឹង ថា ទំនិញ​ ដែល​ឈ្មួញ​ធំៗ​នាំចូល​ តាម​ច្រក​នេះ​គឺ​បង់ពន្ធ​ជូន​រដ្ឋ​ ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ  ហើយ​ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ ក្រោម​តុ​
 ខេត្ត​រតន​គិរី៖​ ជិតដល់​ពេល​បោះ​ឆ្នោតឃុំសង្កាត់​ទូរទាំង​ប្រទេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ខិតខំ​ចុះមូលដ្ឋាន​ដើម្បី​ស្វែង​រក​កាគាំ​ទ្រពី​ពលរដ្ឋ​ ដោយឡែក​ សកម្មភាព​នៅច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ​កុំពុង​តែ​មានការ​ដឹក​ជញ្ជូន​ឈើ​កក្រើក​ឡើងវិញ​ហើយ​បន្ទាប់​ពីមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ ថង​ សាវុន​អភិបាល​នៃគណះ​ អភិបាល​ខេត្តរតនគិរី
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​
ចេញផ្សាយថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦
សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅ រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ ជាច្រើន​នាក់​រួមទាំង​ ចែ​ណាន ផងដែរ​នៅតែ​អាច​ប្រមូល​ទិញ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​សមត្ថកិច្ ច​និង​មន្ត្រី​ជំនាញ​ចាត់វិធានការ ​បង្ក្រាប​ឡើយ​។
 ចេញផ្សាយ​ ថ្ងៃទី 14/12/2016 ​រាជធានី​ភ្នំពេញ ៖ ឆាកល្ខោន​រឿង​បាត់​លុយ​លក់​ខ្សាច់​ទៅ​ក្រៅប្រទេស​នឹងត្រូវ​សម្តែង​នៅ​ថ្ងៃស្អែក​ក្នុង​រដ្ឋសភា ដែល​គេ​រំពឹងថា តួ​សម្តែង​លោក ស៊ុយ សែម នឹង​ស្ពាយ​ឯកសារ​ទាំង​ពិត ទាំង​ប៉ូ​លា​ទៅ​ឆ្លើយបំភ្លឺ​ចម្ងល់​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ដើម្បី​ឲ្យ​ស្ងប់ចិត្ត ។​​សូមជម្រាបថា រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម នឹង​ទៅ​បំភ្លឺ​រដ្ឋសភា​នៅ​ថ្ងៃស្អែក​
 ចេញផ្សាយ​ ថ្ងៃទី 09/12/2016 ​ខេត្តកោះកុង ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​នឹងត្រូវ​សភា​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​នាពេល​ខាងមុខនេះ ទាក់ទង​ភាពមិនប្រក្រតី​នៃ​ការប្រមូល​លុយ​ពី​ការនាំចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហ​បូរី រួមទាំង​ប្រទេស​មួយចំនួនទៀត ខណៈដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​បានបង្ហាញ​តួលេខ​លម្អៀង​រហូតដល់​ជាង​៥០០​លាន​ដុល្លារ​ឯណោះ ។​
 មេឈ្មួញស្រីល្បីឈ្មោះស្រីមុី ដែលអាងប្ដីជាមន្ត្រីPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិប្បតេយ្យ។ មេឈ្មួញស្រីដ៍ល្បីល្បាញម្នាក់ដែលគេស្គាល់ថាឈ្មោះ ស្រីមុី   ដែលមានប្ដីជាPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ក្រុងបានលុង​​​​ ស្រុកបរកែវ  ស្រុអូរយ៉ាដាវ​​
 ចេញផ្សាយ​ ថ្ងៃទី 01/12/2016 ​រាជធានី​ភ្នំពេញ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ លោក ច័ន្ទ​ថេត ថា​នរៈ ត្រូវបាន​ជនអនាមិក​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នា​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ចំនួន​៤​ករណី ដែល​ក្នុងនោះ​ក៏មាន​ករណី​កាង​ឡាន​ដឹកឈើ​អត់​ច្បាប់​ថែមទៀត ។​