មាតិកាព័ត៌មាន
ថ្ងៃនេះ​
1288
ម្សិលមិញ
1256
ខែនេះ
23728
សរុប
18968996
Flag Counter

 ភ្នំពេញ: សង្គ្រាម​សម្ដី​ផ្ដើម​ចេញ​ពីលុយ ៥០០ ដុល្លារ ឆ្លើយឆ្លង​ចុត​ហ្មាយ​ដៀម​ដាម​តាម​បណ្ដាញ​សង្គមរវាង​តារា​សម្តែង​ល្បី​មធ្យម​នាង កញ្ញា សួង សារ៉ានីត និង​អតីត​អ្នក​ចម្រៀង​ឡើង​ងារជា​ជំទាវ​ឈ្មោះ ​សន សូម៉ាឡែន បាន​វិវឌ្ឍ​ពីចំហាយ​ផ្សែ​ងធម្មតា​បង្កាត់​ជាអណ្តាត​ភ្លើង ខណៈ​ភាគី​សងខាង​ថា រឿងអាច​ឈាន​ដល់​​ប្រព័ន្ធ​តុលា​ការ។   តារា​សម្តែង​ល្បី​ឈ្មោះ​មធ្យម​នាង សួង សារ៉ានីត ដែល​អះអាង​ថា​ ស្ត្រីឈ្មោះ​ សន សូម៉ាឡែន ជំពាក់​លុយ​នាងចំនួន ៥០០ ដុល្លារ​ និងគេច​វេះ​មិនសង បាន​ធ្វើឲ្យ​ស្រ្តី​រូបនោះ​ខឹង​ច្រឡោត​ភ្លាមៗថា ខ្លួនមិន​ដែល​ស្គាល់​តារា​សម្ដែង​ស្រី​ សួង សារ៉ានីត ទេ។   ស្ត្រី​ឈ្មោះ សន សូម៉ាឡែន ដែល​គេស្គាល់​ថាជា​អតីត​តារា​ចម្រៀង​ឡើង​ងារជា​ជំទាវ​នោះ​ក៏បាន​ភ្ជាប់​នឹង​ពាក្យ​ចំអក​ នាង ​សួង សារ៉ានីត ថាជា​ស្រីលក់​ខ្លួន ហើយ​ប្រកាស​ប្តឹង​ចាប់នាង​ចូល​គុក​ផងដែរ។   ពេលនេះ​ សួង​ សារ៉ានីត ក៏​ទទូច​ថា៖ «បើ​នាងមិន​ទទួល​ស្គាល់​មាន​បំណុល​ខ្ញុំ តើនាង​ហ៊ាន​ទៅស្បថ​ទេ»។   តបនូវ​ការ​ទម្លាយ​ព័ត៌មាន​មហា​អាម៉ាស់ ស្រ្តី​ដែល​ល្បីថា មានងារ​ជាជំទាវ និង​មហាជន​ក៏​ឧស្សាហ៍​ឃើញ​ក្នុង​សកម្មភាព​មនុស្សធម៌​ឈ្មោះ​ សន សូម៉ាឡែន ជាគូ​ទំនាស់​ពាក្យ​សម្ដី​ក៏បាន​តបសារ​ទៅ​តារា​សម្ដែង សួង សារ៉ានីត វិញ​ភ្លាម ដែលសារ​នោះមិន​និយាយ​ពីរឿង​លុយ​ឬបំណុល​អ្វីនោះ​ទេ ប៉ុន្តែ​ស្រ្តីនោះ​​អះអាង​ នាងបាន​ដាក់​ពាក្យប្ដឹង​រួច​ហើយ។   ស្ត្រី​ឈ្មោះ សន សូម៉ាឡែន បានលើក​ឡើង​ថា៖ «ខ្ញុំនឹង​ទារ​សង​ជំងឺ​ចិត្ត​ឲ្យនាង​ស្គាល់​ខ្ញុំ​ម្ដង កុំយក​ពង​មាន់មកជល់​នឹង​ថ្ម ត្រឹម​តែជា​ស្រី​ដើរ​លក់ខ្លួន​ទេ​កុំចង់​លោត ពេល​ខ្លះបើ​មិន​កម្រើក​ខ្លះមិន​បាន​ទេ បើខ្លាំង​ខលមក​ខ្ញុំមក​ ខ្ញុំចាំ​លើក​គ្រប់​ពេល»។   បើ​ទោះ​ជា​យ៉ាង​ណា តារា​សម្តែង សួង សារ៉ានីត ហាក់មិន​តក់ស្លុត​ចុះ​ញ៉មឡើយ​ ខណៈនាង​ក៏បាន​ចេញសារ​ទាំង​អស់​សំណើច​ បញ្ចើច​បង្ហោះ​ក្នុង​ហ្វេសប៊ុក​នាង ជាមួយ​ការបង្ហាញ​សំឡេង​សារ​ឆ្លងឆ្លើយ​នឹង​បុរសម្នាក់​ផ្សេងទៀត​ ធ្វើការ​បើក​កកាយ​ពីស្រ្តី​ សន សូម៉ាឡែន​ ជំពាក់លុយ​បុរស​នោះ​ដែរ។   ក្នុង​សារនោះ សួង សារ៉ានីត ក៏បង្ហើប​សម្ដី​ទាំងអស់​សំណើច​ខ្លួន​ឯងថា៖ «ជំពាក់​លុយ​គេ​ហើយ​ មិនព្រម​សង ពេល​គេទារ​ធ្វើ​ដូចគ្មាន​រឿង​អីអ៊ីចឹង នេះ​មនុស្ស​ថ្លៃថ្លូរ​ដើរ​ធ្វើបុណ្យ​ ចែក​អំណោយ»។   ក្នុង​ជំនួប​តាម​ទូរស័ព្ទ​ជាមួយ​ អ្នកយកព័ត៌មានកាលពីម្សិលមិញ តារាស្រី​មានកំណើត​ពី​ខេត្ត​កំពង់​ឆ្នាំង ផ្សារ​សាលាលេខ​ប្រាំ នាង សួង សារ៉ានីត អះអាង​ថា៖ «លុយ​ដែល​ស្រី្ត​ឈ្មោះ សន សូម៉ាឡែន​ ជំពាក់​នោះ​មិន​ច្រើនទេ តែចំនួន ៥០០ ដុល្លារ។ ប៉ុន្តែ​លុយ​ហ្នឹង​វាជំពាក់​យូរហើយ​ គឺតាំង​ពី​ឆ្នាំ ២០១២ នោះ »។   តារា​សម្ដែង​ស្រីរូប​នេះ​បញ្ជាក់​ថា៖ «បាន​ជា​រំលង​ពេល​វេលា​ច្រើនឆ្នាំហើយ​ ខ្ញុំទើបមក​ធ្វើ​ការបើក​កកាយ​ពេល​នេះ មកពី​មុននោះ​ក្រោយ​ពីគាត់​ខ្ចីលុយ​ខ្ញុំហើយ​ពួកយើង​ក៏​បែកគ្នា​មិន​ដែលបាន​ជួបគ្នា។ តែ​ពេលនោះ​ខ្ញុំខល​ទៅ​គាត់​ក៏មិនលើ​កទូរស័ព្ទ​ខ្ញុំ ហ្វេសប៊ុក​ លុបខ្ញុំ​ចេញ ខ្ញុំក៏​គិតថា លុយ​នេះ​ទំនង​ជា​គាត់​ក៏មិន​នឹក​សងដែរ។ តែ ៦ ខែមុន​នោះ ខ្ញុំ​ជួបគាត់​នៅ​ក្នុងរ៉ុក ក៏សួរគាត់​រឿងលុយ​ហ្នឹង បែរជា​គាត់ធ្វើ​មិនដឹង ដូចមិន​ជំពាក់​លុយ​អ៊ីចឹង»។   នាង​រៀបរាប់ទៀត​ថា៖ «ពេល​ឃើញ​គាត់​ធ្វើ​អ៊ីចឹង​ខ្ញុំ​ក៏បង្ហោះ​សារតាម​ហ្វេសប៊ុក បែរគាត់​បង្ហោះ​សារ​វិញថា ខ្ញុំបរិហារ​កេរ្តិ៍​គាត់ ថាខ្ញុំ​ស្រីខូច និង​ប្រកាស​ប្តឹង​ខ្ញុំ​ចូលគុក អីណា?»។   នាង​អះអាង​ថា៖ «បានសួរ​អ្នក​ច្បាប់អស់​ហើយ​ ត្រឹមរឿង​បរិហារ​កេរ្តិ៍គ្មាន​ណាទៅ​ដល់ជាប់​គុក ត្រឹម​បង់​លុយនោះ។ ខ្ញុំមិន​ទៅខ្លាច​បណ្តឹង​​នាងនោះទេ។ ខ្ញុំទទួល​ស្គាល់​ថា កាលគាត់​ខ្ចីលុយ​ខ្ញុំនោះ​គ្មាន​ក្រដាស​ស្នាម​មែន ព្រោះ​លុយ​ប៉ុណ្ណឹង អ្នក​ណាទៅ​គិត​ដល់​ថ្នាក់​ហ្នឹង តែពេល​នេះបើគាត់​ប្តឹង​ខ្ញុំក៏​មិនខ្លាច​ដែរ ខ្ញុំទទួល ហើយ​ខ្ញុំក៏ប្តឹង​គាត់​វិញ​ដែរ ដែល​ថាខ្ញុំ​ស្រីលក់​ខ្លួន ឲ្យគាត់​រកមក​មេខ្ញុំ​ណា? បើខ្ញុំលក់ខ្លួន​ក៏មាន​មេដែរ តែបើ​រក​មិន​ឃើញ​នោះ​ អ្នក​ឯងក៏​ត្រៀម​​ទទួល​បណ្តឹង​ខ្ញុំវិញ​ទៅ»។   តារា​សម្តែង​វ័យ ២៧​ ឆ្នាំរូបនេះ​ក៏បញ្ជាក់​ថា៖​ «បើ​គាត់ប​ដិសេធថា មិន​មាន​ជំពាក់​លុយ​ខ្ញុំទេ តើ​គាត់​ហ៊ាន​ទៅ​ស្បថ​នៅព្រះអង្គ​ដង​កើទេ? បើ​ហ៊ាន​ខ្ញុំស្វាគមន៍​ជានិច្ច​ ហើយ​ពេល​នោះបារមី​នឹង​ជួយ​តម្រង់​ឲ្យឃើញ​អ្នកត្រង់​អ្នកវៀច​ហើយ»៕
ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


 ចេញផ្សាយ​ ថ្ងៃទី 18/11/2016 ​រាជធានី​ភ្នំពេញ ៖ ក្រោយ​ការបាញ់ប្រហារ​ឲ្យ​ធ្លាក់ខ្លួន​ពិការ​អស់​រយៈពេល​១០​ឆ្នាំ តារាចម្រៀង​សំឡេង​រៃកណ្តឹង​កញ្ញា ពៅ បញ្ញា​ពេជ្រ នឹង​បង្ហាញខ្លួន​បញ្ចេញ​សំនៀង​ជា​លើកដំបូង​នៅលើ​ឆាក​តន្ត្រី POCARI SWEAT ដែលមាន​ការផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ CNC នៅ​ថ្ងៃ​សុក្រ ទី​១៨ ចាប់ពី​ម៉ោង ៧ យប់​តទៅ ។​


 ​ចេញផ្សាយ​ ថ្ងៃទី 15/08/2016 សិល្បៈ ៖ នៅ​ទីបំផុត​តារា​សម្តែង​ដ៏​ល្បីល្បាញ​នា​ទស្សវត្ស​ឆ្នាំ​៩០​អ្នកនាង អម្ពរ​ទេវី បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ កាលពី​រសៀល​ថ្ងៃទី​១៤ ខែសីហា កន្លងទៅ ដើម្បី​ចូលរួម​សម្តែង​ជាថ្មី​ក្នុង​ខ្សែភាពយន្ត​ដែល​ដឹកនាំ​ដោយ​អ្នកស្រី ពាន់ ភួង​បុ​ប្ឋា​។​គ្រាន់តែ​មក​ជាន់ដី​ស្រុក​ខ្មែរ​មិន​ប៉ុន្មាន​ថ្ងៃ​ផង​អ្នកនាង អម្ពរ​ទេវី បានចាប់ផ្តើម​ការសម្តែង​របស់ខ្លួន​ភ្លាម


 Thu, 11 August 2016 ភ្នំពេញៈ នាថ្ងៃ​បើក​សម្ពោធ​ហាងពីរ​ក្នុងថ្ងៃ​តែមួយ មានទី​តាំង​នៅម្តុំ​នឹង​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ មាន​ភ្ញៀវ​ទាំងជា​មិត្តអ្នក​សិល្បៈ អ្នក​ស្គាល់​គ្នា និង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​វប្បធម៌​ មាន​ចំនួន​ប្រមាណ​ជិត​ ២០០ នាក់ បាន​ចូលរួម​ដើម្បី​អបអរ​សាទរ​ការចាប់​ផ្តើម​អាជីវកម្ម​របស់​តារា​សម្តែង​ស្រី សិចស៊ី កញ្ញា ដេននី ក្វាន់​ កាល​ថ្ងៃសៅរ៍​ ទី ៦​ ខែ​សីហា


 ចេញផ្សាយ​ ថ្ងៃទី 04/08/2016 សិល្បៈ ៖ តារាចម្រៀងនាង វ៉ាន់ នីឡា និងតារាសម្តែងលោក អេឡិច ចន្ត្រា បានចេញដំណើររួមគ្នាមកាន់ប្រទេសអូស្ត្រាលី ក្នុងបេសកម្មភាពសម្តែងឲ្យបងបង្អូនខ្មែរនៅទីនោះបានកម្សាន្ត។ ប៉ុន្តែអ្វីដែលបានធ្វើឲ្យគេមានការចាប់អារម្មណ៍ខ្លាំងនោះគឺភាពស្និតស្នាលរបស់ពួកគេបានកើតឡើងនៅក្នុងប្រទេសដ៏ទាន់សម័យមួយនេះ


 ភ្នំពេញ: បើទោះ​ជា​មានការ​លើក​ទឹកចិត្ត​ពី​មិត្តភក្ដិ និង​អ្នកសិល្បៈ​រួម​អាជីព​ជាច្រើន រួមទាំង​សមាគ​អ្នកសិល្បៈ​ស្ម័គ្រ​ចិត្ត​ផ្តល់​មេធាវី​ជួយ​ស្វែងរក​យុត្តិធម៌ ពី​ការទម្លាយ​រូបអាក្រាត​កាយ​នោះ​យ៉ាង​ណាក្តី ក៏​កញ្ញា វ៉ាន់ នី​ឡា តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ភ្លេង​រីខត ​បង្ខំ​ចិត្ត​លុបចោល​គម្រោង​ការងារ​សិល្បៈ​ទាំងអស់ ដោយសារ​នាង​មិន​ហ៊ាន​ប្រឈម​នឹង​ភាព​អាម៉ាស​។


    Fri, 17 June 2016 ភ្នំពេញ: ជាង​មួយ​សប្តាហ៍​ហើយ​រូបភាព​អាក្រាត​កាយ​ជាច្រើន​សន្លឹក​របស់​តារា​ចម្រៀង​ស្រីវ័យ​ក្មេង​ជ្រក​ក្រោម​មែក​ធាង​ហង្សមាស ផលិតកម្ម​ភ្លេង​រីខត កញ្ញា សុខ ចិន្តា ហៅ​ វ៉ាន់ នីឡា ប្អូនស្រី​បង្កើតកវី​កម្សត់​ស្នេហ៍​ លោក សុខ ជំនោរ ត្រូវ​បាន​បែកធ្លាយ​យ៉ាង​ព្រោង​ព្រាត​នៅក្នុង​បណ្តាញ​សង្គម​ បើទោះ​ជាមានការ​អង្វរ​ពីសាមី​ខ្លួនសុំ​បញ្ឈប់ការ​ចរាចរ​រូបភាព



ភ្នំពេញ៖
តារា​ចម្រៀង​ល្បី​ឈ្មោះ​ប្រ​ចាំ​ផលិតកម្ម​សាន់​ដេ​ លោក ខេមរៈ សិរីមន្ត​ បាន​ចេញ​មុខ​ទទួល​ស្គាល់​ថា​ ប្អូន​ស្រី​របស់​លោក​ គឺកញ្ញា​ ខេមរៈ​ ស្រីពៅ​ ពិត​ជា​មាន​បញ្ហា​សុខ​ភាព​មែន​ តែ​លោក​អះអាង​ថា​ នាង​មាន​បញ្ហា​បំពង់​ក​ និង​ក្រពះ ​ពោះ​វៀន​ មិន​មែន​បញ្ហា


 យោងតាម​ក្រឹត្យ​ថ្មី​នៃ​រដ្ឋាភិបាល​អេ​រី​ត្រេ​ដែល​ទើបតែ​ចុះផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃទី​២៦ ខែមករា ម្សិលមិញ បុរស​អេ​រី​ត្រេ កំពុងតែ​រង​នូវ​គំរាមកំហែង​តាមរយៈ​គោលនយោបាយ​ថ្មី ដោយ​ត្រូវតម្រូវ​ឲ្យ​រៀបការ​ជាមួយនឹង​ស្ត្រី​យ៉ាងហោចណាស់​ពីរ​នាក់​។ បើ​បុរស​ណាមួយ មិន​អនុវត្ត​ដូច​ទៅនឹង​បទបញ្ញត្តិ​នៃ​ច្បាប់​នោះ


 ភ្នំពេញ៖ បន្ទាប់ពី​បែកធ្លាយ​ដំណឹង​នៃ​ការ​ត្រៀម​ដើរ​ចេញ​ពី​ផលិតកម្ម​រស្មី​ហង្សមាស របស់​តារាចម្រៀង ព្រាប សុវត្ថិ ទៅ​ចូល​ផលិតកម្ម​ថោន កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​នោះ នៅពេល​នេះ​ទស្សនិកជន​កំពុង​ទន្ទឹង​រង់​ចាំ​មើល​ថា តើ ព្រាប សុវត្ថិ ពិត​ជា​ចាកចេញ​ទៅ​ផលិតកម្ម​ថោន មែន ឬ​ក៏​តារា​រូប​នេះ​នៅ​តែ​រក្សា​ជំហរ​


 ភ្នំពេញ​​៖​បន្ថែម​ពី​សញ្ញា​សន្តិភាពដ៏​ម៉ឺង​ម៉ាត់​បង្ហាញ​ផ្លូវ​ឲ្យ​តារា​ចម្រៀង​ចម្រាញ់​ចេញ​ពី​កម្មវិធី​ Cambodian Idol ដ៏​មាន​ប្រជា​ប្រិយ​ភាព​ លោក ម៉ៅ ហាជី ​គួរ​តែ​បន្ទន់​ឥរិយា​បថ​សុំទោស សុំ​ការ​យោគយល់​ពី​ថៅ​កែក្រុម​ហ៊ុន​ហង្ស​មាស​បញ្ចប់​កុងត្រា​នោះ លោក មាស ឫទ្ធី នៅ​ម៉ោង​ព័ត៌មាន​ពេល​ព្រឹក ផ្សាយ​ថ្ងៃ​ទី ១៨ ​ខែ​មករា
prev12345...1617next
បទយកការណ៍សំខាន់ៗ
 ចេញផ្សាយថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨  លោកសិទ្ធនិង​បក្ខពួក ​គឺជា ​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់ ​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ចំណុះ ​ឆ្លងកាត់​ផ្លូវជា តិ​លេខ​២​ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​វិធានការ​ ទប់ស្កាត់​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​ គេ​បែរជា​គាបសង្កត់​ប្រជាពល រដ្ឋឈ្មួញនិង​អាជីវក រដែល​ដឹកជញ្ជូន​ទំនិញ​តិចតួច​តាម​រថយន្ត​ដោយ​តម្រូវ​
 ចេញផ្សាយ​ ថ្ងៃទី 29/06/2018 រាជធានី​ភ្នំពេញ ៖ ចៅក្រម សេង រិទ្ធី បានសម្រេច​ដោះលែង​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ដែល ស្រវឹងស្រា​ជោគ បើករថយន្ត​ទៅបុក​រថយន្ត​អ្នក ដ៏​ទៃ​ពីក្រោយ ហើយ​បើក​រត់ ពេល​សមត្ថកិច្ច ប្រដេញ​ឃាត់​បាន​ក៏​ដក​កាំភ្លើង​គំរាម សមត្ថកិច្ច​កាលពី​ថ្ងៃទី​២៥ ខែមិថុនា​នោះ
 ឧកញ៉ា​ គង់ក្រឹង​ ជា ​មេឈ្មួញ ​និងជាឧក្រឹដ្ឋជន​ បំផ្លាញ​ ព្រៃឈើ​ របស់ជាតិ​ យ៉ាងធ្ងន់ធ្ងរ ​នៅ ​ភូមិភាគ ឦសាន ​ដោយ​ ដឹកជញ្ជូន​ យកទៅ​ លក់នៅ​ ប្រទេស​ វៀតណាម​ យ៉ាងរលូន ដោយជ្រក​ក្រោម​ផ្លាក​ជា​មេបញ្ជាការ​កងការពារព្រុំដែន​គោកលេខ​២០៤​ដោយ​មិនខ្វល់​ពីអនុសាស្ត្រ​របស់ប្រមុខ​រាជ​រដ្ឋា​ភិបាល​ សម្តេច​តេជោ ​ហ៊ុនសែន​បន្តិច​ឡើយ។
 ចេញផ្សាយថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ខេត្តប៉ៃលិន៖ប្រភពពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ព្រំបង្ហើប​ឲ្យ​ដឹង ថា ទំនិញ​ ដែល​ឈ្មួញ​ធំៗ​នាំចូល​ តាម​ច្រក​នេះ​គឺ​បង់ពន្ធ​ជូន​រដ្ឋ​ ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ  ហើយ​ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ ក្រោម​តុ​
 ខេត្ត​រតន​គិរី៖​ ជិតដល់​ពេល​បោះ​ឆ្នោតឃុំសង្កាត់​ទូរទាំង​ប្រទេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ខិតខំ​ចុះមូលដ្ឋាន​ដើម្បី​ស្វែង​រក​កាគាំ​ទ្រពី​ពលរដ្ឋ​ ដោយឡែក​ សកម្មភាព​នៅច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ​កុំពុង​តែ​មានការ​ដឹក​ជញ្ជូន​ឈើ​កក្រើក​ឡើងវិញ​ហើយ​បន្ទាប់​ពីមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ ថង​ សាវុន​អភិបាល​នៃគណះ​ អភិបាល​ខេត្តរតនគិរី
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ខេត្ត​ក្រចេះ ៖ ប្រភពពី​ភ្នាក់ងារ​សារព័ត៌​មាន​ថា​ មាន​ការបែក​ធ្លាយព័ត៌​មាន​ធំមួយ​នៅ​ខេត្តក្រចេះ​ ករណី​មេឈ្មួញ​ឈើ​ប្រណិត​ដុះស្លែ​ ដ៏ល្បី​ឈ្មោះ គង់ ក្រឹង បានយក​អំណាច ​ឧបក​នាយករដ្ឋមន្ត្រី​ ទៀ បាញ់​ ទៅ​ប្រើ​ប្រាស់​ ក្នុងការ​ឈូសឆាយ​ដីព្រៃ ​នៅ​ចំណុច​ឃុំត្រពាំងស្រែ​
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​
ចេញផ្សាយថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦
សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅ រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ ជាច្រើន​នាក់​រួមទាំង​ ចែ​ណាន ផងដែរ​នៅតែ​អាច​ប្រមូល​ទិញ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​សមត្ថកិច្ ច​និង​មន្ត្រី​ជំនាញ​ចាត់វិធានការ ​បង្ក្រាប​ឡើយ​។
 ចេញផ្សាយ​ ថ្ងៃទី 14/12/2016 ​រាជធានី​ភ្នំពេញ ៖ ឆាកល្ខោន​រឿង​បាត់​លុយ​លក់​ខ្សាច់​ទៅ​ក្រៅប្រទេស​នឹងត្រូវ​សម្តែង​នៅ​ថ្ងៃស្អែក​ក្នុង​រដ្ឋសភា ដែល​គេ​រំពឹងថា តួ​សម្តែង​លោក ស៊ុយ សែម នឹង​ស្ពាយ​ឯកសារ​ទាំង​ពិត ទាំង​ប៉ូ​លា​ទៅ​ឆ្លើយបំភ្លឺ​ចម្ងល់​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ដើម្បី​ឲ្យ​ស្ងប់ចិត្ត ។​​សូមជម្រាបថា រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម នឹង​ទៅ​បំភ្លឺ​រដ្ឋសភា​នៅ​ថ្ងៃស្អែក​
 ចេញផ្សាយ​ ថ្ងៃទី 09/12/2016 ​ខេត្តកោះកុង ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​នឹងត្រូវ​សភា​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​នាពេល​ខាងមុខនេះ ទាក់ទង​ភាពមិនប្រក្រតី​នៃ​ការប្រមូល​លុយ​ពី​ការនាំចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហ​បូរី រួមទាំង​ប្រទេស​មួយចំនួនទៀត ខណៈដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​បានបង្ហាញ​តួលេខ​លម្អៀង​រហូតដល់​ជាង​៥០០​លាន​ដុល្លារ​ឯណោះ ។​
 មេឈ្មួញស្រីល្បីឈ្មោះស្រីមុី ដែលអាងប្ដីជាមន្ត្រីPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិប្បតេយ្យ។ មេឈ្មួញស្រីដ៍ល្បីល្បាញម្នាក់ដែលគេស្គាល់ថាឈ្មោះ ស្រីមុី   ដែលមានប្ដីជាPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ក្រុងបានលុង​​​​ ស្រុកបរកែវ  ស្រុអូរយ៉ាដាវ​​
 ចេញផ្សាយ​ ថ្ងៃទី 01/12/2016 ​រាជធានី​ភ្នំពេញ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ លោក ច័ន្ទ​ថេត ថា​នរៈ ត្រូវបាន​ជនអនាមិក​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នា​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ចំនួន​៤​ករណី ដែល​ក្នុងនោះ​ក៏មាន​ករណី​កាង​ឡាន​ដឹកឈើ​អត់​ច្បាប់​ថែមទៀត ។​
 ចេញផ្សាយ​ ថ្ងៃទី 30/11/2016 រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ទម្លាយ​ពី​អគ្គនាយក​នៃ​អគ្គនាយក​ដ្ធា​ន​គយ​និងរ​ដ្ធ​ករ​កម្ពុជា​បានអោយដឹងថា លោក កែវ អង្កាម អនុប្រធាន​ការិយាល័យ​បុគ្គ​លឹក ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់លោក កែវ សុឃាង ប្រធាន​នាយក​ដ្ធា​ន​គយ​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ត្រូវបាន​ថ្នាក់លើ​ចាត់តាំង​អោយទៅ​គ្រប់គ្រង​ជា​ប្រធាន​ភូមិភាគ​គយ​គ្រប់គ្រង​ចំនួន​៥​ខេត្ត​
 ចេញផ្សាយ​ ថ្ងៃទី 23/11/2016 រាជធានី​ភ្នំពេញ ៖ រហូតមកដល់​ពេលនេះ លោក ហ៊ី​វ សុធា​រិ​ទ្ធ មេ​គយ​ប្រចាំ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅតែ​បន្ត​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​​ពី​ក្រុម​អ្នក​រត់ការ​មុខទំនិញ​វិនិយោគ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ទាក់ទង​នឹង​ការ​គាប​យកលុយ​ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។​
 ចេញផ្សាយ​ ថ្ងៃទី 21/11/2016 ខេត្ត​រតនៈគីរី ៖ ក្មួយប្រុស​បង្កើត​ម្នាក់រ​បស់​សម្តេចតេជោ ហ៊ុន សែន កំពុងតែ​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី ករណី​ជំនួញ​ឈើ​ខុសច្បាប់​នាំ​ចេញទៅ​ប្រទេស​យួន តាម​ច្រក​អូយ៉ាដាវ ខេត្ត​រតនគីរី រួមទាំង​ច្រក​មួយចំនួនទៀត​ក្នុង​ខេត្ត​មណ្ឌល​គី​រី ។​
 November 21, 2016 - - no comments ​ថ្មីៗ​នេះ​គេ​បា​ឃើញ​ កម្លាំង​ប៉ូលីស​សេដ្ឋកិច្ ច​ខេត្ត​កណ្ដាល​ក្រោម​កា រគ្រប់គ្រង​របស់​លោក  សួរ គឹម​លី​កំពង់​ បាន​ដាក់ពង្រាយ ​កម្លាំង​ពេញ​តាម ​ដងផ្លូវ​ជាតិ​ក្នុង​ខេត្ត​កណ្ដាល ​ដើម្បី​ចាំ​ចាប់​រថយន្ត​ដឹក​ទំនិញ ​របស់​ប្រជាពលរដ្ឋ​ជម្រឹត​យកលុយ ​នូវតាម​ដងផ្លូវ​គ្រប់​ច្រកល្ហក ​សាង​បាបកម្ម​នាំអោយ​ប្រជាពលរដ្ ឋ​ក្ដៅក្រហាយ​​យ៉ាងខ្លាំង ​។
 November 21, 2016 - - no comments ខេត្ត​កោះកុង ៖ បច្ចុប្បន្ន​ក្នុង​មួយថ្ងៃៗ មាន​ជង្គង់​មាន់ ស្លាបមាន់ និង​ប្រហិត សុទ្ធ​ខូចគុណភាព​នឹង​មាន​បង្កប់​ជាតិគីមី រាប់សិប​តោន​ទៀត​ត្រូវបាន​ឈ្មួញ​ដ៏​មានអំណាច ឈ្មោះ ម៉ែ​អា​ម៉េង ហៅ​យាយ​ប្រហិត និង តា​គ្រួច ត្រូវរ៉ូវ​ឃុបឃិត​ជាមួយ​ក្រុម​សមត្ថកិច្ច​និង​ជំនាញ​លួច​ដឹក​បង្កប់​ជាមួយ
 Posted by ccj-media.com on 19 November, 2016 បន្ទាប់ពី​សម្ដេច ស ខេ​ង  បាន​ចេញ​នូវ​បទបញ្ជា ​​គេ​ឃើញ​កម្លាំង​នគរបាល  នៃ​ស្នងការដ្ឋាន​ខេត្ត  បាន​ភ្ញាក់រលឹក​មុនគេ  ក្នុង​ការ​ចុះ​អនុវត្ត​នូវ ​បទបញ្ជា​នេះ​។  ប៉ុន្តែ​កិច្ច​ប្រតិបត្តិ​ ជា​លើក​ដំបូង​នេះ  គឺ​ធ្វើ​ឡើង​តែ​ទៅ​លើ ​ទីតាំង​កត់​កន្ទុយ​លេខ  ដែល​ពលរដ្ឋ​អះអាង​ថា  ជាទី​តាំង​តូចតាច  គ្មាន​ខ្សែ គ្មាន​ខ្នង​រឹង​មាំ  ខណៈ​ទីតាំង​ធំ​ៗ​រាប់រយ​កន្លែង​ដែល​មាន​ខ្សែ