មាតិកាព័ត៌មាន
ថ្ងៃនេះ​
2086
ម្សិលមិញ
5018
ខែនេះ
207428
សរុប
17867305
Flag Counter

ភ្នំពេញៈ អ្នកប្រដាល់​ថៃ​ចំនួន​បី​នាក់ ដែល​ឡើង​ប្រកួត​ក្នុង​កម្មវិធី​មិត្តភាព​អន្តរជាតិ​ប្លេកខេត កាលពី​រាត្រី​ថ្ងៃ​អាទិត្យ បាន​ទទួល​រង​នូវ​ការ​ចាញ់​ដោយ​សន្លប់​យ៉ាងធ្ងន់ធ្ងរ​នៅ​ទឹក​ទី​២​ដូចគ្នា គឺ​កីឡាករ Chhai Rak បាន​សន្លប់​ដោយ​ក្បាច់​ជង្គង់​របស់ ឈិន ក្វាន់ង៉ុយ កីឡាករ Tor Khit សន្លប់​ដោយ​ក្បាច់​កែង​របស់ ផល សោភ័ណ្ឌ និង Det Sakda សន្លប់​ដោយ​កណ្តាប់ដៃ​របស់ រឿង សោភ័ណ្ឌ​ហើយ​បើ​តាម​កំណត់​សម្គាល់ នៃ​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ពីរ​លើក​ក្នុង​មួយ​ថ្ងៃ​អាទិត្យ​របស់​ សង្វៀន SEATV នេះ​គឺ​ថៃ​មក​៦​នាក់ ចាញ់​កីឡាករ​ខ្មែរ​ទាំង​៦​នាក់ ក្នុង​នោះ​ចាញ់​ដោយ​សន្លប់​រហូត​៥​នាក់​ឯណោះ​។ នៅក្នុង​ការ​ប្រកួត​អន្តរជាតិ ដែល​មាន​អ្នក​ទស្សនា​ផ្ទាល់​រាប់​ពាន់​នាក់​នោះ កីឡាករ​កម្ពុជា ឈិន ក្វាន់ង៉ុយ ដែល​ឡើង​ប្រកួត​គូ​អន្តរជាតិ​ទី​១ ត្រូវ​បាន​កីឡាករ​ថៃ Chhai Rak ប្រើ​ស្នៀត​កណ្តាប់ដៃ​និង​ទាត់​ជើង​ក្រោម​យ៉ាង​គ្រាំគ្រា ដែល​ធ្វើឲ្យ​អ្នក​ទស្សនា​ភាគច្រើន បាន​លាន់មាត់​ថា​៖​«ឈិន ក្វាន់ង៉ុយ ប្រហែល​ជា​ទៅ​មិន​រួច​ជាមួយ​កីឡាករ​ថៃ​នោះ​ឡើយ» ប៉ុន្តែ​ស្ថានភាព​ប្រកួត​នៅ​ទឹក​ទី​២ គឺ​ខុស​ពី​ទឹក​ទី​១​ទាំង​ស្រុង ព្រោះ ក្វាន់ង៉ុយ មាន​កម្ពស់​ខ្ពស់​ជាង​ដាច់​នោះ បាន​បោះ​ជង្គង់​ទប់​ការ​វាយលុក និង​បន្ថែម​ដោយ​ក្បាច់​កែង ដ៏​មាន​ប្រសិទ្ធភាព ដែល​ធ្វើឲ្យ Chhai Rak ធ្លាក់​កម្លាំង​ភ្លាម​មួយ​រំពេច។ ឃើញ​ស្ថានភាព​បែប​នេះ ក្វាន់ង៉ុយ បាន​ដេញ​តាម​ចាប់​ក្រៀក​កីឡាករ​ថៃ​ម្នាក់​នេះ រួច​បុក​ជង្គង់​ចូល​ពេញៗ​ចំនួន​៤​ជង្គង់ និង​ចុងក្រោយ​ចាប់​ទាញ​បុក​ចុង​ដង្ហើម បណ្តាលឲ្យ Chhai Rak ដួល​សន្លប់​ធំ​នៅ​ពាក់កណ្តាល​ទឹក​ទី​២​តែ​ម្តង។ ចំណែក ផល សោភ័ណ្ឌ ជើងខ្លាំង​ក្លិប​តាឡី​ដំរី​មានរិទ្ធ បាន​ប្រើ​ស្នៀត​កែង​យ៉ាង​រហ័ស​ផ្តួល​អ្នក​ប្រដាល់​ថៃ Tor Khit ឲ្យ​សន្លប់​ធំ​ក្នុង​ទឹក​ទី​២​តែ​ម្តង​។ នៅ​ទឹក​ទី​១ កីឡាករ​ថៃ Tor Khit នេះ​មាន​សមត្ថភាព​វាយបក​បាន​ល្អ​គួរសម ប៉ុន្តែ​ភ្លាត់​ស្នៀត​ទទួល​រង​នូវ​ក្បាច់​កែង​យ៉ាង​រហ័ស​បណ្តាល​ឲ្យ​ដួល​ដេក ​នៅ​បង្គោល​សង្វៀន ហើយ​ត្រូវ​អាជ្ញាកណ្តាល​បាន​រាប់​ដល់​ចំនួន​៨​ម្តង​ទើប​បន្ត​ការ​ប្រកួត​បាន ​។ ទោះបី​ជា​យ៉ាង​ណា នៅ​ពាក់កណ្តាល​ទឹក​ទី​២ សោភ័ណ្ឌ បាន​ម៉ាត់​ចូល​មួយ​ដៃ រួច​វាយ​កែង​បត់​ថែម​យ៉ាង​លឿន ចំ​ថ្គាម​បណ្តាល​ឲ្យ Tor Khit សន្លប់​ធំ ហើយ​ត្រូវ​បាន​លោក​គ្រូពេទ្យ​ប្រចាំ​សង្វៀន ធ្វើការ​សង្គ្រោះ​យ៉ាង​ប្រញាប់ប្រញាល់​។ យ៉ាងណាមិញ កីឡាករ​ជើងខ្លាំង រឿង សោភ័ណ្ឌ របស់​ក្លិប​មកុដ​រាជសីហ៍ ដែល​ត្រូវ​បាន​ប្តូរ​ដាក់​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Det Sakda ជំនួស​ជើងខ្លាំង​របស់​ថៃ សេន សិប ដែល​រូប​គេ​ធ្លាប់​ស្មើ​ពិន្ទុ កន្លងមក​នោះ ក៏​បាន​ផ្តួល​គូ​ប្រកួត​ម្នាក់​នេះ​ឲ្យ​សន្លប់​នៅក្នុង​ទឹក​ទី​២​ដែរ តាមរយៈ​ការ​ម៉ាត់​យ៉ាង​ធ្ងន់​របស់​គេ។ បើ​ទោះបី​ជា Det Sakda ធ្លាប់​ចាញ់ ពុទ្ធ ហ៊ុច និង​ឈ្នះ​ពិន្ទុ ផាន់ សារុន ប៉ុន្តែ រឿង សោភ័ណ្ឌ ហាក់​មិន​បាន​ផ្តល់​ឱកាស​ឲ្យ​ថៃ​ម្នាក់​នេះ​នោះ​ឡើយ​។ នៅ​ទឹក​ទី​១ សោភ័ណ្ឌ បាន​ប្រើ​កណ្តាប់ដៃ ម៉ាត់​ចូល​ទ្រូង និង​ពោះ​បណ្តាល​ឲ្យ Det Sakda ដួល​ផ្ងារ​ជើង និង​ត្រូវ​បាន​អាជ្ញាកណ្តាល​រាប់​ដល់​៨​ម្តង។ លុះ​ចូល​ដល់​ទឹក​ទី​២ កណ្តាប់​ដៃ​ពិឃាត​របស់ សោភ័ណ្ឌ បាន​វាយ​ចំ​គល់​ថ្គាម​ពេញ​ទំហឹង បណ្តាល​ឲ្យ​កីឡាករ​ថៃ​រូប​នេះ សន្លប់​ឈរ មុន​នឹង​ដួល​ដល់​ក្តារ​រេញ​។ ដោយឡែក សម្រាប់​ការ​ប្រកួត​មិត្តភាព​ក្នុង​ស្រុក នា​រាត្រី​ថ្ងៃ​អាទិត្យ​នោះ​ដែរ កីឡាករ ហេង វិឆ័យ របស់​ក្លិប​កងពល​តូច​លេខ​៧០ បាន​ផ្តួល ពុទ្ធ ផនកុសល ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤។ រីឯ នេន វណ្ណា បាន​ស្មើ​ពិន្ទុ​ជាមួយ ឯក កៃឈៀង ហើយ ម៉ន ចាន់ដារ៉ា បាន​ផ្តួល ឈាន ហំ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ប៉ុន្តែ សៅ ប៊ុនធឿន បាន​ឈ្នះ ប្រាក់ ស៊ីណាត ដោយ​ពិន្ទុ៕ដោយ មអក


 
ព័ត៌មានទំនាក់ទំនងផ្សេងៗទៀត


 (ក្រុងរីយ៉ូ)៖ វិរៈកីឡាការិនីឆ្នើមកម្ពុជា ស៊ន សៀវម៉ី នឹងចេញប្រកួតលើកដំបូង ហើយក៏ជាជំនួបដ៏ធំក្នុងជីវិតរបស់នាងដែរ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ ផ្នែកកីឡាតេក្វាន់ដូ វិញ្ញាសានារី ទម្ងន់លើស ៦៧គីឡូក្រាម (+67kg) ដោយត្រូវប៉ះកីឡាការិនីហូឡង់ Reshimie Oogink នៅយប់ថ្ងៃស្អែកម៉ោង ១១យប់ (ម៉ោងនៅកម្ពុជា)។


 ចេញផ្សាយ​ ថ្ងៃទី 18/08/2016 កីឡា ៖ កាលពី​ម៉ោង​៨ យប់មិញ​នេះ កីឡាការិនី​ចំបាប់​កម្ពុជា ចូ​វ សុធា​រ៉ា បានប្រកួត​ចាញ់​កីឡាការិនី​កូ​ឡុំ​បី Castillo Hidalgo Carolina ដោយ​លទ្ធផល ១០-០​ពិន្ទុ នៅក្នុងវគ្គជម្រុះ​លើ​វិញ្ញាសា ៤៨​គីឡូក្រាម ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក Rio Olympic Games 2016 នៅ​ប្រទេស​ប្រេ​ស៊ី​ល​។


 ចេញផ្សាយ​ ថ្ងៃទី 04/08/2016 កីឡា ៖ យោងតាមលោក Michael Koncz ដែលជាទីភា្នក់ងាររបស់ Pacquioa បានថ្លែងប្រាប់ Channel News Asia កាលពីម្សិល​មិញថាអតីតស្តេចប្រដាល់សកលលំដាប់ទី២ ពិភពលោក Manny Pacquiao នឹងត្រឡប់មកកាន់សង្វៀនសារជាថ្មីម្តងទៀតប្រកួតទល់នឹងជើងខ្លាំងជនជាតិអាមេរិក Jessie Vargas នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ។



ភ្នំពេញ៖
​ នាថ្ងៃ​ទី២០​ ខែធ្នូ ឆ្នាំ២០១៥ក្រុម​
Buriram​ United​ (ថៃ)​ បាន​គ្រង​តំ​ណែង​ពាន់​រង្វាន់​ Toyota​ Mekong​ Club​ Championship​ 2015​ បន្ទាប់​ពី​ក្រុម​នេះ​ បាន​យក​ឈ្នះ​ក្រុម​បឹង​កេត​អង្គ​ (កម្ពុជា) ក្នុង​លទ្ធ​ផល​ ១ទល់០​ នៅ​លើ​ទី​លាន​កីឡដ្ឋាន​ Suphachalasai​ Stadium​ ក្នុង​ទី​ក្រុង​បាង​កក​ ប្រទេស​ថៃ​។


រាជ​ធា​នី​ភ្នំពេ​ញ៖​​សម្តេច​តេ​ជោ​ហ៊ុន​​សែននាយ​ករដ្ឋ​មន្ត្រី​នៃ​កម្ពុជា​​នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​ទទួល​កីឡា​ការិនី​កែ​ឡេ​ង​​ជា​ម្ចាស់​មេដា​យមាស​ផ្នែក​កីឡា​ប៉េតង់​ពិភព​លោក​ឆ្នាំ​២០១៥​នា​វេលា​ម៉ោង​០​៣​​និង​៣០​​នាទី​រសៀល​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​នេះ​បន្ទាប់​ពី​កីឡា​ការិនី​រូប​នេះ​​បាន​ប្រកួត​ឈ្នះ​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ប៉េតង់


រាជ​ធា​នី​ភ្នំ​ពេញ​៖​នៅ​ថ្ងៃ​១២​ខែវិ​ច្ឆិ​កាឆ្នាំ​២០១៥​នេះអគ្គ​លេ​ខា​ធិការ​​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​លោក​វ៉ាត់​ចំរើន​បាន​ប្រាប់​ឲ្យដឹង​​ថា៖​ក្បួន​ដង្ហែ​កិត្តិយ​ស​ម្ចាស់​មេ​ដាយ​មាស​ប៉េតង់​ពិភព​លោក​កែ​ឡេង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកាឆ្នាំ​២០១៥​​ខាង​មុខ​នេះ​ពោល​គឺ​១០​ថ្ងៃ​ក្រោយ​នាំ​ជ័យ​ជម្នះ​ត្រ​លប់​មក​មាតុ​ប្រទេ​ស​វិញ


ក្រុង​បាង​កក៖បើតា​ម​ទំព័រ​ហ្វេស​ប៊ុក​ក្រសួង​អប់រំ​យុវជន​និងកីឡា​នៅថ្ងៃទី​០​៧​ខែវិច្ឆិកា​ឆ្នាំ២០១៥បាន​ឲ្យដឹង​ថា​កីឡា​ការិនី កែ ​ឡេង ​បា​នឈ្នះ​មេ​ដាយមាស​ពី​ការប្រ​កួត​ជើង​ឯង​កីឡា​ប៉េតង់​ពិភព​លោក​ផ្នែក​ស្ត្រី​Women​’s Petanque World​Championship​កាល​ពីយប់​ថ្ងៃ​ទី​០៦​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​នៅ​នាទី​ក្រុង​បាងកក​ប្រទេស​ថៃ


ភ្នំពេញៈ បើ​ទោះបី​ជា​ក្រុម​អាហ្វហ្គានីស្ថាន បាន​ទទួល​ភាព​ជូរចត់​ដូច​ក្រុម​ធំ​ជម្រើស​ជាតិ​កម្ពុជា សម្រាប់​ការ​ប្រកួត​បើក​ឆាក​ជម្រុះ​បាល់ទាត់​ពិភព​លោក ឆ្នាំ​ ២០១៨ ប្រចាំ​ទ្វីប​អាស៊ី ជុំ​ទី​ ២ ជើង​ទី​ ១ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន ប៉ុន្តែ​គ្រូបង្វឹក​របស់​ក្រុម​អាហ្វហ្គានីស្ថាន ​ជឿជាក់​ថា ពួកគេ​នឹងឈ្នះ​កម្ពុជា


ភ្នំពេ​ញ:នា​រសៀល​ថ្ងៃ​អា​ទិត្យទី​១៧​ខែ​ឧសភា​ឆ្នាំ២​០១៥​នេះ​សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​គូបូ​តា​ទម្ងន់​៦៧​គីឡូ​ក្រាម​នៅ​លើ​សង្វៀន​បាយ័ន​រោង​សៀក​លួន ​សុខ​ខេង ​ក្លិប​អាស៊ី​កីឡា​ត្រូវ​ប៉ះ​សរ​រាជសី​ហ៍​មក​ពី​ក្លិប​មោង​ឫស្សី​ខេត្ត​បាត់​ដំបង​។​រីឯ​ ​ឯម ​ខ្លឹម​ខ្មៅ​ក្លិប​ឫទ្ធីសែន​ជ័យ​ត្រូវ​ជួប ​សូយ​ យក្សតឿ​ក្លិប​ពោធិ​ជ័យ


នៅទីបំផុត ​​កីឡាករ​អាមេរិកFloyd Mayweather នៅក្នុងថ្ងៃអាទិត្យនេះ បាន​ផ្តួល​កីឡាករ​ហ្វីលីពីនManny Pacquiao ដោយ​បាន​ឈ្នះ​​ជា​ពិន្ទុដោយ​ឯកច្ឆ័ន ដែលធ្វើ​ឲ្យ​លោក​​នៅ​តែ​អាចរក្សា​កំណត់​ត្រា​មិន​ដែល​ចាញ់​ដដែល។ការ​ប្រកួត​រវាង​កីឡាករទាំងពីរ​ជា​ការ​ប្រដាល់​ប្រចាំ​សតវត្សរ៍ទីមួយ ​ក្រោយ​ពី​មាន​ការ​ផ្គូរផ្គង​អស់​រយៈ​ពេលជាង
បទយកការណ៍សំខាន់ៗ
ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា បច្ចុប្បន្នកំពុង​កាន់តំណែង ជា​ប្រធាន​សាខាគយ​ខេត្តកណ្តាលបាន​រង​ការចោទប្រកាន់ថាកំពុង​ប្រព្រឹត្ត​អំពើពុករលួយ ក្នុងការ​ឃុបឃិត​ឲ្យ​មាន អំពើ​រត់ពន្ធ​ទំនិញ​ពី​ប្រទេស​វៀតណាម​ខុសច្បាប់​តាម​ច្រក​នានា​ដូចជា​ច្រក​ជ្រៃ​ធំ​។​ល​។ ​កើប​លុយ ពី​ការហូរចូល​ទំនិញ បង់ពន្ធ​មិន​គ្រប់ របស់​មេ​ឈ្មួញ​ធំៗ
 ខេត្តកំពង់ធំ ៖ តាម​ប្រភពព័ត៌មាន​ពីប្រជា​នេសាទ​ នៅ​ចំណុច​ឃុំ​ពាមបាង​ ស្រុងស្ទោង​ ខេត្ត​កំពង់​ធំ ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​បាន​លើក​ឡើងថា​តំបន់​នេះ​ ​ជា​ប្រភព​ទីកន្លែង​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​ខុសច្បាប់​គ្រប់​ប្រភេទនៅ​ពេល​យប់ ​ដោយ​មានការ​ឃុប​ឃិត​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន
 ខេត្ត​ក្រចេះ ៖ ប្រភពពី​ភ្នាក់ងារ​សារព័ត៌​មាន​ថា​ មាន​ការបែក​ធ្លាយព័ត៌​មាន​ធំមួយ​នៅ​ខេត្តក្រចេះ​ ករណី​មេឈ្មួញ​ឈើ​ប្រណិត​ដុះស្លែ​ ដ៏ល្បី​ឈ្មោះ គង់ ក្រឹង បានយក​អំណាច ​ឧបក​នាយករដ្ឋមន្ត្រី​ ទៀ បាញ់​ ទៅ​ប្រើ​ប្រាស់​ ក្នុងការ​ឈូសឆាយ​ដីព្រៃ ​នៅ​ចំណុច​ឃុំត្រពាំងស្រែ​
 ឧត្តរ​មាន​ជ័យ​៖​ពល​ករ ​ខ្មែរ​នៅ​តែ​បន្ត​ធ្វើ​ចំណាក​ស្រុក​ចូល​ទៅ​កាប់​ឈើ​ក្រញូង​នៅ ក្នុង​ប្រ​ទេសថៃ​ទាំង​ប្រថុយ​ប្រថាន​ជីវិត​ ដើម្បី​នាំ​យក​មក​លក់ឲ្យ​ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​តម្លៃទាប​ ហើយ​ស្ត្រីនេះ​ត្រូវនិ យាយ​​​ថា​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​មក​បង្ក្រាប​នោះ​ឡើយ​ ។ តើ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​នោះ​ជា​នរណា​ ? ស្ត្រី​ជាតិ​វៀត​ ណាម​ម្នាក់​នោះ​
ចេញផ្សាយថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៦
សកម្មជន​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅ រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ ជាច្រើន​នាក់​រួមទាំង​ ចែ​ណាន ផងដែរ​នៅតែ​អាច​ប្រមូល​ទិញ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក ហើយ​មិនឃើញ​សមត្ថកិច្ ច​និង​មន្ត្រី​ជំនាញ​ចាត់វិធានការ ​បង្ក្រាប​ឡើយ​។
 ចេញផ្សាយ​ ថ្ងៃទី 14/12/2016 ​រាជធានី​ភ្នំពេញ ៖ ឆាកល្ខោន​រឿង​បាត់​លុយ​លក់​ខ្សាច់​ទៅ​ក្រៅប្រទេស​នឹងត្រូវ​សម្តែង​នៅ​ថ្ងៃស្អែក​ក្នុង​រដ្ឋសភា ដែល​គេ​រំពឹងថា តួ​សម្តែង​លោក ស៊ុយ សែម នឹង​ស្ពាយ​ឯកសារ​ទាំង​ពិត ទាំង​ប៉ូ​លា​ទៅ​ឆ្លើយបំភ្លឺ​ចម្ងល់​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង ដើម្បី​ឲ្យ​ស្ងប់ចិត្ត ។​​សូមជម្រាបថា រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម នឹង​ទៅ​បំភ្លឺ​រដ្ឋសភា​នៅ​ថ្ងៃស្អែក​
 ចេញផ្សាយ​ ថ្ងៃទី 09/12/2016 ​ខេត្តកោះកុង ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​នឹងត្រូវ​សភា​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​នាពេល​ខាងមុខនេះ ទាក់ទង​ភាពមិនប្រក្រតី​នៃ​ការប្រមូល​លុយ​ពី​ការនាំចេញ​ខ្សាច់​ទៅ​ប្រទេស​សឹង្ហ​បូរី រួមទាំង​ប្រទេស​មួយចំនួនទៀត ខណៈដែល​តំណាងរាស្ត្រ​បក្សប្រឆាំង​បានបង្ហាញ​តួលេខ​លម្អៀង​រហូតដល់​ជាង​៥០០​លាន​ដុល្លារ​ឯណោះ ។​
 មេឈ្មួញស្រីល្បីឈ្មោះស្រីមុី ដែលអាងប្ដីជាមន្ត្រីPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិប្បតេយ្យ។ មេឈ្មួញស្រីដ៍ល្បីល្បាញម្នាក់ដែលគេស្គាល់ថាឈ្មោះ ស្រីមុី   ដែលមានប្ដីជាPMកំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើប្រណិតទៅលក់នៅប្រទេសវៀតណាមដោយឆ្លងកាត់ក្រុងបានលុង​​​​ ស្រុកបរកែវ  ស្រុអូរយ៉ាដាវ​​
 ចេញផ្សាយ​ ថ្ងៃទី 01/12/2016 ​រាជធានី​ភ្នំពេញ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ លោក ច័ន្ទ​ថេត ថា​នរៈ ត្រូវបាន​ជនអនាមិក​ប្តឹង​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នា​ថ្មីៗ​នេះ ដោយ​ចោទប្រកាន់ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​ចំនួន​៤​ករណី ដែល​ក្នុងនោះ​ក៏មាន​ករណី​កាង​ឡាន​ដឹកឈើ​អត់​ច្បាប់​ថែមទៀត ។​
 ចេញផ្សាយ​ ថ្ងៃទី 30/11/2016 រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ទម្លាយ​ពី​អគ្គនាយក​នៃ​អគ្គនាយក​ដ្ធា​ន​គយ​និងរ​ដ្ធ​ករ​កម្ពុជា​បានអោយដឹងថា លោក កែវ អង្កាម អនុប្រធាន​ការិយាល័យ​បុគ្គ​លឹក ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់លោក កែវ សុឃាង ប្រធាន​នាយក​ដ្ធា​ន​គយ​បង្ក្រាប​អំពើ​រត់គេច​ពន្ធ ត្រូវបាន​ថ្នាក់លើ​ចាត់តាំង​អោយទៅ​គ្រប់គ្រង​ជា​ប្រធាន​ភូមិភាគ​គយ​គ្រប់គ្រង​ចំនួន​៥​ខេត្ត​
 ចេញផ្សាយ​ ថ្ងៃទី 23/11/2016 រាជធានី​ភ្នំពេញ ៖ រហូតមកដល់​ពេលនេះ លោក ហ៊ី​វ សុធា​រិ​ទ្ធ មេ​គយ​ប្រចាំ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅតែ​បន្ត​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​​ពី​ក្រុម​អ្នក​រត់ការ​មុខទំនិញ​វិនិយោគ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ទាក់ទង​នឹង​ការ​គាប​យកលុយ​ពី​អ្នករកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ។​
 ចេញផ្សាយ​ ថ្ងៃទី 21/11/2016 ខេត្ត​រតនៈគីរី ៖ ក្មួយប្រុស​បង្កើត​ម្នាក់រ​បស់​សម្តេចតេជោ ហ៊ុន សែន កំពុងតែ​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​មន្ត្រីរាជការ កងកម្លាំង និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី ករណី​ជំនួញ​ឈើ​ខុសច្បាប់​នាំ​ចេញទៅ​ប្រទេស​យួន តាម​ច្រក​អូយ៉ាដាវ ខេត្ត​រតនគីរី រួមទាំង​ច្រក​មួយចំនួនទៀត​ក្នុង​ខេត្ត​មណ្ឌល​គី​រី ។​
 November 21, 2016 - - no comments ​ថ្មីៗ​នេះ​គេ​បា​ឃើញ​ កម្លាំង​ប៉ូលីស​សេដ្ឋកិច្ ច​ខេត្ត​កណ្ដាល​ក្រោម​កា រគ្រប់គ្រង​របស់​លោក  សួរ គឹម​លី​កំពង់​ បាន​ដាក់ពង្រាយ ​កម្លាំង​ពេញ​តាម ​ដងផ្លូវ​ជាតិ​ក្នុង​ខេត្ត​កណ្ដាល ​ដើម្បី​ចាំ​ចាប់​រថយន្ត​ដឹក​ទំនិញ ​របស់​ប្រជាពលរដ្ឋ​ជម្រឹត​យកលុយ ​នូវតាម​ដងផ្លូវ​គ្រប់​ច្រកល្ហក ​សាង​បាបកម្ម​នាំអោយ​ប្រជាពលរដ្ ឋ​ក្ដៅក្រហាយ​​យ៉ាងខ្លាំង ​។
 November 21, 2016 - - no comments ខេត្ត​កោះកុង ៖ បច្ចុប្បន្ន​ក្នុង​មួយថ្ងៃៗ មាន​ជង្គង់​មាន់ ស្លាបមាន់ និង​ប្រហិត សុទ្ធ​ខូចគុណភាព​នឹង​មាន​បង្កប់​ជាតិគីមី រាប់សិប​តោន​ទៀត​ត្រូវបាន​ឈ្មួញ​ដ៏​មានអំណាច ឈ្មោះ ម៉ែ​អា​ម៉េង ហៅ​យាយ​ប្រហិត និង តា​គ្រួច ត្រូវរ៉ូវ​ឃុបឃិត​ជាមួយ​ក្រុម​សមត្ថកិច្ច​និង​ជំនាញ​លួច​ដឹក​បង្កប់​ជាមួយ
 Posted by ccj-media.com on 19 November, 2016 បន្ទាប់ពី​សម្ដេច ស ខេ​ង  បាន​ចេញ​នូវ​បទបញ្ជា ​​គេ​ឃើញ​កម្លាំង​នគរបាល  នៃ​ស្នងការដ្ឋាន​ខេត្ត  បាន​ភ្ញាក់រលឹក​មុនគេ  ក្នុង​ការ​ចុះ​អនុវត្ត​នូវ ​បទបញ្ជា​នេះ​។  ប៉ុន្តែ​កិច្ច​ប្រតិបត្តិ​ ជា​លើក​ដំបូង​នេះ  គឺ​ធ្វើ​ឡើង​តែ​ទៅ​លើ ​ទីតាំង​កត់​កន្ទុយ​លេខ  ដែល​ពលរដ្ឋ​អះអាង​ថា  ជាទី​តាំង​តូចតាច  គ្មាន​ខ្សែ គ្មាន​ខ្នង​រឹង​មាំ  ខណៈ​ទីតាំង​ធំ​ៗ​រាប់រយ​កន្លែង​ដែល​មាន​ខ្សែ
 Posted by ccj-media.com on 20 October, 2016 មន្ត្រីរាជការ​ក្នុង​ខេត្តកោះកុង បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​លោក ជា នី មេ​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម គឺ​ឈ្មួញ​មិនអាច​នាំចូល​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់ ទំនិញ​ខូចគុណភាព និង​គ្រឿង​ឧបភោគបរិភោគ​ដែលមាន​លាយ​សារធាតុ​គីមី​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​បានឡើយ​។ មជ្ឈដ្ឋាន​មួយចំនួន​មានការ​សង្ស័យថា
 Posted by ccj-media.com on 17 November, 2016 សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ស្រុក​អូររាំង បាន​ឲ្យ​ដឹងថា​លោក សំ សុវណ្ណ​រិ​ទ្ធ និង​លោក ឡុ​ញ ស៊ីថេន មិន​ត្រឹមតែ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ប្រេងសាំង​និង​ទំនិញគេចពន្ធ​ស្រេច​តែ​អំពើ​ចិត្ត​ គឺ​ថែមទាំង​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ដទៃទៀត​នៅ​ច្រក​ដាក់​ដាំ បើកដៃ​ឲ្យ​ឈ្មួញ​នាំចេញ​ឈើ​ប្រណីតច្បាប់ដោយសេរី ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦
 Posted by ccj-media.com on 17 November, 2016 ខេត្តត្បូងឃ្មុំ​៖ ប្រភពបានទម្លាយ ឲ្យដឹងថាក្នុង​ចា​ប់  តាំង​ពី​រដ្ឋមន្ត្រី​ នៃ​ក្រសួង​សេដ្ឋកិច្ច  និង​ហិរញ្ញវត្ថុ  អូន ព័ន្ធមុន្នីរ័ត្ន  និង​អគ្គនាយក​គយ​  គុណ ញឹម បាន​តែងតាំង ​លោក ប៉ុន ប៊ុណ្ណា  ឲ្យធ្វើ​ជា​ប្រធាន  ការិយាល័យ​គយ និង​រដ្ឋាករ  ត្រ​ពាំង​ផ្លុង  ក្នុង​ខេត្ត​ត្បូងឃ្មុំ  កាលណា​មក​  មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ កាន់តែ​ច្រើនឡើងៗ នាំគ្នា​សរសេរ​រិះគន់ ធ្ងន់ៗ​ជា​បន្តបន្ទាប់
 Posted by ccj-media.com on 19 November, 2016 ខេត្តរតនគិរី៖ សេចក្តីរាយការណ៍បាន ដឹងថាសកម្មភា​​​ពចរាចរណ៍ ឈើប្រណិតបានកក្រើក ឡើងវិញបន្ទាប់​បានបិទ អស់មួយរយៈដោយសារ កម្លាំងអាវុធហត្ថលើ​ផ្ទៃប្រទេស ចុះបង្ក្រាបទាំងយប់ទាំង ថ្ងៃដូចភ្លៀងរលឹម​ មើល ទៅសភាព ការណ៍ទាំងនោះហាក់ បីដូចជាស្ងប់ស្ងាត់ មួយរយៈកន្លងមកហើយ  ។ប៉ុន្តែ នៅពេលថ្មីៗនេះគេសង្កេត
 ចេញផ្សាយ​ ថ្ងៃទី 02/09/2016 រាជធានី​ភ្នំពេញ ៖ ស្នងការរង​រាជធានី​ភ្នំពេញ​ម្នាក់ បាន​រង​នូវ​ការរិះគន់​ចំៗ ថា បាន​ដឹកនាំ​នគរបាល​មួយក្រុម​ដើរ​ឆែកឆេរ​ទំនិញ​តាម​ឃ្លាំង​ដែល​សកម្មភាព​នោះ ហាក់បីដូចជា​ធ្វើ​ជំនួស​មន្ត្រី​គយ រួចហើយ​បង្គាប់​ឲ្យ​ម្ចាស់​ឃ្លាំង​ស្តុក​ទំនិញ​ទាំងនោះ​បង់លុយ​ឲ្យ​គាត់ ដោយ​មិនដឹងថា ការបង់​លុយ​នោះ ដើម្បី​អ្វី​នោះទេ ។ សកម្មភាព​នោះបាន​ធ្វើ​ឲ្យ​ម្ចាស់​ឃ្លាំង​តូច​-​ធំ