មាតិកាព័ត៌មាន
ថ្ងៃនេះ​
1620
ម្សិលមិញ
1677
ខែនេះ
40166
សរុប
19526488
Flag Counter

 ភ្នំពេញ៖ ដើម្បី​ចាប់​យក​សក្តានុពល​ទេសចរ​ចិន ក្រសួង​ទេសចរណ៍​កម្ពុជា​បាន​ចេញ​ផ្សាយ​សៀវភៅ​ស «China Ready» ជា​យុទ្ធសាស្ដ្រ​សម្រាប់​ឆ្នាំ​ ២០១៦-២០២០ ដោយ​រំពឹង​ថា​នឹង​ទាក់ទាញ​ទេសចរ​ចិន​២​លាន​នាក់​ត្រឹម​ឆ្នាំ​២០២០។លោក ថោង ខុន រដ្ឋ​មន្ដ្រី​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០១៤ មាន​អ្នក​ដំណើរ​ជនជាតិ​ ចិន​ ១៣​ លាន​នាក់​បាន​មក​ទស្សនា​ប្រទេស​អាស៊ី​ខាង​កើត​ដែល​កម្ពុជា​នៅ​តែ​ទទួល​បាន​តិចតួច​បើ​ធៀប​នឹង​ប្រទេស​ជិត​ខាង​។ តាម​លោក ថោង ខុន ទេសចរ​ចិន ៧,៩​លាន​នាក់​បាន​ទស្សនា​ប្រទេស​ថៃ ១,៤​ លាន​នាក់​ទៅ​ម៉ាឡេស៊ី ១,៩​ លាន​នាក់​ទៅ​សិង្ហ​បុរី ១,៦​ លាន​នាក់​ទៅ​ វៀតណាម និង​ ១ ​លាន​នាក់​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី ខណៈ​ចំនួន​ជនជាតិ​ចិន​ទស្សនា​កម្ពុជា​នៅ​មាន​ចំនួន​តិច​នៅ​ឡើយ ដែល​មាន​តែ ៥៦០ ៣៣៥ តែ​ប៉ុណ្ណោះ​។ឆ្នាំ​២០១៥ ការ​មក​ដល់​ទេសចរ​ចិន​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ដល់​៨០​ម៉ឺន​នាក់ ដែល​ឈរ​ក្នុង​លំដាប់​ទី​ពីរ​នៃ​ការ​មក​របស់​ទេសចរ​បរទេស​។លោក ថោង ខុន បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «​ការ​ផ្សព្វផ្សាយ​ក្នុង​ទីផ្សារ​ចិន​គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ ផលិតផល​ទេសចរ​មិន​បាន​ឆ្លើយ​តប​បាន​ល្អ​ទៅ​នឹង​ទីផ្សារ​ប្រទេស​ចិន​នោះ​ទេ កង្វះ​ធនធាន​មនុស្ស​នៅ​ក្នុង​វិស័យ​នេះ និង​ជើង​ហោះហើរ​ត្រង់​ពី​ទីផ្សារ​ធំៗ​មក​ប្រទេស​កម្ពុជា​នៅ​មាន​កម្រិត​»​
តាម​សៀវភៅ ស​នេះ ក្រសួង​នឹង​ពង្រឹង​សេវា​ការ​មក​ដល់​ក្នុង​ការ​ជួយ​សម្រួល​លើ​នីតិវិធី​ទិដ្ឋាការ ការ​ជូន​ដំណឹង​តាម​រយៈ​ការ​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​ភាសា​ចិន ការ​បង្កើត​សញ្ញា ខិត្ត​ប័ណ្ណ ឯកសារ​ព័ត៌មាន អ៊ីនធឺណិត កម្មវិធី​ទូរស័ព្ទ​ចល័ត​។ ក្រសួង​នឹង​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​ចិន ការ​កែ​លម្អ​សេវា​នៅ​លើ​ទីផ្សារ​ទំនើប ហាង​ធំៗ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ព្រម​ទាំង​ការ​បង្កើត​ប្រព័ន្ធ​ទទួល​ស្គាល់​គុណភាព​លើ​អាហារ ការ​ស្នាក់នៅ ការ​ដឹក​ជញ្ជូន ការ​ទាក់​ទាញ ហាង​ធំៗ និង​សេវា​កម្សាន្ត​។
លោក ហូ វណ្ឌី ទីប្រឹក្សា​សភា​ពាណិជ្ជកម្ម​លើក​ឡើង​ថា ក្រៅ​ពី​យុទ្ធសាស្ដ្រ​ទាំង​នេះ​រដ្ឋាភិបាល​គួរ​តែ​សម្លឹង​មើល​លើ​តម្លៃ និង​សេវា​ដឹក​ជញ្ជូន​។
លោក​បន្ត​ថា តម្លៃ​ហោះហើរ​ពី​ប្រទេស​ចិន​មក​កម្ពុជា​គឺ​ខ្ពស់​បើ​ធៀប​នឹង​ទីក្រុង​បាងកក វៀតណាម និង​ម៉ាឡេស៊ី ដែល​ធ្វើ​ឲ្យ​តម្លៃ​កញ្ចប់​ទេសចរណ៍​កាន់​តែ​ខ្ពស់​។ លោក​ថ្លែង​ថា​៖ «​សេវា​ផ្លូវ​អាកាស​ដែល​មាន​ផាសុកភាព និង​សេវា​ដឹក​ជញ្ជូន​ល្អ ជា​មួយ​នឹង​តម្លៃ​សមរម្យ​មាន​សារៈសំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​។ ប្រសិន​បើ​មាន​ជើង​ហោះហើរ​ត្រង់​កាន់​តែ​ច្រើន​មក​កម្ពុជា តម្លៃ​នឹង​កាន់​តែ​ទាប នឹង​មាន​ភ្ញៀវ​ទេសចរ​ចិន​កាន់​តែ​ច្រើន​នឹង​ចូលមក​»
លោក ជា សេង អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន HONG YI TRAVEL SERVICE CO., LTD ដែល​មាន​ទីផ្សារ​សំខាន់​នៅ​ តៃវ៉ាន់ និង​ប្រទេស​ចិន ថ្លែង​ថា​បញ្ហា​ជាច្រើន​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​។ លោក​បាន​លើក​ឡើង​ពី​អ្នក​នាំ​ភ្ញៀវ​អាជីព​គឺជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន ហើយ​រដ្ឋាភិបាល​គួរ​តែ​បណ្ដុះ​បណ្ដាល​អ្នក​នាំ​ភ្ញៀវ​អាជីព​កាន់​តែ​ច្រើន​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​។
លោក​បន្ត​ថា​៖ «​អ្នក​នាំ​ភ្ញៀវ​ជនជាតិ​ចិន​មួយ​ចំនួន​មិន​បាន​ផ្ដល់​សេវា​មាន​គុណ​ភាព​ល្អ​នោះ​ទេ​។ ខណៈ​ភ្នាក់ងារ​ព្យាយាម​ស្វែងរក​អតិថិជន អ្នក​នាំ​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​ខូច​កេរ្ដិ៍ឈ្មោះ​ក្រុមហ៊ុន និង​ប្រទេស​ដោយ​សារ​តែ​ផល​ប្រយោជន៍​ផ្ទល់​ខ្លួន​។ មាន​ទេសចរ​ជា​ច្រើន​ត្អូញ​ត្អែរ​ពី​បញ្ហា​នេះ​»​
លោក សេង បញ្ជាក់​ថា សេវា​ដឹក​ជញ្ជូន​មិន​ល្អ ផ្លូវ​ថ្នល់ តម្លៃ​ទិដ្ឋាការ បរិស្ថាន ទីក្រុង​មិន​ស្អាត ចរាចរណ៍​មិន​ល្អ​ក៏​ជា​បញ្ហា​ផង​ដែរ ។
លោក​បន្ថែម​ថា​៖ «​ទីក្រុង​របស់​យើង​មិន​ស្អាត មាន​សំរាម ចរាចរណ៍​កកស្ទះ​។ បើ​ទីក្រុង​កខ្វក់ កកស្ទះ​ចរាចរណ៍ និង​សង្គម​មិន​មាន​សណ្ដាប់់​ធ្នាប់​នៅ​តាម​ផ្លូវ​ថ្នល់ ទេសចរ​នឹង​មិន​ចង់​ត្រឡប់​មក​វិញ​ទេ​។
កម្ពុជា​មាន​អាជីវកម្ម​សណ្ឋាគារ ៦១៥ ក្នុង​នោះ​អាជីវកម្ម​៦​គ្រប់គ្រង​ដោយ​វិនិយោគិន​ចិន​។ កម្ពុជា​មាន​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥​ចំនួន​១៩ ថ្នាក់​ផ្កាយ​៤​ចំនួន ៣៣ ថ្នាក់​ផ្កាយ​៣​ចំនួន​២៦ និង​មាន​ភោជនីយដ្ឋាន​១ ៣០៣ ក្នុង​នោះ​៧ គ្រប់គ្រង​ដោយ​វិនិយោគិន​ចិន ខណៈ​ភ្នាក់ងារ​ទេសចរ​មាន ៦៤៨ ក្នុង​នោះ​៣៣​បាន​គ្រប់គ្រង​ដោយ​វិនិយោគិន​ចិន​៕
ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


 ចេញផ្សាយថ្ងៃទី១៨ខែសីហាឆ្នាំ២០១៦ ប្រទេស​កូរ៉េ​ខាង​ត្បូង គ្រោង​នឹង​ជួយ​សាង​សង់​ទីក្រុង Smart City ដោយ​ផ្តោត​លើ​ប្រជាពលរដ្ឋ​ថ្នាក់​កណ្តាល ជា​លើក​ដំបូង​នៅ​ខេត្ត​ព្រះសីហនុ តាម​រយៈ​អនុស្សរណ​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​សេអ៊ូល នា​ថ្ងៃ​អង្គារ​កន្លង​មក​ថ្មីៗ​នេះ​។លោក​ទេសរដ្ឋ​មន្ត្រី ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់


ចេញផ្សាយថ្ងៃទី១៨ខែសីហាឆ្នាំ២០១៦
ភ្នំពេញៈ ផ្លូវ​ក្រោមដី​របស់​ណាហ្គា (NagaCity Walk)​ ដែល​​វិនិយោគ​ ៩៤ ​​​លាន​ដុល្លារ​លើ​មជ្ឈមណ្ឌល​ហាង​ក្រោម​​​ដី​សម្រាប់​​ផ្ដល់​ជូន​អតិថិជន​កាស៊ីណូ​​មាន​ប្រាក់​ច្រើន​បាន​​​បើក​សាកល្បង​​កាលពី​ម្សិលមិញ​ដែល​មាន​ទំនិញ​រួច​ពន្ធ​ប្រណីតៗ​រាប់​​ចាប់​ពី​ស្រា​នាំ​​ចូល​រហូត​ដល់​នាឡិកា​ដៃ Calvin Klein និង​គ្រឿង​អលង្ការ Swarovski ជាដើម​។


 Mon, 8 August 2016 ព្រះវិហារៈ រោងចក្រ​ស្ករ​អំពៅ​​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ត្រូវ​បាន​ផ្អាក​​ប្រតិបត្តិការ​បន្ទាប់ពី​ការ​ដំណើរការ​ចង្វាក់​​ផលិតកម្ម​បាន​​ ៥០ ​​ថ្ងៃ​ដំបូង​ដោយសារ​តែ​កង្វះ​ការ​ផ្គត់ផ្គង់​អំពៅ​។ នេះ​បើ​​តាម​មន្ត្រី​កសិកម្ម​ខេត្ត​ព្រះវិហារ​។ក្រុមហ៊ុន​ Rui Feng (​Cambodia) International Co., Ltd ដែល​ទទួល​បាន​​ដីសម្បទាន​ពី​រដ្ឋាភិបាល​​​ ៨៨៤១ ហិកតា​


 ចេញផ្សាយថ្ងៃទី២៨កក្កដាឆ្នាំ២០១៦ ភ្នំពេញៈ​ រដ្ឋាភិបាល​​​វៀតណាម​កាលពី​ម្សិលមិញ​​បាន​សម្រេច​​​​ជា​គោលការណ៍​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ ២​​ លាន​ដុល្លារ​​ដល់​កម្ពុជា​ដើម្បី​សាងសង់​ផ្សារ​គំរូ​​​ជាប់​ព្រំដែន ​កម្ពុជា-វៀតណាម​ ដែល​ស្ថិត​នៅ​ខេត្ត​ត្បូងឃ្មុំ​ក្នុង​គោលដៅ​ជំរុញ​​សកម្មភាព​សេដ្ឋកិច្ច​នៅ​តំបន់​ព្រំដែន​ និង​បង្កើន​ទឹកប្រាក់​ដោះដូរ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ។


 
ឧ​ត្ត​រ​មានជ័យ ៖ ប្រ​ជាព​​លរដ្ឋ បាន​រា​យ​ការណ៍​​ឲ្យ​​ដឹង​ថា ក្នុង​​មួយ​ខែៗ​​ចំ​ណូល​​ពន្ធ រាប់​សិប​​​លា​ន​រៀល ត្រូវ​បា​ត់​បង់ ដោយ​សា​រ​តែ មន្ត្រី​​ជំនា​ញ​​គយ ឃុ​ប​ឃិត​​ឲ្យ​​ឈ្មួញ ទាំង​​តូច​​ទាំង​​ធំ នាំ​ចូល​​ទំនិ​ញ​​ខុស​ច្បា​ប់ និង​​ទំ​និ​ញ​​បង់ព​ន្ធ​​មិ​ន​​គ្រប់ តា​ម​ច្រករបៀង និង​ច្រកព្រំដែន


 Wed, 29 June 2016 ភ្នំពេញៈ រដ្ឋាភិបាល​​​​នឹង​កម្រិត​ការ​នាំ​ចូល​អង្ករ​ពី​​វៀតណាម​ដោយ​ផ្អែក​លើ​​គុណភាព​ដើម្បី​បញ្ឈប់​​ការ​ហូរ​ចូល​អង្ករ​រត់ពន្ធ​រាប់​​សែន​តោន​ដែល​កំពុង​​ធ្វើ​ឲ្យ​ខូច​ដល់​ឧស្សាហកម្ម​អង្ករ​របស់​ប្រទេស​នេះ​ទាំង​មូល​​។ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដឹកនាំ​ដោយ​លោក​រដ្ឋមន្ដ្រី​បាន​ជួប​ប្រជុំ​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ដោះស្រាយ



 ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា​នឹង​ចាប់​ផ្ដើម​​ប្រមូល​​​ពន្ធ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​​សម្រាប់​ឆ្នាំ​ ២០១៦​ ចាប់​​ពី​ខែ​ក្រោយ​ខណៈ​​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​សម្រួល​​នីតិវិធី​ឲ្យ​កាន់​តែ​ងាយស្រួល​សម្រាប់​អ្នក​បង់ពន្ធ។   តាម​សេក្តី​ប្រកាស​របស់​អគ្គនាយកដ្ឋាន​​ពន្ធដារ (GDT) ការ​ប្រមូល​នឹង​ចាប់​​ផ្តើម​



 ភ្នំពេញ៖ នៅថ្ងៃ ពុធ ទី ២២ ខែមិថុនា ឆ្នាំ ២០១៦ លោកឧត្តមសេនីយ៍​ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួង​មហាផ្ទៃ  លោកបានចេញសេចក្តីជូនដំណឹង ឲ្យអ្នកមិនទាន់ បង់ប្រាក់បទល្មើស ពិន័យអន្តរការណ៍ មកបង់ជាកំហិត



វិស័យ​​ទេសចរណ៍​​កម្ពុជា​​នៅ​តែ​​ប្រឈម​​នឹង​​បញ្ហា​​មួយ​ចំនួន​​ដូច​ជា​​អំពើ​​ភេរវកម្ម​​របស់​​ពិភព​លោក​ វិបត្តិ​​សេដ្ឋកិច្ច​​របស់​​តំបន់​​មួយ​ចំនួន​​ក្នុង​​ពិភព​លោក ​និង​​កង្វះ​​​ជើង​​ហោះ​​ហើរ​​ត្រង់​​មក​​ប្រទេសកម្ពុជា។ នេះ​​បើ​តាម​​សមា​គម​​ទី​ភ្នាក់ងារ​​ទេសចរណ៍​​កម្ពុជា​។ ​កត្តា​​ទាំង​អស់​នេះ​​នឹង



ភ្នំពេញ៖ កាល​ពី​ពេល​ថ្មីៗ​នេះ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា លោក​មិន​ខ្លាច​ការ​គំរាម​ផ្ដាច់​ជំនួយ​របស់​បរទេស​ឡើយ ព្រោះ​វា​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល​របស់​លោក​នោះ​ទេ។ ទោះ​បី​ជា​លោក​មិន​បាន​និយាយ​ចំៗ​ថា រដ្ឋាភិបាល​បរទេស​មួយ​ណា​ក្ដី ក៏​គេ​ដឹង​ជាទូទៅ​ថា លោក​សំដៅ​ដល់​សហភាព​អឺរ៉ុប។ ករណី​នេះ ក្រុមហ៊ុន​នាំ​អង្ករ និង
prev12345...1617next
បទយកការណ៍សំខាន់ៗ
ចេញ​ផ្សាយ​ថ្ងៃទី​២៧​ខែ​មិនា​ឆ្នាំ​២០១៩​
បន្ទាយ​មានជ័យ​៖ ​ក្រោយ​ពី​មាន​ការ​ចុះ​ផ្សាយ​មួយ​លេខ​រឿង​មេ​ឃុំ​អូ​បី​ជាន់​​កាលពី​ថ្ងៃទី២៥​ខែ​មិនា​ឆ្នាំ​២០១៩​រួច​មក​មាន​អ្នក​ផ្តល់​ព័ត៌មាន​មក​កា​រិ​យា​ល័​យ​ព័ត៌មាន​របស់​មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា​ដើម្បី​បញ្ជាក់​អំពី​សកម្មភាព​និង​ទង្វើ​ពី​អតីត​កាល​និង​បច្ចុប្បន្ន​កាល​របស់​លោក​មេឃុំ​អូ​បី​ជាន់​ ឈ្មោះ​តុល​សារិន​ហៅ​ក្លឹង​ដែល​ជា​មេឃុំ​អូបី​ជាន់​
 ងៃ​ចេញ​ផ្សាយៈថ្ងៃទី១៩ខែមិនាឆ្នាំ២០១៩
ខេត្តត្បូងឃ្មុំៈ ប្រភព​ពីប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុងស្រុក ​ពញា​ក្រែក​ជា​ប្រធាន​ស្នាក់​ការ​គយ​ និង​រដ្ឋាករ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិហ៊ូច​ ឃុំ​ក្រែក​ ស្រុក​ពញ្ញា​ក្រែក​ ខេត្ត​ត្បូងឃ្មុំ​ រង​ការ​រិះគន់​កំពុង​ឃុប​ឃិត​គ្នា​ជា​មួយ​មន្ត្រី​គយ​ក្រោម​ឱវាទ​ ទទួល​លុយ​ក្រោមតុ​ដោយ​បង្គាប់​ឲ្យ​ឈ្មួញរក​ស៊ីដឹក​ទំនិញ​ផ្សេងៗ​ ពី​ប្រទេស​វៀតណាម
 ចេញផ្សាយ​ថ្ងៃ​ទី​៨ខែ​មិនា​ឆ្នាំ​២០១៩​
បន្ទាយ​មាន​ជ័យ៖ក្រុម​អា​ជីវករ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ដឹក​ទំនិញ​តាម​រថយន្ត​តូច​ធំ​ និង​តាម​រ៉ឺម៉ក​ម៉ូតូ ​ចេញចូល​តាម ​ច្រក​តំបន់​បឹង​ត្រកួន សព្វថ្ងៃនេះ ​គឺ​ត្រូវ​ចំណាយ​យ៉ាង​ច្រើន​សម្រាប់ ​ក្រុម​មន្ត្រី​គយ​និង ​សមត្ថកិច្ច​ពុក​ រលួយ ​ហើយ​ស្ទើរតែ​គ្មាន​នៅសល់​កម្រៃ​សម្រាប់​ទិញ​អង្ករ​ច្រក​ឆ្នាំង​។ ដោយ​ហេតុ​ថា​សម្រាប់​រថយន្ត​ដឹក​ទំនិញ​ប្រភេទ
 ចេញ​ផ្សាយ​ថ្ងៃទី​៨ខែ​មិនា​ឆ្នាំ​២០១៩​
លោក​ផាត់វីរៈ​មេ​ប៉ុស្តិ៍​នគរ​បាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រំ ​ក្នុង​ខេត្ត​ប៉ៃលិន បាន​បង្កើត​ឲ្យមាន​ការ​គៀប​សង្កត់​យក​ប្រាក់​ពី​ពលករ​ខ្មែរ​ឆ្លងដែន​ទៅ​រក​ការ​ងា​រ​នៅ​ក្នុង​ប្រទេស​ថៃ​ជា​រៀង​រាល់​ថ្ងៃ​និង​​រាប់​ក្បាល​ឡាន​យក​លុយ​រាល់​កសិផល​របស់​ប្រជា​ពល​រដ្ឋខ្មែរ​ដែល​ដឹក​យក​ទៅ​លក់​នៅ​ប្រ​ទេស​ថៃ​និង​អ​នុ​ញ្ញាតិ​ឲ្យ​ជន​ជាតិ​ថៃ​ចូល​មក​លេងល្បែង​ក្នុង​ការ​ស៊ី​ណូ​
 ចេញផ្សាយ​ថ្ងៃទី​៨​មិនា​ឆ្នាំ​២០១៩​ ខេត្តកំពត៖ប្រភពពី​មន្ត្រី​នៅ​ច្រក ទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា លោក​ យី ថុល ​ដែល​មក​កាន់ ​តំណែង​ជា​ប្រធាន​ការិយា​ល័យ​គយ​និង​រដ្ឋាករ​ព្រែក​ចាក កាល​ពីពេល​ថ្មីៗ​នេះ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។
 ថ្ងៃ​ចេញ​ផ្សាយៈ​ ថ្ងៃ​ទី​០៧​ខែ​មិនា​ឆ្នាំ​២០១៩​
ខេត្ត​ឧត្ដរមាន​ជ័យ៖​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ឧត្ដរ​មាន​ជ័យ​ មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ បន្ទាប់ពី​លោក ​ឈុន​ សុភ​មង្គល ​មក​កាន់​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​ឧត្ដរ​មាន​ជ័យ​ ជំនួស​លោកយូហេង គឺ​លោក ឈុន សុភមង្គល កំពុង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​គេច​ពន្ធ ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​គំហុក​។
 ចេញផ្សាយៈ​ថ្ងៃទី១៩​ខែ​មករា​ឆ្នាំ២០១៩
ដោយ មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា
ខេត្ត​ស្ទឹង​ត្រែង៖​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន ​ឲ្យ​ដឹងថា​ រយៈ​ពេល​ជាង​កន្លះ​ខែ ​មក​ហើយ​ដែល​ឧកញ៉ា​ជ័យ​សម្រុក​ដឹកជញ្ជូន ​ឈើ​ចេញ ពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី ​សេសា​ន​ក្រោម​២ តាម​រថយន្ត​សាំ​យ៉ុង​ ក្នុង​មួយ​យប់ៗ​ពី​១០​ទៅ​២០ ​គ្រឿង​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា
 ថ្ងៃច័ន្ទ ​ទី០៧​ ខែមករា​ ឆ្នាំ​២០១៨​
ដោយ ​មជ្ឈមណ្ឌល​អ្នក​សារ​ព័ត៌មាន​កម្ពុជា​
ទំនាក់ទំនងលេខ០១២៧២១៨៧៩
ខេត្ត​បាត់ដំបង៖​ តាម​សេចក្តីរាយ​ការណ៌​ពីពលករ​បានឲ្យ​ដឹង​ថា ​លោក​ ផាត​ ​សុ​ផាន់​ណា​មេប៉ូ​លិស​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង បាន​និង​កំពុង​តែបើក​ដៃ​ឲ្យ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ចេញ​ទៅ​រក​ការងារ​ធ្វើ​ នៅក្នុង​ប្រទេស​ថៃ​ជាថ្នូរ​ នឹង ​ការ​ទទួល​បាន​លាភ​សក្ការះ​ចែកគ្នា​ដាក់ក្នុង​ហោប៉ៅ​តាម​របៀប​ពុក​រលួយ​ជាប្រព័ន្ធ។​
 ចេញ​ផ្សាយ​ថ្ងៃទី​៣០​ខែ​ធ្នូ​ឆ្នាំ​២០១៨​
ដោយ​មជ្ឈ​មណ្ឌល​អ្នក​សារ​ព័ត៌​មាន​កម្ពុជា
ទូរ​សព្ទ័​ទំនាក់​ទំនង​0​១២​៧២​១៨​៧៩​
កំពង់ធំ៖ប្រភព​ពី​ប្រជា​ពល​រដ្ធ​បាន​ឲ្យ​ដឹង​ថា ​ការ​ដែល​អ្នកមាន​លុយ​ អ្នក​មាន​អំណាច​ អាច​ទន្ទ្រាន​កាន់​កាប់​ដីព្រៃ​លិច ​ទឹក​ គឺ​ដោយ​ សារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ អ៊ុន បុត្ត ​អភិបាល​ស្រុក​កំពង់ស្វាយ​ ព្រម​ទាំង​មន្ត្រី​អាជ្ញាធរ​មូល ដ្ឋាន​និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត​។ ចំណែក​លោក​ សុខ លូ​ អភិបាល​ខេត្ត​កំពង់ធំ​
 ចេញ​ផ្សាយ​ថ្ងៃទី​២៨ខែ​ធ្នូ​ឆ្នាំ​២០១៨​
ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​ពីអ្នក​យកព័ត៌មាន​ប្រចាំ​ក្រុងប៉ោយប៉ែត​បានរាយ​ការណ៍​ថាក្លឹប​កម្សាន្ត​មួយ​កន្លែង ​ដែល​ស្ថិត​នៅ​តំបន់​កាស៊ីណូ​ ផ្កាយ​ប្រាំ
 ខេត្ត​ព្រះសីហនុ៖​ ល្បី​ខ្លាំង​ទៀត​ហើយ​លោកទុំ ណូ​ ប្រធាន​សាខាគយ​និងរដ្ឋាករ​ខេត្តព្រះសីហនុ​កំពុង​ជិះសេះ​លែងដៃ​ប្រព្រឹត្តអំពើ​ពុករលួយ​ដោយមិន​ញញើត​កោត​ខ្លាច​ទៅនឹង​ចំណាត់​ការ​កំចាត់ អំពើ​ពុក​រលួយ​របស់រាជ​រដ្ឋាភិបាល​ គ្រា​ដែល​សម្តេច​តេជោ​ ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​ បាន​ពិចារ​ណា​នឹងប្រមើរ​មើល​ឃើញ​ថា​
 ចេញផ្សាយ​ថ្ងៃ​ទី២១​ខែ​ធ្នូ​ឆ្នាំ២០១៨​
ដោយ​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មានកម្ពុជា​
ទំនាក់​ទំនង​ទូរសព្ទ័​លេខ ​០១២៧២១៨៧៩​ខេត្តពោធិ៍សាត់​៖​មេ​ឈ្មួញ​ឧក្រិដ្ឋ​កម្មព្រៃ​ប្រើ​ឈ្មោះ​ខ្មោច របស់​ក្រុមហ៊ុន{ MD​S }​របស់​លោ​ក​ឧកញ៉ា ទ្រី​ភាព​​​​​ជ្រក​ក្រោម​ឃ្លៀក​របស់គណ ​អភិបាល​​ខេត្ត​ពោធិ៏សាត់​ ទៅ​កាប់ ​បំផ្លាញ​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស​ យ៉ាង​អនាធិបតេយ្យ​បំផុត
 ចេញ​ផ្សាយ​ថ្ងៃ​ទី១៨​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ ដោយ​សមា​គម​មជ្ឈ​មណ្ឌល​អ្នក​សារព័ត៌​មាន​កម្ពុជា​
ទូរសព្ទ័​លេខ​៖០៩៧​ ៩០៨៥៦៧៨ ​០១២៧២១៨៧៩​ ភ្នំពេញ៖​ តាមប្រភពព័ត៌មាន​ពីអ្នកយកព័ត៌​មានប្រចាំ​ក្រុងប៉ោយប៉ែត​បានរាយ​ការណ៍​ថាក្លឹប​កម្សាន្ត​មួយ​កន្លែង ​នេះ​ស្ថិត​នៅ​តំបន់​កាស៊ីណូ​ ផ្កាយប្រាំ ​ហើយ​ក៏ជា​តំបន់ក្តៅ ​នៃ​ប្រភព​គ្រឿង​ញៀន​. ថ្នាំក្រវី​ ខេ​ ម៉ាទឹកកក ​​ដែល​មាន​អ្នក​កាង​. និង​អ្នក​លក់​. ច្រើន​ដែល​​ក្នុង​នោះ​ក៍​មាន ​ក្មេងៗ​ខ្មែរ​និង​ជនជាតិ​
 ចេញផ្សាយថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៨  លោកសិទ្ធនិង​បក្ខពួក ​គឺជា ​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ប្រើប្រាស់ ​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ចំណុះ ​ឆ្លងកាត់​ផ្លូវជា តិ​លេខ​២​ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​វិធានការ​ ទប់ស្កាត់​អ្វី​ទាំងអស់​។ ផ្ទុយទៅវិញ​ គេ​បែរជា​គាបសង្កត់​ប្រជាពល រដ្ឋឈ្មួញនិង​អាជីវក រដែល​ដឹកជញ្ជូន​ទំនិញ​តិចតួច​តាម​រថយន្ត​ដោយ​តម្រូវ​
 ចេញផ្សាយ​ ថ្ងៃទី 29/06/2018 រាជធានី​ភ្នំពេញ ៖ ចៅក្រម សេង រិទ្ធី បានសម្រេច​ដោះលែង​មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី​ដែល ស្រវឹងស្រា​ជោគ បើករថយន្ត​ទៅបុក​រថយន្ត​អ្នក ដ៏​ទៃ​ពីក្រោយ ហើយ​បើក​រត់ ពេល​សមត្ថកិច្ច ប្រដេញ​ឃាត់​បាន​ក៏​ដក​កាំភ្លើង​គំរាម សមត្ថកិច្ច​កាលពី​ថ្ងៃទី​២៥ ខែមិថុនា​នោះ
 ចេញផ្សាយថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ខេត្តប៉ៃលិន៖ប្រភពពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ព្រំបង្ហើប​ឲ្យ​ដឹង ថា ទំនិញ​ ដែល​ឈ្មួញ​ធំៗ​នាំចូល​ តាម​ច្រក​នេះ​គឺ​បង់ពន្ធ​ជូន​រដ្ឋ​ ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ  ហើយ​ក្រៅពីនេះ​គឺ​ក្រុម​ឈ្មួញ ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​លើ​តុ​ ក្រោម​តុ​
 ខេត្ត​រតន​គិរី៖​ ជិតដល់​ពេល​បោះ​ឆ្នោតឃុំសង្កាត់​ទូរទាំង​ប្រទេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ខិតខំ​ចុះមូលដ្ឋាន​ដើម្បី​ស្វែង​រក​កាគាំ​ទ្រពី​ពលរដ្ឋ​ ដោយឡែក​ សកម្មភាព​នៅច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ​កុំពុង​តែ​មានការ​ដឹក​ជញ្ជូន​ឈើ​កក្រើក​ឡើងវិញ​ហើយ​បន្ទាប់​ពីមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ ថង​ សាវុន​អភិបាល​នៃគណះ​ អភិបាល​ខេត្តរតនគិរី
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​