មាតិកាព័ត៌មាន
ថ្ងៃនេះ​
2128
ម្សិលមិញ
5018
ខែនេះ
207470
សរុប
17867347
Flag Counter


ភ្នំពេញ៖
ទាក់ទង​នឹង​មូលហេតុ​នៃ​ការ​បង្កើន​ចំណាយ​របស់​រដ្ឋាភិបាល និង​ការ​អនុវត្ត​គោល​នយោបាយ​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​នីតិកាល​រដ្ឋ​សភា អាណត្តិ​ទី៥​នេះ។ការ​បង្កើន​ចំណាយ​ថវិកា​ជាតិ​រហូត​ដល់ ១៦
,៥​ ភាគរយ​សម្រាប់ ​ឆ្នាំ​ ២០១៦ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៥។ ច្បាប់​គ្រប់គ្រង​ថវិកា​នេះ​ត្រូវ​បាន​រដ្ឋ​សភា​អនុម័ត​កាលពី​ថ្ងៃ​ចន្ទ ដែល​មាន​តែ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ។ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក​មាន​ប្រសាសន៍​ឲ្យដឹង​ដូច​ត៏​ទៅ​ ជា​រួម​ការ​បង្កើន​ថវិកា​នេះ​ពឹង​ផ្អែក​ទៅ​លើ​ការ​ខិតខំ​កៀរគរ​ចំណូល​ផ្ទៃ​ក្នុង ដែល​នៅ​ឆ្នាំ២០១៦​ខាង​មុខ​នេះ រដ្ឋាភិបាល​នឹង​ខិតខំ​កៀរគរ​ឲ្យ​បាន​ចំណូល​ក្នុង​រង្វង់ ១,៧៨​ភាគរយ​នៃ ផ..(ផលិតផល​ក្នុង​ស្រុក​សរុប)។នេះ​ជា​ទំហំ​ថវិកា​ធំ​មួយ បើ​ធៀប​នឹង​គោល​ដៅ​រយៈពេល​មធ្យម ដែល​យើង​បាន​អនុម័ត​ក្នុង​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម​របស់​រដ្ឋាភិបាល​កម្ពុជា​។យើង​មាន​អតិរេក​ចរន្ត​ច្រើន ដែល​ធ្វើ​ឲ្យ​ថវិកា​ជាតិ​របស់​យើង​ច្រើន ដូច្នេះ​នៅ​ពេល​យើង​មាន​កំណើន​អតិរេក​ចរន្ត​បាន​ន័យ​ថា រដ្ឋាភិបាល​មាន​ថវិកា​ច្រើន​សម្រាប់​វិនិយោគ​ដើម្បី​អភិវឌ្ឍ​ប្រទេស។ ការ​ដែល​យើង​មាន​ថវិកា​ច្រើន សម្រាប់​វិនិយោគ​នេះ ធ្វើ​ឲ្យ​យើង​មាន ឯករាជ​ភាព​​ខាង​ថវិកា​កាន់​តែ​ច្រើន។ នៅ​ឆ្នាំ​២០១៦ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​គ្រោង​បង្កើន​អតិរេក​កំណើន ២,៩៣​ភាគរយ​នៃ ផ..ស ធៀប​នឹង​ប្រមាណ ២,៥០​ភាគរយ​នៃ ផ..ស​ក្នុង​ឆ្នាំ​ ២០១៥។ការ​កើន​ឡើង​នូវ​អតិរេក​ចរន្ត បាន​ធ្វើ​ឲ្យ​ឱនភាព​ថវិកា​សរុប​នៃ​ថវិកា​ជាតិ​មាន​ការ​ថយ​ចុះ​បន្ត​បន្ទាប់ ហើយ​បើ​យើង​មើល​ថយ​ក្រោយ​ពី​ឆ្នាំ​ ២០០៩-២០១០ មាន​ឱនភាព​សរុប​ប្រមាណ ៧​ភាគរយ​នៃ ផ..ស ប៉ុន្តែ​បច្ចុប្បន្ន​បាន​ថយ​ចុះ​មក​នៅ​ត្រឹម​ជាង​៤​ភាគរយ​នៃ​ផ..ស។ ​បើ​ឱនភាព​ថយ​ចុះ​មាន​ន័យ​ថា សេដ្ឋកិច្ច​យើង​កាន់​តែ​កើន សមត្ថភាព​ខាង​ថវិកា​របស់​យើង​កាន់​តែ​កើន ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ឯករាជ​ភាព​ខាង​ថវិកា​កាន់​តែ​ច្រើន ធ្វើ​ឲ្យ​ការ​ខ្ចី​ជំនួយ​បរទេស​កាន់​តែ​តិច។ថវិកា​ផ្តល់​នូវ​មធ្យោបាយ​ខាង​ហិរញ្ញវត្ថុ សម្រាប់​អនុវត្ត​គោល​នយោបាយ​នានា ដែល​មាន​ចែង​ក្នុង​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​។ថវិកា​ត្រូវ​តែ​បម្រើ​ឲ្យ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ហើយ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​សម្រាប់ នីតិកាល​ទី៥​នៃ​រដ្ឋ​សភា​គឺ​មាន​ចែង ច្បាស់​ក្នុង​ឯកសារ​សំខាន់ៗ ដែល​ក្នុង​នោះ​ឯកសារ​សំខាន់​ជាង​គេ គឺ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី៣ របស់​សម្តេច​តេជោ​នាយករដ្ឋ​មន្រ្តី​ ហ៊ុន​ សែន។ គោល​នយោបាយ​ធំៗ​របស់​សម្តេច​តេជោ គឺ ទឹក ​ផ្លូវ ភ្លើង​និង​មនុស្ស។ អាទិភាព​មនុស្ស​មក​នៅ​លើ​គេ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ផ្លូវ ទឹក​ភ្លើង​មិន​សំខាន់​នោះ​ទេ តែ​មនុស្ស មក​ស្ថិត​នៅ​ក្នុង​អាទិភាព​ទី១ ផ្លូវ​មក​នៅ​អាទិភាព​ទី២ ទឹក​អាទិភាព​ទី៣ និង​ទី៤​អាទិភាព​នៅ​លើ​ភ្លើង​(អគ្គិសនី)។ថវិកា​ត្រូវ​បែង​ចែក​ជា​ពីរ​ធំៗ គឺ​ចំណាយ​ចរន្ត និង​ចំណាយ​មូលធន​(វិនិយោគ)។ ការ​ចំណាយ​ចរន្ត​ទី១ ផ្តោត​លើ​ការ​លើក​កម្ពស់​ជីវភាព និង​ផលិតភាព​ការងារ​របស់​មន្ត្រី​រាជ​ការ​គ្រប់​ប្រភេទ គ្រប់​ឋានៈ ជា​ពិសេស​អ្នក​ដែល ទទួល​បាន​ប្រាក់​បំណាច់​អប្បបរមា​ទាប ដែល​ជា​ការ​បង្កើន​ប្រាក់​បៀវត្សរ៍​ជូន​មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និង​ទី២​ទៀត គឺ​ការ​កសាង​សមត្ថភាព​ធនធាន​មនុស្ស។រដ្ឋាភិបាល​បាន​ផ្តោត​ទៅ​លើ​ក្រសួង​ធំៗ​បី​ គឺ​ក្រសួង​អប់រំ យុវជន​និង​កីទ្បា ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​សុខាភិបាល។ចំណែក​ឯ​ចំ​ណាយ​សម្រាប់​ការ​វិនិយោគ ឬ មូលធន រដ្ឋាភិបាល​នៅ​បន្ត​ផ្តោត​ជា​សំខាន់​លើ​ផ្លូវ ទឹក ភ្លើង មនុស្ស។ការ​ចំណាយ​នេះ​បាន​ពី​ធនធាន​ផ្ទាល់ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ប្រភព​ហិរញ្ញប្បទាន​ពី​ក្រៅ។ ធន​ធាន​មនុស្ស គឺជា​គន្លឹះ​សម្រាប់​ភាព​ប្រកួត​ប្រជែង​របស់​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ។ យើង​ដឹង​ទាំង​អស់​គ្នា​ហើយ​ថា សេដ្ឋកិច្ច​បច្ចុប្បន្ន​នេះ​មាន​ការ​វិវត្ត​លឿន​ហើយ គន្លឹះ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​របស់​ប្រទេស គឺ​ធនធាន​មនុស្ស។ សម្រាប់​ភាព​ប្រកួត​ប្រជែង ធនធាន​មនុស្ស​កាន់​តែ​រីក​ធំ​ទៅ។ យើង​កំពុង​ធ្វើ​ដំណើរ​ឆ្លង​ពី​ប្រព័ន្ធ​សេដ្ឋកិច្ច​តាម​បែប​ប្រពៃណី និង​ធនធាន​ធម្មជាតិ​សម្រាប់​ជំរុញ​ការ​រីក​ចម្រើន ទៅ​ជា​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែក​លើ​ចំណេះ​ដឹង។ប្រទេស​ជា​ច្រើន ដែល​គេ​មិន​មាន ធនធាន​ធម្មជាតិ តែ​មាន​សេដ្ឋកិច្ច​ខ្លាំង​នៅ​ក្នុង​សកល​លោក ជាក់​ស្តែង​បើ​យើង​មើល​ទៅ​ក្នុង​តំបន់ យើង​ឃើញ ប្រទេស​សិង្ហ​បុរី​ដែល​នៅ​ក្បែរ​យើង ក្រៅ​ពី​នោះ​មាន​ប្រទេស​នៅ​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា​ជាច្រើន​ទៀត ដែល​គេ​ផ្តោត​លើ​ធនធាន​មនុស្ស។ ហេតុ​នេះ​ហើយ​ទើប​ការ​កសាង​ធនធាន​មនុស្ស​ជា​អាទិភាព​របស់​រាជ​រដ្ឋាភិបាល។ការ​ធ្វើ​សមាហរណកម្ម​តំបន់ សហគមន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន​នឹង ចាប់​ដំណើរ​ការ​ពេញ​លេញ។ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ ជា​ការ​បង្កើត​ឲ្យ​មាន​លំហូរ​ដោយ​សេរី​នៃ​សេវា ការ​វិនិយោគ និង​ពលកម្ម​ជំនាញ។ អ៊ីចឹង​ជំនាញ​គឺជា​គន្លឹះ​មួយ​ទៀត ដើម្បី​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់ និង​ទទួល​បាន​ផល​ប្រយោជន៍​ពី​អាស៊ាន​សម្រាប់​បម្រើ​ឲ្យ​ការ​អភិវឌ្ឍ ​ក៏​ត្រូវ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ជំនាញ​ឲ្យ​មាន​សមត្ថភាព​ខ្ពស់ សមត្ថភាព​ប្រកួត​ប្រជែង​នៅ​ក្នុង​តំបន់​កាន់​តែ​ខ្លាំង​ទ្បើង​ផង​ដែរ។ផែន​ការ​សម្រាប់​គោល​ដៅ​រយៈពេល មធ្យម រដ្ឋាភិបាល​កម្ពុជា​ ក៏​ទើប​បាន​ដាក់​ចេញ​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​ ២០១៥-២០២៥ ដែល​យើង​ចាត់​ទុក​ជា​យុទ្ធសាស្ត្រ​ថ្មី​នៃ​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស ហើយ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នេះ វា​ទាមទារ​នូវ​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ។ គោល​ដៅ​របស់​រដ្ឋាភិបាល គឺ​ចង់​ធ្វើ​ដំណើរ​ឆ្លង​ពី​ប្រភេទ​ឧស្សាហកម្ម​ដែល​ពឹង​ផ្អែក​លើ​អតិពលកម្ម ទៅ ប្រភេទ​ឧស្សាហកម្ម​ដែល​ពឹង​ផ្អែក​ទៅ​លើ​ជំនាញ ចំណេះ​ដឹង​ខ្ពស់​នៅ​ឆ្នាំ​២០២៥​ខាង​មុខ។រឿង​​សំខាន់​ជា​ទស្សនៈ របស់​យើង ពាក្យ​ថា​គន្លឹះ​មាន​បួន​គឺ ១.តម្លាភាព ២.គណនេយ្យភាព ៣.ប្រសិទ្ធភាព ៤.និង​ស័ក្តិសិទ្ធិ​ភាព។ ពាក្យ​គន្លឹះ​ទាំង​បួន​នេះ​តម្រូវ​ឲ្យ​​ធ្វើ​ការ​ជា​ប្រព័ន្ឋ នៅ​ក្នុង​ការ​កែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។ យើង​រៀបចំ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធភាព​នៃ​ថវិកា​បាន​ន័យ​ថា​មិន​ត្រឹម​តែ​ចាយ​ទៅ​ចំ​គោល​ដៅ​អាទិភាព​នោះ​ទេ តែ​ចាយ​ឲ្យ​បាន​ផល​សម​នឹង​តម្លៃ​នៃ​លុយ មាន​ន័យ​ថា​បើ​ចាយ​មួយ​រយ​រៀល​គឺ​បាន​ផល​ឲ្យ​ដូច​មួយ​រយ​រៀល​ដែរ។ ការងារ​នេះ​ក៏​មាន​សារៈសំខាន់ ហើយ​យើង គិត​គូរ​តាំង​ពី​ដំណាក់​កាល​នៃ​ការ​រៀបចំ​សកម្មភាព​បម្រើ​ឲ្យ​គោល​នយោបាយ និង​ចំ​អាទិភាព។នៅ​ឆ្នាំ ​២០១៥​ រដ្ឋាភិបាល​បាន​រៀបចំ​ការ​ចំណាយ​តាម​កម្មវិធី​បាន ​១០ ក្រសួង​ហើយ និង​ឆ្នាំ​២០១៦​ខាង​មុខនេះ រដ្ឋាភិបាល​នឹង​រៀបចំ​ចំណាយ​ថវិកា តាម​កម្មវិធី​នៅ​ក្រសួង​ស្ថាប័ន​ចំនួន ១៥​ទៀត។ដូច្នេះ​ឆ្នាំ​២០១៦ រដ្ឋាភិបាល​នឹង​ដាក់​ឲ្យ​អនុវត្ត​ថវិកា​តាម​កម្មវិធី​លើ​ក្រសួង​ចំនួន​២៥ ដែល​មាន​ជាង​៥៦​ភាគរយ​នៃ​ចំណាយ​ចរន្ត។ នៅ​ឆ្នាំ ២០១៨​ក្រសួង​ស្ថាប័ន​ទាំង​អស់​នឹង អនុវត្ត​កម្មវិធី​នេះ​ទាំង​អស់។ក្រសួង​នីមួយៗ​ត្រូវ​មាន​ការ​ត្រួត​ពិនិត្យ​ច្បាស់​លាស់​ថា ការ​សុំ​ត្រឹមត្រូវ ​ហើយ​ទន្ទឹម​នឹង​នោះ​សំណើ​នោះ​មាន​ភាព​សមរម្យ​ខាង​ថ្លៃ​ឬ​អត់ ដែល​បច្ចុប្បន្ន​ក្រសួង​កំពុង​រៀបចំ​ប្រព័ន្ធ​ទិន្នន័យ​ថ្លៃ​ទំនិញ និង​ថ្លៃ​សេវា​នៅ​លើ​ទីផ្សារ ដើម្បី​ពិនិត្យ​មើល​ថា​តើ​ថ្លៃ​ហ្នឹង​វា​សមរម្យ​ឬ​អត់ ដើម្បី​ផ្ទៀងផ្ទាត់​មុន​ផ្តល់​ការ ធានា​ចំណាយ។ ការ​អនុវត្ត​នីតិវិធី​លទ្ធកម្ម​ក៏​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ច្រើន​ដែរ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​ផង និង​ធានា​ដើម្បី​បង្កើន​នូវ​តម្លាភាព និង​គណនេយ្យភាព​ផង៕C S R
ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


 ចេញផ្សាយថ្ងៃទី១៨ខែសីហាឆ្នាំ២០១៦ ប្រទេស​កូរ៉េ​ខាង​ត្បូង គ្រោង​នឹង​ជួយ​សាង​សង់​ទីក្រុង Smart City ដោយ​ផ្តោត​លើ​ប្រជាពលរដ្ឋ​ថ្នាក់​កណ្តាល ជា​លើក​ដំបូង​នៅ​ខេត្ត​ព្រះសីហនុ តាម​រយៈ​អនុស្សរណ​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​សេអ៊ូល នា​ថ្ងៃ​អង្គារ​កន្លង​មក​ថ្មីៗ​នេះ​។លោក​ទេសរដ្ឋ​មន្ត្រី ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់


ចេញផ្សាយថ្ងៃទី១៨ខែសីហាឆ្នាំ២០១៦
ភ្នំពេញៈ ផ្លូវ​ក្រោមដី​របស់​ណាហ្គា (NagaCity Walk)​ ដែល​​វិនិយោគ​ ៩៤ ​​​លាន​ដុល្លារ​លើ​មជ្ឈមណ្ឌល​ហាង​ក្រោម​​​ដី​សម្រាប់​​ផ្ដល់​ជូន​អតិថិជន​កាស៊ីណូ​​មាន​ប្រាក់​ច្រើន​បាន​​​បើក​សាកល្បង​​កាលពី​ម្សិលមិញ​ដែល​មាន​ទំនិញ​រួច​ពន្ធ​ប្រណីតៗ​រាប់​​ចាប់​ពី​ស្រា​នាំ​​ចូល​រហូត​ដល់​នាឡិកា​ដៃ Calvin Klein និង​គ្រឿង​អលង្ការ Swarovski ជាដើម​។


 Mon, 8 August 2016 ព្រះវិហារៈ រោងចក្រ​ស្ករ​អំពៅ​​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ត្រូវ​បាន​ផ្អាក​​ប្រតិបត្តិការ​បន្ទាប់ពី​ការ​ដំណើរការ​ចង្វាក់​​ផលិតកម្ម​បាន​​ ៥០ ​​ថ្ងៃ​ដំបូង​ដោយសារ​តែ​កង្វះ​ការ​ផ្គត់ផ្គង់​អំពៅ​។ នេះ​បើ​​តាម​មន្ត្រី​កសិកម្ម​ខេត្ត​ព្រះវិហារ​។ក្រុមហ៊ុន​ Rui Feng (​Cambodia) International Co., Ltd ដែល​ទទួល​បាន​​ដីសម្បទាន​ពី​រដ្ឋាភិបាល​​​ ៨៨៤១ ហិកតា​


 ចេញផ្សាយថ្ងៃទី២៨កក្កដាឆ្នាំ២០១៦ ភ្នំពេញៈ​ រដ្ឋាភិបាល​​​វៀតណាម​កាលពី​ម្សិលមិញ​​បាន​សម្រេច​​​​ជា​គោលការណ៍​ផ្តល់​ជំនួយ​ជា​ទឹកប្រាក់​ ២​​ លាន​ដុល្លារ​​ដល់​កម្ពុជា​ដើម្បី​សាងសង់​ផ្សារ​គំរូ​​​ជាប់​ព្រំដែន ​កម្ពុជា-វៀតណាម​ ដែល​ស្ថិត​នៅ​ខេត្ត​ត្បូងឃ្មុំ​ក្នុង​គោលដៅ​ជំរុញ​​សកម្មភាព​សេដ្ឋកិច្ច​នៅ​តំបន់​ព្រំដែន​ និង​បង្កើន​ទឹកប្រាក់​ដោះដូរ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ។


 
ឧ​ត្ត​រ​មានជ័យ ៖ ប្រ​ជាព​​លរដ្ឋ បាន​រា​យ​ការណ៍​​ឲ្យ​​ដឹង​ថា ក្នុង​​មួយ​ខែៗ​​ចំ​ណូល​​ពន្ធ រាប់​សិប​​​លា​ន​រៀល ត្រូវ​បា​ត់​បង់ ដោយ​សា​រ​តែ មន្ត្រី​​ជំនា​ញ​​គយ ឃុ​ប​ឃិត​​ឲ្យ​​ឈ្មួញ ទាំង​​តូច​​ទាំង​​ធំ នាំ​ចូល​​ទំនិ​ញ​​ខុស​ច្បា​ប់ និង​​ទំ​និ​ញ​​បង់ព​ន្ធ​​មិ​ន​​គ្រប់ តា​ម​ច្រករបៀង និង​ច្រកព្រំដែន


 Wed, 29 June 2016 ភ្នំពេញៈ រដ្ឋាភិបាល​​​​នឹង​កម្រិត​ការ​នាំ​ចូល​អង្ករ​ពី​​វៀតណាម​ដោយ​ផ្អែក​លើ​​គុណភាព​ដើម្បី​បញ្ឈប់​​ការ​ហូរ​ចូល​អង្ករ​រត់ពន្ធ​រាប់​​សែន​តោន​ដែល​កំពុង​​ធ្វើ​ឲ្យ​ខូច​ដល់​ឧស្សាហកម្ម​អង្ករ​របស់​ប្រទេស​នេះ​ទាំង​មូល​​។ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ដឹកនាំ​ដោយ​លោក​រដ្ឋមន្ដ្រី​បាន​ជួប​ប្រជុំ​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ដោះស្រាយ



 ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា​នឹង​ចាប់​ផ្ដើម​​ប្រមូល​​​ពន្ធ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​​សម្រាប់​ឆ្នាំ​ ២០១៦​ ចាប់​​ពី​ខែ​ក្រោយ​ខណៈ​​មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​សម្រួល​​នីតិវិធី​ឲ្យ​កាន់​តែ​ងាយស្រួល​សម្រាប់​អ្នក​បង់ពន្ធ។   តាម​សេក្តី​ប្រកាស​របស់​អគ្គនាយកដ្ឋាន​​ពន្ធដារ (GDT) ការ​ប្រមូល​នឹង​ចាប់​​ផ្តើម​



 ភ្នំពេញ៖ នៅថ្ងៃ ពុធ ទី ២២ ខែមិថុនា ឆ្នាំ ២០១៦ លោកឧត្តមសេនីយ៍​ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃក្រសួង​មហាផ្ទៃ  លោកបានចេញសេចក្តីជូនដំណឹង ឲ្យអ្នកមិនទាន់ បង់ប្រាក់បទល្មើស ពិន័យអន្តរការណ៍ មកបង់ជាកំហិត



វិស័យ​​ទេសចរណ៍​​កម្ពុជា​​នៅ​តែ​​ប្រឈម​​នឹង​​បញ្ហា​​មួយ​ចំនួន​​ដូច​ជា​​អំពើ​​ភេរវកម្ម​​របស់​​ពិភព​លោក​ វិបត្តិ​​សេដ្ឋកិច្ច​​របស់​​តំបន់​​មួយ​ចំនួន​​ក្នុង​​ពិភព​លោក ​និង​​កង្វះ​​​ជើង​​ហោះ​​ហើរ​​ត្រង់​​មក​​ប្រទេសកម្ពុជា។ នេះ​​បើ​តាម​​សមា​គម​​ទី​ភ្នាក់ងារ​​ទេសចរណ៍​​កម្ពុជា​។ ​កត្តា​​ទាំង​អស់​នេះ​​នឹង



ភ្នំពេញ៖ កាល​ពី​ពេល​ថ្មីៗ​នេះ សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា លោក​មិន​ខ្លាច​ការ​គំរាម​ផ្ដាច់​ជំនួយ​របស់​បរទេស​ឡើយ ព្រោះ​វា​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល​របស់​លោក​នោះ​ទេ។ ទោះ​បី​ជា​លោក​មិន​បាន​និយាយ​ចំៗ​ថា រដ្ឋាភិបាល​បរទេស​មួយ​ណា​ក្ដី ក៏​គេ​ដឹង​ជាទូទៅ​ថា លោក​សំដៅ​ដល់​សហភាព​អឺរ៉ុប។ ករណី​នេះ ក្រុមហ៊ុន​នាំ​អង្ករ និង
prev12345...1617next
បទយកការណ៍សំខាន់ៗ
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ខេត្ត​ក្រចេះ ៖ ប្រភពពី​ភ្នាក់ងារ​សារព័ត៌​មាន​ថា​ មាន​ការបែក​ធ្លាយព័ត៌​មាន​ធំមួយ​នៅ​ខេត្តក្រចេះ​ ករណី​មេឈ្មួញ​ឈើ​ប្រណិត​ដុះស្លែ​ ដ៏ល្បី​ឈ្មោះ គង់ ក្រឹង បានយក​អំណាច ​ឧបក​នាយករដ្ឋមន្ត្រី​ ទៀ បាញ់​ ទៅ​ប្រើ​ប្រាស់​ ក្នុងការ​ឈូសឆាយ​ដីព្រៃ ​នៅ​ចំណុច​ឃុំត្រពាំងស្រែ​
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​
ចេញផ្សាយថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦
សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅ រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ ជាច្រើន​នាក់​រួមទាំង​ ចែ​ណាន ផងដែរ​នៅតែ​អាច​ប្រមូល​ទិញ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​សមត្ថកិច្ ច​និង​មន្ត្រី​ជំនាញ​ចាត់វិធានការ ​បង្ក្រាប​ឡើយ​។
 ចេញផ្សាយ​ ថ្ងៃទី 14/12/2016 ​រាជធានី​ភ្នំពេញ ៖ ឆាកល្ខោន​រឿង​បាត់​លុយ​លក់​ខ្សាច់​ទៅ​ក្រៅប្រទេស​នឹងត្រូវ​សម្តែង​នៅ​ថ្ងៃស្អែក​ក្នុង​រដ្ឋសភា ដែល​គេ​រំពឹងថា តួ​សម្តែង​លោក ស៊ុយ សែម នឹង​ស្ពាយ​ឯកសារ​ទាំង​ពិត ទាំង​ប៉ូ​លា​ទៅ​ឆ្លើយបំភ្លឺ​ចម្ងល់​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ដើម្បី​ឲ្យ​ស្ងប់ចិត្ត ។​​សូមជម្រាបថា រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម នឹង​ទៅ​បំភ្លឺ​រដ្ឋសភា​នៅ​ថ្ងៃស្អែក​
 ចេញផ្សាយ​ ថ្ងៃទី 09/12/2016 ​ខេត្តកោះកុង ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​នឹងត្រូវ​សភា​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​នាពេល​ខាងមុខនេះ ទាក់ទង​ភាពមិនប្រក្រតី​នៃ​ការប្រមូល​លុយ​ពី​ការនាំចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហ​បូរី រួមទាំង​ប្រទេស​មួយចំនួនទៀត ខណៈដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​បានបង្ហាញ​តួលេខ​លម្អៀង​រហូតដល់​ជាង​៥០០​លាន​ដុល្លារ​ឯណោះ ។​
 មេឈ្មួញស្រីល្បីឈ្មោះស្រីមុី ដែលអាងប្ដីជាមន្ត្រីPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិប្បតេយ្យ។ មេឈ្មួញស្រីដ៍ល្បីល្បាញម្នាក់ដែលគេស្គាល់ថាឈ្មោះ ស្រីមុី   ដែលមានប្ដីជាPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ក្រុងបានលុង​​​​ ស្រុកបរកែវ  ស្រុអូរយ៉ាដាវ​​
 ចេញផ្សាយ​ ថ្ងៃទី 01/12/2016 ​រាជធានី​ភ្នំពេញ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ លោក ច័ន្ទ​ថេត ថា​នរៈ ត្រូវបាន​ជនអនាមិក​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នា​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ចំនួន​៤​ករណី ដែល​ក្នុងនោះ​ក៏មាន​ករណី​កាង​ឡាន​ដឹកឈើ​អត់​ច្បាប់​ថែមទៀត ។​
 ចេញផ្សាយ​ ថ្ងៃទី 30/11/2016 រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ទម្លាយ​ពី​អគ្គនាយក​នៃ​អគ្គនាយក​ដ្ធា​ន​គយ​និងរ​ដ្ធ​ករ​កម្ពុជា​បានអោយដឹងថា លោក កែវ អង្កាម អនុប្រធាន​ការិយាល័យ​បុគ្គ​លឹក ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់លោក កែវ សុឃាង ប្រធាន​នាយក​ដ្ធា​ន​គយ​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ត្រូវបាន​ថ្នាក់លើ​ចាត់តាំង​អោយទៅ​គ្រប់គ្រង​ជា​ប្រធាន​ភូមិភាគ​គយ​គ្រប់គ្រង​ចំនួន​៥​ខេត្ត​
 ចេញផ្សាយ​ ថ្ងៃទី 23/11/2016 រាជធានី​ភ្នំពេញ ៖ រហូតមកដល់​ពេលនេះ លោក ហ៊ី​វ សុធា​រិ​ទ្ធ មេ​គយ​ប្រចាំ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅតែ​បន្ត​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​​ពី​ក្រុម​អ្នក​រត់ការ​មុខទំនិញ​វិនិយោគ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ទាក់ទង​នឹង​ការ​គាប​យកលុយ​ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។​
 ចេញផ្សាយ​ ថ្ងៃទី 21/11/2016 ខេត្ត​រតនៈគីរី ៖ ក្មួយប្រុស​បង្កើត​ម្នាក់រ​បស់​សម្តេចតេជោ ហ៊ុន សែន កំពុងតែ​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី ករណី​ជំនួញ​ឈើ​ខុសច្បាប់​នាំ​ចេញទៅ​ប្រទេស​យួន តាម​ច្រក​អូយ៉ាដាវ ខេត្ត​រតនគីរី រួមទាំង​ច្រក​មួយចំនួនទៀត​ក្នុង​ខេត្ត​មណ្ឌល​គី​រី ។​
 November 21, 2016 - - no comments ​ថ្មីៗ​នេះ​គេ​បា​ឃើញ​ កម្លាំង​ប៉ូលីស​សេដ្ឋកិច្ ច​ខេត្ត​កណ្ដាល​ក្រោម​កា រគ្រប់គ្រង​របស់​លោក  សួរ គឹម​លី​កំពង់​ បាន​ដាក់ពង្រាយ ​កម្លាំង​ពេញ​តាម ​ដងផ្លូវ​ជាតិ​ក្នុង​ខេត្ត​កណ្ដាល ​ដើម្បី​ចាំ​ចាប់​រថយន្ត​ដឹក​ទំនិញ ​របស់​ប្រជាពលរដ្ឋ​ជម្រឹត​យកលុយ ​នូវតាម​ដងផ្លូវ​គ្រប់​ច្រកល្ហក ​សាង​បាបកម្ម​នាំអោយ​ប្រជាពលរដ្ ឋ​ក្ដៅក្រហាយ​​យ៉ាងខ្លាំង ​។
 November 21, 2016 - - no comments ខេត្ត​កោះកុង ៖ បច្ចុប្បន្ន​ក្នុង​មួយថ្ងៃៗ មាន​ជង្គង់​មាន់ ស្លាបមាន់ និង​ប្រហិត សុទ្ធ​ខូចគុណភាព​នឹង​មាន​បង្កប់​ជាតិគីមី រាប់សិប​តោន​ទៀត​ត្រូវបាន​ឈ្មួញ​ដ៏​មានអំណាច ឈ្មោះ ម៉ែ​អា​ម៉េង ហៅ​យាយ​ប្រហិត និង តា​គ្រួច ត្រូវរ៉ូវ​ឃុបឃិត​ជាមួយ​ក្រុម​សមត្ថកិច្ច​និង​ជំនាញ​លួច​ដឹក​បង្កប់​ជាមួយ
 Posted by ccj-media.com on 19 November, 2016 បន្ទាប់ពី​សម្ដេច ស ខេ​ង  បាន​ចេញ​នូវ​បទបញ្ជា ​​គេ​ឃើញ​កម្លាំង​នគរបាល  នៃ​ស្នងការដ្ឋាន​ខេត្ត  បាន​ភ្ញាក់រលឹក​មុនគេ  ក្នុង​ការ​ចុះ​អនុវត្ត​នូវ ​បទបញ្ជា​នេះ​។  ប៉ុន្តែ​កិច្ច​ប្រតិបត្តិ​ ជា​លើក​ដំបូង​នេះ  គឺ​ធ្វើ​ឡើង​តែ​ទៅ​លើ ​ទីតាំង​កត់​កន្ទុយ​លេខ  ដែល​ពលរដ្ឋ​អះអាង​ថា  ជាទី​តាំង​តូចតាច  គ្មាន​ខ្សែ គ្មាន​ខ្នង​រឹង​មាំ  ខណៈ​ទីតាំង​ធំ​ៗ​រាប់រយ​កន្លែង​ដែល​មាន​ខ្សែ
 Posted by ccj-media.com on 20 October, 2016 មន្ត្រីរាជការ​ក្នុង​ខេត្តកោះកុង បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​លោក ជា នី មេ​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម គឺ​ឈ្មួញ​មិនអាច​នាំចូល​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់ ទំនិញ​ខូចគុណភាព និង​គ្រឿង​ឧបភោគបរិភោគ​ដែលមាន​លាយ​សារធាតុ​គីមី​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​បានឡើយ​។ មជ្ឈដ្ឋាន​មួយចំនួន​មានការ​សង្ស័យថា
 Posted by ccj-media.com on 17 November, 2016 សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ស្រុក​អូររាំង បាន​ឲ្យ​ដឹងថា​លោក សំ សុវណ្ណ​រិ​ទ្ធ និង​លោក ឡុ​ញ ស៊ីថេន មិន​ត្រឹមតែ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ប្រេងសាំង​និង​ទំនិញគេចពន្ធ​ស្រេច​តែ​អំពើ​ចិត្ត​ គឺ​ថែមទាំង​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ដទៃទៀត​នៅ​ច្រក​ដាក់​ដាំ បើកដៃ​ឲ្យ​ឈ្មួញ​នាំចេញ​ឈើ​ប្រណីតច្បាប់ដោយសេរី ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦
 Posted by ccj-media.com on 17 November, 2016 ខេត្តត្បូងឃ្មុំ​៖ ប្រភពបានទម្លាយ ឲ្យដឹងថាក្នុង​ចា​ប់  តាំង​ពី​រដ្ឋមន្ត្រី​ នៃ​ក្រសួង​សេដ្ឋកិច្ច  និង​ហិរញ្ញវត្ថុ  អូន ព័ន្ធមុន្នីរ័ត្ន  និង​អគ្គនាយក​គយ​  គុណ ញឹម បាន​តែងតាំង ​លោក ប៉ុន ប៊ុណ្ណា  ឲ្យធ្វើ​ជា​ប្រធាន  ការិយាល័យ​គយ និង​រដ្ឋាករ  ត្រ​ពាំង​ផ្លុង  ក្នុង​ខេត្ត​ត្បូងឃ្មុំ  កាលណា​មក​  មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ កាន់តែ​ច្រើនឡើងៗ នាំគ្នា​សរសេរ​រិះគន់ ធ្ងន់ៗ​ជា​បន្តបន្ទាប់
 Posted by ccj-media.com on 19 November, 2016 ខេត្តរតនគិរី៖ សេចក្តីរាយការណ៍បាន ដឹងថាសកម្មភា​​​ពចរាចរណ៍ ឈើប្រណិតបានកក្រើក ឡើងវិញបន្ទាប់​បានបិទ អស់មួយរយៈដោយសារ កម្លាំងអាវុធហត្ថលើ​ផ្ទៃប្រទេស ចុះបង្ក្រាបទាំងយប់ទាំង ថ្ងៃដូចភ្លៀងរលឹម​ មើល ទៅសភាព ការណ៍ទាំងនោះហាក់ បីដូចជាស្ងប់ស្ងាត់ មួយរយៈកន្លងមកហើយ  ។ប៉ុន្តែ នៅពេលថ្មីៗនេះគេសង្កេត
 ចេញផ្សាយ​ ថ្ងៃទី 02/09/2016 រាជធានី​ភ្នំពេញ ៖ ស្នងការរង​រាជធានី​ភ្នំពេញ​ម្នាក់ បាន​រង​នូវ​ការរិះគន់​ចំៗ ថា បាន​ដឹកនាំ​នគរបាល​មួយក្រុម​ដើរ​ឆែកឆេរ​ទំនិញ​តាម​ឃ្លាំង​ដែល​សកម្មភាព​នោះ ហាក់បីដូចជា​ធ្វើ​ជំនួស​មន្ត្រី​គយ រួចហើយ​បង្គាប់​ឲ្យ​ម្ចាស់​ឃ្លាំង​ស្តុក​ទំនិញ​ទាំងនោះ​បង់លុយ​ឲ្យ​គាត់ ដោយ​មិនដឹងថា ការបង់​លុយ​នោះ ដើម្បី​អ្វី​នោះទេ ។ សកម្មភាព​នោះបាន​ធ្វើ​ឲ្យ​ម្ចាស់​ឃ្លាំង​តូច​-​ធំ